(ព្រៃវែង) ៖ រថយន្ត១គ្រឿងបានបើកបុកម៉ូតូ១គ្រឿងដែលកំពុងបើកបរស្របទិសគ្នាអត់ពាក់មួកសុវត្ថភាពបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៦ខែឧសភាឆ្នាំ២០១៨0នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៨៤.៨៥ស្ថិតក្នុងភូមិសង្កែចុង.ឃុំក្រាំងស្វាយ.ស្រុកព្រះស្តេច.ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះហេង.ធីភេទប្រុសអាយុ៥០ឆ្នាំមានទីលំនៅភូមិធំ.ឃុំល្វា.ស្រុកព្រះស្តេច.ខេត្តព្រៃវែងជិះម៉ូតូម៉ាកHONDA.C125ពណ៍ខ្មៅពាក់ផ្លាកលេខ”ភ្នំពេញ”1GF.0128។ចំណែករថយន្តម៉ាកTOYOTACAMRYព៏ណខ្មៅពាក់ស្លាកលេខ”កំពង់ចាម”2A.7130អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។ ប្រភពនិយាយថាមុនពេលកើតហេតុគេឃើញភាគីរថយន្តបើកបរក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកើត!លុះពេលមកដល់ចំណុចខាងលើក៍បានជ្រុលចង្កូតទៅបុកភាគីម៉ូតូដែលកំពុងបើកបរស្របទិសគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់តែម្តង។ ក្រោយទទួលបានព៌តមានកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ធបាលធ្វើការវាស់វែងប្រមូលយកមធ្យោបាយរថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកព្រះស្តេចដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី។រីឯសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម.សាន់






