ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៩ខែមីនាឆ្នាំ២០២០ ប្រជាពលរដ្ឋលើកឡើងថា រាល់ថ្ងៃនេះពួកគាត់ពិបាករស់នៅនឹងប្រកបអាជីវកម្មណាស់ តាំងពីមានការដ្ឋានខ្សាច់មួយកន្លែងនៅតាមបណ្តោយផ្លូវ ៣៧១ ដោយសាររថយន្តដឹកខ្សាច់បានបើកលឿនៗហើយបង្កការរំខាន ជាពិសេសខ្សាច់ធ្លាក់ពេញផ្លូវ បណ្តាលអោយហុយស្ទើរតែពួកគាត់រកសុីមិនបានហើយមួយយប់ៗរថយន្តដឹកខ្សាច់បានបង្កសម្លេងលឺៗរំខានដល់ការសម្រាក។





