កណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹង ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។
ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនខាងលើ សមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចលើផ្លូវលំ ស្ថិតក្នុងភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា ជនសង្ស័យ៣នាក់ដែលត្រូវឃាត់ខ្លួន
ទី១-ឈ្មោះធួក រតនះ ហៅតឿ ភេទ ប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ :កសិករបច្ចុប្បន្នស្នាក់នៅភូមិទួលស្រម៉
ឃុំពើកស្រុកអង្គស្នួល ខេត្តកណ្តាល,
ទី២-ឈ្មោះ ធួក គន្ធា ភេទប្រុស អាយុ១៥ឆ្នាំ ជនជសតិខ្មែរ មុខរបរកម្មករចាប់មាន់ មានទីលំនៅភូមិទួលស្រម៉ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល និង
ទី៣-ឈ្មោះ ម៉ន សំណាង ហៅម៉ង់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មករចាប់មាន់ មានទីលំនៅភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន ចំនួន០៨កញ្ចប់តូច កាំភ្លើងឆ្នៃ បាញ់គ្រាប់កង់ចំនួន០១ដើម ឧបករ ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត សំបកញ្ចប់បារី(MEVIUS)ចំនួន០២កញ្ចប់ដាក់ថ្នាំញៀន គ្រាប់កង់បាញ់កាំភ្លើងច្នៃ ចំនួន១៩គ្រាប់ ទូរសព្ទ័ ដៃ០១គ្រឿងម៉ាកអាយខល(iCall) ពណ៌មាសលេខស៊ីម០៩៦ ៣០៩៥៨៦៦ ។
លោកអធិការបានបន្ថែមថា វេលាខាងលើ កម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនល្អថា មានជនសង្ស័យកំពុងជួញដូរ ថ្នាំញៀននៅចំណុចផ្លូវលំស្ថិតក្នុងភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលពើក ចុះដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្សយ័០២នាក់ឈ្មោះ ម៉ន សំណាង ហៅម៉ង់ និងឈ្មោះ ធួក គន្ធា ឆែកត្រួតពិនិត្យខ្លួនជនសង្សយ័ ទាំង០២នាក់ ឃើញមានថ្នាំញៀន ចំនួន០២កញ្ចប់
តូចក្នុងកញ្ចប់បារី (MEVIUS) រំស្កុតពណ៌ក្រហម ។ ជនសង្សយ័ទាំង០២នាក់ឆ្លើយសារភាពថា ថ្នាំញៀនចំនួន០២កញ្ចប់ នេះ ឈ្មោះ ធួក រតនៈ ហៅតឿ ជាអ្នកប្រើឲ្យពួកគាត់យកទៅលក់ឲ្យគេនៅផ្តុំផ្លវចូលភូមិអង្គសំណាង ។


ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការនិងដឹកនាំសម្រួបសម្រួល ដោយលោកឧត្តសេនីយ៏ស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀន និងបានទទួលការឯកភាព ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាលកម្លាំងជំនាញបាន ធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្ស័យ ឈ្មោះ ធួក រតនៈ ហៅតឿ រកឃើញថ្នាំញៀនចំនួន០៦កញ្ចប់តូចរំស្កុត ពណ៌ក្រហមដាក់ក្នុងកញ្ចប់បារី(MEIUS) កាំភ្លើងឆ្នៃ០១ដើម និង និងឧបករណ៏ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត
សមត្ថកិច្ចក៏ឃាត់ខ្លួន ធួក រតនៈ ហៅតឿ យកមកធ្វើការសាកសួរ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ ធួក រតនៈ ហៅតឿ បានឆ្លើយសារភាពថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ឡុង ភេទប្រុស អាយុប្រហែល ២១ឆ្នាំ នៅ ភូមិព្រៃគុយ ឃុំត្រពាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ យកមកលក់បន្ត ទិញម្តងៗ ចំនួន១០០០០០រៀល(ដប់ម៉ឺនរៀល) ។ បច្ចុប្បន្នជនសង្ស័យទាំ៣នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕









