(ព្រៃវែង) ៖ មន្ត្រីនគរបាលខេត្តព្រៃវែងម្នាក់ដែលមានប្រពន្ធថែមទាំងមានកូន២នាក់ទៅហើយបានរងបណ្តឹងចោទប្រកាន់ពី ពលរដ្ធ១គ្រួសារពីបទគំរាមកំហែងបាញ់សម្លាប់មួយពូជនិងបានចាប់រំលោភសេពសន្ថវៈលើកូនរបស់គាត់ដែលមានអាយុទើប១៥ឆ្នាំ រហូតបានសម្រេច!បន្ទាប់មកជនចុងចោទរូបនោះបានយកកូនស្រីរបស់គាត់ទៅចាក់សោរបង្ខាំងទុកនៅក្នុងផ្ទះ ជួលក្នុងរាជធានីភ្នំពេញបង្ខំឲ្យបំរើសេវាផ្លូវភេទជាមួយភ្ញៀវផ្សេងដើម្បីយកលុយមកឲ្យខ្លួនគេទិញថ្នាំញៀន ដើម្បីជួញដូរ និងប្រើប្រាស់ផង។
បើតាមក្មេងស្រីរងគ្រោះឈ្មោះល.ស.ហ អាយុ១៦ឆ្នាំ រស់នៅក្នុងបន្ទុកជាមួយឪពុកឈ្មោះ ព្រំ សារិទ្ធ អាយុ៤៥ឆ្នាំ និង ម្តាយឈ្មោះ ហែម តង អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានរៀបរាប់ទាំងទឹក ភ្នែកដោយការឈឺចាប់ប្រាប់ភ្នាក់ងារទូរទស្សន៍អាសុីអាគ្នេយ៍ថាកាលពីវេលាម៉ោងប្រហែល៩ព្រឹកមិនចាំថ្ងៃពាក់កណ្តាលខែ១១ ឆ្នាំ២០១៧ ដែលរូបនាងទើបតែមានអាយុ១៥ឆ្នាំហើយនៅផ្ទះតែម្នាក់ឯងដោយឪពុកម្តាយបានចេញទៅផ្សារកអណ្តើក ទិញអីវ៉ាន់ រីឯប្អូនៗបីនាក់ទៅរៀនអស់!ស្រាប់តែមានបុរសម្នាក់ឈ្មោះ ឌឹម មករា ភេទប្រុសអាយុ៣២ឆ្នាំមុខងារជាមន្ត្រី នគរបាលខេត្តព្រៃវែងនិងត្រូវជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ត្រី ឌឹម យ៉ារ៉ុម ស្នងការរងខេត្តព្រៃវែង ទទួលផ្នែក សេនាធិការខេត្តនិងជាមន្ត្រីនគរបាលដែលឪពុករបស់គេលោក “ឌឹម យ៉ារ៉ុម” បញ្ជូនឲ្យមកឈរជើងនៅព្រំដែន កម្ពុជា-វៀតណាម ច្រកស្វាយអាង៉ោង ថែមទាំងមានប្រពន្ធកូន២នាក់ទៅហើយបានដើរចូលមកក្នុងផ្ទះរបស់នាងរួចដក កាំភ្លើងខ្លីផ្ជុងគំរាមថាតែហ៊ានស្រែកនិងប្រាប់គេឯងឲ្យដឹងគេនិងបាញ់សម្លាប់មួយពូជ។ បន្ទាប់មកជននេះ ឌឹម មករា បាន អូសដៃនាងឡើងទៅលើផ្ទះធំដោយកាំភ្លើងផ្ជុងក្បាលធ្វើសកម្មភាពរំលោភនាងរហូតបានសម្រេចទើបប្អូនស្រីនាងមកពី រៀនវិញទាន់ក៍ត្រូវជនឈ្មោះ ឌឹម មករា នេះគំរាមបាញ់សម្លាប់ដែរ។តែប្អូនស្រីនាងបានរត់ចេញទៅហៅយាយបង្កើតនៅ ផ្ទះកូនខាងមុខចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះរបស់ខ្លួន។តែទំរាំយាយទៅដល់ជននេះបានរត់គេចខ្លួនតាមទ្វារក្រោយ ទៅបាត់ដោយទុកទូរស័ព្ទធំ១គ្រឿងមិនចាំមា៉កសម្រាប់ឲ្យទាក់ទងទៅគេបើមិនដូច្នោះទេគេនឹងមកបាញ់សម្លាប់មួយ គ្រួសារទាំងអស់។ ដោយខ្លាចការគំរាមពីជនចុងចោទបាញ់សម្លាប់ម៉ែឪបងប្អូនខ្លួនសុខចិត្តទ្រាំឈឺចាប់លាក់បាំងមិនបាន ប្រាប់យាយឪពុកម្តាយថាជននេះចាប់រំលោភខ្លួនបានសម្រេចនោះទេ!ទោះបីជាពួកគាត់ឆ្លិចសួរដេញដោលយ៉ាងណាក៍ ដោយ។ បន្ទាប់មកឪពុកម្តាយគិតថាខ្លួននៅផ្ទះខ្លាចមានបញ្ហាបន្តទៀតក៍រំដោះបញ្ជូនខ្លួន”ក្មេងស្រីរងគ្រោះទៅធ្វើការងារ នៅកាសុីណូ ម៉ាកៅបាវិត ខេត្តស្វាយរៀង បានរយៈពេល១ខែកន្លះ ជនឈ្មោះ ឌឹម មករា បានទូរស័ព្ទមកគំរាមនាងឲ្យជិះ ឡានឈ្នួលទៅជួបគេនៅភ្នំពេញបើមិនទៅគេនឹងបាញ់សម្លាប់មួយគ្រួសារ។ ដោយគិតពីសុខសុវត្ថភាពក្រុមគ្រួសារនាង ក៍ឡើងជិះឡានឈ្នួលទៅជួបជនចុងចោទនៅរាជធានីភ្នំពេញដោយមិនបានប្រាប់ក្រុមគ្រួសារឲ្យដឹងនោះទេ។ នារីដើម ចោទបញ្ជាក់បន្ថែមថាជនចុងចោទឈ្មោះ ឌឹម មករា នេះមានប្រពន្ធកូន២នាក់ ហើយប្រពន្ធត្រូវជាបងប្អូនជីដូនមួយជាមួយ ក្រុមគ្រួសារនាងរស់នៅភូមិឃុំខាងលើជាមួយគ្នា (ផ្ទះក្បែរគ្នា)។ហើយខណៈដែលនាងឡើងទៅដល់ភ្នំពេញគឺឈ្មោះ ឌឹម មករា បាននាំនាងទៅដេកផ្ទះសំណាក់យីហោ ទន្លេមាស នៅជិតប៉ុស្តិ៍ទូរទស្សន៍សុីធីអិុនគីឡូលេខ៦បានរយៈពេល៤ថ្ងៃក៍ ទៅដេកផ្ទះបងពួកម៉ាកគេនៅគីឡូលេខ៨បាន២ថ្ងៃក៍បន្តទៅដេកផ្ទះមិត្តភក្តិ (ជនចុងចោទ)នៅទឹកថ្លាបានប្រហែល ១សប្តាហ៍ ក៍ជួលបន្ទុបនៅក្បែរនោះស្នាក់នៅតែម្តង។
សរុបទៅរយះពេលបីខែនៅភ្នំពេញនាងគ្មានសេរីភាពទេគឺឈ្មោះនេះបានចាក់សោបង្ខាំងនាងនៅក្នុងផ្ទះពេលទៅណាម្តងៗជាមួយគេគឺគេបង្ខំឲ្យខ្លួនញញឹមរីករាយ។ មិនតែប៉ុណ្ណោះនាងចោទថាជននេះបានបង្ខំឲ្យនាងទៅដេកជាមួយប្រុសផ្សេង យកលុយ ឫម៉ូតូមកឲ្យជនចុងចោទលក់យកលុយទៅថ្នាំញៀនយកមកប្រើប្រាស់ និងយកទៅជួញដូររហូតដល់ស្រុក កំពង់ត្របែក ទៀតផង។ ហើយនៅពេលដែលនាងរកលុយបានឲ្យគេទិញថ្នាំញៀនគេនឹងវាយបោចសក់ធ្វើបាបជារៀង រហូត។ នារីរងគ្រោះបន្តថាសម្បីតែទូរស័ព្ទក៍ជននេះមិនឲ្យប្រើដែរ!ហើយទូរស័ព្ទដែលជននេះប្រើគឺយកឈ្មោះនាងដាក់ អាខោនហ្វេសប៊ុករបស់គេ។ ហើយនៅថ្ងៃមួយពេលដែលជននេះចេញមកក្រៅមួយភ្លេែតខ្លួនក៍យកទូរស័ព្ទលួចតេមកប្រាប់ ឪពុកឲ្យទៅយកខ្លួនមកផ្ទះផង។ ហើយឪពុកនាងក៍បានតេទូរស័ព្ទទៅលួងលោមឲ្យវាទន់ចិត្តហៅថាកូនឯងនាំប្អូនមកផ្ទះ វិញទើបជននេះនាំមកនៅថ្ងៃទី៨ខែ៤ឆ្នាំ២០១៨វេលាម៉ោងប្រហែល៨យប់។ ពេលមកដល់ផ្ទះជននេះនៅតែមករករឿង ស្រែកឡូឡាគំរាមកំហែងទារយកនាងឲ្យទៅជាមួយវាវិញហើយថែមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះនាងរីដើមចោទធ្វើឲ្យក្រុមគ្រួសារនាងភ័យស្លន់ស្លោតេទៅហៅប៉ូលិសប៉ុស្តិ៍ឲ្យមកជួយអន្តរាគមក៍គេមិនមក។
ដោយសារខ្លាចការគំរាមកំហែងញឹកញ៉ាប់ពេកកាលពីថ្ងៃទី២០ខែ៤ឆ្នាំ២០១៨គ្រួសារគាត់ក៍ទៅដាក់ពាក្យបណ្តឹងនៅ សាលាឃុំចាម តែមេឃុំក្រុមប្រឹក្សាឃុំគេនិយាយថារឿងកន្លងហួសទុកជាអក្សាបង់ទៅឪគេធ្វើការធំណាស់។គាត់ក៍មកផ្ទះ វិញរហូតដល់ថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០១៨ ទើបគ្រួសារគាត់មកដាក់ពាក្យបណ្តឹងនៅអធិការដ្ធាននគរបាលស្រុក កំពង់ត្របែក ឲ្យជួយរកយុទ្ធត្តិធ៌ម៌ដោយសូមទារជំងឺចិត្តចំនួន$៥០០០ដុល្លារនិងសូមឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធីច្បាប់។
ទោះយ៉ាងណាក្រុមគ្រួសារក្មេងស្រីរងគ្រោះ សូមសំណូមពរដល់អង្កការអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ជាពិសេស ប្រមុខរាជរដ្ធាភិបាលមេត្តាជួយរកយុត្តិធ៌មឲ្យកូនស្រីគាត់ផងព្រោះជននេះកាច់សាហាវឃរឃៅណាស់អ្នកភូមិខ្លាចគ្រប់គ្នា។
ពាក់ពន្ធ័បញ្ហានេះឯកឧត្តម.ឧត្តមសេនីយ៍ ទោ ស្រេង ជាស្នងការនគរបាលខេត្តព្រៃវែង បានឲ្យដឹងតាមទូរស័ព្ទកាលពី រសៀលថ្ងៃទី៩ ខែឧសភា នេះថាលោកទើបទទួលបានពាក្យបណ្តឹងពីក្រុមគ្រួសារជនរងគ្រោះព្រឹកមិញ ហើយលោកក៍បាន បញ្ជាឲ្យលោកអធិការធ្វើរឿងនេះហើយ។ ឯកឧត្តមស្នងការបញ្ជាក់ថាឈ្មោះ ឌឹម មករា នេះជានាយរងផ្នែកអគ្គីភ័យខេត្ត ព្រៃវែង និងត្រូវជាកូនបង្កើតរបស់លោក ឌឹម យ៉ារុំ ស្នងការរងទទួលផ្នែកសេនាធិការខេត្តព្រៃវែង តែត្រូវគាត់ប្រដៅឈាន រហូតដល់វាយ ប៉ុន្តែតែវានៅតែមិនរៀងចាលអាហ្នឹង (ជនជាប់ចោទ) ខូចណាស់។
ទោះយ៉ាងវិន័យរបស់កងកម្លាំងនគរបាលជាតិមិនមែនបណ្តែតបណ្តោយឲ្យអ្នកឯងធ្វើបែបនេះទេ រឿងបុគ្គលធ្វើខុសវិន័យ របស់អង្គភាពត្រូវតែទទួលកំហុសចំពោះមុខច្បាប់ទោះបីកូនអ្នកណាក៍ដោយសំខាន់ឲ្យតែមានបណ្តឹងពីពលរដ្ឋដេលជាជន រងគ្រោះ៕ សុឹម.សាន់









