កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្ត សាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺដោយសារតែម៉ូតូសង់កូរ៉េបើកលឿនទៅបុកចំពី មុខយ៉ាងពេញទំហឹងម៉ូតូសង់ស៊េរីទំនើបពេលបើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នៅ លើកំណាត់ ផ្លូវក្រាលកៅស៊ូលេខ១៤៣ ត្រង់ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលចរាចរណ៍ជំនាញបាននិយាយអោយដឹងថានៅមុនពេលកើតហេតុ មានម៉ូតូ ០១ គ្រឿង ម៉ាកហុងដាសេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ស្ពឺ 1S.០៤៥៥ អ្នកបើកបរឈ្មោះ មួន សុខឃួន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោករងៀង ឃុំស្គុះ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺដែលធ្វើដំណើរតាមបណ្តោយផ្លូវក្រាលកៅស៊ូ លេខ១៤៣ បើកបរមកពីទិសខាងត្បូងទៅ ទិសខាងជើង លុះពេលធ្វើដំណើរ មកដល់ចំណុចកើតហេតយ ខាងលើ បានជ្រុលទៅបុកជាមួយម៉ូតូ ០១ គ្រឿងម៉ាកហុងដា សេ១២៥ ស៊េរី ឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ ១S.២៥២៨ អ្នកបើកបរឈ្មោះ លីវ សុខុន ភេទប្រុស អាយុ៤៩ឆ្នាំ(ស្លាប់)រស់ នៅភូមិក្រាំងត្រឡាច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរបញ្ច្រាសទិសគ្នា បណ្តាលអោយអ្នកបើកម៉ូតូសេ១២៥ ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុនគរបាលជំនាញបានចុះទៅធ្វើការវាស់វែងនៅកន្លែងកើតហេតុ សព នគរបាលបានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ និងអ្នកបើកម៉ូតូសេ១០០ រងរបួសធ្ងន់ បានបញ្ជូនទៅគ្លីនិកឯកជន មួយកន្លែង ក្នុងខេត្តកំពង់ស្ពឺ។ នគរបាលជំនាញនិយាយថា អ្នកបើកបរម៉ូតូមិនពាក់មួកសុត្តិភាព និងមានដាក់កញ្ចក់មើលក្រោយនោះ ទេបណ្តាលអោយរងការខូចខាតម៉ូតូចំនួន០២ គ្រឿង កំរិតធ្ងន់។ ក្រោយកើតហេតុនគរបាលបានដឹកយកម៉ូតូ ទាំង០២ គ្រឿងរក្សាទុកនៅអធិការដ្ឋាននគរបាលសស្រុកសំរោងទងរង់ចាំសាច់ញាតិចូលខ្លួនទៅ ដោះស្រាយនៅពេលក្រោយ ៕ អ៊ុ ណូន









