ខេត្តស្ទឹងត្រែង ៖ ករណីគ្រោះថ្នាក់ចរាចរណដោយរថយន្តម៉ាកស៊ីណា១គ្រឿងពណ៍សពាក់ស្លាកលេខ កំពងធំ2B 7678 បើកបរក្នុងល្បឿនលឿន ពីលិចទៅកើត មកដល់ចំនុចកើតហេតុស្រាប់បែកកង់រ៉េចង្កូតធ្លាក់ផ្លូវ ទៅបុករោងដាក់ឈើ បណ្តាលឪ្យស្លាប់៣នាក់ របួសធ្ងន់៥នាក់ ស្រាល៤នាក់ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១២ ខែឩសភា នៅចំនុចភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ប្រភពបានឲ្យដឹងថា មុននិងកើតហេតុគេរថយន្តដឹកអ្នកដំណើរខាងលើនោះ បើកបរក្នុងស្ថានភាព បោះពួយលឿនដូចហោះ ស្រាប់តែបែកកង់រ៉េចង្កូតហោះទៅបុករោងដាក់ឈើ តែសំណាងល្អម្ចាស់ផ្សះនៅទីនោះ គ្មានប៉ះពាល់ដល់ម្ចាស់ផ្ទះទេ ។ ពោលគឺ ស្លាប់តែអ្នករួមដំណើរ រីឯតៃកុងមិនស្គាល់អត្តសញ្ញាណនោះទេ ហើយជាចុងក្រោយនេះ សំណូមពរដល់អ្នកធ្វើដំណើរ បើរថយន្តតូចអញ្ចឹង កំប្រថុយហ៊ានជិះ ដល់ពេលមានហេតុការគ្រោះថ្នាក់អញឹង តើអ្នកណាទទួលការខុសត្រូវហើយសុំដល់អ្នកបើកបរទាំងអស់ សុំគិតនៅអាយុជីវតអ្នកដ៍ទៃផង។


លោក គង់ សេនា មេប៉ុស្តិ៍ប្រចាំការនៅឃុំសំអាងស្រុកថាឡាបរិវ៉ាត់ បានប្រាប់ភ្នាគ់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលយប់ថ្ងៃទី១២ខែឪសភានេះថា ករណីគ្រោះថ្នាក់ចរាចណ៍ខាងលើនោះ មកពីកត្តាល្បឿនលឿនហួសកំណត់ច្បាប់ ចរាចរណ៍ ធ្វើឪ្យបែកកង់ ហើងរ៉េចង្កូតទៅបុករោងឈើ ក្រឡាប់ផ្ងាជើង បណ្តាលឪ្យស្លាប់៣នាន់ របួធ្ងន់៥នាក់ ស្រាល៤នាក់ ចំណែកម្ចាស់ផ្ទះនៅទីនោះ ពុំមាននណារងតបួសទេ។លោកបានបញ្ចាក់ថា ក្នុងរថយន្តនេះផ្ទុកមនុស្សស្រី៦នាក់ប្រុស៦នាក់សរុប១២ រីឯអ្នកស្លាប់និងអ្នករងរបួសត្រូវបានបញ្ចូនមកមន្ទីរពេទ្យ ខេត្តស្ទឹងត្រែង ចំណែកក្នុងរថយន្តមានលុយ១៧លានរៀលនិងមាសលុយដុល្លារមួយចំនួននោះ បានប្រគល់ឪអធិការស្រុក ខាងស្រុកប្រគល់ឪ្យសាចញ្ញាតិ ចំពោះតថយន្តបង្កហេតុបានយកត្រាក់ទ័រមកអូសទាញយកមករក្សាទុកននៅកន្លែងប៉ុសិ៍ ឃុំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
















