ព័ត៌មានថ្មី
- លោក Biden ខឹងសម្បារចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើបុគ្គលិក World Central Kitchen នៅហ្គាហ្សា ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសការសម្លាប់បុគ្គលិកជំនួយមនុស្សធម៌ប្រាំពីរនាក់របស់អ៊ីស្រាអែល នៅហ្គាហ្សា។ អ៊ីស្រាអែល បានសន្យាថានឹងមានការស៊ើបអង្កេតឯករាជ្យបន្ទាប់ពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី និងប៉ូឡូញបានបាត់បង់ជាតិនៅក្នុងការវាយប្រហារកាលពីថ្ងៃចន្ទ។ ជនរងគ្រោះទាំងប្រាំពីរនាក់ ដែលកំពុងធ្វើការនៅ World Central Kitchen (WCK) ត្រូវបានសម្លាប់ នៅពេលដែលក្បួនរថយន្តរបស់ពួកគេ ត្រូវបានវាយប្រហារពីលើអាកាសកាលពីថ្ងៃចន្ទ។ បុគ្គលិកជំនួយបីនាក់ ដែលបានស្លាប់ជាជនជាតិអង់គ្លេស និងជនជាតិប៉ូឡូញម្នាក់ អូស្ត្រាលី ប៉ាឡេ ស្ទីន និងពលរដ្ឋអាមេរិក-កាណាដាពីរនាក់ក៏ត្រូវបានសម្លាប់ផងដែរ។ បុគ្គលិកជំនួយជាង១៩៦នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីខែតុលា នេះបើយោងតាមមូលដ្ឋានទិន្នន័យសន្តិសុខជំនួយ ដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក បានកត់ត្រាឧប្បត្តិហេតុនៃអំពើហិង្សាលើបុគ្គលិកជំនួយ មិនមែនទាំងអស់ត្រូវបានគេសម្លាប់ក្នុងជួរកាតព្វកិច្ចនោះទេ។ ភាគច្រើននៃតំបន់ហ្គាហ្សាស្ទ្រីប ត្រូវបានបំផ្លិចបំផ្លាញក្នុងអំឡុងពេលប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាសបា នវាយប្រហារភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល១,២០០ នាក់ និងចាប់ចំណាប់ខ្មាំង២៥៣ នាក់៕ ប្រែសម្រួលដោយ. ម៉ុក ម៉ានិច
- ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថា ត្រឹមមួយខែមីនា រុស្ស៊ីទម្លាក់គ្រាប់បែកជាង៣ ០០០គ្រាប់ លើអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី និយាយថា ប្រទេសរុស្ស៊ីបានទម្លាក់គ្រាប់បែក ជាង៣០០០គ្រាប់ បញ្ជូនដ្រូនមកវាយប្រហារចំនួន៦០០គ្រឿង និងបាញ់មីស៊ីល៤០០គ្រាប់ វាយប្រហារប្រទេសអ៊ុយក្រែន ត្រឹមមួយខែមីនា។ លោក ហ្សេលេនស្គី និយាយថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយរបស់ខ្លួន មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដោយបន្ថែមទម្ងន់លើការខូចខាតដែលបង្កឡើងដោយទីក្រុងមូស្គូរួចទៅហើយ ក្នុងការវាយលុកទ្រង់ទ្រាយធំអាយុកាល ២៥ខែ។ មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីក៏បង្កើនការទម្លាក់គ្រាប់បែកលើតំបន់ជួរមុខផងដែរ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បញ្ជាក់ថា អ៊ុយក្រែន ស្លាប់ទាហានជាង ៨០០០០នាក់ ចាប់តាំងពីដើមឆ្នាំនេះមក។ លើសពីនេះ គ្រឿងសឹកជាង ១៤ ០០០ ក៏ត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ីផងដែរ ចាប់តាំងពីខែមករា ដោយក្នុងនោះរួមមានរថក្រោះ ១ ២០០ គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត ហើយទីក្រុងមូស្គូ ថែមវាយយកបានផ្ទៃដីប្រមាណ ៤០៣ គីឡូម៉ែត្រការ៉េទៀតផង។រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu។ ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា អ៊ុយក្រែន ត្រូវបាត់បង់ទាហានសរុប ៤៤៤ ០០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅខែកុម្ភៈឆ្នាំ ២០២២ […]
- ណាតូពិចារណាលើកញ្ចប់ជំនួយ១០០ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែនប្រឆាំងនឹង រុស្ស៊ី អគ្គលេខាធិការអង្គការណាតូលោក យេនស៍ ស្តូលធឹនប៊ើក (Jens Stoltenberg)រដ្ឋមន្ត្រីការបរទេសរបស់អង្គការណាតូបានជួបប្រជុំគ្នានៅថ្ងៃពុធ ទី០៣ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សាពីមធ្យោបាយដាក់ការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែ នសម្រាប់រយៈពេលវែង រួមទាំងសំណើសុំសម្រាប់មូលនិធិ ១០០ពាន់លានអឺរ៉ូ រយៈពេល៥ឆ្នាំ។ បើតាមអ្នកការទូតបាននិយាយថា សំណើរបស់អគ្គលេខាធិការអង្គការណាតូលោក យេនស៍ ស្តូលធឹនប៊ើក (Jens Stoltenberg) នឹងផ្តល់ឱ្យសម្ព័ន្ធ ភាពលោកខាងលិចនូវតួនាទីផ្ទាល់បន្ថែមទៀត ក្នុងការសម្របសម្រួលការផ្គត់ផ្គង់អាវុធ គ្រាប់រំសេវ និងគ្រឿងបរិក្ខារផ្សេងៗដល់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធប្រឆាំងនឹងការឈ្លាន ពានរបស់រុស្ស៊ី។ ទាក់ទងទៅនឹងផែនការនេះ នឹងត្រូវបានពិភាក្សាក្នុងអំឡុងពេលកិច្ចប្រជុំរយៈពេលពីរថ្ងៃនៅទីក្រុងព្រុចសែល ក្នុងការប្រារព្ធខួបលើកទី ៧៥ នៃការបង្កើតអង្គការសន្ធិសញ្ញាអាត្លង់ទិកភាគខាងជើងហៅកាត់ថា ណាតូ និងរៀបចំសម្រាប់កិច្ចប្រជុំកំពូលនៃមេដឹកនាំសម្ព័ន្ធភាពនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកក្កដានេះ។ ម្យ៉ាងវិញទៀត កិច្ចប្រជុំនេះនឹងផ្តល់ការយល់ដឹងអំពីរបៀបដែលសម្ព័ន្ធមិត្តអឺរ៉ុបរបស់អ៊ុយក្រែនមានឆន្ទៈនៅក្នុងការទៅគាំទ្រកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុង គៀវ (Kyiv) ខណៈដែលកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនដែលមានតម្លៃប្រហែល ៦០ពាន់លានដុល្លារនៅតែជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិកនៅឡើយ៕
- គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចបាន ៣២% ក្រចេះ៖ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះសម្រេចបានសម្រេចវឌ្ឍនភាពការងារសាងសង់បាន ៣២ភាគ រយ។ គម្រោងសាង សង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥% ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣%ហើយ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២% ដែលតួលេខនេះ បានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមាន ចំពោះការអនុវត្តគម្រោង ការងារខាងលើ។ គម្រោងនេះគ្រោងនឹងបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៦ ប៉ុន្តែយោងតាមការបញ្ជាក់របស់ក្រុមហ៊ុននាល្ងាចនេះ ការសាងសង់នឹងបញ្ចប់មុនផែនការ។ នាល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ ២០២៤ បន្ទាប់ពីបានជួបសំណេះ សំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តចំនួន៣ រួមមាន កំពង់ចាម ត្បូងឃ្មុំ និង ក្រចេះ រួចមក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បាន ដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ។ […]
- “ភាពជោគជ័យរបស់វិនិយោគិន គឺជាភាពជោគជ័យរបស់កម្ពុជា” នេះជាប្រសាសន៍សង្កត់ធ្ងន់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីភាពថ្លែងសុន្ទរកថាគន្លឹះ និងជាវាគ្មិនក្នុងកិច្ពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទកម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន (Cambodia – Gateway to ASEAN)។ លើកឡើងក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធីទាំងមូលដែលមានការចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ អំពីសក្ដានុពលសំខាន់ៗដែលវិនិយោគិនគួរសម្រេចចិត្តជ្រើសយកកម្ពុជាជាទីតាំងវិនិយោគ ជាច្រកទ្វារទៅកាន់អាស៊ាន និងទៅកាន់ពិភពលោក។ កម្ពុជាស្ថិតនៅចំបេះដូងនៃតំបន់អាស៊ានដែលមានប្រជាជនសរុបប្រមាណ ៦៧០លាននាក់ កម្ពុជាស្ថិតក្នុងស្ថានភាពមានសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ពិសេសជាងនេះ ៦០% នៃប្រជាពលរដ្ឋកម្ពុជាសរុបគឺជាយុវជនមានអាយុក្រោម២៥ឆ្នាំ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិជារួម។ […]
- កញ្ចប់គ្រឿងញៀនខុសច្បាប់ បានរសាត់ទៅដល់ឆ្នេរស៊ីដនី នៃប្រទេសអូស្ត្រាលី កញ្ចប់ថង់ផ្លាស្ទិកចំនួន៥ ដែលគេជឿថា មានផ្ទុកសារធាតុកូកាអ៊ីនបានបោកបក់នៅលើឆ្នេរខ្សាច់ក្នុងទីក្រុងស៊ីដនី រកឃើញដោយអ្នកដើរលេងឆ្នេរនៅ Freshwater និង Curl Curl កាលពីថ្ងៃច័ន្ទ សរុបចំនួន៥ គីឡូក្រាមត្រូវបានប៉ូលីសរឹបអូស។ កូកាអ៊ីនជាង ២៥០ គីឡូក្រាមត្រូវបានគេរកឃើញនៅតាមបណ្តោយឆ្នេរសមុទ្រ New South Wales ចាប់តាំងពីកញ្ចប់ដំបូងត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ឆ្នេរកណ្តាល នៅប្រហែល៩០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងស៊ីដនី។ ក្រុមអ្នកស៊ើបអង្កេតបានវិភាគហើយនិយាយថា កញ្ចប់ទាំងនោះស្ថិតក្នុងទឹកមិនលើសពីប្រាំមួយសប្តាហ៍មុនពេលត្រូវបានរកឃើញ។ យោងតាមទីភ្នាក់ងារអនុវត្តច្បាប់ជាតិ បានឱ្យដឹងថា ប្រជាជនអូស្ត្រាលីបានប្រើប្រាស់ថ្នាំញៀន មេតំហ្វេតាមីន កូកាអ៊ីន ហេរ៉ូ អ៊ីន និង MDMA ចំនួន១៦.៥តោន ក្នុងឆ្នាំដែលបញ្ចប់ត្រឹមខែសីហា ឆ្នាំ ២០២៣ ដែលតំណាងឱ្យការប្រើប្រាស់កើនឡើង ១៧% ពីរយៈពេល ១២ខែមុន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ជនបរទេសក្នុងចំណោមបុគ្គលិក World Central Kitchen ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល យោងតាម World Central Kitchen និងអាជ្ញាធរក្នុងតំបន់ដែលឡោមព័ទ្ធបាននិយាយថា យ៉ាងហោចណាស់បុគ្គលិកជំនួយ៥ នាក់ រួមទាំងជនបរទេសមកពីក្រុមផ្តល់អាហារដល់ជនស៊ីវិល ដែលអត់ឃ្លាន នៅហ្គាហ្សាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ដោយយោធាអ៊ីស្រាអែល។ World Central Kitchen គឺជាអង្គការជំនួយមួយក្នុងចំណោមអង្គការជំនួយមួយចំនួន ដែលផ្តល់ស្បៀងអាហារ ដែលត្រូវការយ៉ាងខ្លាំងនៅក្នុងតំបន់ហ្គាហ្សា ដែលមនុស្ស២.២ លាននាក់មិនមានអាហារគ្រប់គ្រាន់ ហើយជាកន្លែងភ្នាក់ងារជំនួយព្រមានពាក់កណ្តាលនៃចំនួនប្រជាជនកំពុងស្ថិតក្នុងគែមនៃភាពអត់ឃ្លាន និងទុរ្ភិក្សដោយសារការបិទជំនួយរបស់អ៊ីស្រាអែល និងការរីករាលដាល។ ការដឹកជញ្ជូនរួមមានគ្រឿងផ្សំគ្រប់គ្រាន់សម្រាប់អាហារចំនួន ៥០ម៉ឺន ដែល World Central Kitchen គ្រោងនឹងចែកចាយនៅក្នុងបន្ទះ ដែលមនុស្សរាប់សែននាក់កំពុងស្ថិតក្នុងភាពអត់ឃ្លាន៕ ប្រែសម្រួលដោយម៉ុកម៉ានិច
- កូរ៉េខាងជើង ធ្វើតេស្តមីស៊ីលផ្លោងចម្ងាយមធ្យម ដែលជាអាវុធស្ថិតក្រោមការហាមឃាត់ កូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយមធ្យម នៅព្រឹកថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤នេះ ដោយបានបាញ់ចេញពីតំបន់ព្យុងយ៉ាង ចូលទៅក្នុងសមុទ្រខាងកើត ដោយសំដៅទៅលើសមុទ្រជប៉ុន។ បើតាមយោធាក្រុងសេអ៊ូលបាននិយាយថា នេះជាការសាកល្បងអាវុធដែលត្រូវបានហាមប្រាមចុងក្រោយបំផុត ដោយរបបលោកគីម ជុងអ៊ុនប្រធានាធិបតីកូរ៉េខាងជើងនៅក្នុងឆ្នាំនេះ។ ពោល ការបាញ់បង្ហោះនៅថ្ងៃអង្គារនេះ គឺជាការសាកល្បងមីស៊ីលផ្លោងលើកទី៣ ក្នុងឆ្នាំ ២០២៤។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង(JCS) បាននិយាយថា មីស៊ីលនេះ ហោះបានចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រ មុនពេលធ្លាក់ ដោយបន្ថែមថា ខ្លួនបានបង្កើនការត្រួតពិនិត្យ និងចែករំ លែក ព័ត៌មានពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ JCS បានថ្កោលទោសយ៉ាងខ្លាំង ចំពោះសកម្មភាពបង្ករឿងរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ។ ការបាញ់បង្ហោះនៅថ្ងៃអង្គារនេះ ទំនងជាពាក់ព័ន្ធនឹងក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង។ មន្ត្រីរូបនេះបាននិយាយថា កូរ៉េខាងជើងទំនងជាបានបំពាក់ក្បាលគ្រាប់លឿនជាងសំឡេង នៅលើប្រព័ន្ធបញ្ជូនដែលប្រើនៅក្នុងការធ្វើតេស្តម៉ាស៊ីនកាលពីខែមុន។យោងតាមទូរទស្សន៍ជប៉ុន NHK ដែលដកស្រង់ប្រភពរដ្ឋាភិបាលមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា មីស៊ីលនេះហាក់ដូចជា បានធ្លាក់ក្នុងទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រាប់អ្នកយកព័ត៌មានថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងម្តងហើយម្តងទៀតនៅឆ្នាំនេះ ដោយបន្ថែមថា វាជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និង […]
- លោក Trump បង្ហោះមូលបត្របំណុល $១៧៥លានដុល្លារនៅក្នុងករណីក្លែងបន្លំនៅញូវយ៉ក អតីតប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានបង្ហោះមូលបត្របំណុលចំនួន ១៧៥ លានដុល្លារ ក្នុងសំណុំរឿងក្លែងបន្លំរដ្ឋប្បវេណីនៅទីក្រុងញូវយ៉ក ដោយរារាំងការរឹបអូសទ្រព្យសម្បត្តិដោយរដ្ឋ។ ករណីក្លែងបន្លំប្រឆាំងនឹងលោក Trump ត្រូវបានប្តឹងដោយអគ្គមេធាវីញូវយ៉ក Letitia James ដែលជាអ្នកប្រជាធិបតេយ្យនៅឆ្នាំ២០២២។ ការទូទាត់មូលបត្របំណុលកាលពីថ្ងៃច័ន្ទ បន្សល់ទុកឲ្យលោក Trump នូវភាពអាម៉ាស់ពីការមើលឃើញទ្រព្យសម្បត្តិរបស់គាត់ដូចជា Trump Tower នៅ Manhattan និងអចលនទ្រព្យ Mar-a-Lago របស់គាត់នៅ Florida ត្រូវបានដកចេញពីគាត់។ ដើម្បីពន្យាពេលការអនុវត្តការពិន័យ ខណៈដែលគាត់ប្តឹងឧទ្ធរ ណ៍លើករណីក្លែងបន្លំរដ្ឋប្បវេណី លោក Trump ដំបូងឡើយបានស្វែងរកមូលបត្របំណុលពីក្រុមហ៊ុនចំនួន៣០ ប៉ុន្តែមិនអាចធានាបានមួយនោះទេ នេះបើតាមមេធាវីរបស់គាត់បានសរសេរនៅក្នុងឯកសាររបស់តុលាការ។ គាត់ក៏ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងចំនួនពីរបន្ថែមទៀត ជាមួយនឹងការព្យាយាមលុប ចោលការបាត់បង់ការបោះឆ្នោតឆ្នាំ២០២០ របស់គាត់ប្រឆាំងនឹងប្រធានាធិបតី Joe Biden និងជុំវិញការចាត់ចែងឯកសារដែលបានចាត់ថ្នាក់របស់គាត់បន្ទាប់ពីចាកចេញពីតំណែង៕ ប្រែសម្រួលដោយម៉ុកម៉ានិច
- សម្តេចធិបតី ហ៊ុន ម៉ាណែត÷ កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធសាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រ មានប្រសាសន៍ថា កម្ពុជាត្រៀមខ្លួនជាស្រេច ធ្វើជាដៃគូយុទ្ធ សាស្ត្ររបស់ធុរជន និងវិនិយោគិន ក្នុងការចាប់យកកាលានុវត្តភាពសេដ្ឋកិច្ចប្រកបដោយជីវភាពរបស់អាស៊ាន។ រាជរដ្ឋាភិបាល បានប្តេជ្ញាសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋជាសមាជិកអាស៊ាន និងដៃគូសន្ទនា ដើម្បីកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ប្រកបដោយភាពធន់ ចីរភាព បរិយាប័ន្ន និងភាពប្រកួតប្រជែង ដើម្បីផលប្រយោជន៍រួមសម្រាប់តំបន់។ ក្នុងពិធីបើក «កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ ២០២៤» ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន ៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន»នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា ក្នុងរាជធានីភ្នំពេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» ជារបៀបវារៈត្រូវតាមកាលៈ ទេសៈ និងមានមហិច្ឆតា ដើម្បីពង្រឹងភាពជាដៃគូ ក្នុងការលើក ស្ទួយការជឿនលឿននៃបច្ចេកវិទ្យា និងជំរុញសហគមន៍អាស៊ានឱ្យកាន់តែមានវិបុលភាព និងសមធម៌។ លើសពីនេះ វេទិការនេះ ក៏ជាសក្តានុពលក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច […]
- អគ្គលេខាធិការអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រខាងកើត នៅព្រឹកថ្ងៃអង្គារ ទី ២ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Maria Fernanda Lay ប្រធានសភាជាតិទីម័រខាងកើត។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបង្ហាញពីការត្រៀមខ្លួនធ្វើការរួមគ្នាជាមួយទីម័រខាងកើត ក្នុងការតៀមខ្លួនសម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន រួមទាំង ការបំពេញតម្រូវការកសាងសមត្ថភាព។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបង្ហាញពីទំនុកចិត្តចំពោះផលប្រយោជន៍ទៅវិញទៅមក ដែលនឹងផ្តល់ជូនទាំងអាស៊ាន និងទីម័រខាងកើត នៅពេលក្លាយជាសមាជិកពេញ សិទ្ធិរបស់អាស៊ាន។ ឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យសភាជាតិទីម័រខាងកើត ផ្តល់នូវការគាំទ្រផ្នែកច្បាប់យ៉ាងពេញ លេញ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើតនៅក្នុងដំណើរការដ៏សំខាន់មួយនេះ។
- កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រើពេលមិនដល់២៤ ម៉ោង ស្រាវជ្រាវបង្ក្រាបបានជនដៃដល់បាញ់សម្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ៣ វេលាម៉ោង១៩៖៣៥នាទី មានករណីឃាតកម្មបាញ់សម្លាប់ មួយករណីកើតឡើងចណុចលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំ ខ្វាវ ស្រុកសំរោង ខេត្តតាកែវ។ បង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បើកបររថយន្ត ម៉ាកកូរ៉េ ពណ៌ ស (ប្រហែលមួយតោនកន្លះ) ស្របទិសគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានបើកវ៉ាជែងមកកាក់ឈប់ រថយន្តមួយគ្រឿងតូរីស ពណ៌ស្លេ ពាក់ផ្លាកលេខភ្នំពេញ2K-8528 បើកបរដោយជនរងគ្រោះឈ្មោះ ឡេង កាក់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាំងក្រសាំង (រាជធានីភ្នំពេញ) ឲ្យឈប់រួចធ្វើសកម្មភាពទាញកាំភ្លើងខ្លី បាញ់ មកលើជនរងគ្រោះ ត្រូវចំនួន៣គ្រាប់បណ្តាលឲ្យដួលសន្លប់នៅកន្លែងកើតហេតុ។ រួចជនសង្ស័យបានបើករថយន្តគេចខ្លួនបាត់ ទៅទិសខាងជើង ចំណែកជនរងគ្រោះសមត្ថកិច្ចខេត្តតាកែវ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ។ ចំពោះវត្ថុតាងសម្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលខ្វាវ ស្រុកសំរោង ខេត្តតាកែវ យកទៅរក្សាទុកនៅប៉ុស្តិ៍។ ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១១៖៣០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គ ស្នងការរងទទួលផែន និងទទួលដឹកនាំនាយកដ្ឋាន […]
- អគ្គលេខាអាស៊ាន និងទីម័រ ពិភាក្សាអំពីអាទិភាពរបស់ទីម័រ ខាងកើត ពាក់ព័ន្ធនឹងសសរស្តម្ភសហគមន៍នយោបាយ- សន្តិសុខអាស៊ាន តមតាមការអញ្ជើញរបស់ឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ហើយនៅល្ងាចថ្ងៃចន្ទ ៨ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីឌីលី ប្រទេសទីម័រខាងកើត ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Bendito dos Santos Freitas រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាង កើត ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពរបស់ទីម័រខាងកើត ជាពិសេស ពាក់ព័ន្ធនឹងសសរស្តម្ភសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែងរបស់ទីម័រខាងកើត ដើម្បីក្លាយជាសមាជិកពេញ សិទ្ធិរបស់អាស៊ាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានឆ្លៀតឱកាសដើម្បីបញ្ជាក់ឡើងវិញពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ដំណើរ.
- ជនអន្តោរប្រវេសន៍ចិន ៨ នាក់ ត្រូវបានប្រទះឃើញស្លាប់នៅលើឆ្នេរខ្សាច់ម៉ិកស៊ិក ក្រុមមន្ត្រីបាននិយាយថា សាកសពជនជាតិចិនប្រាំបីនាក់ត្រូវបានគេរកឃើញនៅលើឆ្នេរមួយក្នុងរដ្ឋ អូហ្សាកាOaxaca ប្រទេសម៉ិកស៊ិក បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់។ សាក សពត្រូវបានគេរកឃើញកាលពីថ្ងៃសុក្រតាមផ្លូវ ដែលជនចំណាកស្រុកខុសច្បាប់ប្រើប្រាស់ព្យាយាមចូលទៅកាន់សហរដ្ឋ អាមេរិក។ ស្ត្រី៧នាក់ និងបុរសម្នាក់នៅលើទូកដែលដំណើរការដោយជនជាតិម៉ិកស៊ិក ចេញដំណើរពីរដ្ឋ ឈីប៉ាស ជាប់ព្រំដែនជាមួយប្រទេស ហ្គាតេម៉ាឡា Guatemala។ ជនចំណាកស្រុកជាង៦.៣លាននាក់បានចូលសហរដ្ឋអាមេរិកដោយខុសច្បាប់ចាប់តាំងពីឆ្នាំ២០២១។ ជនជាតិចិនជាង ៣៧.០០០ នាក់ត្រូវបានឃុំខ្លួននៅព្រំដែនអាមេរិក-ម៉ិកស៊ិកកាលពីឆ្នាំមុន ប្រហែល៥០ ដងធៀបនឹងរយៈពេលពីរឆ្នាំមុន។ កន្លែងស្នាក់នៅ និងកន្លែងអន្តោប្រវេសន៍របស់ប្រទេសម៉ិកស៊ិក ត្រូវបានគ្របដណ្ដប់ដោយការកើនឡើងនៃចំនួនជនចំណាកស្រុក។ រដ្ឋាភិបាលរបស់ប្រទេសនេះបានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីសហរដ្ឋអាមេរិកដើម្បីប្រយុទ្ធប្រឆាំងនឹងលំហូរនេះ ខណៈការធ្វើអន្តោប្រវេសន៍ខុសច្បាប់ចាប់ផ្តើមដំណាក់កាលកណ្តាល នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ៕ ប្រែសម្រួលដោយម៉ុកម៉ានិច
- គណបក្សប្រឆាំងរបស់តួកគីនាំមុខការបោះឆ្នោតនៅក្នុងទីក្រុងសំខាន់ៗ គណបក្សប្រឆាំងដ៏សំខាន់របស់តួកគី គឺគណបក្សសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ (CHP) បានដឹកនាំនៅក្នុងការបោះ ឆ្នោតក្នុងស្រុកនៅក្នុងទីក្រុងសំខាន់ៗ រួមទាំងទីក្រុងធំបំផុតរបស់ប្រទេសអ៊ីស្តង់ប៊ុល និងរដ្ឋធានីអង់ការ៉ាកាលពីថ្ងៃអាទិត្យដោយ មានសម្លេងឆ្នោតជាង៥១ ភាគរយ។ បន្ទាប់ពី ៧៩ភាគ រយ នៃសន្លឹកឆ្នោតនៅទីក្រុងអ៊ីស្តង់ប៊ុល បានបើកអភិបាលក្រុង ដែលកំពុងកាន់អំណាច Ekrem Imamoglu តំណាងឱ្យគណបក្ស CHP ទទួលបាន៥០.៥៣ ភាគរយនៃសន្លឹកឆ្នោតខណៈ Murat Kurum បេក្ខជននៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច (AKP) ទទួលបាន៤០.៧២ ភាគរយ។ គណបក្ស CHP ក៏ត្រៀមខ្លួនដើម្បីរក្សាការគ្រប់គ្រងរបស់ខ្លួននៃរដ្ឋធានីអង់ការ៉ាផងដែរ ខណៈអភិបា លក្រុងដែលកំពុងកាន់អំណាច Mansur Yavas មកពីគណបក្ស CHP បានរក្សាតំណែងរបស់គាត់ជាមួយនឹង៥៨.៩៨ ភាគរយនៃការបោះឆ្នោតប្រឆាំងនឹងបេក្ខជន AKP លោក Turgut Altinok ដែលទទួលបាន៣២.៩ ភាគរយ៕ ប្រែសម្រួលដោយ ម៉ុកម៉ានិច
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


