ព័ត៌មានថ្មី
- សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សារួមគ្នាកសាងវប្បធម៌ស្អាតជារៀងរាល់ថ្ងៃ ក្នុងយុទ្ធនាការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រសួងបរិស្ថាន បានសម្រេចនូវជោគជ័យដ៏ត្រចះត្រចង់ នៃភាពស្អាតនៅកម្ពុជា ដោយសារមានការចូលរួមពីលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ១០០% នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស នៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” និង ”យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា”។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍បែបនេះ នៅក្នុងពិធី ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា យុទ្ធនាការបានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ឈប់ប្រើថង់ប្លាស្ទិកចំនួន ១ថ្ងៃយ៉ាងតិច ក្នុង១សប្តាហ៍ ហើយសិស្សម្នាក់មិនប្រើថង់ផ្លាស្ទិកជាមធ្យម ៤ថង់ ក្នុង១ថ្ងៃ ដែលធានាការគ្រប់គ្រងសំរាម ថែរក្សាអនាម័យបរិស្ថាន និង សុខុមាលភាពប្រជាពលរដ្ឋ បានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក បានចាប់ផ្តើមពីសកម្មភាព និងការចូលរួមចេញពីបេះដូងរបស់សិស្សានុសិស្ស នាពេលនេះ គឺជាកត្តាសំខាន់បំផុត […]
- ឯកឧត្ដម Kyaw Soe Min បានស្នើសុំអនុសាសន៍របស់ សម្ដេចតេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា ឯកឧត្ដម Kyaw Soe Min ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា បានស្នើសុំអនុសាសន៍របស់ សម្ដេចតេជោ ទៅលើដំណោះស្រាយរបស់មីយ៉ាន់ម៉ា។ ការបញ្ជាក់របស់ទូតមីយ៉ាន់ម៉ា ធ្វើឡើងនៅក្នុងឱកាសត្រូវបាន អនុញ្ញាតឲ្យចូលជួបសំដែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខ រដ្ឋស្តីទី នៅថ្ងៃទី០៧ មេសា ២០២៤។ ឯកឧត្ដម Kyaw Soe Min បានបញ្ជាក់អំពីស្ថានភាពមីយ៉ាន់ម៉ាចុងក្រោយជូន សម្ដេចតេជោថា ដោយសារមានក្រុមភេរវករធ្វើការបះបោរ ទោះបីជារដ្ឋាភិបាលមីយ៉ាន់ម៉ាបានខិតខំធានាឲ្យមានសន្តិភាព សន្តិសុខនៅក្នុងប្រទេសយ៉ាងណាក៏ដោយ ទន្ទឹមនឹងនោះ មីយ៉ាន់ម៉ាក៏ទទួលរងគ្រោះពីការដាក់ទណ្ឌកម្មពីប្រទេសខាងក្រៅផងដែរ។ ជាការឆ្លើយបតសម្ដេចតេជោ បានលើកឡើងថា ឯកឧត្តម គឺជាអ្នកការទូតទីមួយ ដែល សម្ដេច បានទទួលជួបដំបូង បន្ទាប់ពី សម្ដេចក្លាយជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏ក្នុងពេលដែលសម្ដេចជាប្រមុខរដ្ឋស្ដីទីផងដែរ។ សម្ដេចតេជោ បានបង្ហាញនូវក្ដីសង្ឃឹមថា ឯកឧត្តមនឹងខិតខំប្រើប្រាស់តួនាទីថ្មីរបស់ខ្លួនក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិទំនាក់ទំនងដ៏យូរលង់នេះឲ្យកាន់តែប្រសើរបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានសម្ដែងនូវក្ដីរីករាយដោយឃើញកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចតេជោ កន្លងទៅ និង សម្ដេចធិបតី នាយករដ្ឋមន្ត្រី នាពេលនេះ ដែលបានដើរនៅលើផ្លូវត្រូវនាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ […]
- សម្តេចមហាបវរធិបតី អនុញ្ញាឲ្យ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា អនុញ្ញាឲ្យ លោក Jonathan K.S. Choi ប្រធានក្រុមហ៊ុន Sunwah Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្រុមហ៊ុន Sunwah Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៧ គ្របដណ្តប់លើផ្នែកចំនួន៨ រួមមាន អាហារសមុទ្រ និងគ្រឿងឧប ភោគបរិភោគ អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យា ប្រព័ន្ធផ្សព្វផ្សាយ ហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ និងការបណ្តុះ បណ្តាល និង Green Tech និងការថែទាំសុខភាព។ ក្រុមហ៊ុននេះដំណើរការនៅចិនដីគោក ជប៉ុន ម៉ាកាវ វៀតណាម មីយ៉ាន់ម៉ា សិង្ហបុរី កាណាដា អឺរ៉ុប អាមេរិក អូស្ត្រាលី និងកម្ពុជាផងដែរ។ នៅកម្ពុជា ក្រុមហ៊ុន Sunwah Group បាននឹងកំពុងពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យសំខាន់ៗដូចជា វិស័យម្ហូបអាហារ វិស័យអចលនទ្រព្យ […]
- តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ កើត សារ៉ាយ និង គូកន ពីបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ កើត សារ៉ាយ និង គូកន ពីបទមិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៨៨ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ
- មន្រ្តីក្រសួងការងារ៖ ការធ្វើដំណើររបស់ពលករខ្មែរពីប្រទេសថៃនៅតាមព្រំដែនដំណើរការយ៉ាងរលូន មន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងបន្តសម្រមសម្រួលពលករខ្មែរដែលបាននិងកំពុងត្រលប់មកស្រុកកំណើតអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ខណៈអជ្ញាធរនឹងបន្តសម្រប សម្រួលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាថ្ងៃចុងក្រោយនៃការលើកលែងតម្លៃទិដ្ឋាការ។ នេះបើតាមឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖«ក្រុមការងារច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បន្តសហការយ៉ាងស្អិតល្មួតជាមួយនឹងស្ថាប័នពាក់ព័ន្ធដើម្បីបន្តទទួលស្វាគមន៏បងប្អូនពលករចេញចូលរហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤»។ ឯកឧត្តមបន្ថែមថា ភាគីពាក់ព័ន្ធ ក៏ដូចជាក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តផ្សព្វផ្សាយជូនដំណឹង និងសុំឲ្យពលករជួយផ្សព្វផ្សាយបន្តទៅដល់មិត្តភក្តិបងប្អូនពលករផ្សេងទៀតអំពីការលើកលែងថ្លៃសេវា និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋភិបាលកម្ពុជាដែលមានសម្ដេចធិបតីជាប្រមុខដឹកនាំតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក។ ឯកឧត្តមបន្ថែមថា បងប្អូនពលករស្ទើរតែ១០០%បានដឹងពីអនុសាសន៍របស់សម្ដេចធិបតីអំពីការលើកលែងថ្លៃសេវា ចេញ-ចូល (Re-Entry) ហើយបងប្អូនពលករទាំងអស់សប្បាយ រីករាយ យ៉ាងខ្លាំងពីការលើកលែងថ្លៃសេវាចេញ-ចូល ក្នុងអំឡុង ពេលចូលឆ្នាំខ្មែរខាងមុខនេះ។ គូរឱ្យកត់សម្គាល់ថា ការលើកលែងការយកតម្លៃលើទិដ្ឋាការចេញ-ចូល ចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះការអបអរសាទរ និងសប្បាយចិត្តពីសំណាក់បងប្អូនពលករ និងពលរដ្ឋខ្មែរនៅប្រទេសថៃយ៉ាងផុសផុល។ គូសបញ្ជាក់ផងដែរថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ ២០២៤ […]
- ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំគណៈប្រតិភូនៃស្ថានទូតបណ្តាសមាជិកអាស៊ានប្រចាំកម្ពុជា ចុះទស្សនកិច្ចសកម្មភាពបោសសម្អាតមីននៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូនៃស្ថានទូតបណ្តាសមាជិកអាស៊ានប្រចាំកម្ពុជាទាំងអស់ ចុះពិនិត្យសកម្មភាពបោសសម្អាតមីនរបស់អង្គការ Halo Trust នៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការអញ្ជើញចូលរួមផងដែរពីតំណាងស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រុមហ៊ុន Prince Holding Group។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយ តម្លៃខ្ពស់ចំពោះតួនាទី និងភារកិច្ចរបស់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន(ARMAC) ក្នុងការដឹកនាំ និងសម្របសម្រួលវិស័យសកម្មភាពមីនថ្នាក់តំបន់អាស៊ានកន្លងមក ដែលមជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ គំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ត្រូវបានទទួលការអបអរសាទរ និងគាំទ្រពីបណ្តាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានទាំងអស់ កាលពីអំឡុងពេលកម្ពុជា ធ្វើជាប្រធានអាស៊ានឆ្នាំ ២០១២។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងអំពីគោលនយោបាយការទូតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តពង្រឹងចំណង មិត្តភាពជាមួយប្រទេសក្នុងតំបន់អាស៊ាន ដោយពង្រីកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យអាស៊ានសម្រេចបាននូវគោលដៅ “សហគមន៍រួម វាសនារួម” និងដើម្បីផលប្រយោជន៍រវាងប្រទេស ជាតិនិងប្រទេសជាតិ ប្រជាជននិងប្រជាជន។ […]
- ព្រះមហាក្សត្រនៃកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីទៅបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសជប៉ុន ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤នេះបានយាងចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤តទៅ។ នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ច ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមព្រះរាជសារលិខិត របស់ព្រះមហាក្សត្រ៕
- កម្ពុជា ប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីនដេីម្បីរំលឹកពីកាតព្វ កិច្ចរួម និងការប្តេជ្ញាចិត្តជាសកលក្នុងការដោះស្រាយបញ្ហាប្រឈមដោយសារមីន។ (ខេត្តសៀមរាប) ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិយល់ដឹងអំពីមីន ៤ មេសា ឆ្នាំ២០២៤ ដែលពិធីនេះបានប្រារព្ធធ្វើឡើងក្នុងខេត្តសៀមរាប និងមានការចូលរួមពីតំណាងស្ថានទូតប្រចាំកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករជាតិ-អន្តរជាតិ វិស័យឯកជន និងភាគីពាក់ព័ន្ធដទៃទៀត។ ទិវាអន្តរជាតិយល់ដឹងអំពីមីន បានប្រព្រឹត្តិទៅក្រោមប្រធានបទ “ការពារជីវិត កសាងសន្តិភាព” ក្នុងគោលបំណងរំលឹកអំពីសារសំខាន់ និងលើកកម្ពស់ការយល់ដឹងអំពីការគំរាមដែលបង្កឡើងដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មកលើប្រជាជនស្លូតត្រង់នៅទូទាំងពិភពលោក។ ពិធីនេះ មានការចូលរួមផ្តល់នូវចំណាប់អារម្មណ៍ពីឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា តំណាងស្ថានទូតចិន ស្ថានទូតជប៉ុន ស្ថានទូតហ្វីលីពីន ស្ថាន ទូត អាមេរិក ស្ថានទូតបារាំង ទីភ្នាក់ងារស្វីសសម្រាប់ការអភវិឌ្ឍន៍ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហ ប្រជា ជាតិ(UNDP) និងតំណាងសមាគម TAFTAC ដែលបានបង្ហាញពីតាំងចិត្ត និងឆន្ទះក្នុងការរួមចំណែកដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាកិច្ចសង្រ្គោះជនរងគ្រោះ ផងដែរ។ ឯកឧត្តមបណ្ឌិត […]
- សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការរើសមន្រ្តីថ្មី ទាល់តែបញ្ចប់ការវិភាគ វាយតម្លៃច្បាស់លាស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការ ជ្រើសរើសមន្ត្រីរាជការ គឺត្រូវតែបញ្ជាក់ឲ្យបានច្បាស់ លាស់ពីសមត្ថភាព និងការ វាយតម្លៃ វិភាគឲ្យបានច្បាស់លាស់ ដើម្បីប្រសិទ្ធភាពការងារ។ ថ្លែងក្នុងឱកាស នៃការអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការរើសមន្រ្តីថ្មី ត្រូវតែពិនិត្យមើលឲ្យច្បាស់ ថា តើជាតម្រូវការចាំបាច់រឺទេ ពិសេសការរើសមន្រ្តីថ្មី ត្រូវតែបញ្ចប់ការវិភាគ វាយតម្លៃច្បាស់ លាស់។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើទៅបណ្តាក្រសួងស្ថាប័នទាំងអស់ត្រូវរួមគ្នាអនុវត្តន៍។ ទន្ទឹមនឹងនេះដែរ សម្តេចធិបតីបានផ្តល់អនុសាសន៍ឲ្យបន្តយក ចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្តល់គោលការណ៍អនុញ្ញាត ផ្អែកលើនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡង ប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន។ ពោលគឺ […]
- អាជ្ញាធរជាតិអប្សរាកំពុងបង្កើនការបណ្ដុះកូនឈើដើម្បីទុកដាំនារដូវវស្សាខាងមុខ ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ជាស្ថានីយមួយក្នុង ចំណោមស្ថានីយទាំង១០ នៃអាជ្ញាធរជាតិអប្សរា។ ដូចទៅនឹងស្ថានីយដទៃទៀតដែរ ស្ថានីយនេះកំពុងបង្កើនសកម្មភាពបណ្ដុះកូនឈើ ដើម្បីត្រៀមសម្រាប់ដាំនារដូវវស្សាខាងមុខ។ កញ្ញា ឆេង វុចនា អ្នកគ្រប់គ្រងស្ថានីយបណ្ដុះកូនឈើ៨ហិកតា បានប្រាប់ថា ស្ថានីយនេះបណ្ដុះប្រភេទឈើប្រណិត ចំនួន៤ប្រភេទ មានបេង ធ្នង់ គ្រញូង និងច្រេស។ ស្ថានីយនេះកំពុងមមាញឹកក្នុងការរៀប ចំលាយដី សាបកូន បណ្ដុះ និងថែទាំយ៉ាងយកចិត្តទុកដាក់ ដែលធានាថា កូនឈើទាំងអស់លូតលាស់បានល្អ។ ជាមួយគ្នានេះ បើតាមការបញ្ជាក់ពីអ្នកគ្រប់គ្រងស្ថានីយ កញ្ញា វុចនា ថា ក្នុងមួយឆ្នាំស្ថានីយអាចបណ្ដុះកូនឈើបានប្រមាណ៣ ម៉ឺនដើម សម្រាប់ទុកដាំក្នុងតំបន់រមណីយដ្ឋានអង្គរ ក៏ដូចជាសម្រាប់ចែកចាយទៅខាងក្រៅ។ បច្ចុប្បន្ននេះ ស្ថានីយមានកូនឈើសរុបប្រមាណ៦ម៉ឺនដើម គឺរាប់ចាប់ពីទើបបាចសាបក្នុងថ្នាល និងរហូតកូនឈើមានកម្ពស់២ម៉ែត្រ។ ក្នុងនាមអ្នកស្រឡា ញ់បរិស្ថានមួយរូប កញ្ញា វុចនា សូមឱ្យសាធារណជនទូទៅ ជួយរួមគ្នាដាំកូនឈើ ឱ្យបានកាន់តែច្រើន ស្របពេលដែលពិភព លោកមានបម្រែ បម្រួលអាកាសធាតុ ព្រោះថាការងារនេះ នឹងជួយបង្កើនគម្របព្រៃឈើ និងបង្កើតបរិយាកាសឱ្យបានកាន់តែល្អប្រសើរ។ បន្ថែមពីនេះ សូមសាធារណជន ជួយចូលរួមជាមួយអាជ្ញាធរជាតិអប្សរា ដាំកូនឈើដែលផ្តល់ជូនដោយឥតគិតថ្លៃ […]
- ទេសរដ្ឋមន្រ្តី លី ធុជ ៖ កត្តាសន្តិភាព បាននាំឱ្យប្រជាជនកម្ពុជារួចចាកផុតពីការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញធ្វើបាឋកថាស្តីពីសកម្មភាពមីននៅកម្ពុជា និងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ជូនដល់សាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងសិស្សនិសិត្ស នៃសាកលវិទ្យាល័យអង្គរ ខេត្តសៀមរាប។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីផលវិបាកនៃសង្រ្គាម បញ្ហាប្រឈម សារសំខាន់ និងសមិទ្ធផលសម្រេចបាននៃវិស័យសកម្មភាពមីននៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសហការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្ត និងភាគីពាក់ព័ន្ធ ដែលបានធានានូវសុខសុវត្ថិភាព សន្តិសុខ និងបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់បម្រើដល់ការអភិវឌ្ឍសង្គមជាតិ។ ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឱ្យលោកគ្រូ-អ្នកគ្រូ សិស្សនិសិ្សតទាំងអស់ត្រូវបន្តរៀនសូត្រ និងចងចាំឱ្យបានច្បាស់ពីប្រវត្តិសាស្រ្តពិតរបស់កម្ពុជា ប្រវត្តិសាស្រ្តនៃការឈឺចាប់ដោយសារសង្រ្គាម និងការបែកបាក់សង្គមជាតិខ្មែរ ដើម្បីកសាងនូវប្រវត្តិសាស្រ្តថ្មីមួយ និងការធានាឱ្យមនុស្សជំនាន់ក្រោយអាចរស់នៅប្រកបដោយសុខសុវត្ថិភាព និងរួចចាកផុតពីមរតកនៃសង្រ្គាមទាំងនោះ។ យើងត្រូវបន្តចូលរួមជាមួយការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងបន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាលុបបំបាត់នូវគ្រោះថ្នាក់ និងទុក្ខវេទនាទាំងឡាយណាដែលបង្កឡើងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា ជាមួយនឹងសមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តនេះ […]
- ពលករខ្មែរដែលវិលត្រលប់ពីថៃ សប្បាយចិត្តដែលរាជរដ្ឋាភិ បាលមិនយកថ្លៃសេវាទិដ្ឋាការចេញ-ចូលអំឡុងពេលចូលឆ្នាំ នៅថ្ងៃទី៣ ខែមេសា ២០២៤ នេះពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្តដែលរាជរដ្ឋាភិបាលជួយសម្រួលមិនយកថ្លៃសេវាបង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re- Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយការចំណាយបានមួយផ្នែក។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃសេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃដែលវិលត្រឡប់មកលេងស្រុកកំណើត ក្នុងអំឡុង ពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ មេសា រហូតដល់ថ្ងៃទី ១៥ ខែ ឩសភា ឆ្នាំ២០២៤។ លោកស្រី សំ ស៊ីនួន ជាពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់លើកឡើងថា៖«អរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដែលមិនយកកម្រៃសេវាបង់ប្រាក់ចេញ-ចូលដល់ពលករខ្មែរដែលធ្វើការនិងរស់នៅប្រទេសថៃ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ»។ ពលកររូបនេះអរគុណរាជរដ្ឋាភិ បាល ក៏ដូចជាអាជ្ញាធរដែលបានយកចិត្តទុកដាក់ដល់ពលករដែលវិលត្រលប់មកលេងស្រុកកំណើត ហើយបានផ្តល់អាហារ សម្រន់ដូចជានំបុ័ង និងទឹកសុទ្ធ រួមទាំងការជួយសម្រួលកិច្ចការងារផ្សេងៗជូនដល់ពលករតាមច្រកព្រំដែនផងដែរ។ លោក ភា រុន ជាពលករខ្មែរដែលធ្វើការនៅប្រទេសថៃម្នាក់ទៀតក៏បានលើកឡើងដែរថា៖«ខ្ញុំមកលេងស្រុកកំណើតនៅឆ្នាំនេះអត់មានការបង់ថ្លៃសេវាចេញ-ចូល (ទិដ្ឋាការ) ទេ។ ខ្ញុំចំណាយតែទៅលើការធ្វើដំណើរពីក្រុងបាងកកមកកាន់ច្រកព្រំដែនរបស់យើង។ ខ្ញុំសប្បាយចិត្តព្រោះកាត់បន្ថយចំនាយបានខ្លះដែរ»។ គួរកត់សម្គាល់ថាត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះពលរដ្ឋ ខ្មែរបានធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញនៅតាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិសរុបចំនួន ១៩០,៤០នាក់ ក្នុងនោះច្រកព្រំដែនកម្ពុជា-ថៃចំនួន១៨,២៩៥ […]
- ក្រសួងបរិស្ថានបន្តផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ យុទ្ធនាការពង្រឹងវិធានការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានបន្តរៀបចំឡើងនៅតាមបណ្តាខេត្តនៅជាប់ព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃពុធទី០៣ ខែមេសា ឆ្នាំ២០២៤ យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានរៀបចំឡើង នៅក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងឯកឧត្តម ងួន លីណា អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពី តំណាងរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ផងដែរ។ យុទ្ធនាការនេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ ដូចមានចែងនៅក្នុងសារាចរណែនាំ របស់រាជរដ្ឋាភិបាល លេខ ០១ សរ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ សំដៅលើកកម្ពស់គុណភាពខ្យល់ និងធានាបានការគាំពារសុខភាពសាធារណៈ និងបរិស្ថាន។ នាពេលកន្លងទៅនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញភាពស្អាតលើបរិយាកាស ស្របតាមយុទ្ធសាស្រ្តចក្រកាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើមុំ៣សំខាន់ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។ ក្រសួងបរិស្ថានបានស្នើសុំឱ្យមានការចូលរួមអនុវត្តតាមសារាចរ ០១ […]
- មន្ត្រី ក.ប.ប. បន្តដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ ជៀសវាងប្រជាពលរដ្ឋទិញប៉ះចំទំនិញទាំងនោះ មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង ខេត្តកោះកុង និងរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះ បានធ្វើការចុះត្រួតពិនិត្យទំនិញម្ហូបអាហារ ទំនិញវេចខ្ចប់ស្រេច ភេសជ្ជៈ និងផលិតផលនានា ដាក់លក់នៅតាមទីផ្សារ ដើម្បីការពារសុខុមាលភាពនិងផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋឬអ្នកប្រើប្រាស់ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន។ ស្របតាមលទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញនៅតាមបណ្តាផ្ទះលក់ទំនិញ ម៉ាត និងផ្សារ ស្ថិតក្នុងភូមិសាស្ត្រខាងលើ មន្ត្រីយើងបានរកឃើញ និងដកហូតទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមានភេសជ្ជៈចំនួន ៧២លីត្រ និងទំនិញចម្រុះចំនួន ១៦.៨៨គីឡូក្រាម។ ទំនិញមិនមានអនុលោមភាពទាំងនោះត្រូវបានមន្ត្រីយើងយកមករក្សាទុកនៅស្នាក់ការរបស់សាខាដើម្បីបន្តនីតិវិធី។ ជាមួយគ្នានេះដែរ មន្ត្រីយើងក៏នៅបន្តអប់រំផ្សព្វផ្សាយជូនដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ថែមទៀតផង ក្នុងគោលបំណងចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់ៗគ្នា៕
- ការរញ្ជួយដីខ្លាំងបំផុតក្នុងរយៈពេល ២៥ឆ្នាំបានវាយប្រហារកោះតៃវ៉ាន់ជាថ្មី ការរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់កាលពីថ្ងៃពុធ ដោយបានកំណត់ការព្រមានអំពីរលកយក្សស៊ូណាមិ នៅលើកោះនេះ និងប្រទេស ជិតខាង។ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល ១៨km ភាគខាងត្បូងនៃទីក្រុង ហួលៀន របស់តៃវ៉ាន់ នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក។ ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា រលកយក្សស៊ូណាមិ មានកម្ពស់ដល់ទៅ ៣ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងឈានទៅដល់តំបន់ធំៗ នៃឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសជប៉ុន។ នៅខែកញ្ញាឆ្នាំ ១៩៩៩ការរញ្ជួយដីកម្រិត៧.៦រិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ដោយបានសម្លាប់មនុស្ស២,៤០០នាក់ និងបំផ្លាញអគារចំនួន ៥,០០០ ។ ការរញ្ជួយដីកាលពីថ្ងៃពុធបានវាយប្រហារនៅម៉ោង០៧.៥៨ ម៉ោងក្នុងស្រុក នៅជម្រៅ១៥.៥គីឡូម៉ែត្រ ហើយបានបណ្តាលឱ្យមានការរញ្ជួយដីយ៉ាងហោចណាស់ប្រាំបួននៅកម្រិត៤ ឬធំជាងនេះ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីអគារលំនៅដ្ឋានដែលដួលរលំ ហើយមនុស្សត្រូវបានជម្លៀសចេញពីផ្ទះ និងសាលារៀនរបស់ពួកគេ។ ឥទ្ធិពលនៃការរញ្ជួយដីនេះក៏បានវាយកម្ទេចរថយន្ត និងគប់របស់របរនៅខាងក្នុងហាងយ៉ាងរំជើបរំជួលផងដែរ នេះបើយោងតាមឃ្លីបដែលចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុក TVBS៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


