ថ្ងៃ ពុធ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ានទទួលសាតាំងពីតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃ ប្រចាំអាស៊ាន លោកជំទាវ Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅរសៀលថ្ងៃពុធ ទី ១៧ ខែមេសា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោកជំទាវឯកអគ្គរាជទូត និងបានបញ្ជាក់សាជាថ្មី ពីការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវឯកអគ្គរាជទូត និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសថៃប្រចាំអាស៊ាន ដើម្បីជួយគាំទ្រដល់កិច្ចការរបស់អាស៊ាន ឆ្ពោះទៅសំរេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះប្រទេសថៃ សម្រាប់ការចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ជាពិសេសក្នុងនាមជាប្រទេសសម្រប សម្រួលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំងជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ជប៉ុន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានទទួលស្គាល់ពីតួនាទីរបស់ប្រទេសថៃ ដែលជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលឧត្តមភាពអាស៊ានមួយចំនួន។ ឯកឧត្តមសង្ឃឹមថា មជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន (ACPHEED) នឹងដំណើរការក្នុងពេលឆាប់ៗខាងមុខ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់នៃ គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR) នៅក្នុងការងាររបស់អាស៊ាន និងបានថ្លែងអំណរគុណប្រទេសសមាជិកអាស៊ាន រួមទាំងប្រទេសថៃ សម្រាប់ការបន្តគាំទ្រដល់ការពង្រឹងលេខាធិការដ្ឋានអាស៊ាន។ លោកជំទាវ Phantipha Iamsudha Ekarohit […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត÷ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង- ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេសផងដែរ កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង និងប្រចាំការការពារសន្តិសុខសណ្តាប់ធ្នាប់ ធានាបាននូវសុវត្ថិភាព បង្កលក្ខណៈដល់ការកំសាន្តសប្បាយរបស់បងប្អូន អ៊ំពូមីង តាយាយ ព្រមទាំងបានញ៊ាំងឱ្យការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ នៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ សោភ័ណភាព សេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព របៀបរៀបរយល្អ ប្រកបដោយមោទកភាពជាតិ ។ សម្តេចធិបតី ក៏សូមថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង តាយាយ និងភ្ញៀវបរទេសទាំងអស់ ដែលបានចូលរួមលេងកំសាន្តប្រកបដោយភាពរីករាយ ព្រមទាំងថែរក្សាបាននូវប្រពៃណីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ។ កត្តាចម្បងបំផុត គឺម្លប់នៃសុខសន្តិភាព ដែលបានផ្តល់នូវឱកាសឱ្យប្រជាជនខ្មែរគ្រប់រូប អាចរួមរស់ប្រកបដោយកុសលធម៌ និងសាមគ្គីធម៌ ក្នុងធ្លុងជាមហាគ្រួសារខ្មែរតែមួយ នៅលើទឹកដីមាតុភូមិអង្គរដ៏បវរជាទីស្នេហា និងក្នុងសេចក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្តីថ្លៃថ្នូរ ជាដរាបតរៀងទៅ៕
  • បរិមាណនាំចូលប្លាស្ទិកចូលមកកម្ពុជា នៅត្រីមាសទី១ ឆ្នាំ ២០២៤ មានការថយចុះប្រមាណ៧៥% ធៀបនឹងការនាំចូល នៅត្រីមាសទី១ ឆ្នាំ២០២៣ យោងតាមនាយកដ្ឋានគ្រប់គ្រងសំណល់រឹង នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានឱ្យដឹងថា ការនាំចូលប្លាស្ទិកឆ្នាំ ២០២៤ សម្រាប់ប្រើប្រាស់ទូទៅ មានក្រុមហ៊ុនចំនួន០១ប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅ សរុបបរិមាណចំនួន ១២ ៣៣៦, ៣៨ គីឡូក្រាម គិតត្រឹមរយៈពេលត្រីមាសទី១ ឆ្នាំ២០២៤។ ដោយ ឡែក ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម ឃើញមានក្រុមហ៊ុនចំនួន០២ ប៉ុណ្ណោះ ទទួលបានការអនុញ្ញាត – ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកបម្រើសង្វាក់ផលិតកម្ម សរុបបរិមាណចំនួន ៩ ១៥២, ៤៤ គីឡូក្រាម ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤នេះ។ បើប្រើបធៀប ការនាំចូលថង់ប្លាស្ទិកសម្រាប់ប្រើប្រាស់ទូទៅ នៅក្នុងឆ្នាំ២០២៣ មានក្រុមហ៊ុនចំនួន១៧ បាន ទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកប្រើប្រាស់ទូទៅសរុប ចំនួន ១៣១ ៣៥៦,៨៥ គីឡូក្រាម/ឆ្នាំ ហើយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ការនាំចូលមានបរិមាណសរុបចំនួន ៤៩ ២៩៧,២៩ គីឡូក្រាម។ ការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្ម៖ ក្រុមហ៊ុនចំនួន១៣ ទទួលការអនុញ្ញាត – ពីក្រសួងបរិស្ថាន និងធ្វើការនាំចូលថង់ប្លាស្ទិកសម្រាប់បម្រើសង្វាក់ផលិតកម្មសរុបចំនួន […]
  • បុរីទារក និងកុមារជាតិ ទទួលអំណោយមនុស្សធម៌ជាលើកទី១០ ពីកាកបាទក្រហមកម្ពុជា . អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់តាំងពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់អ្នកងាយរងគ្រោះបំផុតនៅតាមបណ្តា អង្គការ- សមាគម-មណ្ឌល ចំនួន ៥ នៅរាជធានីភ្នំពេញ។ សម្រាប់មណ្ឌលទី៥ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយយុវជនកាកបាទក្រហមកម្ពុជា និងសប្បុរស ជន បានចុះសួរសុខទុក្ខ និងផ្តល់អំណោយជាលើកទី១០ (គិតចាប់តាំងពីឆ្នាំ២០១៦) ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារកំព្រា និងគ្រូ-បុគ្គលិក ព្រមទាំងអ្នកស្ម័គ្រចិត្តបរទេសសរុបចំនួន ២៦០នាក់ នៃបុរីទារក […]
  • គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបានជាង៨០%ហើយ ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ខេត្តចំនួន៣ រួមមាន ខេត្តកោះកុង ពោធិ៍សាត់ និងខេត្តបាត់ដំបង ដែលមានប្រវែងសរុប ១៩៨,៥១៨ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ សម្រេចការសាងសង់បាន ៨៣,៣៦% នៃគម្រោងទាំងមូល គិតត្រឹមដើមខែមេសា ឆ្នាំ២០២៤នេះ។ គម្រោងស្ថាបនាផ្លូវជាតិលេខ១០នេះ បានដំណើរការចាប់ផ្ដើមចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយក្នុងនោះដែរ ការងារផ្លូវថ្នល់អនុវត្តបាន ៨០,៥៣% ការងារស្ពានអនុវត្តបាន ៨៦,២៨% ការងារស្ពានខ្ពស់ប្រវែង ៥៣០ម៉ែត្រ ត្រង់គីឡូម៉ែត្រ ១២៨+ ៩០៥ សម្រេចបាន ៤០% ការងារលូកាត់ទទឹងផ្លូវ ៩៨,១៩% និងការងារលូបណ្តោយផ្លូវ និងជញ្ជាំងការពារជើងទេរ អនុវត្តបាន ៨៧,៦៣%។ គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) ការសាងសង់មានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មក ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
  • វិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា បានចូលរួមវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ ដែលមានវិនិយោគិប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នាចូលរួម។ កម្មវិធីនេះ ក៏មានការចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ វេទិកាធុរកិច្ចនាឱកាសនេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មចិន រួមសហការជាមួយសហភាពសហគ្រិនតំបន់ឈូងសមុទ្រពិសេស ក្វាងទុង-ហុងកុង-ម៉ាកាវ (GBA) ប្រារព្វឡើងក្នុងទីក្រុងភ្នំពេញ ដើម្បីបញ្ជ្រាបផ្សព្វផ្សាយសក្ដានុពលរបស់ប្រទេសកម្ពុជាទៅវិនិយោគិនប្រមាណ ៧០ក្រុមហ៊ុនផ្សេងៗគ្នា លើវិស័យជាច្រើន។ ក្នុងវេទិកាធុរកិច្ចភាពជាដៃគូកម្ពុជា និងក្វាងដុង-ហុងកុង-ម៉ាកាវ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតី ផ្ដល់សន្ទរកថាគន្លឹះអំពីសក្ដានុពលកម្ពុជាសម្រាប់ការវិនិយោគ និងបើកឱកាសជូនវិនិយោគិនអាចសាកសួរដោយផ្ទាល់នូវសំណួរនានាអំពីការវិនិយោគនៅកម្ពុជាផងដែរ។ នាឱកាសថ្លែងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីហេតុផលជាច្រើន ដែលវិនិយោគិនគួរជ្រើសយកកម្ពុជា សម្រាប់ការបណ្ដាក់ទុនរបស់ខ្លួន ដោយផ្ដើមចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធសង្គម, ច្បាប់វិនិយោគដែលមានភាពបើកចំហរជូនវិនិយោគិន, វេទិការដ្ឋាភិបាល និងផ្នែក ឯកជនសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន, ស្ថានភាពទីផ្សាររបស់កម្ពុជាដែលភ្ជាប់ទៅកាន់ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើនរួមមាន អាស៊ាន (AFTA) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយតំបន់(RCEP) និងប្រព័ន្ធអនុគ្រោះពន្ធ EBA ជាដើម៕
  • សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសហការជាមួយមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត រៀបចំចុះយុទ្ធនាការផ្សព្វផ្សាយស្តីពី ច្បាប់ចរាចណ៍ផ្លូវគោក លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រុមប្រតិបត្តសាខា មន្រ្តីអនុសាខា មន្រ្តីសាធារណៈការនិងដឺកជញ្ជូនខេត្ត យុវជនវិទ្យាល័យកំពង់ធំ យុវជនស ស យ ក និងកងកម្លាំងសមត្តកិច្ច ដែលមានអ្នករួមសរុបចំនួន៤០នាក់។ យុទ្ធនាការនេះរៀបចំឡើងក្នុងបរិវេណសួនច្បារដាវដែកកំពង់ស្វាយ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងមានសំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួនផងដែរ និងមានរង្វន់លើកទឹកចិត្តទៀងផង។ លោកជំទាវ លំ គន្ធារី បានបន្តថា កាកបាទក្រហមកម្ពុជា តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិ បាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាតាមតែអាចធ្វើទៅបាន។ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសំលាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។ តាមរយៈរបាយការណ៍របស់អគ្គស្នងការនគរបាលចរាចរណ៍នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះបានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានកើនឡើង១១% បណ្តាលឱ្យមានមនុស្សស្លាប់ជិត ១.៦០០នាក់៕
  • សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្តទាំង២៥ សមាគមឧកញ៉ា សភាពាណិជ្ជកម្មកម្ពុជា សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងតំណាងវិស័យឯកជនពាក់ព័ន្ធប្រមាណ ២៥០រូប។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគ ពិសេសនីតិវិធីនៃការអនុវត្តច្បាប់-លិខិតបទដ្ឋានពាក់ព័ន្ធ នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគ និងការលើកទឹកចិត្តវិនិយោគ ជូនដល់អង្គពិធីទាំងមូល តាមរយៈការធ្វើបទបង្ហាញរបស់ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា ក.អ.ក.។ សូមបញ្ជាក់ផងដែរថា ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជាថ្មី ជាច្បាប់វិនិយោគដែលមានភាពបើកចំហរជូនចំពោះគ្រប់វិនិយោគិន មិនថាទាំងវិនិយោគិនខ្មែរ ឬបរទេស ដោយច្បាប់ថ្មីនេះត្រូវបាន ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ កន្លងទៅ។ ជាពិសេសធនាគារពិភពលោក (World […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញទទួលនិងសួរសុខទុក្ខបងប្អូនពលករខ្មែរវិលពីប្រទេសថៃ នាវេលាម៉ោង៧ព្រឹក ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានអញ្ជើញធ្វើដំំណើរទៅដល់ច្រកទ្វារអន្តរជាតិដូង ស្ថិតនៅស្រុកកំរៀង ខេត្តបាត់ដំបង ជាប់ព្រំប្រទល់ប្រទេសថៃ ដើម្បីពិនិត្យការធ្វើដំណើរចេញចូល ជាពិសេសទទួលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរជាពលករដែលធ្វើដំណើរវិលចូលមាតុប្រទេស នាឱកាសត្រៀមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ បេសកកម្មរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី នាឱកាសនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីច្រកទ្វារភាគីថៃ បានឡែម មួយចំនួនទៀតផងដែរ។ លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិដូង បានឱ្យដឹងថា ក្រុមមន្ត្រីបានត្រៀមលក្ខណៈផ្ដល់សេវាទទួលដំណើរវិលចូលប្រទេសរបស់ពលរដ្ឋខ្មែរបានយ៉ាងល្អ។ ចំណែកបងប្អូនពលករ ក៏បង្ហាញនូវក្ដីរីករាយចំពោះនីតិវិធីដ៏លឿនរហ័សដែលមន្ត្រីបានបំពេញជូនពួកគាត់ផងដែរ។ បន្ទាប់ពីបញ្ចប់ការសំណេះសំ ណាលខ្លីជាមួយបងប្អូនប្រជាពលករខ្មែរនៅច្រកទ្វារអន្តរជាតិដូង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្តដំណើរក្នុងចំងាយផ្លូវជាង១២០គីឡូម៉ែត្រឆ្ពោះទៅកាន់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលនៅទីនោះ ក្រុមមន្ត្រីច្រកទ្វារក៏កំពុងមានភាពមមាញឹកក្នុងការផ្ដល់សេវាជូនពលរដ្ឋ ពិសេសពលរដ្ឋជាពលករផងដែរ។ បងប្អូនពលករខ្មែរ បើទោះជាត្រូវបន្តដំណើរចេញពីក្រុងប៉ោយ ប៉ែតឆ្ពោះទៅកាន់ស្រុកកំណើតតាមបណ្ដាខេត្ត រៀងៗខ្លួនក៏ពិតមែន […]
  • រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រដ្ឋបាលខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿន នៅបរិវេណរបស់ភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមយ៉ាងកុះករពីបងប្អូនប្រជាពលរដ្ឋឆ្ងាយជិត។ សម្តេចធិបតី បានថ្លែងនូវការកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ត្រីទាំងអស់ ដែលបានរក្សានូវទំនៀមទម្លាប់ ក៏ដូចជាប្រវត្តិនៃពិធីនេះ ដែលរទេះសាឡីគោ កាលដើមឡើយ គឺត្រូវបានប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោក យាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍បុណ្យ ប្រពៃណី និងពិធីបុណ្យផ្សេងៗតែប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្ដួចផ្ដើមគំនិតបង្កើតជាពិធីប្រណាំងរទេះសាឡីគោលឿននេះ នៅតាមភូមិ សហគមន៍រហូតដល់ទីប្រជុំជន ដើម្បីអបអរ សាទរមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយចំនួនរទេះ សាឡីគោ ដែលចូលរួមក្នុងឆ្នាំ២០២៤នេះ គឺមានចំនួនសរុប ៥០គូ(គូធំមានចំនួន២១គូ និងគូតូចមានចំនួន២៩គូ) មកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ក៏ដូចជាសូមអបអរសាទរដល់ជ័យលាភី ៖ ក. គោគូធំ – លេខ១ ៖ មកពីខេត្តកំពង់ចាម – លេខ២ ៖ មកពីខេត្តកំពង់ស្ពឺ – លេខ៣ […]
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានស្នើសុំឱ្យថ្នាក់ដឹកនាំនៅតាមអង្គភាពក្រោមឱវាទ ត្រូវអនុវត្ត និងការរៀបចំផែនការសម្រាប់អភិវឌ្ឍវិស័យសុខាភិបាលដោយឈរលើគោលការណ៍ កុំយឺតយ៉ាវ កុំបណ្តែតបណ្តោយ កុំស្តាប់ពាក្យចចាមអារ៉ាមមិនត្រឹមត្រូវ និងត្រូវក្លាហាន ទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន។ ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីការបន្តផ្សព្វផ្សាយសារអប់រំ វីដេអូអប់រំសុខភាពផ្សេងៗឱ្យបានច្រើន និងទូលំទូលាយ ព្រមទាំងទាន់សភាពការណ៍ ជាជាក់ស្តែងដូចជាបន្តរំលឹកពីសារ តិចខ្លាញ់ តិចស្ករ តិចអំបិល ដើម្បីសុខភាពល្អអាយុយឺនយូរ ក៏ដូចជាសារអំពីវិធានបង្ការនិងការពារសុខភាពករណីការឡើងកំដៅនៃការប្រែប្រួលអកាសធាតុ ករណីជំងឺឆ្លងជាដើម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ក្នុងរយៈពេល ៣ខែដើមឆ្នាំ ២០២៤នេះ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបានលទ្ធផលល្អជាច្រើន ដែលបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៅតាមអង្គភាពសុខាភិបាលទាំងអស់ ត្រូវបន្តសហការគ្នា សាមគ្គីភាព អនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយឈរលើគោលការណ៍សកម្មភាព ដោះស្រាយបញ្ហា ឆ្លើយតប បុរេសកម្ម និងនវានុវត្តន៍។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើសួរសុខទុក្ខបងប្អូនមន្ត្រីរាជការសុខាភិបាលទាំងអស់ ជាពិសេសនៅតាមបណ្តារាជធានី-ខេត្ត […]
  • អាជ្ញាធរជាតិអប្សរា បន្តរៀបចំកៅអីឈើនៅក្រោមម្លប់ឈើតាមបរិវេណប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានបន្តរៀបចំកៅអីឈើបន្ថែមទៀត ក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក ប៊ូ ផានេត ប្រធានក្រុមការងាររៀបចំ បានឱ្យដឹងថា ដោយកំណើនភ្ញៀវទេសចរចូលចិត្តអង្គុយសម្រាកក្រោមម្លប់ឈើ កំឡុងពេលទស្សនាប្រាសាទនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិសេសនៅក្នុងរដូវក្តៅនេះផង ទើបអាជ្ញាធរជាតិអប្សរា បានរៀបចំកៅអីឈើបន្ថែមក្រោមម្លប់ឈើត្រឈឹងត្រឈៃនៅតាមបរិវេណប្រាសាទនានា ក្នុងគោលបំណងជួយសម្រួលឱ្យភ្ញៀវទេសចរ ដែលដើរចេញ ឬចូលទស្សនា អាចអង្គុយសម្រាកពីការនឿយ ហត់។ លោក ប៊ូ ផានេត បន្តថា ទេសចរអាចអង្គុយគយគន់ទេសភាពប្រាសាទនៅក្រោមម្លប់ឈើ ពិសេសជួយសម្រួលដល់ភ្ញៀវទេសចរដែលមានវ័យចំណាស់។ មានកន្លែងអង្គុយសម្រាកនៅពេលរដូវក្ដៅ អាចកាត់បន្ថយជំងឺខ្យល់គរ និងជំងឺផ្លូវដង្ហើម។ កាត់បន្ថយការឈប់សម្រាកនៅក្នុងប្រាសាទដែលនាំឱ្យកកស្ទះ ឬអង្គុយលើថ្មជាដើម។ ជាពិសេសនៅពេលចូលឆ្នាំខាងមុខមានភ្ញៀវជាតិ និងអន្តរជាតិច្រើន មានកន្លែងអង្គុយសម្រាកសម្រាប់ភ្ញៀវទេសចរចូលទស្សនាប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ៕
  • មន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនល្មើស២នាក់ រឹបអូសថ្នាំញៀនជាង ១៧គីឡូក្រាម នៅក្នុងរាជធានីភ្នំពេញ មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ម៉ោង១៧៖២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៦) សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅ០២គោលដៅ៖ គោលដៅទី០១ មុខខារ៉ាអូខេធូស៊ីសធើ (Two sister) ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ និងគោលដៅទី២ បន្ទប់ជួលលេខ១១ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ កម្លាំងជំនាញឃាត់ខ្លួនជនល្មើស២នាក់ ទី១៖ ឈ្មោះ គ្រុយ សុខផាត ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨១ និងទី២៖ ឈ្មោះ ក្រាយ ស្រីមុំ ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨២។ វត្ថុតាងចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់១៥គីឡូ ១៩៤ក្រាម, សារធាតុញៀនប្រភេទ អ៊ិចស្តាស៊ី (MDMA) […]
  • វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធី កិច្ចប្រជុំកំពូលសាកលស្តីពី បច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ដើម្បីបង្កើនការទាក់ទាញវិនិយោគ វិទ្យាស្ថានយុទ្ធសាស្រ្ត KSI គ្រោងរៀបចំកម្មវិធី កិច្ចប្រជុំកំពូលសាកលស្តីពី បច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន និងកិច្ចប្រជុំកំពូលស្តីពីសហគ្រិនភាព និង សេដ្ឋកិច្ចអាស៊ី ឆ្នាំ២០២៤ នៅព្រះរាជាណា ចក្រកម្ពុជា។ នេះជាការបញ្ជាក់របស់ ឱ្យលោក តាន់ ស្រ៊ី មីសែល យ៉ាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៨ ខែមេសានេះ។ លោក តាន់ ស្រ៊ី មីសែល យ៉ាវ ប្រធានវិទ្យាស្ថានយុទ្ធសាស្រ្ត KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជារហូតដល់ពេលបច្ចុប្បន្ននេះ។ លោកមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី កម្ពុជា នឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។ លោកប្រធានវិទ្យាស្ថាន ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការពិនិត្យលទ្ធភាពក្នុងការពង្រីកការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ថាមពលជីវម៉ាស បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឌីជីថល ព្រមទាំងការបង្កើតនូវ “World Digital Chamber” ។ បន្ថែមលើនេះ លោកប្រធានវិទ្យាស្ថាន បានគោរពជម្រាបជូនសម្តេចធីបតី អំពីការបង្កើត ASEAN Economic […]
  • កម្មវិធីបណ្តុះបណ្តាល១,៥ លាននាក់៖ សិក្ខាកាមនៃសាលា NTTI ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Khmer Beverages វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជូនសិក្ខកាមនៃកម្មវិធីបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ (សិក្ខា កាមC1) ចុះទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Khmer Beverages ដើម្បីសិក្សាស្វែងយល់ ពង្រឹងបន្ថែមចំណេះដឹងបច្ចេកទេស និងចង្វាក់ផលិតកម្ម រួមទាំងបច្ចេកទេសប្រើប្រាស់បរិក្ខារត្រជាក់។ ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់បានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ និងបើកបវេសនកាលកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ សិក្ខាកាមបាននឹងកំពុងសិក្សាជំនាញវិជ្ជាជីវៈវគ្គទី១ បានជាង៣ខែដោយរលូន។ គ្រឹះស្ថានបណ្តុះបណ្តាលមួយចំនួនបានចាប់ផ្តើមឱ្យសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សា និងទស្សនកិច្ចសិក្សានៅតាមក្រុមហ៊ុនឯកជនផ្សេងៗដើម្បីពង្រឹងសមត្ថភាព បន្ទាប់សិក្សាទ្រឹស្តីក្នុងថ្នាក់ និងអនុវត្តនៅតាមរោងជាង បន្ទប់ពិសោធន៍ទៅតាមម៉ូឌុលនិមួយៗរួចមក។ នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈឯកឧត្តម យ៉ោក សុទ្ធី បានលើកឡើងថា៖« វិទ្យាស្ថានបានបញ្ជូនសិក្ខាកាមដែលកំពុងសិក្សាក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ១,៥ លាននាក់ ដើម្បីមានឱកាសចុះទស្សនកិច្ចសិក្សាជាមួយក្រុមហ៊ុន Khmer Beverages កាលពីពេលថ្មីៗនេះ»។ ឯកឧត្តមនាយកវិទ្យាស្ថានបានគូសបញ្ជាក់ថា សម្រាប់សិក្ខាកាមដែលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ការចុះទស្សនកិច្ចសិក្សាគឺមានសារសំខាន់ណាស់ ក្នុងការសិក្សាស្វែងយល់ចំណេះដឹងបច្ចេកទេសពីក្រុមហ៊ុនដែលពោពេញទៅដោយបច្ចេកវិទ្យាទំនើបៗ និងសម្ភារៈសម្បូរបែប ជាពិសេសសិក្ខាកាមអាចស្វែងយល់បន្ថែមពីចង្វាក់ផលិតកម្មរបស់រោងចក្រ ពិសេសពីបរិយាកាសទីផ្សារការងារ ដែលទាំងនេះមានសារសំខាន់ដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់យុវជនដែលកំពុង […]
   

អគ្គលេខាធិការអាស៊ាន រៀបចំអាហារថ្ងៃត្រង់ជូនអតីតអគ្គលេខា ធិការអាស៊ានទាំង ៤ រូប ដែលជាសមាជិកគណៈកម្មា ធិការនេះ នៅរសៀលថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ក្រោយពីបានបញ្ចប់ការដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវិនិច្ឆ័យលើកទី ៧ សម្រាប់ពានរង្វាន់អាស៊ាន រួចមក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានរៀបចំអាហារថ្ងៃត្រង់ជូនអតីតអគ្គលេខាធិការអាស៊ានទាំង ៤ រូប ដែលជាសមាជិកគណៈកម្មា ធិការនេះ។ ក្នុងនាមជាប្រធានគណៈកម្មាធិការវិនិច្ឆ័យ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងការថ្លែងអំណរ គុណដល់អតីតអគ្គលេខាធិការអាស៊ានទាំង ៤ រូប សម្រាប់ការប្តេជ្ញាចិត្តឥតងាករេ និងបន្តគាំទ្រដល់កិច្ចការរបស់អាស៊ាន។បទពិសោធន៍ និងជំនាញយ៉ាងសម្បូរបែបរបស់ពួកគាត់ ក្នុងការតំណាងឱ្យទស្សនៈវិស័យតំបន់ បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់អាស៊ាន។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)