ថ្ងៃ អង្គារ ទី១៩ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធប្រចាំ ឆ្នាំមានទ័ពជិត១៧០០០នាក់ ទ័ពអាមេរិកកាំង និងហ្វីលីពីនជិត១៧០០០នាក់ នឹងចាប់ផ្តើមសមយុទ្ធប្រយុទ្ធរួមគ្នា៣សប្តាហ៍ នៅហ្វីលីពីន នៅថ្ងៃ័ន្ទមានទាំងសមយុទ្ធនៅសមុទ្រចិនខាងត្បូង។ សមុទ្រចិនខាងត្បូងជាទឹកដីដែលរដ្ឋាភិបាលទីក្រុងម៉ានីល និងរដ្ឋាភិបាលទីក្រុងប៉េកាំង មានវិវាទនិងគ្នាលើបញ្ហាព្រំដែនសមុទ្រ។សមយុទ្ធប្រចាំឆ្នាំ ដែលមានឈ្មោះថា Balikatan ឬ shoulder-to-shoulder (សមយុទ្ធប្រកៀកស្មា) នឹងចាប់ផ្តើមពីថ្ងៃទី២២មេសា ដល់ថ្ងៃ១០ឧសភា។ សមយុទ្ធនេះ ធ្វើឡើងចំពេលវិវាទការទូតកាន់តែក្តៅ និងជម្លោះដែនសមុទ្ររវាងប្រទេសហ្វីលីពីននិងប្រទេសចិនរួមមានការប្រើប្រាស់កាណុងទឹកនិងការតបសំដីក្តៅគគុក។ ប្រទេសចិន អះអាងចំណែកទឹកដីមួយភាគធំនៅសមុទ្រចិនខាងត្បូងជាចំណែកទឹកដីរបស់ប្រទេសចិន។ សមុទ្រចិនខាង ត្បូងជាច្រកផ្លូវពាណិជ្ជកម្មទឹកផ្តល់ទឹកប្រាក់ច្រើន ជាង៣ទ្រីលានដុល្លារអាមេរិកជាប្រចាំឆ្នាំ។ រដ្ឋាភិ បាលទីក្រុងប៉េកាំង បានរិះគន់សមយុទ្ធរួមដោយលើកឡើងថា សមយុទ្ធនេះបង្កើនភាពតានតឹង និងប៉ះពាល់ដល់ស្ថិរភាព ក្នុងតំបន់។ តុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បានកាត់ក្តីក្នុងឆ្នាំ២០១៦ សម្រេចថា ការទាមទារយ៉ាងទូលំទូលាយរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង មិនមានមូលដ្ឋាននៅក្រោមច្បាប់អន្តរជាតិទេ។ ប្រទេសចិន បដិសេធសេចក្តីសម្រេចនេះ ហើយបានសាងសង់កន្លែងយោធានៅលើកោះដែលមានជម្លោះ ដើម្បីបញ្ជាក់ពីការអះអាងរបស់ខ្លួន៕
  • ផលិតផលកសិកម្មរបស់កម្ពុជាចំនួន ២ប្រភេទបន្ថែមទៀត ចិនទទួលយក ទៅលក់នៅទីផ្សាររបស់ខ្លួន ផលិតផលកសិកម្មរបស់កម្ពុជា ចំនួន២ ប្រភេទបន្ថែមទៀត គឺចំណីសត្វសុនខ ពាក់កណ្ដាលសម្រេចធ្វើពីស្បែកគោ និងផ្លែដូងស្រស់ ត្រូវបានរដ្ឋាភិបាលចិនឯកភាពទទួលយក សម្រាប់ការនាំចូលទៅកាន់ទីផ្សាររបស់ខ្លួន។ ពិធីសារទាក់ទងនឹងការធ្វើចត្តាឡីស័ក និងលក្ខខណ្ឌតម្រូវអនាម័យសម្រាប់ផលិតផលចំណីសត្វសុនខពាក់ កណ្ដាលសម្រេច ធ្វើពីស្បែកគោ សម្រាប់ការនាំចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន និងការនាំចេញដូងស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន ត្រូវបានធ្វើពិធីចុះហត្ថលេខា ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម វ៉ាង យី (WANG YI) ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ក្រោយកិច្ចប្រជុំគណៈ កម្មការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ នៅក្នុងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្ដល់ជំនួយរបស់ប្រទេសចិនសម្រាប់គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅជនបទក្នុងប្រទេសកម្ពុជា ដំណាក់កាលទី២ និងពិធីប្រគល់ និងទទួលនូវគម្រោងផែនការមេអភិវឌ្ឍកសិកម្មនៅកម្ពុជា ព្រមទាំងពិធី សម្ពោធជាផ្លូវការនូវសៀវភៅកំណត់ហេតុរបស់នគរ ចេនឡាអំពីទឹកដី ប្រពៃណី និងទំនៀមទម្លាប់ ប្រែសម្រួលជាភាសាខ្មែរ ។
  • អង្គភាពអ្នកនាំពាក្យសហការរៀបចំកិច្ចពិភាក្សាស្តីពី «ដំណោះ ស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ» អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយក្លឹបអ្នក កាសែតកម្ពុជា និងមូលនិធិធម្មឱសថរៀបចំកិច្ចពិភាក្សា ស្តីពី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ»។ កិច្ចពិភាក្សានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវត្តនិគ្រោធវ័ន គល់ទទឹង ដោយមានការចូលរួមពីព្រះវាគ្មិនកិត្តិយស ព្រះមេធានុរ័ក្ខ គូ សុភាព សាស្ត្រាចារ្យសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ កិច្ចពិភាក្សានេះ នឹងចាក់ផ្សាយទាំងស្រុង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ កម្មវិធី «ដំណោះស្រាយបញ្ហាសង្គម ឆ្លុះបញ្ចាំងតាមរយៈព្រះពុទ្ធឱវាទ» មានគោលបំណងសំខាន់ៗចំនួន៤ គឺទី១.យល់ដឹងពីគោលការណ៍ព្រះពុទ្ធសាសនា ក្នុងកិច្ចបដិបត្តិប្រចាំថ្ងៃ ២.យល់ ដឹងពីការអប់រំចិត្ត និងរបៀបដោះស្រាយបញ្ហា តាមគន្លងមាគ៌ាព្រះពុទ្ធសាសនា ៣.លើកទឹកចិត្តសាធារណជន ក្នុងការប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវខ្ពស់ និងទី៤.លើកទឹកចិត្តសាធារណជន ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ៕
  • រាជរដ្ឋាភិបាលកម្ពុជា និង គណ:កម្មការ ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញនវានុវត្តន៍ឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលសុីយ៉ាអាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាសុី-ប៉ាសុីហ្វិក (ESCAP) ក្នុងឱកាសនៃការអញ្ជើញចូលរួមសន្និបាតលើកទី៨០ របស់គណៈកម្មការ ESCAP នៅរាជធានីបាងកក នៃព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់ កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេក វិទ្យាឌីជីថល ព្រមទាំងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគណ:កម្មការ ESCAP។ ជាការឆ្លើយតប សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយគណ: កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជាដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន ដូចជា៖ ការអភិវឌ្ឍន៍សេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាប័ន្នសង្គម និងអភិបាលកិច្ច […]
  • កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ កម្ពុជាចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកត្តាជំរុញដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (UN-ESCAP) នៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថលមានសារៈសំខាន់ណាស់ចំពោះនិរន្តរភាព បរិយាបន្ន និងការអភិវឌ្ឍដែលមានភាពធន់ ជាពិសេសក្នុងការដោះ ស្រាយវិសមភាព ដែលកាន់តែធ្ងន់ធ្ងរឡើង បង្កដោយជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការដែលកំពុងកើនឡើងរបស់ប្រជាជនរបស់យើង។ តាមរយៈការប្រើប្រាស់បច្ចេក វិទ្យា យើងអាចបង្រួមគម្លាតក្នុងការចាប់យកឱកាស និងការប្រើប្រាស់សេវាកម្មសំខាន់ៗ។ ម្យ៉ាងវិញទៀត វាអនុញ្ញាតឲ្យយើងចែករំលែកអត្ថប្រយោជន៍ នៃការអភិវឌ្ឍដល់ប្រជាជនទាំងអស់ស្មើៗគ្នា។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ បច្ចេកវិទ្យាឌីជីថល បានបង្កើតចលករថ្មីនៃការរីក ចម្រើន និងជំរុញការប្រើប្រាស់សេវាសាធារណៈសំខាន់ៗ ក៏ដូចជារួមចំណែក ក្នុងការកសាងសង្គមទំនើប និងស៊ីវិល័យមួយ ដែលប្រជាពល រដ្ឋអាចទទួលបានផលប្រយោជន៍ជាមួយនឹងភាពជឿជាក់ និងសុវត្ថិភាពខ្ពស់ ហើយម្យ៉ាងវិញទៀត […]
  • អគ្គលេខាធិការអាស៊ាន ផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The World and Viet Nam Report នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន The World and Viet Nam Report ។ នៅក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកពីគំនិត និងទស្សនៈរបស់គាត់ ស្តីពីសារៈសំខាន់នៃការរៀបចំវេទិកាអនាគតអាស៊ានលើកដំបូង ព្រមទាំងការចូលរួមចំណែករបស់វៀតណាម នៅក្នុងការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មតំបន់។
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយឯកឧត្តម Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម តមតាមការអញ្ជើញរបស់ឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមក្នុងវេទិកាអនាគតអាស៊ាន។ នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជា ការចូលរួមចំណែករបស់វៀតណាមដល់ពាណិជ្ជកម្មតំបន់ ការពង្រឹងភាពធន់នៃច្រវ៉ាក់ផ្គត់ផ្គង់ និងការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។
  • គម្រោងរៀបចំរបៀងទេសចរណ៍លំហែបៃតង នៅឧទ្យាន ជាតិ«គីរីរម្យ» នឹងទាញទាញបន្ថែមអ្នកទេសចរណ៍មកទស្សនា និងបង្កើនចំណូលជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការគ្រប់គ្រង ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គីរីរម្យ» នាថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា ឧទ្យាជាតិ«គីរីរម្យ» នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ បង្កប់នូវសក្តានុពលធម្មជាតិជាច្រើន ដែលទេសចរ អាចមកទស្សនា រួមជាមួយខ្យល់អាកាសត្រជាក់ ល្អបរិសុទ្ធ និងមានធនធានធម្មជាតិស្រស់ស្អាត។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្ថែមថា ក្រសួងបរិស្ថាននឹងគិតគូររៀបចំជារបៀងទេសចរណ៍លំហែបៃតង ស្របតាមអនុសាសន៍ណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ អត្តសញ្ញាណជាតិ ទាក់ទាញទេសចរមកកម្សាន្តកាន់តែច្រើនថែមទៀត និងជួយឱ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទទួលបានចំណូលល្អប្រសើរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន ធ្វើការសិក្សារៀបចំរបៀងទេសចរណ៍ ក្នុងឧទ្យានជាតិ«គីរីរម្យ» គឺភ្ជាប់ពីតំបន់ទេសចរណ៍ធម្មជាតិ ជាមួយតំបន់ទេសចរណ៍វប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត រួមជាមួយទីតាំងទេសភាពនានា នៅក្នុងពេលខាងមុខ។ សូមបញ្ជាក់ថា កន្លងមកឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ «គីរីរម្យ» បានទាក់ទាញភ្ញៀវទេសចរគ្រប់រដូវកាល ដោយសារ នៅតំបន់នោះ មានដើមស្រល់ជាច្រើន ដុះជាជួរផ្ដល់ជាម្លប់យ៉ាងត្រជាក់ […]
  • ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន អញ្ជើញមកដល់កម្ពុជា ដើម្បីផ្តើមទស្សនៈកិច្ចរយៈពេល៣ថ្ងៃ តាមកម្មវិធីដែលបានគ្រោងទុក នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៤:៣០នាទី ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ តាមកម្មវិធី វេលាម៉ោង ១៧:៣០នាទី ថ្ងៃទី២១ ខែមេសា នេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៅទីស្តីការក្រសួង។ សូមជម្រាបថា ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយា ល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ […]
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម តមតាមការអញ្ជើញរបស់ឯកឧត្តម Bui Thanh Son រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងចូលរួមក្នុងវេទិកាអនាគតអាស៊ាន ពីថ្ងៃទី ២២ ដល់ ២៣ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងដឹកនាំក្រុមការងារលេខាធិការដ្ឋានអាស៊ាន ដែលរួមមានសសរស្តម្ភទាំង ៣នៃសហគមន៍អាស៊ាន ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី Pham Minh Chinh ឯកឧត្តមរដ្ឋមន្ត្រីការបរទេស Bui Thanh Son ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្ម Nguyen Hong Dien ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ជនពិការ និងសង្គមកិច្ច Dao Ngoc Dung ព្រមទាំងមន្ត្រីជាន់ខ្ពស់វៀតណាមមួយចំនួនទៀត។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំបណ្ឌិតសភាការទូតវៀតណាម និងមានជំនួបជាមួយតំណាងយុវជនពីវៀតណាម និងសមាជិកអាស៊ានផ្សេងទៀត។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងថ្លែងនៅក្នុងវេទិកាអនាគត…
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់អគារសហសិក្សា អគារស្នាក់នៅ និងអគារអាហារដ្ឋាននៅសាកលវិទ្យាល័យការពារជាតិ។ ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារនានាហើយនោះ ក៏មានការបិទវគ្គបណ្តុះបណ្តាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ និងបើកវគ្គសិក្សាសម្រាប់ឆ្នាំ២០២៤ផងដែរ។ អគារសាលសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋានដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយចាប់ផ្តើមសាងសង់នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ និងបានបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។
  • ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើនៅក្នុងខែកក្កដាខាងមុខ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឱ្យក្រសួងបរិស្ថានរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ នៅមុខទីស្តីការក្រសួងបរិស្ថាន សម្រាប់ការដាក់តាំងបង្ហាញនិងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍បន្ថែមថា ការរៀបចំព្រឹត្តិការនេះ ឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។ […]
  • កម្ពុជា អរគុណសាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហការយ៉ាងល្អលើវិស័យការងារ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះឯកឧត្តម LEE Jaeyoo អគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារនៃប្រទេសទាំងពីរប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។ ការបញ្ជាក់យ៉ាងដូចនេះ គឺធ្វើឡើងក្នុងជំនួបទ្វេភាគីនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីចំណងនៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ២០០៧ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង ។ ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈកិច្ចគាំទ្រនៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុករបស់សាធារណរដ្ឋកូរ៉េចំនួន២៦ផ្សេងគ្នាដែលកំពុងដំណើរការដោយរលូននិងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។ ដោយឡែក ឯកឧត្តមអគ្គស្នងការនៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ បាននិងកំពុងជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែសង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ ប៉ុន្តែទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូលដើម្បីកែលម្អជីវភាពគ្រួសារផងដែរ។ តាមរយៈជំនួបនៅថ្ងៃនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អបន្ថែមទៀតដើម្បីជំរុញឱ្យកាន់តែប្រសើរឡើងនៃវិស័យការងារកម្ពុជា និងកូរ៉េ់ក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា៕
  • ក្រសួងបរិស្ថានគ្រោងបង្កើតរបៀងគោលដៅលំហែរបៃតងនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន ក្រសួងបរិស្ថានគាំទ្រ និងសហការជាមួយអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិនៅក្នុង ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន ឱ្យក្លាយជាពាណិជ្ជករខ្នាតតូច តាមរយៈការបង្កើតជាររបៀងគោលដៅលំហែបៃតង ដែលជម្រើសមុខរបរសមស្រប នៅក្នុងតំបន់ដែលកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិ។ នៅក្នុងឱកាអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តិពីការអភិវឌ្ឍគោលដៅលំហែបៃតង នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមាន ប្រសាសន៍ថា របៀងគោលដៅលំហែបៃតង ផ្តោតលើមានការរៀបចំសម្បទាទេសចរណ៍ ដូចជាការសាសង់កន្លែងបោះតង់ស្នាក់នៅតាមរចនាបទខ្មែរ ការរៀបចំផ្លូវ គោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍ ។ល។) ប្លែកពីគ្នា ការកែច្នៃអនុផលព្រៃឈើ បង្កើតការងារនៅមូលដ្ឋាន និងសកម្មភាពសេដ្ឋកិច្ច ដែលមានមេត្រីភាពជាមួយនឹងបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមន្រ្តីជំនាញក្រសួងបរិស្ថាន បានរៀបចំកម្មវិធីចុះសិក្សាស្វែងយល់ព័ត៌មាន ជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណី ដើម្បីជាឧត្តមប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់។ សូមបញ្ជាក់ថា អនុលោមតាម«យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ […]
  • ឯកឧត្តម ហេង សួរ ជួបវីដេអូផ្ទាល់ជាមួយពលករខ្មែរ និងបានបញ្ជាក់ពីការណែនាំរបស់សម្តេចធិបតី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្នក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីតដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។ ឯកឧត្តម បន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ”។ រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមរដ្ឋមន្ត្រីដដែល៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)