ថ្ងៃ សុក្រ ទី០៣ ខែ ឧសភា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • អាជ្ញាធរជាតិអប្សរា និងឥណ្ឌា បញ្ចប់ការជួសជុលកម្រាលថ្មភក់នៅតួប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្ម អាជ្ញាធរជាតិអប្សរា សហការជាមួយឥណ្ឌា ជួសជុលកម្រាលថ្មភក់នៅប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្ម ដោយធ្វើកំណាយរកថ្មភក់ដែលនៅរាយប៉ាយ និងយកជើងទម្រធំចំនួនមួយមានកម្ពស់៦៦សង់ទីម៉ែត្រ យកមកទៅតម្កល់ទីតាំងដើមនៅចំណុចកណ្ដាលនៃប្រាសាទតាព្រហ្មនេះឡើង វិញ ដែលការងារនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ និងបានបញ្ចប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្រុមការងារគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោក ចាន់ ឡាយ បានឱ្យដឹងថា ដំណើរការនៃការរៀបចំជួសជុលកម្រាលថ្មភក់នៅតួកណ្តាលនេះ ជាដំបូងក្រុមការងារបានរើថ្មភក់ដែលនៅរាយប៉ាយ ធ្វើកំណាយស្វែងរកថ្ម សិក្សារកទីតាំងដើមនៃថ្ម សម្អាតថ្ម និងជួសជុលថ្ម និងរកឃើញថ្មមួយចំនួនជាថ្មដំបូល និងថ្មរចនាសម្ពន្ធនៃសំណង់ផ្សេងទៀតដែលបានរលុះជ្រុះធ្លាក់មក ហើយបានរៀបចំឱ្យមានសណ្តាប់ មានសុវត្តិភាពទាំងថ្ម និងភ្ញៀវទេសចរផង និងងាយស្រួលនៅពេលខាងមុខ បើត្រូវការយកថ្មទាំងនេះទៅដាក់នៅទីតាំងដើមឡើងវិញ។ លោក ចាន់ ឡាយ មានបន្តថា បន្ទាប់ពីរៀបចំកម្រាលថ្មភក់បានល្អប្រសើរវិញហើយ ក្រុមការងារសម្រេចយកជើងទម្រធ្វើពីថ្មភក់ដែលគេជឿថាមានតួនាទីតម្កល់បដិមាប្រាជ្ញាបារមីយកមកដាក់នៅទីតាំងដើមឡើងវិញ ដែលត្រូវបានរំកិលចេញនាពេលកន្លងមកដើម្បីរៀបចំវង់ទស្សនា ហើយដើម្បីការពារមានការយកវត្ថុផ្សេងៗមកដាក់ចូលក្នុងប្រហោងរន្ធជើងទម្រ ឬស្លឹកឈើធ្លាក់ចូលនាំឱ្យបាត់បង់តម្លៃ និងរក្សាបានសណ្តាប់ធ្នាប់ល្អ ទើបក្រុមការងាររៀបចំដាក់កញ្ចក់ថ្លាពីខាងលើ ក៏ប៉ុន្តែភ្ញៀវទេសចរនៅតែអាចមើលឃើញទម្រង់នៃជើងទម្របានជាធម្មតា។ លោក ចាន់ ឡាយ បញ្ជាក់ថា ដោយសារផ្នែកកម្រាលដើមនៃតួប្រាង្គកណ្តាលមានសណ្ឋានជ្រៅដែលចោទពិបាកដល់ការដើររបស់ភ្ញៀវទេសចរ ក្រុម ការងារបានក្រាលក្តារជាកម្រាលនៅជុំវិញជើងទម្រ និងផ្នែកសងខាងដើម្បីសម្រួលការដើរឆ្លងកាត់ដោយមានសុវត្ថិភាព ។ សូមជម្រាបថា ទីតាំងប្រាង្គកណ្តាលនៃប្រាសាទតាព្រហ្មជាទីទាក់ទាញអារម្មណ៍ភ្ញៀវទេសចរដែលមកទស្សនាប្រាសាទតាព្រហ្មមិនរំលង […]
  • សម្តេចតេជោ÷ កម្ពុជាមានជំហរច្បាស់លាស់ លើបញ្ហា សង្គ្រាមឈ្លានពាននៅអ៊ុយក្រែន នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) បានចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាវិមានសន្ដិភាព រាជធានីភ្នំពេញ ។ ក្នុងជំនួបនោះលោកជំទាវ ហ្កាប្រីអែល បានថ្លែងកោត សរសើរពីភាពជាអ្នកដឹកនាំកម្ពុជារបស់សម្ដេចតេជោ និងជំហរកម្ពុជាក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ លោកជំទាវ បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ នាពេលនេះ គឺចង់ស្វែងរកកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្ពុជា និងជំរុញពាណិជ្ជកម្មសេរីរវាងអឺរ៉ុបនិងអាស៊ាន។ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺកម្ពុជាមានជំហរច្បាស់លាស់គឺរក្សាសណ្ឋាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់។ សម្ដេចបានស្វាគមន៍នូវគោលបំណងរបស់លោក ជំទាវ ហ្កាប្រីអែល និងបានជម្រាបថាការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបជាមួយអាស៊ាននោះចាំបាច់ណាស់ត្រូវមើលសហគមន៍អាស៊ានទាំងមូល។ ដំណើរទស្សនកិច្ចរបស់លោកស្រី ហ្កាប្រីអែល នៅកម្ពុជានាពេលនេះគឺជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអាល្លឺម៉ង់ទី២ ហើយដែលមកកម្ពុជាបន្ទាប់ពីប្រធានាធិបតីឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) បានបំពេញទស្សន កិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០២៣។
  • សត្វស្វា នៅតំបន់អង្គរ បង្កហានិភ័យដល់ភ្ញៀវទេសចរ និងប្រាសាទ ចំនួនសត្វស្វារស់នៅតំបន់រមណីយដ្ឋានអង្គរ មានការកើន ឡើងគួរឱ្យកត់សម្គាល់ ជាមួយនឹងការផ្លាស់ប្ដូរ ជីវិតបែបធម្មជាតិពីស្វាព្រៃ មកជាស្វាស្រុក ដែលហាក់មានភាពសុំាជាមួយមនុស្ស។ ពួកវាលែងចូលព្រៃ ដើម្បីស្វែងរកចំណីទៀតហើយ គឺរង់ចាំចំណីពីមនុស្ស និងពេលខ្លះឆក់ចំណីពីភ្ញៀវទេសចរ ដែលបង្កហានិភ័យផ្សេងៗ។ លោក ឡេក គិមលីន ប្រធានភ្នាក់ងារទេសចរណ៍ប្រចាំប្រាសាទអង្គរវត្ត បានឱ្យដឹងថា ចំនួនសត្វស្វានៅ​ប្រាសាទ អង្គរវត្តមានការកើនឡើងនារយៈពេលមួយឆ្នាំចុងក្រោយនេះ។ ស្វាទាំងនោះ​បានបង្កការរំខាន​ដល់ភ្ញៀវទេសចរស្ទើរៀងរាល់ថ្ងៃ និងមានពេលខ្លះបានខាំភ្ញៀវផងដែរ។ លោក ឡេក គិមលីន បញ្ជាក់ពីមូលហេតុថា ស្វាខាំនៅពេលវាដណ្ដើមឥវ៉ាន់ពីភ្ញៀវ ហើយដណ្តើមមិនបានខាំតែម្តង។ ក្រៅពីនោះ សត្វស្វាក៏បានកកាយរកចំណីតាមធុងសំរាម ដែលធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថានដែរ។ ដូចគ្នានេះដែរ នៅតំបន់ក្រុងអង្គរធំឯណោះវិញ សត្វស្វាក៏កំពុងបង្កការរំខាន និងហានិភ័យ ដល់ភ្ញៀវទេសចរ ក៏ដូចជាថ្មប្រាសាទផងដែរ។ លោក សៀន បណ្ឌិត​ ប្រធានក្រុមភ្នាក់ងារទេសចរណ៍​ប្រចាំក្រុងអង្គរធំ ប្រាប់ឱ្យដឹងថា តាមការអង្កេតពីក្រុមការងាររបស់លោក សត្វស្វានៅតំបន់អង្គរធំអាច មានរាប់រយក្បាល។ ពួកសត្វស្វាទៅខាំភ្ញៀវទាញរបស់ របរភ្ញៀវ ទាញទូរសព្ទ ទាញកាបូប ប្រតោងលើប្រាសាទ ធ្វើឲ្យខូចខាតបរិក្ខាទេសចរណ៍ និងជ្រុះថ្មមកក្រោម។ ក្រៅពីនេះ សត្វស្វាដែលតែងមានចរិតរពឹស បានតោងឡាន […]
  • ប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក បានលើកឡើងថា​ ប្រទេសកម្ពុជា និងអាល្លឺម៉ង់មានទំនាក់ទំនិងនិងកិច្ចសហប្រតិបត្តិការជាមួយគ្នា តំាងពីរយូរណាស់មកហើយ។ ដូច្នេះប្រទេសទំាងពីរ ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំបន្ថែមទៀតនៅក្នុងការកសាងសមិទ្ធផលថ្មីៗដល់ប្រទេសទំាងសងខាង។ សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានលើកឡើងថា អាល្លឺម៉ង់ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ និងការផ្តល់ជំនួយសន្ធឹកសន្ធាប់ លើគម្រោងអភិវឌ្ឍន៍នានា និងតាមរយៈការធ្វើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-សង្គម និងវប្បធម៌ ដ៏ល្អជាមួយគ្នាផងដែរ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជា-អាល្លឺម៉ង់ មានទំនាក់ទំ នងការទូត ជាមួយគ្នារយៈពេលជាង ៥ទសវត្សរ៍មកហើយ។ ទំនាក់ទំនងដ៏ល្អនេះ ត្រូវបានបន្តលើកកម្ពស់កាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។ កាលពីសប្តាហ៏មុន ឯកឧត្តម ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលបានបើកទំព័រប្រវត្តិសាស្រ្តថ្មី […]
  • បឹងដ៏ធំ «ទន្លេផែន» មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស បឹងដ៏ធំ ដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» ស្ថិតនៅរយៈកម្ពស់១៤០០ម លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ក្នុងដែនជម្រក សត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ ទន្លេផែន មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម និងទទឹងជាង២០០ម។ អ្នកភូមិដែលធ្លាប់កាន់តំបន់ក្បែរនេះ បានបញ្ជាក់ថា ពីមុនមក កម្រមាននរណាទៅដល់កន្លែងបឹងនេះ ។ កន្លងមក អ្នកភូមិចំនួន៤ទៅ៥នាក់ នៃឃុំអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះប៉ុណ្ណោះ ហើយក៏មិដែលបានមកសម្រាកក្បែរមាត់បឹងនេះ។ ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យនិងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រក សត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក កត បូរាន ប្រធាន មន្ទីរបរិស្ថានខេត្តបាត់ដំបង បានឲ្យដឹងថា ការរកឃើញទន្លេផែន បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឲ្យការពង្រឹងបន្ថែមទៀតលើការការពារនិងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ […]
  • សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ក្នុងពេលកម្ពុជារៀបចំការប្រកួតស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស យកចិត្តទុក ដាក់លើរឿងអនាម័យទាំងបរិស្ថាន និងម្ហូបអាហារទទួល ទាន ក្នុងពេលកម្ពុជារៀបចំការប្រកួតសស៊ីហ្គេម ខាងមុខ នេះ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិស្សវិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធានមនុស្ស ជិត២ពាន់នាក់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៏ថា សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ការដណ្តើមមេដាយជារឿងមួយ តែក្នុងនាមជាម្ចាស់ផ្ទះ ត្រូវរៀបចំការប្រកួតនេះឱ្យបានល្អ។ ជាមួយគ្នានេះ សម្តេចតេជោ បានអំពាវនាវប្រជាពលរដ្ឋ ដែលរស់នៅភ្នំពេញ និងទីក្រុងនានា ដែលត្រូវរៀបចំការ ប្រកួត គឹត្រូវសុំប្រើពេលវេលានៃយុទ្ធនាការ ដែលនៅសល់ ៧៤ថ្ងៃនេះ បង្កើននូវគុណភាពអនាម័យបរិស្ថាន និងម្ហូប អាហារ។ មិនត្រឹមតែទីតាំងរៀបចំព្រឹត្តិការណ៍នេះទេ តែទូទាំងប្រទេសត្រូវគិតរឿងអនាម័យ ព្រោះពេលវេលានោះជាពេលវេលាមកដល់ មិនគ្រាន់តែជាអ្នកកីឡាទេ មកទាំងអ្នកគាំទ្រ ហើយអ្នកគាំទ្រនោះគេអាចទស្សនកិច្ច នៅតាមខេត្តនានាក្រៅពីកន្លែងប្រកួត។ ជាមួយគ្នានេះ សម្តេចតេជោ បាន ក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបង្កើនការរៀបចំសន្តិសុខ សុវត្ថិភាពជូនកីឡាករ និងភ្ញៀវជាអ្នកគាំទ្រមកទស្សនាការប្រកួត […]
  • សម្តេចតេជោ ប្រាប់ឱ្យក្រសួងអប់រំ ផ្ដល់កូតាបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមគោលនយោបាយថ្មីទៅឱ្យសាលាឯកជន សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យសិក្សាពីការផ្ដល់កូតាសម្រាប់វិទ្យាស្ថានឯកជនចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនពលរដ្ឋដោយឥតបង់ថ្លៃ តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ដើម្បីពង្រីកធនធាន លើការបណ្តុះបណ្តាលជំនាញឲ្យបានកាន់តែច្រើនថែមទៀត។ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលសន្និបាត OCIC រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ចាប់ពីឆ្នាំ ២០២៣ នេះ រដ្ឋាភិបាលនឹងផ្ដល់ថ្នាក់បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សក្រីក្រចំនួន១លាន ៥សែននាក់ ដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ខែថែមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្ដល់កូតាឱ្យវិស័យឯកជនចូលរួមក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ គឺបានផ្ដល់ភាពងាយស្រួល និងជាការលើកទឹកចិត្តលើការបណ្ដុះ បណ្ដាលវិជ្ជាជីវៈផងដែរ។ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជួយដោះស្រាយការងារធ្វើបានយ៉ាងច្រើន និងងាយស្រួលស្វែងរកការងារធ្វើនៅពេល ប្រជាពលរដ្ឋ មានជំនាញវិជ្ជាជីៈសម្រាប់បម្រើដល់ការអភិវឌ្ឍន៍។ សូមជម្រាបកាលពីខែមករាកន្លងទៅ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើឲ្យក្រសួងការងារ រៀបចំផ្តល់ការបណ្តុះ បណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជន ពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស គឺមានប្រមាណមា ១លាន […]
  • សម្ដេចតេជោ ហ៊ុន សែន ប្រាប់ជនបរទេសនានា កុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ដល់ជនបរទេសនានា សូមកុំពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD។ ពាក់ព័ន្ធនឹងករណីបិទវិទ្យុ VOD ក៏ព្រោះតែវិទ្យុ VOD ផ្សព្វផ្សាយព័ត៌មានមិនពិត។ ក្នុងពិធីប្រគល់វិញ្ញាបន បត្រ និងសញ្ញាបត្រជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្ស​ ចំនួន ១,៩៤៦នាក់ នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈនេះថា វិទ្យុ VOD គ្មានថ្ងៃអាចបើកឡើងវិញទេ ហើយក៏មិនចាំបាច់ ទៅបរទេសណាមកអន្តរាគមន៍នោះដែរ។ VOD នាពេលកន្លងទៅ បានផ្សាយព័ត៌មានមិនពិត ដែលថា ឯកឧត្ដមបណ្ឌិ ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្ដល់ជំនួយដល់ប្រទេសតួកគី។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ជនបរទេសនានា សូមកុំពាក់ព័ន្ធនឹងករណីការបិទវិទ្យុ VOD ដែលផ្សាយព័ត៌មានមិនពិតនេះ ដោយសម្ដេចលើកឡើងថា ប្រទេសនេះ ប្រទេសកម្ពុជា មិនមែនប្រទេសអស់​លោ​កទេ។ វិទ្យុ VOD ត្រូវបានក្រសួងព័ត៌មានសម្រេចលុបអាជ្ញារ ប័ណ្ណ ក្រោយខកខានមិនបានសុំទោស ឯកឧត្តម ហ៊ុនម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចតេជោ […]
  • សមិទ្ធផលស្ពានបត់ដុំដៃ ក្នុងស្រុកកោះធំ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ផ្លូវការ ក្រោមជំនួយរបស់ជប៉ុន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះធំ និង ឯកឧត្តម អ៊ូអីណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញជាសហអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានបត់ដុំដៃ ប្រវែង១៨ម៉ែត្រ ទទឹង៤ម៉ែត្រ សាងសង់ពីបេតុងសរសៃដែក ក្រោមជំនួយឥតសំណងរបស់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន (ជំនួយគូសាណូណិ) តាមរយៈស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជួសជុលអគារសាលាបឋមសិក្សាវត្តជ្រោយ ១ខ្នង មាន ៣បន្ទប់ ដោយប្រើថវិការបស់ក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ដែលស្ថិតនៅក្នុងឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ ភូមិ ឃុំ ស្រុក អាជ្ញាមានសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ សរុបប្រមាណ ៦០០ នាក់។ ឯកឧត្ដមទេសរដ្ឋមន្ត្រី មានប្រសាសន៍ថា ស្ពាន-ផ្លូវ មានតួនាទីសំខាន់ ជាសរសៃឈាមជួយជំរុញលើកស្ទួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយបានជួយតភ្ជាប់ការដឹកជញ្ជូនគ្រប់ផលិតផល កសិផលរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់គ្រប់ច្រកល្ហកទាំងក្នុងតំបន់ និងទៅកាន់សកលលោក ដែលអាចទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ បានល្អប្រសើរ។ ក្នុងឆ្នាំ២០២៣នេះ ក្រសួងសាធារណការ​ និងដឹកជញ្ជូន នឹងបើកការដ្ឋានសាងសង់ផ្លូវជាច្រើនខ្សែ […]
  • ប្រជាពលរដ្ឋ ជាង៦ម៉ឺននាក់ បានចុះចាប់ត្រីបឹងត្រពាំងក្រម ត្បូងឃ្មុំៈ ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ ហើយនោះ បន្ទាប់មកបងប្អូនប្រជាពលរដ្ឋតែងតែធ្វើប្រារព្ធពិធី ចាប់ត្រី នៅរមណីយ៍ដ្ឋានបឹងត្រពាំងក្រម ស្ថិតក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដើម្បីរំលឹករក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណតរៀងមក ក្នុងតំបន់នេះ ។ ប្រជាពលរដ្ឋប្រមាណជាង៦ម៉ឺននាក់ មកពីឃុំជាំក្រវៀន ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។បងប្អូនប្រជាពលរដ្ឋមានមកពីខេត្តក្រចេះ កំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង ផងដែរ។ ក្នុងស្មារតីភាតរភាពសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយ សីលធម៌ សុជីវធម៌ យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ។ លោក រិន សំអឿន អាយុ៣៧ឆ្នាំ រស់នៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ បានបញ្ជាក់ឱ្យដឹងថា គាត់មានឧបករណ៍អង្រុតយកមកចុះរុតចាប់ត្រី រាល់ឆ្នាំ ឆ្នាំនេះត្រីសម្បូណ៍ជាងឆ្នាំ២០២០ ដោយទឹកបឹងត្រពាំងនៅច្រើនឆ្នាំនេះមានភ្លៀងច្រើន ហើយយើង ចាប់បានត្រីច្រើន យកទៅធ្វើម្ហូបជាលក្ខណៈគ្រួសារយ៉ាងសប្បាយ ។ លោកយាយ ស្បោង អ៊ូច ក្នុងវ័យជាង៧៣ឆ្នាំ បានបញ្ជាក់ឱ្យដឹងដែរថា ពីដើមមុននឹងចុះចាប់គេធ្វើពិធីសែនសុំម្ចាស់ទឹក ម្ចាស់ដី សុំឱ្យត្រីដែលមានធ្មុងទាំឡាយ ដូចជាត្រីឆ្លាំង […]
  • គម្រោងធំៗជាច្រើន នឹងកើតមានឡើងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន ខួបទី១០ឆ្នាំ នៅក្នុងឆ្នាំ២០២៣នេះ (សៀមរាប)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីលានមុខប្រាសាទបាពូន មានរៀបចំពិធីក្រុងពាលីបើកកាដ្ឋានសាងសង់ជាផ្លូវការសម្រាប់គម្រោង(ភូមិខ្ញុំ) ក្រោមអធិបតីភាពឯកឧត្តម សុខ សង្វារ សមាជិកគណៈកម្មការកណ្តាល ស.ស.យ.ក និងជាប្រធានក្រុមការងារគម្រោងភូមិខ្ញុំ ក្នុងព្រឹត្តិការណ៍អង្គរសង្គ្រានឆ្នាំ២០២៣។ សូមបញ្ជាក់ដែរថា គម្រោង(ភូមិខ្ញុំ) នឹងត្រូវបើកបង្ហាញខ្លួនទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិអោយចូលទស្សនានៅថ្ងៃចូលឆ្នាំថ្មី ទី១៤-១៥-១៦ ខែមេសា នាពេលខាងមុខនេះ ហើយឆ្នាំនេះក៏ជាខួបទី១០ឆ្នាំ នៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តផងដែរ។ ឯកឧត្ដម សុខ សង្វារ ប្រធានគម្រោងភូមិខ្ញុំភូមិសុខសាន្តបានបញ្ជាក់ឲ្យដឹងថា ឆ្នាំនេះភូមិខ្ញុំគ្រោងរៀបចំអោយមាន៨ទស្សនីយភាពធំៗដូចជា៖ ១- ផ្ទះមរតកដូនតា ២- ផ្ទះនំខ្មែរ ៣- សាលាឆទាន ៤- ផ្សារខ្មែរ ៥- ឆាកធំ ៦- រោង DJ ៧- វត្ថុយក្ស ៨- រោងសិប្បកម្ម ឯកឧត្ដមប្រធានគម្រាង មានប្រសាសន៍បន្តទៀតថា ឆ្លងតាមរយៈការដាក់បង្ហាញនូវគម្រោងធំៗខាងលើនេះត្រូវបានជួយលើកតម្កើនដល់វប្បធម៌ខ្មែរ ជាពិសេសជួយដល់សេដ្ឋកិច្ចបងប្អូនដែលរស់នៅខេត្តសៀមរាបផងដែរ មិនត្រឹមតែប៉ុណ្ណោះជួយថែរក្សាទំនៀមទម្លាប់ខ្មែរយើង និងផ្តល់អោយមហាគ្រួសារខ្មែរទាំងមូលក្នុងឱកាសចូលឆ្នាំបានជួបជុំគ្នា សប្បាយជាមួយភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ឯកឧត្ដមប្រធានក្រុមការងារ បានកោតសរសើរដល់ក្រុមការងារកាន់គម្រោងនីមួយៗនៅក្នុងភូមិខ្ញុំ […]
  • អតីតមន្ត្រីប៉ូលីស ៥នាក់ ដែលត្រូវបានចោទប្រកាន់នៅក្នុងការស្លាប់បុរសម្នាក់ សារភាពថាខ្លួនគ្មានកំហុស ប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា អតីតមន្ត្រីនាយកដ្ឋានប៉ូលីសទីក្រុង មាំភីស (Memphis) ប្រាំនាក់ បានសារភាពកាលពីថ្ងៃសុក្រថាខ្លួនមិនមានកំហុស ចំពោះការចោទប្រកាន់ពីបទមនុស្សឃាតកម្រិតទីពីរ ជុំវិញការស្លាប់របស់លោក ថៃអឺ នីកូល(Tire Nichols) ទេ។ ពួកគេក៏ប្រឈមនឹងការចោទប្រកាន់ពីបទបង្ករបួសស្នាម ចាប់ជំរិតដោយហិង្សា ការប្រព្រឹត្តខុសផ្លូវការ និងការគាប សង្កត់ជាផ្លូវការផងដែរ៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
  • រថក្រោះ ឡេអូផាត ដំបូងនឹងត្រូវដាក់ពង្រាយទៅកាន់ទីក្រុងគៀវ ឆាប់ៗនេះ អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្កូល (Olaf Scholz) បាននិយាយថា អាល្លឺម៉ង់នឹងអាចដាក់ពង្រាយរថក្រោះ ឡេអូផាត (Leopard) ដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែនឆាប់ៗនេះ។ ថ្លែងនៅក្នុងសន្និសិទសន្តិសុខប្រចាំឆ្នាំនៅទីក្រុង មុយនិច ប៉ុន្មានថ្ងៃមុនខួបលើកមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ី លោកបានអំពាវនាវឱ្យសម្ព័ន្ធមិត្តរំពឹងថានឹងមានសង្រ្គាមដ៏យូរ។ លោក អេម៉ាញ៉ូអែល ម៉ាក្រូន របស់បារាំង ក៏បាននិយាយផងដែរថា ពេលនេះ មិនមែនជាពេលវេលាសម្រាប់ការសន្ទនាជាមួយរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែននោះទេ។ នៅក្នុងសន្និសិទ លោក ស្កូល បាននិយាយថា វាជារឿងដ៏ឈ្លាសវៃក្នុងការរៀបចំសម្រាប់សង្រ្គាមដ៏វែងឆ្ងាយ ហើយបង្ហាញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាអាល្លឺម៉ង់ និងសម្ព័ន្ធមិត្តនឹងមិនបោះបង់ ចោលអ៊ុយក្រែនឡើយ៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
  • អាមេរិកព្យាយាម បញ្ចុះបញ្ចូលឥណ្ឌា នៅឆ្ងាយពីការផ្គត់ផ្គង់អាវុធទៅឲ្យរុស្ស៊ី សហរដ្ឋអាមេរិក បាននាំយកយន្តហោះចម្បាំងទំនើបបំផុតរបស់ខ្លួន F-35 ទៅកាន់ប្រទេសឥណ្ឌាជាលើក ដំបូងក្នុងសប្តាហ៍នេះ រួមជាមួយនឹងយន្តហោះទម្លាក់គ្រាប់បែក F-16, ស៊ុបផឺ ហនណេត (Super Hornets) និង B-1B ។ ឥណ្ឌាដែលចង់ធ្វើទំនើបកម្មកងយន្តហោះចម្បាំងសម័យសូវៀត ដ៏ធំរបស់ខ្លួន ដើម្បីបង្កើនថាមពលអាកាសរបស់ខ្លួន មានការព្រួយបារម្ភអំពីការពន្យារពេលផ្គត់ផ្គង់របស់រុស្ស៊ី ដោយសារសង្គ្រាមអ៊ុយក្រែន និងប្រឈមមុខនឹងសម្ពាធពីប្រទេសលោក ខាងលិចឱ្យឃ្លាតឆ្ងាយពីទីក្រុងមូស្គូ។ ពិព័រណ៍ អៀរ៉ូ ឥណ្ឌា (Aero India) នៅទីក្រុង បេនហ្គាលូរូ ដែលបញ្ចប់នៅថ្ងៃសុក្រ គឺជាព្រឹត្តិការណ៍ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររយៈពេល២៧ ឆ្នាំនៃការតាំងបង្ហាញ។ នេះបានគូសបញ្ជាក់ពីទំនាក់ទំនងយុទ្ធសាស្ត្រដែលកំពុងរីកចម្រើនរវាងសហរដ្ឋអាមេរិក និងឥណ្ឌា។ យោងតាមប្រភពកងទ័ពអាកាសឥណ្ឌា (IAF) បានឱ្យដឹងថា យន្ត ហោះ F-35 មិនត្រូវបានពិចារណាដោយប្រទេសឥណ្ឌាទេ ប៉ុន្តែការបង្ហាញយន្តហោះ F-35 ចំនួនពីរគ្រឿងនៅ មូល ដ្ឋានទ័ពអាកាសឥណ្ឌា ជាលើកដំបូង គឺជាសញ្ញានៃយុទ្ធ សាស្ត្ររីកចម្រើនរបស់ទីក្រុងញូវដែលី។ អ្នកវិភាគផ្នែកការពារជាតិឯករាជ្យ បាននិយាយថា វាមិនមែនជា “ការលក់ដូរ” ប៉ុន្តែជាសញ្ញាមួយចំពោះសារៈសំខាន់នៃទំនាក់ទំនងការពារជាតិទ្វេភាគីនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕ ប្រែសម្រួលដោយ: ជ […]
  • ប៉ូលីសប៊ុលហ្គារី រកឃើញមនុស្ស១៨នាក់ស្លាប់ក្នុងឡានដែលគេបោះបង់ចោល ប៉ូលីសប៊ុលហ្គារី បានធ្វើការចាប់ខ្លួនមនុស្សចំនួន៤ នាក់ បន្ទាប់ពីមនុស្ស ១៨នាក់រួមទាំងកុមារម្នាក់ត្រូវបានគេរកឃើញថា បានស្លាប់នៅក្នុងឡាន គេបោះបង់ ចោល ក្នុងប្រទេសប៊ុលហ្គារី។ រដ្ឋមន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស ៣៤ នាក់ រួមទាំងកុមារ ៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ហើយខ្លះទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកបានពិពណ៌នាបន្ថែមអំពីសភាពនៅក្នុងឡានដឹកទំនិញថា ខ្វះខាតអុកស៊ីសែនដោយសារត្រូវគេចាក់សោរ នៅក្នុងឡាន និងមិនបានញ៉ាំច្រើនថ្ងៃមកហើយ”។ ហេតុការណ៍នេះ ត្រូវបានគេជឿថា ជាឧប្បត្តិហេតុដ៏សាហាវបំផុត ដែលពាក់ព័ន្ធនឹងជនចំណាកស្រុកក្នុងប្រទេសប៊ុលហ្គារី។ ប៉ូលីសបាននិយាយថា រថយន្តដឹកទំនិញ ដែលត្រូវបានរកឃើញនៅជិតភូមិ ឡូកូស្កូ (Lokorsko) ចម្ងាយ ២០ គីឡូម៉ែត្រ ភាគឦសាននៃរដ្ឋធានី សូហ្វៀ (Sofia) របស់ប្រទេសប៊ុលហ្គារី បានដឹកជញ្ជូនជនចំណាកស្រុកដោយខុសច្បាប់។ កន្លែងលាក់ខ្លួនរបស់ជនចំណាកស្រុក ក្នុងរថយន្តនោះអាចនឹងគ្មានខ្យល់ បណ្តាលអោយពួកគេថប់ដង្ហើម។ មន្ត្រីប៉ូលិសជាន់ខ្ពស់បានប្រាប់រ៉យទ័រថា មនុស្សម្នាក់ក្នុងចំណោមមនុស្សបួននាក់ ដែលត្រូវបានចាប់ខ្លួនត្រូវបានកាត់ទោសរួច ហើយពីបទជួញដូរមនុស្ស៕ ប្រែសម្រួលដោយ: ជ ង៉ា

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)