ព័ត៌មានថ្មី
- Breaking÷ សម្ដេចតេជោ សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ក្នុងការផ្ដល់វ៉ាក់សាំងជូនពលរដ្ឋ ដោយតែងតាំងលោកជំទាវ ឱ វណ្ណឌីន ជាប្រធាន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន សម្រេចបង្កើតគណៈកម្មការចំពោះកិច្ច ក្នុងការផ្ដល់វ៉ាក់ សាំង ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ សម្ដេចតេជោតែងតាំង លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នក នាំពាក្យក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចមួយនេះ ដើម្បីធ្វើការរ៉ាប់រង ការចាក់វ៉ាក់សាំងទាំងផ្នែកស៊ីវិល កងទ័ព និងនគរបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន តែត្រូវធ្វើជាប្រធា នគណៈកម្មការចំពោះកិច្ចនេះ រៀបចំផែនការមេក្នុងការងារចាក់វ៉ាក់សាំងដោយបន្តពីជំហានទៅកំពុងធ្វើនៅពេលបច្ចុប្បន្ននិងនៅពេលខាងមុខ។ ត្បិតនៅពេលខាងមុខដ៏ខ្លីនេះ នឹងមានវ៉ាក់សាំងជាច្រើនផ្សេងទៀត បន្តមកដល់កម្ពុជា ដែលត្រូវចាត់ចែងចាក់ជូនពលរដ្ឋ។ សម្តេចតេជោ ផ្ដល់សិទ្ធិឲ្យលោកជំទាវ ឱ វណ្ណឌីន ស្នើសុំទៅរដ្ឋមន្ត្រីសុខាភិ បាល នឹងទៅសម្ដេចតេជោ ផ្ទាល់ ដើម្បីធ្វើ ការជ្រើស រើសចំនួនមនុស្សបន្ថែម ដែលចាំបាច់ក្នុងការជួយដល់គណៈកម្ម ការចំពោះកិច្ចនេះ។ ក្នុងករណីចាំបាច់ក៏អាចបង្កើតឲ្យមានអនុគណៈកម្មការចំពោះកុច្ច គ្រប់គ្រងនៅតាមបណ្ដាខេត្តនីមួយៗ ដើម្បីទទួលខុសត្រូវ ចាត់ចែងស្រង់បញ្ជីរអាទិភាព ក្នុងការចាក់សាំងជូនក្រុមអាទិភាពបន្តបន្ទាប់។ ជាមួយគ្នានេះសម្ដេចតេជោក៏ស្នើឲ្យពិចារណានៅតាមក្រសួ ងនីមួយៗបើបង្កើតអនុគណៈកម្មការដើម្បីចាក់ជូនទៅដល់មន្ត្រីបុគ្គលិកនៅក្នុងស្ថាប័នរបស់ខ្លួនជាពិសេសគឺក្រសួង ការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវតែរៀបចំដើម្បីធ្វើការចាក់វ៉ាក់សាំង ជូនដល់កម្មករ-កម្មការិនីនៅក្នុងរោងចក្រកាត់ដេរ ទៅតាមតំបន់អាទិភាពនាពេលខាងមុខ៕
- នាយឧត្តមសេនីយ៏ នាង ផាត បើកការដ្ឋានទី២ ស្រង់នាវាផ្ទុកសម្ភារសឹកលិចសម័យសង្គ្រាមស៊ីវិល នៅស្រុកល្វាឯម ខេត្តកណ្តាល នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ កាលពីម្សិល មិញនេះ បានដឹកនាំក្រុមការងារប្រតិបត្តិការបោស សំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាចម្បាំងដែលលិចក្នុងទន្លេ បើកការដ្ឋានប្រតិបត្តិការបោសសំអាតគ្រាប់ក្រោមទឹក ការ ដ្ឋានទី២ ស្ថិតនៅឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល។ ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជការកងបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក របស់ក្រុមការងារអន្តរក្រសួ ង បានឲ្យដឹងថា សម្រាប់ការដ្ឋានទី២នេះ ស្ថិតនៅភូមិបឹងគ្រុំ ឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល (កំពង់ចម្លងបន្ទាយ ដែក បឹងគ្រុំ) ជាប្រភេទនាវាចម្លងផ្ទុកសម្ភារៈសឹកកងទ័ព លន់ ណុល ដែលមានចំណុះប្រមាណ ៨០០តោន។ ការបើកការដ្ឋាននេះ ដើម្បីស្រង់នាវាចម្លងផ្ទុកសម្ភារសឹកលិចសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា ជាង៤០ឆ្នាំមុនបានធ្វើឡើងបន្ទាប់ពីក្រុមការងារជំនាញរបស់កម្ពុជា បានបើកប្រតិបត្តិការស្រង់នាវាម៉ារីន ដែលផ្ទុកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាច្រើមតោន លិចនៅក្នុងទន្លេមេគង្គ ត្រូវកម្លាំងជំនាញប្រមូល និងស្រង់មកលើគោកជាបន្តបន្ទាប់។ ក្នុងនោះ ការដ្ឋានទី១ ស្ថិតនៅឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ខណៈបេសកកម្មរុករករយៈពេលជាង ៥ខែមកនេះ ជាលទ្ធផលរុករកសម្រេចបានគ្រាប់ធុនតូច១២.៧ […]
- សម្តេចតេជោ: បើមិនមានការចាំបាច់ទេគឺ កុំចេញក្រៅផ្ទះ សូមបងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ បើមិនមានការចាំបាច់ទេ គឺ “កុំចេញក្រៅផ្ទះ” ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាសឲ្យបានម៉ត់ចត់ ព្រោះឥឡូវនេះយើងមិនដឹងថាជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណានោះទេ។ ដើម្បីចៀសវាងការពារពីជំងឺកូវីដ-១៩ សូមបងប្អូនប្រជា ពលរដ្ឋគ្រប់រូបអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឲ្យបានល្អប្រសើរ។សូមទស្សនានូវបទចម្រៀង “ជីវិតមាន តែ១ កុំបណ្តោយឱ្យឆ្លងជំងឺ” ៕
- តម្លៃសាំងធម្មតា ៣.៧៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៣.៣៥០រៀល/លីត្រ ពីថ្ងៃនេះដល់ថ្ងៃទី៣១ ខែមីនា ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងអំពីតម្លៃប្រេងឥន្ធនៈ ចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី៣១ ខែ មីនាឆ្នាំ២០២១ គឺតម្លៃប្រេងសាំងធម្មតាឡើងដល់ ៣.៧៥០រៀល/លីត្រ ចំណែកប្រេងម៉ាស៊ូតថ្លៃ ៣.៣៥០រៀល/លីត្រ។ គួរកត់សម្គាល់ថា តម្លៃប្រេងដែលកំណត់ថ្មីៗនេះ កើនឡើងជាកាលពីសប្តាហ៍មុន សម្រាប់ប្រេងសាំងធម្មតាមួយលីត្រ ៣.៧០០រៀល/លីត្រ ចំណែកប្រេងម៉ាស៊ូតនៅរក្សាតម្លៃដដែល ៣.៣៥០រៀល/លីត្រ។ បើតាមការបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយពីថ្ងៃទី១៦ ខែមីនា ដល់៣១ ខែមីនា ឆ្នាំ២០២១ នឹងត្រូវលក់ ៣.៩១០រៀល/លីត្រ សម្រាប់សាំងធម្មតា និង ៣.៥១០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន ៤សេនដុល្លារ/លីត្រ៕
- កំណាត់ផ្លូវជាតិលេខ៥ ឈានដល់ការចាក់អ៊ុតកៅស៊ូទោះបីស្ថិតក្នុងដំណាក់កាលការរីករាលដាលជម្ងឺកូវីដ-១៩ក្ដី កំណាត់ផ្លូវជាតិលេខ៥បានឈានដល់ការងារចាក់អ៊ុតស៊ូ២ ស្រទាប់ កម្រាស់ ៩សង់ទីម៉ែត្រ ចាប់ពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រីត្រង់គីឡូម៉ែត្រលេខ៩ក្នុងខណ្ឌប្ញស្សីកែវគ្រោងបញ្ចប់នៅចុងខែមីនានេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងកាលពីសៀលថ្ងៃទី១៥ មីនា ឆ្នាំ ២០២១នេះថា គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលឡើងវិញជាមួយនិងការពង្រីកទទឹងផ្លូវជាតិនេះផងដែរ ដែលគិតមកដល់ ពេលនេះ ឈានដល់ការងារអ៊ុតកៅស៊ូហើយ ក្រោយពីបានធ្វើគ្រឹះនិងជួសជុលសំបុកមាន់រួចរាល់ ហើយការងារនេះគ្រោងនឹងបញ្ចប់១០០ភាគរយនៅថ្ងៃទី២៥ មិនាខាងមុខ នេះ ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បើទោះបីស្ថិតក្នុងដំណាក់កាលការ រីករាល ដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ហើយដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាក់សម្រាប់ពេលនេះស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងការរីករាលដាលជម្ងឺកូវីដ-១៩ តែក្រុមការងារនៅតែធ្វើការជួសជុលនិងការ ពង្រីកទទឹងផ្លូវជាតិលេខ៥ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដោយចាប់ផ្តើមពីរោងចក្រSKD ដល់មុខយឿត្រី គីឡូម៉ែត្រលេខ៩ ។ មន្ត្រីដដែរបញ្ជាក់ទៀតថា ចំពោះការងារដែលត្រូវអនុវត្តនោះរួមមាន ក្រុមការងារជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូកំរាស់៥ស ង់ទីម៉ែត្រ ប្រវែង២៧៦៥ម៉ែត្រទទឹងចន្លោះពី១០ម៉ែត្រទៅ១៣ ម៉ែត្រ។ការងារពង្រីកចិញ្ជើម ២ម៉ែត្រកន្លះសងខាង នឹងអ៊ុតកៅស៊ូកំរាស់ ៩សង់ទីម៉ែត្រ ប្រវែង ១០៨៥ម៉ែត្រទទឺង៥ ម៉ែត្រ ដោយចាប់ផ្ដើមអ៊ុតកាលពីថ្ងៃទី១០មិនា […]
- នៅស្រុកកោះធំថ្ងៃនេះ រកឃើញករណីវិជ្ជមានកូវីដ-១៩ រហូត ដល់៦៥នាក់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ-១៩ នៅស្រុកកោះធំ ខេត្តកណ្ដាល រហូតដល់៦៥ នាក់។ ក្នុងនោះជនជាតិចិន ៣២នាក់ ជន ជាតិខ្មែរ១៣ ជនជាតិវៀតណាម១១ ជនជាតិថៃ៨នាក់។ ក្រសួងបញ្ជាក់ថា អ្នកឆ្លងថ្មីនេះ សុទ្ធតែពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភះទាំងអស់។ បច្ចុប្បន្នអ្នកជំងឺទាំង ៦៤ នាក់ត្រូវបានដាក់ឲ្យសម្រាកព្យា បាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈ ខេត្តកណ្ដាល។ គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងថ្មី ១០៥នាក់ទៀត សុទ្ធតែជាករណីឆ្លងសហគមន៍ទាំង ១០៥ នាក់។ ក្រៅពិនេះ ភ្នំពេញ២៩ ព្រះសីហនុ៨ កោះកុង៣ និងខេត្តព្រៃវែងម្នាក់។ គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមីនា អ្នកឆ្លងសរុប= ១៤៣០ នាក់ អ្នកជាសះស្បើ យ ៨១៨ នាក់ អ្នកកំពុងព្យាបាល ៦០៩ នាក់និងមានអ្នកស្លាប់១នាក់៕
- រដ្ឋបាលស្រុកស្ទឹងហាវ តម្រូវឲ្យអ្នកចាក់ដីចូលសមុទ្រ នៅទីតាំងទល់មុខក្រុមហ៊ុនតេលា កាយចេញវិញជាបន្ទាន់ និង ចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក រដ្ឋបាលស្រុកស្ទឹងហាវ បានសម្រេចផ្អាកសកម្មភាពការចាក់ដីចូលសមុទ្រស្ថិត នៅមុខក្រុមហ៊ុនតេលា ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយគ្មានលិខិតការអនុនញ្ញាត គ្មានអ្នកចេញមុខមកទទួលខុសត្រូវ ព្រមទាំងបានគេចពីអាជ្ញាធរមានសមត្ថកិច្ច។ បើតាមក្រុមការងារបានសាក សួរប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន នៅទីនោះបញ្ជាក់ថាសកម្មភាពលួចចាក់ដីនេះ បានធ្វើឡើងនៅពេលយប់។ រដ្ឋបាលស្រុកស្ទឹងហាវ បានបញ្ជាក់ថា ដីចំណីឆ្នេរសមុទ្រត្រូវបានចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ និងត្រូវហាមឃាត់រាល់ការកាន់កាប់ ឬសាងសង់សំណង់នានា ហើយបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាប្រយោជន៍ សាធារ ណៈ។ ការអនុញ្ញាតក្នុងការប្រើប្រាស់ ដីចំណីឆ្នេរសមុទ្រត្រូវបានអនុវត្តតាមប្លង់គោលប្រើប្រាស់ ដី និង ផែនការប្រើប្រា ស់ដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ដែលមានសេចក្តីណែនាំលម្អិតសម្រាប់អនុវត្ត និងបទប្បញ្ញាត្តិជាធរមាន ដើម្បីធានាសុវត្ថិភាពសាធារណៈសង្គម និងបរិស្ថាន។ រដ្ឋបាលស្រុកតម្រូវឲ្យ លោក-លោកស្រីដែលជាអ្នកចាក់ដីចូលសមុទ្រ នៅទីតាំងទល់មុខក្រុមហ៊ុនតេលាធ្វើការកាយចេញវិញជាបន្ទាន់ និង ចេញមុខមកដោះស្រាយជាមួយរដ្ឋបាលស្រុក ពុំនោះទេរដ្ឋបាលស្រុកនឹងចាត់វិធាន ការកាយដីនេះចេញ និង បន្ត ស្វែងរកអ្នកដែលបានចាក់ដីចូលដីឆ្នេរសមុទ្រ ដើម្បីមានវិធានការតាមផ្លូវច្បាប់៕
- អាជ្ញាធរខណ្ឌឫស្សីកែវ ឃើញវិជ្ជមានកូវីដ១៩ ចំនួន៣នាក់ ពាក់ព័ន្ធតារាចម្រៀង សុគន្ធ នីសា គិតត្រឹមព្រឹកថ្ងៃ១៥ មិនា អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ ដែលជាអ្នកផ្ទះរស់នៅជាមួយបុរស អាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា រួមមាន ៖ ១/ ស្ត្រី អាយុ ៤៧ ឆ្នាំ ២/ បុរស អាយុ ៣០ ឆ្នាំ ៣/ កុមារី អាយុ ១២ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់)។ បច្ចុប្បន្នអ្នកជម្ងឺទាំងបីនាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋា គារអ៉ីនធើខនទីណង់តាល់ (TheGreat Duke)។ រីឯអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងផ្ទះ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះបន្តទៀត ជាចុងក្រោយ អាជ្ញា ធរ បានបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕
- អាជ្ញាធរជាតិអប្សរា ស្តារពើកនៅក្នុងកសិន្ធុ ក្រុងអង្គរធំ ដើម្បីលើកតម្លៃ និងជាប្រយោជន៍ដល់កិច្ចការអភិរក្ស លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមើលឃើញពីស្ថានភាពក្រាស់ឃ្មឹកនៃពើកដុះក្នុងកសិន្ធុអង្គរធំ លោកជំទាវកិត្តិសង្គហបណ្ឌិតនិងលោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន និងគៀងគរសប្បុរសជននានាដើម្បីរួមចំណែកស្តារពើកនៅក្នុងកសិន្ធុអង្គរធំ ទុកជាប្រយោជន៍ដល់កិច្ចការអភិរក្ស។ ដំណើរការស្តារពើកនេះ នឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខ។ អាជ្ញាធរជាតិអប្សរាក៏សូមថ្លែងអំណរគុណព្រះ គុណនិងអរគុណចំពោះសម្តេចព្រះសង្ឃរាជ ព្រះចៅអធិការវត្តគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ និងសប្បុរសជនទាំង អស់ដែលបានគិតគូរលះបង់ធនធានខ្លួនដោយសេចក្តីរីករាយ ជ្រះថ្លា ដើម្បីរួមចំណែកស្តារពើកក្នុងកសិន្ធុអង្គរធំជាមួយអាជ្ញាធរជាតិអប្សរា ក្នុងការលើកតម្លៃនិងជាប្រយោជ ន៍ដល់កិច្ចការអភិរក្សផង ពិសេស គឺសម្រួលចរន្តទឹកក្នុងកសិន្ធុអង្គរធំបានល្អប្រសើរ៕
- រថយន្តបើកលឿនបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗនៅនឹងកន្លែងកើតហេតុ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១)៖ បុររសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែល រថយន្តបើកបរក្នុងល្បឿនលឿនមិនប្រយត្ន័ ជ្រុលទៅ បុកម៉ូតូសង់កំពុងតែបើកបញ្ច្រាសទិស ចំពីមុខពេញទំហឹង កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្សារស្លាបលែង ភូមិ ទួល ឃុំ ស្វាយរំពារ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ។ តាមមន្ត្រីនគរបាលស្រុកបសេដ្ឋបាននិយាយឲ្យដឹងថា ដំបូងគេឃើញរថយន្ត មួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ ស្លាកលេខ ភ្នំពេញ 2X.2434 បាន បើកបរ ពី ទិសខាងលិចទៅ ទិសខាងកើត លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុបានបុកម៉ូតូនៅខាងស្តាំ ដៃ ម៉ូតូ ដែលបានបើកបរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់អ្នកជិះម៉ូតូ នៅនឹងកន្លែងកើតហេតុតែម្តង។ ប្រភពបន្តថា ក្រោយ កើតហេតុ អ្នកអ្នកបើកបររថយន្តបង្កបានចត រថយន្តទុក បានរត់គេចខ្លួនបាត់ស្រមោល។ នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ថា បុរសរងគ្រោះ មានឈ្មោះ ប៊ូ ប៊ុន ណាក់ អាយុ ៤១ […]
- អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ការបញ្ចប់ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» បានរឺមិនបានទាល់តែមាន ការចូលរួមពីប្រជាពលរដ្ឋ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៏សហគមន៏២០កុម្ភៈ នៅមិនទាន់អាចឈានទៅបិទបញ្ចប់បានទេ ដរាបណាប្រជាពលរដ្ឋមិនចូលរួមឲ្យបានត្រឹមត្រូវ។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតនៅព្រឹកម៉ិញ នៅទីស្តីការក្រសួងសុខាភិបាល។ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៏ថា ការចម្លងកូវីដ-១៩ ប្រជាពលរដ្ឋនៅតែមានការធ្វេសប្រហែស ហាក់មិនខ្លាចរអារចំពោះការចម្លង កូវីដ-១៩ ត្បិតប្រជាពលរដ្ឋមួយចំនួននៅតែបន្តការជួបជុំ និងការរៀបចំកម្មវិធី ផ្សេងៗ។ លោកជំទាវបញ្ជាក់ថា វីរុសបម្លែងថ្មីនេះ កំពុងចរាចរណ៏នៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនហើយ ហើយវីរុសបម្លែងថ្មីឆ្លងលឿន និងសាហាវជាងមុន ពោលគឺអាចចម្លងទ្វេដង ក្នុងពេលតែមួយត ហើយថែមទាំងបណ្តាលឲ្យមានមនុស្សស្លាប់ថែមទៀតផង។ សូមជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែមីនា បានរកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៨១០នាក់ និងបណ្តា លឲ្យអ្នកជំងឺម្នាក់បានស្លាប់។ វីរុសនេះបានឆ្លងរីករាលដាលទៅខេត្តព្រះសីហនុ កណ្តាល ព្រៃវែង កោះកុង កំពង់ចាម កំពង់ធំ បាត់ដំបង និងសៀមរាបជាដើម។ លោកជំទាវសង្កត់ធ្ងន់ថា ព្រឹត្តិការណ៏សហគមន៏២០កុម្ភៈ នៅមិនទាន់អាចឈានទៅបិទបញ្ចប់បានទេ ដរាបណាប្រជាពលរដ្ឋមិនចូលរួមឲ្យបានត្រឹមត្រូវ។ វិធានការចាំបាច់បំផុត ក្នុងការកាត់ផ្តាច់ការចម្លងកូវីដ-១៩ ឲ្យបានឆាប់រហ័សបំផុត […]
- រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពន្យល់ពីការផាកពិន័យ ចំពោះអ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាត រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯ.ឧ កើត រិទ្ធិ បានបញ្ជាក់ថា ដើម្បីអនុវត្តទោសបញ្ញត្តិលើការផាកពិន័យចំពោះអ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាតនេះ គឺទាល់តែក្រសួងសុខាភិបាល ចេញសេចក្តីសម្រេច ឬសេចក្តីប្រកាស ដោយកំណត់ចំពោះបុគ្គល និងទីកន្លែង ដែលតម្រូវឲ្យពាក់ម៉ាស់ រក្សាគម្លាត ដោយផ្អែកលើកម្រិតនសការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីច្បាប់ និងអនុក្រិតស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅព្រឹកម៉ិញ ឯ.ឧ កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ទោសបញ្ញត្តិ និងការផាក ពិន័យចំពោះអ្នកមិនពាក់ម៉ាស់ និងមិនរក្សាគម្លាត អាចធ្វើ ការអនុវត្តទៅបាន ទាល់តែក្រសួងសុខាភិបាលចេញសេចក្តីប្រកាសមួយ ទៅបុគ្គល រឺទីកន្លែង តំបន់ ដែលតម្រូវឲ្យពាក់ម៉ាស់ រឺរក្សាគម្លាតជាមុនសិន។ ក្រោយក្រសួងសុខាភិបាលចេញសេចក្តីប្រកាសពីតំបន់ រឺទីកន្លែងដែលងាយឆ្លងកូវីដ- ១៩ហើយ អ្នកដែលមិនពាក់ម៉ាស់ ទើបទទួលរងទោសទណ្ឌ និងការផាកពិន័យ។ តាមអនុក្រិតស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រង់មាត្រា ទី៥ បានចែងថា ការពាក់ម៉ាស់ […]
- រថយន្តដឹកឈើស្រល់ប្រហែល១០ម៉ែត្រគូបបានក្រឡាប់ទើបត្រូវសមត្ថកិច្ចចាប់បាន,សង្ស័យប្រធានស្នាក់ការឧទ្យានជាតិគីរីរម្យបើកភ្លើងខៀវ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១)៖ រថយន្តផលិតនៅប្រទេសកូរ៉េ១គ្រឿង ដែលដឹកឈើស្រល់ ប្រមាណជា១០ម៉ែត្រគីបត្រូវបានក្រុមឈ្មួញចូលកាប់ អារដឹក ចុះពីលើភ្នំគិរីរម្យ(ឧទ្យានជាតិគីរីរម្យ)យ៉ាងរលូនសង្ស័យមានការបើកភ្លើង ខៀវពី ប្រធានស្នាក់ការឧទ្យានជាតិ បានជាឈ្មួញហ៊ានដឹកទាំងកណ្តាលថ្ងៃបែបនេះ។ មន្ត្រីអង្គការវ៉ាយអេដ ដែលឈរជើងនៅឃុំចំបក់ ស្រុកភ្នំស្រួច បានឲ្យក្រុមអ្នក សារព័ត៌មានយើងដឹងថា រថយន្តដឹកឈើប្រភេទស្រល់ត្រូវបានក្រុមឈ្មួញដឹក ចុះពីលើភ្នំគីរីរម្យប្រមាណជា១០ម៉ែត្រគូប ចុះមកដល់ចំណុចអូរកសេះស្ថិតក្នុងភូមិ បេង ឃុំចំបក់ស្រុកភ្នំស្រួច រថយន្តដឹកឈើខាងលើបានក្រឡាប់ចាក់ឈើពេញ ផ្លូវក្រាល កៅស៊ូទើបកម្លាំងរបស់លោកធ្វើការបង្ក្រាបបាន។ ប្រភពបានបន្តថាឈើស្រល់ក្នុងតំបន់ឧទ្យានជាតិគីរីរម្យត្រូវបានក្រុមឈ្មួញលួចកាប់អារយ៉ាងគគ្រឹកគគ្រេង ស្ទើរតែរលាយហិនហោចដើមស្រល់ទៅហើយនោះ ប៉ុន្តែលោកខន សុខុមប្រធានការិយាល័យស្នាក់ការឧទ្យានជាតិគីរីរម្យ ហាក់ធ្វើ ព្រងើយកន្តើយ មិនយកចិត្តទុកដាក់ ទប់ស្កាត់ឬធ្វើការបង្ក្រាបទាល់តែសោះ។ ការធ្វើព្រងើយកន្តើយ មិនរវីរវល់បង្ក្រាប ទប់ស្កាត់បទល្មើសព្រៃឈើ ជាពិសេសដើមស្រល់ដុះជាជួរៗ នៅលើភ្នំគិរីរម្យនោះ ទើបក្រុមឈ្មួញកាប់និងដឹកជញ្ជូនចេញបានយ៉ាងរលូនបែបនេះ។ មន្ត្រីដដែលបានបន្តថារថយន្តដែលដឹកឈើស្រល់ដែលបង្ក្រាបបានជាប្រភេទក្តារអារម៉ាស៊ីនរ៉ៃ ខ្នាតធំផ្ដេកមានចំនួនប្រមាណជាង១០ម៉ែត្រត្រីគុណ។ ប្រជាពលរដ្ឋបានសម្តែងការអបអរសាទរចំពោះ ការបង្ក្រាបរថយន្តដឹកឈើពី សំណាក់អង្គការវ៉ាយអេដទៅលើក្រុមឈ្មួញដឹកឈើចេញពីតំបន់ឧទ្យានជាតិគីរី រម្យបើទោះបីមិនគ្រប់ជ្រុងជ្រោយក្តីក៏ប្រសើជាងការដែរមិនបង្ក្រាបដូចមន្ត្រី ឧទ្យានជាតិគិរីរម្យ(បរិស្ថាន) ដែលឈរជើងតាំងពីចំណុចផ្លូវឡើងរហូត ដល់កំពូលភ្នំគីរីរម្យហើយមិនដែលបង្ក្រាបសូម្បីតែមួយករណីនោះ។ ប្រជាពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាជួយពិនិត្យមើលទង្វើរ របស់លោកខន សុខុន ប្រធានការិយាល័យស្នាក់ការ […]
- កម្ពុជា ប្រកាសដាក់ប្រើប្រាស់បន្ទាន់ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៅល្ងាចថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ នេះ ប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បន្ទាប់ពីសម័យប្រជុំព្រឹទ្ធសភាបានបញ្ចប់ការពិភាក្សាផ្តល់យោបល់គាំទ្ររួចមក។ បើតាម លោក ម៉ម សារិន នាយកខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានថា សេចក្តីព្រាងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានព្រឹទ្ធសភា ឱ្យអនុម័តគាំទ្រទាំងស្រុង ដោយឥតកែប្រែ ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ។ ច្បាប់នេះត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការ ទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ ច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ សូមអាន ច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតខាងក្រោមនេះ៖
- ប្រតិបត្តិការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ៣ទីតាំងកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបុរស ស្ត្រីបានចំនួន៥៧នាក់ មេការប្រឈមនឹងមានទោសទណ្ឌ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយឯ.ឧ ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញជាប្រធានគណះបញ្ជាកការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងប្រតិបត្តិការនៃការបង្ក្រាបទីតាំងលួចបើកខារ៉ាអូខេ ដែលផ្គើននឹងការណែ នាំរបស់រាជរដ្ឋាភិបាល ហើយត្រូវបានកងកម្លាំងមានសមត្ថ កិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបចំនួន៣ទីតាំងកាលពីយប់ថ្ងៃទី១០មីនា កម្លាំងមាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរស ស្ត្រីបានចំនួន៥៧ នាក់ បញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ ការបន្តទៅតាមនីតិវិធី ។ ឯ.ឧ ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១១ខែមិនានេះថា អនុវត្តទៅតាមការណែនាំរបស់ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណៈជាការឯកភាពរាជធានីភ្នំពេញ បុរស និងនារីទាំង៥៧ នាក់ត្រូវបានបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមនីតិវិធី ។ ឯ.ឧអភិបាលរងបញ្ជាក់ថា ក្នុងចំនួន៥៧នាក់នេះ យើងបានឃាត់ខ្លួននៅភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា ចំនួន២២នាក់ ហើយក្នុងចំនួននេះមាន មេការ៣នាក់។ នៅភោជនីយដ្ឋានអាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យដែលជាហាងលួចលាក់បេីកខារ៉ាអូខេដែរនោះ ឃាត់ខ្លួនបានប្រុស ស្រីចំនួន ៣៥នាក់ មេការចំនួន៣នាក់និងទី៣នៅបាបារំាងមួយទីតាំងក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។ ឯ.ឧបញ្ជាក់ទៀតថា នៅព្រឹកថ្ងៃទី១១ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


