ព័ត៌មានថ្មី
- អភិបាលរាជធានី ចាត់ក្រុមការងារមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅទីតាំងធ្វើចត្តាឡីស័ក៣កន្លែងនៅខណ្ឌសែន សុខនិងខណ្ឌពោធិសែនជ័យ ដើម្បីរក្សាសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋពិសេសបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមទីតាំងចត្តាឡីស័កមួយចំនួននៅក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីចុះបាញ់ថ្នាំមូសនៅមណ្ឌលចត្តាឡីស័កមួយចំនួននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ។ នៅព្រលប់ថ្ងៃទី៩ ខែមិនានេះ ក្រុមការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង បានចុះធ្វើសកម្មភាពបាញ់ថ្នាំសំលាប់មូសក្នុងទីតំាងធ្វើចត្តាឡីស័កចំនួន៣ ក្នុងមូលដ្ឋានខណ្ឌសែនសុខនិងខណ្ឌពោធិសែនជ័យ ក្នុងនោះ រួមមានមណ្ឌលចត្តាឡីស័កវិទ្យាល័យហ៊ុន សែន បុរី១០០ខ្នង អនុវិទ្យាល័យហ៊ុន សែនពោធិចិនតុងនិងមណ្ឌលចត្តាឡីស័កអនុវិទ្យា ល័យហ៊ុន សែន ភ្នំពេញថ្មី។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងនៅរាត្រីថ្ងៃនោះថា អនុវត្តទៅតាមការណែនាំរបស់អភិបាលរាជធានីភ្នំពេញ ក្រុម ការងារនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តែងបានបាញ់ថ្នាំមូសនិងបាញ់សម្លាប់មេរោគ ដើម្បីសុខមាលភាពរបស់បង ប្អូនប្រជាពលរដ្ឋ។ មន្ត្រីដដែលបានបញ្ជាក់ផងដែរថា ពាក់ ព័ន្ធនឹងការបាញ់ថ្នាំមូសនេះ មិនមែនចេះតែបាញ់នោះទេ គឺត្រូវកំណត់ពីពេលវេលា ដែលត្រូវបាញ់ ទៅតាមជំនាញរបស់សុខាភិបាល ធ្វើយ៉ាងណាមិនបង្ករអោយប៉ះពាល់ដល់សុខភាពរបស់បងប្អូននោះឡើយ៕ ដោយ សំអាតនិងពិសិដ្ឋ
- អាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានការងារក្នុងតំបន់រមណីយ ដ្ឋានអង្គរ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីមួយចំនួន បានចុះពិនិត្យការដ្ឋានការងារក្នុងតំបន់រមណីយដ្ឋានអង្គរ។ ការចុះពិនិត្យនៅពេលនោះ រួមមានការងារស្ដារនិងរៀបចំស្ទឹងសៀមរាប ការដ្ឋានជួស ជុលស្ពានប្រាសាទតាកែវ ការដ្ឋាននៅព្រះលានជល់ដំរី និងគម្រោងលើកតម្លៃប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ។ គួរបញ្ជាក់ថា ការចុះពិនិត្យការដ្ឋានការងារនៅពេលនោះ ក៏មានការកាត់បន្ថយបុគ្គលិកបច្ចេកទេសចូលរួមមួយ ចំនួនផងដែរ ក្នុងបំណងចូលរួមរក្សាគំលាតសង្គម ស្រប តាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការជំងឺកូវីដ១៩៕
- ក្មេងប្រុស៣នាក់បានលង់ទឹកស្លាប់ ពេលនាំគ្នាដើរឃ្វាលគោនៅខេត្តព្រះវិហារ (ខេត្តព្រះវិហារ,ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១)៖ ក្មេងប្រុសចំនួន៣នាក់ក្នុងចំណោម ៤នាក់ បានលង់ទឹកស្រះស្លាប់ ខណៈនាំគ្នាចុះលេងទឹក ពេលកំពុងឃ្វាលគោ។ ហេតុការណ៍នោះ បានកើតឡើងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សមត្ថកិច្ចបានឲ្យដឹងថាក្មេងប្រុសទាំង៣នាក់ដែលលង់ទឹកស្លាប់រួមមានឈ្មោះ ជេត ផល អាយុ ១០ឆ្នាំ , ឈ្មោះ សុខ ចិត្រា អាយុ៩ឆ្នាំ និង ឈ្មោះ ផាត ចាន់បុត្រ អាយុ ៦ឆ្នាំ។ សមត្ថកិច្ចបានឲ្យដឹងថា តាមការបំភ្លឺពីក្មេងប្រុសដែលនៅរស់ឈ្មោះ ផាត សុផានិត បានរៀបរាប់ថា ពួកគេទាំង៤នាក់ បាននាំគ្នាទៅមើលគោ បន្ទាប់មកក៏បាននាំគ្នាទៅលេងទឹកស្រះមួយកន្លែង ខាងត្បូងសាលាអនុវិទ្យាល័យស្រយង់ ចម្ងាយ ១០០ម៉ែត្រ។ ពេលដែលចុះលេងបានមួយភ្លែត ប្អូនរបស់គេបានលិចទៅក្នុងទឹក បន្ទាប់មកគេក៏បានយកឈើឲ្យតោងតែពួកគេបានលិចទៅក្នុងទឹកបាត់ទាំង ៣នាក់តែម្តង ឃើញដូច្នោះឈ្មោះ ផាត សុផានិត ក៏បានរត់មកហៅឲ្យគេទៅជួយ។ ក្រោយពីបានពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពក្មេងប្រុសទាំង ៣នាក់ ទៅក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ […]
- អាជ្ញាធរខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធនិងគ្រូម៉ាស្សាកើតជំងឺកូវីដ ប្រញាប់យក សំណាកមកពិនិត្យរកមេរោគដើម្បីជៀសវាងកុំអោយឆ្លងចូលក្នុងសហគមន៍ (ខេត្តកំពង់ចាម,ថ្ងៃទី០៩ ខែ មីនា ឆ្នាំ២០២១): ដោយហេតុតែនឹកស្រុកកំណើត និងឪពុកម្ដាយពេក បុរសជាគ្រូបង្រៀនម៉ាស្សាឈ្មោះម៉ី ស៊ីថាន អាយុ២៧ ឆ្នាំ មានស្រុកកំណើតរស់នៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស បានខំធ្វើ ដំណើរតាមរថយន្តឈ្នួលមកដល់ស្រុក ក៏ស្រាប់តែមានអាការក្តៅខ្លួននិងពិបាក ដកដង្ហើម ។លុះពេលយកសំណាកទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានី ភ្នំពេញ លទ្ធផលកើតជំងឺ covi-d19 និងបានកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម។ លោកភោគ សាវុធ អភិបាលស្រុកកងមាសប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៨មីនា ២០២១ថា: បុរសនេះធ្វើការជាគ្រូបង្រៀនម៉ាស្សានៅសណ្ឋាគារសីញជីងថៃ នៅកែងLV ខេត្តព្រះសីហនុ បានធ្វើដំណើរតាមរថយន្តឈ្នួលមកលេងស្រុក កំណើតនៅកន្លែងឡឥដ្ឋក្នុងភូមិអូរកណ្ដោ ដែលឪពុកម្ដាយធ្វើការនៅទីនោះ ដោយបានមកដល់នៅថ្ងៃទី៤ មិនាកន្លងទៅ ហើយក៏មានអាការៈក្តៅខ្លួន និងពិបាកដកដង្ហើម ដោយមានការសង្ស័យម្ចាស់ឡឥដ្ឋ ប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋាននិងជំនាញសុខាភិបាល ដើម្បីចុះមកពិនិត្យសុខភាព និងបាននាំទៅមន្ទីរពេទ្យជាបន្ទាន់។ អភិបាលស្រុកកងមាស ប្រាប់បន្តថា ក្រោយពីបាននាំមកកាន់មន្ទីរពេទ្យខេត្តនិង បានយកសំណាកទៅពិនិត្យនៅវិជ្ជាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ លទ្ធផលបង្ហាញ ថាបុរសនេះវិជ្ជមានជំងឺ covid-19។ លុះមកដល់ព្រឹកថ្ងៃទី៨មីនា ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជម្ងឺ covid រួមជាមួយលោកវេជ្ជបណ្ឌិតគីម […]
- គ.ជ.ប ប្រកាសឲ្យមន្ត្រីរបស់ខ្លួនសម្រាកពីការងារចំនួន ១សប្តាហ៍ ប៉ុន្តែត្រូវចាត់ឱ្យមានអ្នកប្រចាំការ១០% គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានណែនាំដល់គ្រប់អង្គភាពទាំងអស់អនុវត្តនូវវិធានការដូចចាំបាច់នានា ដើម្បីបង្ការទប់ស្កាត់កូវីដ-១៩ អង្គភាពជំនាញនីមួយៗ ត្រូវអនុញ្ញាតឱ្យមន្ត្រីក្រោមឱវាទសម្រាកពីការងារចំនួន ១សប្តាហ៍ ប៉ុន្តែត្រូវចាត់ឱ្យមានអ្នកប្រចាំការ១០% នៃចំនួនមន្ត្រីក្នុងអង្គភាព ដើម្បីធានាឱ្យមាននិរន្តភាពការងារប្រចាំថ្ងៃ។ ទន្ទឹមនឹងនេះអង្គភាពជំនាញនីមួយៗ ត្រូវធ្វើការងារ ឬទំនាក់ទំនងការងាររដ្ឋបាលតាមប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន (Online) ក្នុងអង្គភាពផ្ទាល់ និងជាមួយអង្គភាពជំនាញពាក់ព័ន្ធផ្សេងទៀតចំណុះអគ្គលេខា ធិការដ្ឋាន ។ រាល់ការប្រជុំផ្សេងៗ និងត្រូវរៀបចំតាមប្រព័ន្ធ (Online) ក្នុងករណីចាំបាច់ ជាមួយនឹងការបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមសេចក្តីណែនាំលេខ ០១៧ ចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ របស់ គ.ជ.ប និងគោលការណ៍ណែនាំនានារបស់ក្រសួង ស្ថាប័នមានសមត្ថ កិច្ចពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យទទួលបានប្រសិទ្ធភាព។ ចំណែកការដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធ (Online )។
- រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២៣កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៏សហគមន៏២០ កុម្ភៈឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន២៣ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។ សាលារាជធានីភ្នំពេញ បានបន្តណែនាំដល់ម្ចាស់ទីតាំងទាំង២៣កន្លែងនេះ ត្រូវបន្តស្តាប់ការណែនាំរួមមាន៖ *ទី១៖ គោរពវិធាន ៣កុំ និង៣ការពារ ទី២៖ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ទី៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលមរោគកូវីដ១៩។
- ក្រុមការងារប្រតិបត្តិការ បានបន្តបេសកកម្មមុជទឹកចុះស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ រកឃើញឆ្អឹងសពមនុស្ស១៦បំណែក និងគ្រាប់យុទ្ធភណ្ឌជាច្រើន នៅក្នុងសប្ដាហ៍ទី១ នៃខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារប្រតិបត្តិការ បានបន្តបេសកកម្មមុជទឹកចុះស្រង់គ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះបានជាបន្តបន្ទាប់ទៀត ក្នុងនោះរួមមាន គ្រាប់ប្រភេទ១២.៧ម.ម ចំនួន១៩,០៨៧គ្រាប់, គ្រាប់៦០ ម.ម ៨៧គ្រាប់, គ្រាប់៨១ ម.ម ៦១គ្រាប់, ឆ្អឹងសពមនុស្ស១៦បំណែក, អាវុធAK៤៧៨ដើម និងសម្ភារសឹកមួយចំនួន។ ចាប់តាំងពីខែតុលា ឆ្នាំ២០២០ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារបានបើកប្រតិបត្តិការបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាចម្បាំងលិចក្នុងទន្លេ មេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានចំនួន១៥,២៨២គីឡូក្រាម រួមទាំងឆ្អឹងសពមនុស្ស និងសម្ភារសឹកមួយចំនួនទៀត។ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សានិងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធ ភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមាននាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួង ការពារជាតិ ជាប្រធាន អមដោយអគ្គស្នងការនគរបាលជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសំអាតមីន […]
- ក្រសួងអប់រំ រឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាត ត្បាត នៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ ដោយសារស្ថានភាព នៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល និង ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់អង្គ ភាពថ្នាក់ជាតិ ទាំងអស់ អនុវត្តនូវវិធានការបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ “៣ការពារ និងពាកុំ” ឱ្យបានម៉ឺងម៉ាត់ អនុញ្ញាតឱ្យមន្ត្រីអប់រំធ្វើការនៅតាមផ្ទះរៀងៗ ខ្លួនតាមប្រព័ន្ធអនឡាញ និងត្រូវរៀបចំមន្ត្រីប្រចាំ ការក្នុងចំនួនតិច(១០ភាគរយ)។ ក្រសួងផ្អាករាល់សកម្ម ភាពជួបជុំ និងត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ ក្នុងករណីចាំបាច់ បន្តដាក់ឆ្លងឯកសារ និងបែងចែកឯកសារតាមប្រព័ន្ធឌីជីថល មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារឱ្យបានជាប់ លាប់គ្រប់ពេលចេញ-ចូល និងពេលបំពេញការងារ។ មន្ត្រីអប់រំត្រូវចៀសវាងទៅកន្លែង ដែលមានហានិភ័យឆ្លងកូវីដ -១៩ គ្រប់ច្រកចេញ-ចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាសជាប្រចាំ ក្នុងករណីមិនអនុវត្តតាមមិនអនុញ្ញាតឱ្យចូលក្នុងបរិវេណ ជាដាច់ខាតត្រូវករណីមានការសង្ស័យ ឬ សភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬ ទូរស័ព្ទ៕
- ដំណើរការស្តាប្រឡាយមេទួលពង្រ១ សម្រេចបានជាង៧០ ភាគរយ ក្រុមការងារកំពុងពន្លឿនការស្តារឱ្យបានរួចរាល់មុនពេលរដូវវស្សារមកដល់ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធ បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃសុក្រទី៥ ខែមីនានេះថា មកដល់ពេល នេះ ដំណើរការស្តារប្រឡាយមេទួលពង្រទី១ សម្រេចបានជាង៧០ភាគរយ ហើយក្រុមការងារកំពុងតែបង្កើនសកម្មភា ពដើម្បីពន្លឿនឱ្យការងារនេះឱ្យសម្រេចបានមុនផែនការ គឺរួចរាល់ជាស្តាពរនៅមុនពេលរដូវវស្សាឈានចូលមកដល់នាពេលខាងមុខនេះ។ លោកអភិបាលខណ្ឌបានបញ្ជាក់ថា បន្ទាប់ពីកាយបង្ហើយតាមផែនការមេ គឺមាត់ប្រឡាយមានទំហំ៨ម៉ែត្រនិងបាតប្រឡាយមានទំហំ៤ម៉ែត្ររួចរាល់ហើយនោះ ក្រុមការងារជំនាញនឹងត្រឡប់មកសំអាតជាថ្មីម្តងទៀត ដើម្បីឱ្យការងារនេះប្រព្រឹត្តិទៅតាមផែនការដែលបានគ្រោងទុក អាចកាត់ បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាង មុខ។ ការងារនេះអាចសម្រេចបានដោយរលូនមកដល់ ពេលនេះ គឺមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់មាត់ប្រឡាយ និងមានការយោគយល់ពីអ្នកដំណើរឆ្លងកាត់តំបន់ទាំងនោះផងដែរ។ លោក ហែម ដារិទ្ធ បញ្ជាក់ទៀតថា ក្នុងដំណើរការស្តារប្រឡាយមេនេះ ក៏មានតំបន់មួយចំនួនយើងបានប្រើប្រាស់សាឡង់ដើម្បីដឹកគ្រឿងចក្រចុះស្តារនិងកាយប្រឡាយ ហើយក៏មានទីតាំងមួយចំនួនទៀតត្រូវកាត់ផ្តាច់ផ្លូវជាបណ្តោះអាសន្នផងដែរ ប៉ុន្តែក្រុមការងារនឹងរៀបចំដាក់លូនិងសង់ស្ពានចំនួន៨កន្លែង ដើម្បីបង្ករលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋធ្វើដំណើរចេញចូលភូមិដែលគាត់រស់នៅ។ លោកបន្ថែមទៀតថា ពិតណាស់ថា ការងារនេះជាប្រយោជន៍រួមរបស់យើងទាំងអស់គ្នា ជាពិសេសរាជធានីភ្នំពេញអាចកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងរដូចវស្សាបានក៏ពិតមែនប៉ុន្តែក៏មានសប្បុរសជនមួយចំនួនបានចូលរួមបរិច្ចាកដីជាកម្មសិទ្ធផ្ទាល់ខ្លួនមួយចំណែក ដើម្បីផ្តល់លទ្ធ ភាពឱ្យអាជ្ញារធរធ្វើការងារនេះសម្រេចបានតាមប្លង់មេនិងទាន់ពេលវេលា។ បើទោះជាមិនអាចកំណត់ការបរិច្ឆេទបានថា ការងារស្តារប្រឡាយមេទួលពង្រ១នេះនឹងរួចរាល់នៅពេលណាជាក់លាក់ក៏ដោយ ប៉ុន្តែលោកអភិបាលខណ្ឌពោធិសែនជ័យបានអះអាងថា ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញបានខិតខំពន្លឿនការងារឱ្យបានឆាប់តាមតែអាចធ្វើទៅបាន គឺមិនឱ្យដល់រដូវវស្សានោះទេ។ សូមបញ្ជាក់ជូនថា ប្រឡាយមេទួលពង្រ១ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ប្រឡាយនេះ តភ្ជាប់ជាមួយប្រឡាយទួលពង្រទី២ ដោយឆ្លងកាត់សង្កាត់ចំនួន៣មាន៖ សង្កាត់ចោមចៅទី១ទី២ និងចោមចៅទី៣ ក្នុងខណ្ឌពោធិសែនជ័យ […]
- រដ្ឋបាលខេត្តព្រះសីហនុ ផាកពិន័យបុរសម្នាក់ ២លានរៀល ដោយសារមិនគោរពគោលការណ៍ចត្តាឡីស័ក រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការផាកពិន័យបុរសម្នាក់ មានមុខរបរជាបុគ្គលិកធ្វើការ នៅសណ្ឋាគារឯកជនមួយកន្លែងចំនួន២លានរៀល នៅក្នុងក្រុងព្រះសីហនុ និងមានទីលំនៅទីតាំងនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងជាអ្នកពាក់ព័ន្ធដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩។ លោកត្រូវបានក្រុមការងារឆ្លើយតប បន្ទាន់មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានដាក់ឱ្យធ្វើចត្តាឡីស័កនៅផ្ទះដើម្បីធ្វើការតាមដានសុខភាព តែរូបគាត់មិនបានអនុវត្តន៍តាមការណែនាំ ដោយបានចេញធ្វើដំណើរជាច្រើនកន្លែងក្នុងក្រុងព្រះសីហនុ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការផាកពិន័យលើបុរសរូបនេះ ជាប្រាក់ចំនួន ២លានរៀល យោងតាមអនុក្រឹត្យលេខ២៧អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល ស្តីពីវិធានការចក្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ- ១៩ ក្នុងសហគមន៍ ម្យ៉ាងទៀតជាការព្រមាន ដល់អ្នកដែលកំពុងធ្វើចត្តាឡីស័កផ្សេងទៀត កំុឱ្យយកគំរូតាម និងត្រូវគោរពឱ្យបានខ្ជាប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការពិសេស (៣.កុំ និង៣.ការពារ) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគម ន៍៕
- អាជ្ញាធរជាតិអប្សរា ក្រុងពិលីបើកការដ្ឋានកំណាយប្រាសាទវាលផ្ទី នៃប្រាសាទបេងមាលា ពិធីប្រុងពលីកំណាយប្រាសាទវាលផ្ទី នៅចំកណ្ដាល បារាយ ណ៍ប្រាសាទបេងមាលា ដោយវត្តមាន គឹម សុធិន អគ្គនា យករងអាជ្ញាធរជាតិអប្សរា និងលោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ តំណាងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ហេមចិត្តាមហាឧបាសិកាពុទ្ធសាសមនូបត្ថម្ភនិងជាប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍នៃខេត្តបន្ទាយមានជ័យ។ លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាមាន ប្រសាសន៍ថា ក្រុមការងារបើកការដ្ឋាន កំណាយនិងជួស ជុលប្រាសាទវាលផ្ទីដែលស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមការឧបត្ថម្ភរបស់លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹម យាន។ ប្រាសាទនេះជាសំណង់មានគ្រឹះថ្មបាយក្រៀមរាងការ៉េ និងមានសំណល់ដុំថ្មភក់មានរូបប្រហែលជា ព្រះពុទ្ធប្រក់នាគឬក៏ព្រះវិស្ណុផ្ទុំលើនាគ អាចសាងសង់ឡើងគោរពដល់ព្រហ្មមញ្ញសាសនាក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ឬជាព្រះពុទ្ធសាសនាក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ តែយើងពុំទាន់ដឹងថា វាជារូបអ្វីពិត ប្រាកដទេ ដូច្នេះទើបអាជ្ញាធរជាតិអប្សរាធ្វើកំណាយស្រាវជ្រាវនេះដើម្បីរក និងផ្គុំដុំថ្មទាំងអស់នេះ ដើម្បីដឹងថាជារូបអ្វីពិតប្រាកដ។ ឯកឧត្តម ក៏បានសំណូមពរឱ្យប្រជា ពលរដ្ឋជួយការពារប្រាសាទបុរាណនិងសុំអង្វរប្រជាពលរដ្ឋមេត្តាកុំកាប់ព្រៃក្នុងបរិវេណប្រាសាទដែលនាំឱ្យប្រាសាទងាយរលំបាក់បែកខូចខាត។ លោក ម៉ៅ […]
- រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវផ្សេងទៀត សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ ក្រោយពីបានដំណើរការកិច្ចប្រជុំតាមនីតិវិធី អង្គប្រជុំរដ្ឋសភាបានអនុម័តខ្លឹមសារទាំងមូលនៃសេចក្តី ព្រាងច្បាប់នេះដែលមាន ៦ជំពូក និង១៨មាត្រា។ សេចក្តីព្រាងច្បាប់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀតដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់ប ន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណា ចក្រកម្ពុជាយើង។ រដ្ឋសភាបានថ្លែងកោតសរសើរយ៉ាងក្រៃលែងចំពោះរាជ រដ្ឋាភិបាលដែលបានខិតខំដាក់ចេញវិធានការនានា នាពេលកន្លងមកដោយបានទប់ស្កាត់ ឆ្លើយតបចំពោះការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ធានាបាននូវកិច្ចការពារសុខុមាល ភាពប្រជាពលរដ្ឋ បញ្ហាសង្គម និងសេដ្ឋកិច្ចប្រទេសជាតិ។ សេចក្តីព្រាងច្បាប់ថ្មីដែលកើតចេញជារូបរាងនេះ ជាសក្ខី ភាពកាន់តែច្បាស់បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលចំពោះអាយុជីវិត និងសុខុមាលភាពប្រជាពលរដ្ឋនៅទួទាំងប្រទេស៕
- កម្ពុជានាំចេញស្រូវ ជាង៧០ម៉ឺនតោន ទៅកាន់ប្រទេសវៀត ណាមក្នុងរយៈពេល២ខែ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលស្រូវពីកម្ពុជា ទៅកាន់ប្រទេសវៀត ណាម ក្នុងរយៈពេល២ខែ៤ថ្ងៃ ដើមឆ្នាំ២០២១ នេះសម្រេចបានចំនួន ៧០៧ ៥៩៥ តោន ក្នុងនេះការនាំចេញស្រូវផ្លូវការមានចំនួន ៣៤៥ ៦០០ តោន។ ដោយឡែក ចំពោះទីផ្សារស្រូវវិញ ឆ្នាំនេះវិញ គឺកសិករភាគច្រើនសប្បាយចិត្ត ព្រោះតម្លៃស្រូវថ្លៃជាងរាល់ឆ្នាំ គឺពី៩៥០ ដល់ ១១៧០ រៀល/គីឡូក្រាម។ គិតមកត្រឹមថ្ងៃទី០៤ ខែមិនា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រសួងពាក់ព័ន្ធ និងប្រជាកសិករ បានធ្វើឲ្យ សម្រេចលើការងារបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវប្រាំងប្រមាណជា ៦៤២ ៤៨៣ ហ.ត ស្មើនឹង ១៣៩,៩១% លើផែនការចំនួន ៤៥៩ ២០០ ហ.ត បើទោះជាព្រះរាជាណា ចក្រកម្ពុជា ក៏ដូចជាបណ្តាប្រទេសស្ថិតនៅក្នុងអាងទន្លេមេគង្គ បានជួបបញ្ហាប្រឈមទៅនឹងកម្រិតកម្ពស់ទឺកទន្លេ មេគង្គ នៅក្នុងរដូវវស្សាឆ្នាំ២០២០ កន្លងទៅ យ៉ាងណាក៏នដោយ។ យោងតាមលទ្ធផលខាងលើ យើងបានពិនិត្យឃើញថា មានខេត្តចំនួន […]
- ជនសង្ស័យក្នុងករណីឃាតកម្មរំលោភសម្លាប់នារីបុគ្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែតត្រូវកម្លាំងចម្រុះចាប់បានហើយ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១)៖ បុរសម្នាក់ ដែលជាប់សង្ស័យ ថា ជាជនដៃដល់ ក្នុងការសម្លាប់នារីវ័យក្មេង នៅក្រុងប៉ោយប៉ែតនោះ ត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានហើយនៅវេលាម៉ោង២២យប់ ថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២១ នៅក្នុងផ្ទះសំណាក់មួយកន្លែងឋិតក្នុងភូមិ ទ្រាំង សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សមត្ថកិច្បានឲ្យដឹងថាៈជនសង្ស័យមានឈ្មោះ រឿន ធារិន បានសារភាពថាៈ ខ្លួនពិតជាបានប្រព្រឹត្តអំពើនេះពិតមែន ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួន បានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។ នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២.០៣.២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ ជនរងគ្រោះពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួល ទៅលើការ៉ូ ហើយបានយកកូនកាំបិតភ្ជង់ជនរងគ្រោះ បន្ទាប់មកក៏វាយចំពោះជន រងគ្រោះបណ្តាលឲ្យសន្លប់លែងរើបំរាស់ ហើយបានធ្វើសមក្មភាពរំលោភសេព សន្ថវៈទៅលើជនរងគ្រោះបានសម្រេចម្ដង ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងជន សង្ស័យក៏បានយកកូនកាំបិតចិតបន្លែចុងស្រួចចាក់លើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់នៅនិងកន្លែង។ បន្ទាប់មករូបគេក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទ ម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ […]
- ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនា ការចាក់វ៉ាក់សាំង កូវីដ-១៩ ប្រភេទ AstraZeneca ដល់ក្រុមមនុស្សងាយរងគ្រោះ និងមនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ ក្រសួងសុខាភិបាល ប្រកាសបើកយុទ្ធនា ការចាក់វ៉ាក់សាំង កូវីដ-១៩ ប្រភេទ AstraZeneca ដល់ក្រុមមនុស្សងាយរងគ្រោះ និងមនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ នៅរាជធានីខេត្តចំនួន៣ ភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


