ព័ត៌មានថ្មី
- រថយន្ត២គ្រឿង បានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យ ចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់ (ខេត្តព្រះសីហនុ,ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១)៖ រថយន្តចំនួន២គ្រឿង ក្នុងនោះ រថយន្តដឹកទំនិញ១គ្រឿង និងរថយន្តតាក់ស៊ី១គ្រឿង មានគោលដៅពីខេត្ត ព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿន គេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់ កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។ យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា បានឲ្យដឹងថា ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 3A-1571 គោលដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ មកដល់ចំណុចចំការដូងប្រេង ត្រូវបាន មនុស្សប្រុស ៣ នាក់(ជនជាតិខ្មែរ) ឃាត់រថយន្តជិះ ដោយសារម៉ូតូរបស់ពួកគេបែកកង់ជិះមិនកើត ហើយក៏បន្តដំណើរទៅមុខទៀតតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក រថយន្តដឹកទំនិញនោះបានបើកបរវាងតាមផ្លូវល្បឿនលឿន ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ទុកដើម្បីធ្វើការសួរនាំ ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ក្រោយវិញ។ ដោយឡែក ឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ ៥៦ […]
- អាជ្ញាធររាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវកម្មជាអចិន្ត្រៃយ៏មួយកន្លែង ក្នុងខណ្ឌដូនពេញដែលល្មើសបទបញ្ជា មន្ទីរទេសចរណ៏រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញបានចុះបិទទីតាំងអាជីវកម្មក្រុមហ៊ុនឈ្មោះLove Guo Ji ដែលមានអាសយ័ដ្ឋាននៅអាគារលេខ៣៧ ផ្លូវលេខ២២២ កែងផ្លូវលេខ៥៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ដែលបានធ្វើអាជីវកម្មក្លឹបកំសាន្ត និងខារាអូខេ ពុំមានលិខិតអនុញ្ញាតិ និងមិនបានសហការជាមួយ គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ.១៩ និងសមត្ថកិច្ចពាក់ពន្ធ័ដោយបានសំរេចបិទជាអចិន្ត្រៃយ៏តែម្តង។ គួបញ្ជាក់ថា កាលពីវេលាម៉ោង២២យប់ថ្ងៃទី១០ មិនា អាជ្ញាធរាជធានីភ្នំពេញដឹកនាំដោយ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជ ធានីភ្នំពេញ បានចុះបិទទីតាំងអាជីវកម្ម លួចលាក់បើកខារាអូខេ៣ទីតាំងផ្សេងគ្នានឹងបានឃាត់ខ្លួនមនុស្សជាច្រើននាក់ ដែលមិនគោរពតាមការណែនាំរបស់អាជ្ញាធរដែនដីក៏ដូចក្រសួងសុខាភិបាលក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩។ ឯ.ឧ ឃួង ស្រេង បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវតាមមើលទីតាំងណាដែលលួចបើកខារា អូខេ ឬក្លឹបកំសាន្តលួចលាក់ ត្រូវចុះបិទភ្លាមៗដោយគ្មានការលើក លែងនិងត្រូវ អនុវត្តទៅតាមច្បាប់។សូមបញ្ជាក់ថា៖គិតត្រឹមព្រឹកថ្ងៃ ទី១១មិនានេះ ក្រសួងសុខាភិបាលប្រកាសថាបានរកឃើញអ្នកឆ្លងជំងឺកូវីដ.១៩ថ្មីចំនួន៣៩នាក់ អ្នកជាសះ ស្បើយ ៤៨នាក់។ តែជាអកុសលអ្នកជំងឺកូវីដ.១៩ម្នាក់ដែលកំពុងសំរាកព្យា បាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតបានទទួលមរណះភាពនៅព្រឹកថ្ងៃទី១១ មិនានេះដោយសារជំងឺកូវីដ.១៩ដែលជាជនរងគ្រោះលើកដំបូងនៅកម្ពុជាដែលស្លាប់ដោយជំងឺកូវីដ.១៩៕ ដោយ៖សំអាត និងពិសិដ្ឋ
- អ្នកជំនាញ រកឃើញផូស៊ីលឆ្អឹងសត្វនៅកោះប៉ោ ដែលមានអាយុកាលចន្លោះ៦៥លាន-១៩០លានឆ្នាំ ក្រុមការងារបុរាណវិទ្យានៃក្រសួងបរិស្ថាន កំពុងសិក្សាផូស៊ី លឆ្អឹង រកឃើញនៅកោះប៉ោ ជាប់ដែនជម្រកសត្វព្រៃតាតៃ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យ នៃនាយកដ្ឋានតំបន់បេតិក ភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានបានឱ្យដឹង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថាផូស៊ីលឆ្អឹងសត្វកប់ក្នុងថ្ម មានប្រវែង៧០ស.ម និងទទឹង២០ស.ម។ លោក លឹម វណ្ណច័ន្ទ បានបន្ថែមថានេះអាចជាផូស៊ីលឆ្អឹងសត្វដំបូងដែលរកឃើញនៅកម្ពុជា និងលេចចេញមក ក្នុងស្រទាប់ថ្មភក់ ផ្នែកខាងក្រោមនៃកោះ ទឹកសមុទ្រច្រោះរាល់ថ្ងៃ។ តាមរយះផែនទីភូគព្ភសាស្ត្រតំបន់នេះមានអាយុកាលក្នុងស័កទី២ (៦៥លាន-១៩០លានឆ្នាំ) មានន័យថា អាចមានទំនាក់ ទំនងនិងសត្វដែលរស់នៅក្មុងពេលដែលដាយណូស័រនៅមានជីវិត។ ក្រុមការងារស្រាវជ្រាវរបស់ក្រសួងបរិស្ថាននឹងបន្តសិក្សាបន្ថែមទៀតដោយសហការជាមួយអ្នកជំនាញផ្នែកសត្វបុរាណជួយក្នុងការកំណត់ប្រភេទសត្វ។
- រដ្ឋបាលខេត្តកំពង់ធំ រៀបចំចត្តាឡីស័កពលករជាង ៦០០ នាក់ ដែលនៅបញ្ជូនពីព្រំដែនកម្ពុជា-ថៃ ពលករប្រមាណជាង៦០០នាក់ ដែលចេញតាមច្រកក្នុងខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ និងពលករ ដែលធ្វើចត្តាឡីស័កខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ ទទួលពលករមកពីប្រទេសថៃប្រមាណជាង ៦០០នាក់ ដែលចេញតាមច្រកក្នុងខេត្តបាត់ដំបង ខេត្តឧត្ដរមានជ័យ ព្រំប្រទល់កម្ពុជា-ថៃ និងពលករ ដែលធ្វើចត្តាឡីស័កខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរខេត្ត បញ្ជូនមកកាន់ខេត្ត កំពង់ធំ ដើម្បីធ្វើចត្តាឡីស័កបន្តទៀត នាល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងការរីករាលដាលមេរោគកូវិដ១៩ ។ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ពលករប្រុសស្រី ប្រមាណជាង ៦០០នាក់ ដែលមានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ ដែលបានវិល ត្រឡប់មកស្រុកកំណើតនៅពេលនេះ គឺដើម្បីយកមកធ្វើចត្តាឡីស័កបន្តទៀត អោយបានគ្រប់ចំនួន១៤ថ្ងៃ ទើបអនុញ្ញាតិអោយពួកគាត់វិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួន ។ ឯកឧត្តម សុខ លូ បន្តថា ពលករទាំងអស់នេះ គឺយើងបានបែងចែកអោយទៅតាមក្រុងស្រុកនីមួយៗ មិនទុកអោយនៅក្នុងមណ្ឌលចត្តាឡីស័ក វិទ្យាល័យកំពង់ធំទាំង អស់ […]
- អាជ្ញាធរ នឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅរមណីយ ដ្ឋានធម្មជាតិ (ទឹកធ្លាក់ហោង) នៅខេត្តត្បូងឃ្មុំ ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ ព្រម ទាំងមន្ត្រីរាជការ សហការជាមួយរដ្ឋបាលព្រៃឈើ និងសង្កាត់ បានចុះពិនិត្យដល់ទីតាំងរមណីយដ្ឋាន ទឹកធ្លាក់ហោង ដើម្បីដាំកូនឈើតាមដងផ្លូវ អមមាត់អូរ សម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្ត និងបានណែនាំអាជីវករឲ្យសំអាតបរិស្ថាន ទុកដាក់សម្រាមក្នុងធុងឲ្យបានត្រឹមត្រូវ សម្រាប់ត្រៀមទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ សូមជម្រាបថា រមណីយដ្ឋានទឹកធ្លាក់ហោង ជារមណីយដ្ឋានធម្មជាតិ ក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតក្នុងខេត្តត្បូងឃ្មុំ ស្ថិតក្នុងឃុំកំពាន់ ស្រុកមេមត់ មានចម្ងាយប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ។ ទឹកធ្លាក់ហោង គឺជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសបរិសុទ្ធ។ ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្តលេងជាមួយទឹកហូរ នាខែវស្សា ក៏ដូចជាទៅដើម្បីអធិដ្ឋានព្រះពុទ្ធបដិមា និងសុំពរជ័យពីព្រះសង្ឃដែលនៅទីនោះ។ មន្ទីទេសចរណ៍បានអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ ដែលមកកម្រាន្តតំបន់នេះរួមគ្នារៀបចំថែរក្សាទឹកធ្លាក់ និងល្អាងថ្មហោង ឲ្យមានសម្រស់ធម្មជាតិស្រស់ត្រកាលជាទីកម្សាន្តដ៏សែនមនោរម្យបែបធម្មជាតិ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកសម្រាកលំហែកាយនៅទីនេះ៕
- អភិបាលខេត្តកំពង់ធំ អំពាវនាវពលករសូមចូលរួមធ្វើចត្តាឡី ស័ក មិនត្រូវគេចវេសនោះទេ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ពលករទាំងអស់ សូមចូលរួមធ្វើចត្តាឡីស័ក មិនត្រូវគេច វេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំងរក្សាអនាម័យ អនុវត្តនូវវិធានការការពារ កូវីត ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់ បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់។ ឯកឧត្តមអភិបាលខេត្តកំពង់ធំថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ នៅក្នុងពិធីចុះជួបសំណេះ សំណា លជាមួយបងប្អូនពលករដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃជាង ៤០០នាក់ នៅមណ្ឌលចត្តាឡីស័ក ក្នុងបរិវេណវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ។ ឯកឧត្តម សុខ លូ បន្ថែមទៀតថា បងប្អូនពលករដែលមកធ្វើចត្តាឡីស័កនៅមណ្ឌលស្រុកស្ទោងនេះ សូមកុំមានការព្រួយ បារម្ភអោយសោះ ពីព្រោះនៅទីនេះ យើងមានមន្ត្រីប្រចាំការ មានក្រុមគ្រូពេទ្យជំនាញ និងកងកម្លាំងសមត្ថកិច្ច សម្រាប់ការពារសុខ សន្តិសុខជូនបងប្អូនពលករគ្រប់រូប នឹងចែកបាយ ចែកទឹកដល់បងប្អូនផងដែរ។ អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនពលករទាំងអស់ បន្ទាប់ពីចប់ចត្តាឡី […]
- ព្រឹទ្ធសភាបានឯកភាព និងគាំទ្រទាំងស្រុង លើព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នឹងចាត់ទុកជាការប្រញាប់ ព្រឹទ្ធសភាកម្ពុជាបានពិនិត្យ និងឱ្យយោបល់ដោយឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដើម្បីបើកផ្លូវឱ្យស្ថាប័នជំនាញយកទៅអនុវត្តឱ្យទាន់សភាពការណ៍ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ការអនុម័តនេះធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្នុងសម័យប្រជុំវិសាមញ្ញព្រឹទ្ធសភានីតិកាលទី៤ ក្រោមអធិបតីភាពរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានសភាជិកសមាជិការព្រឹទ្ធសភាចំនួន៣៩រូបចូលរួម។ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្សព្រឹទ្ធសភាបានបញ្ជាក់ឱ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដើម្បីកំណត់អំពីគោលបំណង វិសាលភាព វិធានការទោសប្បញ្ញត្តិ និងសមត្ថកិច្ច ដែលត្រូវអនុវត្តសំដៅការពារអាយុជីវិតប្រជាពលរដ្ឋសុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈព្រមទាំងការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ នៃជំងឺឆ្លងនេះ ចំពោះវិស័យសង្គម -សេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អនុលោមតាមជំពូកទី៣ មាត្រា៣២ និងជំពូកទី៤មាត្រា៥២ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ-កម្ពុជាសេចក្តីព្រាងច្បាប់នេះបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការទទួលខុសត្រូវចំពោះភាពរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងការថែ រក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងកាលៈទេសៈដែលប្រទេសជាតិ កំពុងប្រឈមនឹងការគំរាមកំហែងពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន០៦ជំពូក និង១៨ មាត្រាត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន៨៣សំឡេងនៃចំនួនសមាជិក រដ្ឋសភាទាំងមូលកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៦។ឯកឧត្តមម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងឯកឧត្តមកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញមកការពារសេចក្តីព្រាង ច្បាប់នេះ។ ឯកឧត្តម ម៉ម […]
- គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ចុះបិទទីតាំងអាជីវ កម្មដ្ឋានចំនួន៣ទីតាំង លួចលាក់បើកខារ៉ាអូខេខុសច្បាប់ទាំងកណ្ដាលរាត្រី ឯ.ឧ ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានខណ្ឌទាំង៣ចុះបិទអាជីវកម្មភោជនីយដ្ឋាន៣កន្លែងផ្សេងគ្នាដោយមួយកន្លែងបានលួចបើកខារ៉ាអូខេលួចលាក់យ៉ាងអានាធិបតេយ្យនិងមួយកន្លែងជាកន្លែងផឹកស៊ីបាបារាំង និងទី៣ភោជនីយ ដ្ឋានលួចលាក់បើខារ៉ាអូខេខុសការណែនាំរបស់ក្រសួងសុខាភិបាលដោយឃាត់ខ្លួនមនុស្សប្រុស ស្រីជាច្រើននាក់។ ប្រតិបត្តិការនេះបានធ្វើឡើងនារាត្រីថ្ងៃទី១០ មិនានេះ វេលាម៉ោងជិត២២ នៅចំណុចភោជនីយដ្ឋាន ANGEl លួចបើកខារ៉ាអូខេ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១១ ប្លុកបុរីកីឡា ក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា និងមួយកន្លែងទៀតជាទីតាំងបាបារាំងស្ថិតនៅតាមបណ្តាយផ្លូវលេខ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ ។ នៅទីតាំងភោជនីយដ្ឋានANGEl លួចបើកខារ៉ាអូខេនេះ កម្លាំងមានសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស ស្រីជាង ១០នាក់ ក្នុងនោះមេការ៣នាក់ បុរសជនជាតិចិនម្នាក់និងនារីខារ៉ាអូខេជាង១០នាក់បញ្ជូនទៅកាន់ទីបញ្ជាការកងរាជ អាវុធហត្ថរាជធានីភ្នំពេញ ។ ពួកគេទាំងអស់បានលួចលាក់បង្កប់ការច្រៀងខារ៉ាអូខេនៅក្នុងទីតាំងភោជនីយដ្ឋានខាង លើដែលផ្ទុយពីសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់សាលារាជធានីភ្នំពេញ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈនេះ។ បន្ទាប់ពីធ្វើការបិទទីតាំងខាងលើនិងបញ្ជូនជនពាក់ព័ន្ធទាំង អស់ទៅកាន់ទីបញ្ជាការប៉េអឹមរាជធានីភ្នំពេញប្រធាន គណៈបញ្ជាការឯកភាពរដ្ឋាបាលរាជធានី ឯ.ឧឃួង ស្រេង បានបន្តចុះបិទបារាំងជាច្រើនទីតាំងទៀត នៅតាមបណ្ដោយផ្លូវ១០៤ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញរាជធានីភ្នំពេញ ។នៅយប់ថ្ងៃដដែលនោះអាជ្ញាធររាជធានីភ្នំពេញបានបន្តចុះបិទភោជនី យដ្ឋានឈ្មោះ អាត់ជួង ដែលស្ថិតនៅក្បែរស្តុបលូរប្រាំ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដែលបានលួចលាក់បេីកខារ៉ាអូខេ ផ្ទុយពីអនុសាសន៍របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងវិធានការការពារជំងឺកូវីដ ១៩។ ឯ.ឧ ឃួង ស្រេង […]
- កម្ពុជា ឡាវ វៀតណាម ឯកភាពក្នុងការគាំទ្រគ្នាទៅវិញ ទៅ មក ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបគ្នាតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១០ ខែមីនា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី និងពហុភាគី។ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអបអរសាទរឡាវ និងវៀតណាម ក្នុងការគ្រប់គ្រងការីករាលដាលជំងឺ កូវីដ-១៩ ដោយមានប្រសិទ្ធភាព។ ជាការឆ្លើយតប ឯ.ឧនាយករដ្ឋមន្រ្តី ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានបរិច្ចាកម៉ាស និងបរិក្ខារពេទ្យដល់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដា លជំងឺកូវីដ -១៩។ លើសពីនេះ នាយករដ្ឋមន្រ្តីឡាវ និងវៀតណាម បានសម្តែងនូវជំនឿជឿជាក់ថា ជាមួយនឹងការខិតខំប្រឹង ប្រែងដ៏មុះមុត និងវិធានការដ៏តឹងរឹង ដាក់ចេញដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រទេសកម្ពុជានឹងទទួលបានជោគជ័យក្នុងការទប់ស្កាត់ការផ្ទុះការរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត។ […]
- បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេស ១៤ករណី ឃាត់ខ្លួនជនសង្ស័យ៥២នាក់ នៅថ្ងៃទី១០ ខែមីនា ភ្នំពេញ ៖ មនុស្សចំនួន៥២នាក់ (ស្រី៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៤ករណី នៅទូទាំងប្ប្រទេក្នុងថ្ងៃទី១០ ខែមីនា នេះ។ ក្នុងចំណោមជនសង្ស័យទាំង ៥២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ៤២នាក់(ស្រី ៥នាក់) និងប្រើប្រាស់១០នាក់ (ស្រី១នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែមីនា រួមមាន ៖ -មេតំហ្វេតាមីន(Ice) = ១៤២,៤៩ក្រាម និង៨កញ្ចប់តូច -កេតាមីន(ke) = ២កញ្ចប់តូច៕
- រដ្ឋបាលខេត្តពោធិ៍សាត់ប្រកាសបដិសេធសារជាសំឡេងបង្ហោះតាមបណ្តាញសង្គមហ្វេកប៊ុករបស់ជនខិលខូចក្នុងករណីថាមានជនផ្ទុកជម្ងឺកូវីដ-១៩ ដោយមិនដឹងខ្លួន បានទៅហូបនំបញ្ចុក នៅក្បាលហុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១)៖ រដ្ឋបាលខេត្តពោធិ៍សាត់ សូម ជម្រាបជូនសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តពោធិ៍សាត់ មេត្តាជ្រាបថា៖ មានករណីផ្ញើរសារជាសំឡេងបង្ហោះ តាមបណ្តាញសង្គមហ្វេកប៊ុក ហើយក៏មានការចែករំលែកតតគ្នា ដោយលើកឡើងថា ( មានករណីជនផ្ទុកជម្ងឺកូវីដ-១៩ ដោយមិនដឹងខ្លួន បានទៅហូបនំបញ្ចុក នៅក្បាលហុងពោធិ៍សាត់) ពីសំណាក់ជនមិនស្គាល់អត្តសញ្ញាណ ធ្វើឲ្យមានការភ័យខ្លាច និងព្រួយបារម្ភ ដល់បងប្អូនដែលរស់នៅទីនោះ។ ចំពោះករណីនេះ រដ្ឋបាលខេត្ត សូមជម្រាបជូនដល់សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តពោធិ៍សាត់មេត្តាជ្រាបថា៖ ករណីនេះគឺជាព័ត៌មានមិនពិត បំភ្លៃបំផ្លើសទាំងស្រុង គិតមកដល់ ពេលនេះខេត្ត ពោធិ៍សាត់ពុំទាន់មានករណ៍វិជ្ជមានកូវីដ-១៩នោះទេ ដោយរដ្ឋបាលខេត្ត បានចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋា ភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដោយមានការចូលរួមពីកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរ-អង្គភាព អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ វិស័យឯកជន ព្រមទាំងមន្ត្រីរាជការ បងប្អូនប្រជា ពលរដ្ឋយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ ករណីនេះរដ្ឋបាលខេត្ត ដោយមានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យផ្ទុកជម្ងឺកូវីដ-១៩ ដើម្បី ប្រយុទ្ធនឹងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងខេត្តពោធិ៍សាត់ […]
- ក្រសួងកិច្ចការនារី កោតសរសើរចំពោះស្ត្រីនគរបាលចរាចរ ណ៍ ដែលបំបៅដោះកូនពេលចុះបំពេញការងារ នៅខេត្តស្ទឹងត្រែង ក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការកោតសរសើរ ចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញ ភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្តាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ និងផ្តល់ភាពកក់ក្តៅដល់កូន។ សេចក្តីថ្លែងការណ៍ របស់ក្រសួង ឲ្យដឹងថា ការបំបៅដោះកូន ដោយទឹកដោះម្តាយ សម្រាប់កុមារទាំងអស់ រហូតដល់អាយុ ២ឆ្នាំ និងលើសពីនេះ គឺជាចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាព និងការអភិវឌ្ឍកុមារតួច ដើម្បីឈានទៅអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យ របស់រាជ រដ្ឋាភិបាលកម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោ ណដំណាក់-កាលទី៤។ ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ ព័ន្ធ បាននិងកំពុងយកចិត្តទុកក្នុងការលើកកម្ពស់តម្លៃ និងការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការសង្គមគ្រប់វិស័យ ទាំងក្នុងកម្រិតគ្រួសារ ស្ថាប័ន និងសង្គម ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។ ក្នុងន័យនេះ ស្ថាប័ន-អង្គភាព ដែលមានស្រ្តីជាមន្ត្រីក្រោមឱវាទ ឬជាបុគ្គលិកបំពេញការងារ គួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន ដើម្បីអនុញ្ញាតឲ្យស្ត្រីដែលមានកូនតូច អាចបំពេញការងារផង និងបំពេញតួនាទីជាម្តាយផង។ ក្នុងករណី […]
- ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១១ ខែមិនា ពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី១១ខែមិនា ដើម្បីប្រជុំ វិសមញ្ញព្រឹទ្ធសភានីតិកាលទី៤ ដោយលើយកសេចក្តីព្រាង ច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ ធ្ងរផ្សេងទៀតមកពិនិត្យ និងផ្តល់យោបល់។ ដើម្បីឱ្យកម្ពុជាមានច្បាប់គ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ក៏ដូចជាជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនោះ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅរសៀលថ្ងៃទី១០ខែមិនាឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីកំណត់យកថ្ងៃព្រហស្បតិ៍ទី១១ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹកដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៤ ដោយលើកយករបៀបវារៈតែមួយគឺ “ពិនិត្យនិងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសល បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។ តាមប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុននាងអ្នកនាំពាក្សព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយកិច្ចប្រជុំនេះថា សេចក្តីព្រាង ច្បាប់នេះ នឹងក្លាយជាយន្តការមួយដ៏សំខាន់ ក្នុងការកំណត់អំពីវិធានការសុខាភិបាល វិធានការរដ្ឋបាល និងវិធានការផ្សេងទៀត ដែលត្រូវអនុវត្តដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងពេលបច្ចុប្បន្ននិងពេលអនាគត សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារ ណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម […]
- ពលរដ្ឋសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងច្រើនកកកុញនៅតាមមន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យបង្អែកនៅក្នុងរាជធានីភ្នំពេញ នៅតាមមន្ទីរពេទ្យរដ្ឋ និងនៅតាមមន្ទីរពេទ្យបង្អែកនៅទូទាំងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែមិនានេះ គេបានឃើញប្រជាពលរដ្ឋនិងមន្ត្រីរាជការបាននាំគ្នាសម្រុកទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយផ្តល់ដោយសាធារណរដ្ឋប្រជាមានិតចិន និងចាក់វ៉ាក់សាំងកូវីដ-១៩ Astra Zeneca របស់ឥណ្ឌាយ៉ាងច្រើនកុះករទៅតាមការរៀបចំសណ្តាប់ធ្នាប់ពីអាជ្ញាធរ ក្រោយពីបាន ផ្អាកកាលពីថ្ងៃទី០៧ ខែមិនាកន្លងមក។ ការចាក់វ៉ាក់សាំងកូវីដ-១៩ លើកនេះ ត្រូវចាក់ទាំងមនុស្សក្រោមអាយុ៥៩ឆ្នាំនិង៦០ឆ្នាំឡើងទៅ ក្រោយពីសំរាករយៈពេល៣ថ្ងៃដោយសារតែមនុស្សសម្រុកទៅចាក់ច្រើនមិនមានគម្លាតសុវត្ថិភាព។ តែសម្រាប់ការចាក់លើកនេះ គឺត្រូវរៀបចំសណ្តាប់ធ្នាប់ពីអាជ្ញាធរមូលដ្ឋាន។ គួររំលឹកថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃអាទិត្យទី៧ខែមិនា ក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយអាជ្ញាធរខណ្ឌទាំង១៤និងតំណាងក្រសួងសុខាភិបាលនៅសាលារាជធានីភ្នំពេញ ដោយបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនឈ្មោះពួកគាត់ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ។ ជាក់ស្ដែងព្រឹកថ្ងៃទី១០ខែមិនានេះ ថ្នាក់ដឹកនាំមូលដ្ឋានមន្រ្តីសុខាភិបាលនិងមន្រ្តីពាក់ព័ន្ធ បានចុះទៅមន្ទីរពេទ្យបង្អែកនិងមន្ទីរពេទ្យនានា ដើម្បីណែនាំ ដល់ក្រុមគ្រូពេទ្យដែលកំពុងបំរើសេវាចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋ និង មន្ត្រីរាជការ ដែលមានវ័យចាប់ពី៦០ឆ្នាំឡើង និង អាយុឆ្នាំ៥០ចុះក្រោម។ បន្ថែមពីនេះក៏មានមេភូមិជូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យរដ្ឋនិងមន្ទីរីពេទ្យបង្អែកនានាផងដែរ។ ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ត្រូវចុះ ឈ្មោះនៅសាលាសង្កាត់ ឬសាលាខណ្ឌដើម្បីឲ្យអាជ្ញាធរខណ្ឌរៀបចំឈ្មោះបងប្អូនបញ្ជូនទៅចាក់វ៉ាក់សាំង ដោយកំណត់ថ្ងៃនិងពេលវេលាច្បាស់លាស់ ចៀសវាងការទៅចាក់វ៉ាក់សាំង មិនមានគម្លាតសុវត្ថិភាព ហើយចំពោះអាជ្ញាធរសង្កាត់ដែលបញ្ចូនឈ្មោះប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង អាជ្ញាធរ សង្កាត់ខណ្ឌត្រូវចុះផ្ទាល់ដល់ទីតាំងដែលទទួលការចាក់វ៉ាក់សាំងនោះ ។ ជាងនេះទៅទៀត អាជ្ញាធរសង្កាត់នេះឯងក៏ជាអ្នករៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ និងការរៀបចំគម្លាតសុវត្ថិភាពផងដែរ […]
- អាជ្ញាធរស្រុកល្វាឯម សម្រេចបិទភូមិវាលធំ ឃុំពាមឧកញ៉ា អុង ក្រោយផ្ទុះជំងឺកូវីដ-១៩ កណ្តាល៖ លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរ បាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំកម្លាំង ចុះបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល ជាបណ្តោះអាសន្ន ដែលមានខ្នងផ្ទះចំនួន៣០០គ្រួសារ ក្រោយមានការផ្ទុះជំងឺ កូវីដ-១៩ ដោយសមត្ថកិច្ច បានធ្វើការហ៊ុព័ទ្ធប្រជាពលរដ្ឋ មិនអោយចេញក្រៅ និង អោយខាងគ្រូពេទ្យធ្វើការយកសំណាកពួក គាត់ទាំងអស់គ្នា ។ នេះបើយោងតាម Facebook ផ្លូវការរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម នៅព្រឹកថ្ងៃទី១០ មិនានេះ។ អធិការដ្ឋាននគរបាលស្រុកល្វាឯម បានអោយដឹងថា ការ សម្រេចបិទភូមិវាលធំ ជាបណ្តោះអាសន្ន នេះ គឺអនុវត្តតាមការបញ្ជាដឹកនាំពីលោក កន សុខកាយ អភិបាល ស្រុកល្វា ឯម និង ជាប្រធានគណៈកម្មាធិការ គ្រប់គ្រងជំងឺកូវីដ- ១៩ស្រុកល្វាឯម ។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃទី១០ ខែមីនាដឹងថា ក្រសួងបានរកឃើញករណីវិជ្ជមាននៅខេត្តកណ្ដាលរហូតទៅដល់២៩ ករណី។ ក្នុងនោះរកឃើញវិជ្ជមាននៅស្រុកល្វាឯម មាន១០ករណី […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


