ព័ត៌មានថ្មី
- សត្វសុនខជាង៦០ក្បាល ត្រូវបានសង្គ្រោះ ពីជនខិលខូចប្រុងសំលាប់យកសាច់ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទេ ខេត្តសៀមរាបសហ ការ ជាមួយស្នងការដ្ឋាននគរបាលខេត្ត បានរឹបអូសរថយន្តមួយគ្រឿង និងរកឃើញសត្វសុនខចំនួន៦១ក្បាល ដែល គេដឹកបម្រុង យកទៅសម្លាប់នៅខេត្តកំពង់ចាម ។ អង្គការសុខុមាលភាពសត្វសកលលោក FOUR PAWS (ហ្វ័រ ផរ ) បានរាយការណ៍ថា បន្ទាប់ពីការស្ទាក់ចាប់សត្វសុនខទាំងអស់ ដែលត្រូវបានយកចេញពីទ្រុង ដែលចង្អៀតនោះ ហើយត្រូវបានដោះលែងទៅកន្លែងមានសុវត្ថិភាពតូចមួយ ។ អង្គការបានសហការជាមួយអង្គការក្នុងស្រុក Paw Patrol Cambodia ( ផរ ផាត្រូល ខេមបូឌា ) និងអង្គការសង្គ្រោះសត្វកម្ពុជា ដើម្បីផ្តល់អាហារនិងថ្នាំសង្គ្រោះបន្ទាន់សម្រាប់សត្វឆ្កែដែលបានជួយសង្គ្រោះ។ បច្ចុប្បន្នក្រុមគ្រូ ពេទ្យបសុពេទ្យ កំពុងចុះទៅកន្លែងផ្ទាល់ជាមួយមន្ទីរកសិកម្មខេត្តសៀមរាប ដើម្បីចាក់វ៉ាក់សាំងនិងព្យាបាលសត្វឆ្កែទាំង អស់ដែលរងរបួស។ លោកស្រីបណ្ឌិត ខាធើរីនប៉ូឡាក់ ដែលជាពេទ្យសត្វ និងជាប្រធានផ្នែកថែរក្សាសត្វអនាថានៅអាស៊ីអាគ្នេយ៍ បានលើក ឡើងថា ភាគច្រើនសត្វឆ្កែទាំងនោះ ជាសត្វឆ្កែវ័យតូចៗហើយបញ្ចេញនូវសញ្ញានៃការអស់កម្លាំងខ្លាំង និងការខះជាតិទឹក។ លោកស្រីឱ្យដឹងទៀតថា នៅមិនទាន់ច្បាស់ទេថា តើឆ្កែទាំងនេះស្ថិតនៅក្នុងឡាន ឬនៅកន្លែងរង់ចាំអស់រយៈ ពេលប៉ុន្មាននោះទេ មុនពេលផ្ទុកលើរថយន្ត។ សត្វឆ្កែទាំង […]
- ជប៉ុន ផ្តល់ហិរញ្ញប្បទានឥតសំណងជាង១០លាន៨សែនដុល្លារ ដើម្បីបង្កើតប្រព័ន្ធចរាចរនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្លើយតបទៅនឹងសំណើររបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពព្រមទាំង កិច្ចសហប្រតិបត្តិការរវាងជប៉ុន និងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន មួយប៊ីលាន មួយរយសាមសិបពីរលានយ៉េន (១ ១៣២ ០០០ ០០០)ប្រមាណ ១០លាន៨ សែនដុល្លារអាមេរិក (១០ ៨០០ ០០០ USD) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីអនុវត្ត “គម្រោងអភិវឌ្ឍន៍ប្រព័ន្ធ ”ចរាចរនាវានៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ លិខិតប្ដូរសារនៃគម្រោងនេះត្រូវបានចុះហត្ថ លេខារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯក ឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជា ណាចក្រកម្ពុជានៅថ្ងៃទី១ ខែមិនាឆ្នាំ ២០២១។ គម្រោងនេះនឹងបង្កើតប្រព័ន្ធចរាចរនាវា (VTS) ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពផ្លូវសមុទ្រនិង ប្រសិទ្ធភាពការធ្វើនាវាចរណ៏នៅជុំវិញកំពង់ផែស្វយត៍ក្រុងព្រះសីហនុ ។ យើងរំពឹងថាតាមរយៈលទ្ធផលនៃ គម្រោងនេះ វិធានការណ៍សុវត្ថិភាពនៅកំពង់ផែស្វយត៍ក្រុងព្រះសីហនុ ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចរបស់ ប្រទេសកម្ពុជាព្រមទាំងការតភ្ជាប់ក្នុងតំបន់មេគង្គនឹងត្រូវបានលើកកម្ពស់។ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែបន្ត ការលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ ប្រជាជនម្នាក់ៗស្របគ្នាទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលគឺមានសារៈសំខាន់ណាស់។ ជប៉ុនមាន បំណងបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដោយប្រើប្រាស់គ្រោងការណ៍អភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គមនានា៕
- ក្រុមការងារចម្រុះរដ្ឋបាលរាជធានី គ្រប់គ្រងមុខសញ្ញាកូវីដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បានបណ្តើរហើយ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ ឲ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី០១ មិនា នេះ នៅរាជធានីភ្នំពេញ ការគ្រប់គ្រងមុខសញ្ញាកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រុមការងារចម្រុះ បានគ្រប់គ្រងមុខ សញ្ញានេះបានយ៉ាងល្អហើយ ខណៈដែរ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៧៨ដែលយើងបាននិងកំពុងគ្រប់គ្រង ដោយបិទការចេញ ចូលដើម្បីសុវត្ថិភាពកុំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ ។ ឯកឧត្តម ឃួង ស្រេង បានបន្តថា ការអនុវត្តការងារបានយ៉ាងល្អនិងជោគជ័យកន្លងមកនេះ គឺដោយសារតែកង កម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានបំពេញការងារដោយការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ទៅតាមការណែនាំរបស់សម្ដេចតេជោ ។ តែអ្វីដែលជាកត្តាជោគជ័យបំផុតនោះគឺការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ ។ ជាក់ស្តែងនៅពេលឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភនេះ ខណៈដែលក្រុមការងារទៅយកមុខសញ្ញាដែលពាក់ព័ន្ធនឹងជម្ងឺកូវីដ- ១៩ នោះ ប្រជាពលរដ្ឋក្បែរខាង តែងបានផ្តល់ព័ត៌មានជុំវិញជនសង្ស័យទាំងនោះ ថាជនសង្ស័យនោះបានទៅទីនេះទីនោះ ដែលអាចអោយយើងគ្រងមុខសញ្ញានេះបានល្អនិងជោគជ័យ ពោលគឺកាលពីថ្ងៃទី២៤ កុម្ភៈ អ្នកមានវិជ្ជមានកូវីដ-១៩នៅរាជធានីភ្នំពេញក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ១ថ្ងៃមានរហូតដល់៦៥នាក់ តែសម្រាប់ថ្ងៃទី ០១ មិនានេះ អ្នកមានវិជ្ជមានកូវីដ-១៩នៅរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានថយចុះមកត្រឹមចំនួនត០៩នាក់ប៉ុណ្ណោះ។ ការលើកឡើងខាងលើនេះ របស់ ឯកឧត្តម […]
- Breaking News: ឧក្រិដ្ឋជនចាប់ជំរិត ចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បាញ់ស្លាប់ នៅក្នុងបុរីអង្គរភ្នំពេញ ក្រោយបាញ់តដៃជាមួយសមត្ថកិច្ច កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កង រាជអាវុធហត្ថរាជថានីភ្នំពេញ នៅវេលាម៉ោងប្រមាណ ១១ ព្រឹក ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានបើកប្រតិ បត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជន ក្នុងករណីប្លន់បាញ់ សម្លាប់ និងចាប់ជំរិត ដែលមានទីតាំងក្នុងបុរីអង្គរភ្នំពេញ ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បើតាមបញ្ជាក់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឧក្រិដ្ឋ ជន ០៤នាក់ បានចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល ០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើ ប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕
- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញទៅចាក់វ៉ាក់សាំង ជាមួយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៤ ខែមីនា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញទៅចាក់វ៉ាក់សាំង Astra Zeneca ជាមួយសម្តេចតេជោ ហ៊ុន សែន នៅមន្ទីរពេទ្យកាល់ម៉ែត ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ។ ក្រោយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចរាល់ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាផងដែរ។
- ចិន សម្រេចផ្តល់វ៉ាក់សាំងកូវីដ-១៩ជំហានទី២ ចំនួន ៤០ ម៉ឺន ដូសជូនដល់ភាគីកម្ពុជា ដើម្បីជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលជាបងប្អូនរបស់ចិនក្នុងការទប់ស្កាត់នឹងជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេច ផ្តល់ជំនួយឥតសំណងជំហានទី២ ជាវ៉ាក់សាំងកូវីដ -១៩ចំនួន ៤០ ម៉ឺនដូសជូនដល់ភាគីកម្ពុជា។ នេះបើតាម ការជូនដំណឹងរបស់ស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា កាលពីដើមខែកុម្ភៈ កន្លងទៅ សាធារណរដ្ឋប្រជាមានិតចិន បានសម្រេចផ្ដល់វ៉ាក់សាំង ស៊ីណូហ្វាម ចំនួន៦០ ម៉ឺនដូស ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការពារជាតិ ដើម្បីចាក់ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ គិតមកដល់ពេលនេះមនុស្សប្រមាណជាង៦ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំង ស៊ីណូហ្វាម របស់សាធារណរដ្ឋប្រជាមានិតចិន។ កម្ពុជា ក៏នឹងទទួលវ៉ាក់សាំងចំនួន៣២ ម៉ឺនដូស តាមយន្តការកូវ៉ាក់ ដែលត្រូវមកដល់កម្ពុជានៅថ្ងៃទី០២ ខែមីនាស្អែកនេះ។ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា កាលពីម្សិលមិញ បានប្រកាសឲ្យដឹងថា សម្ដេច នឹងចាក់វ៉ាក់សាំងការពារ covid-19 នៅមន្ទីរពេទ្យកាល់ម៉ែត ហើយនឹងធ្វើសន្និសីទសារព័ត៌មាន នៅទីនោះផងដែរ៕
- អាជ្ញាធរជាតិអប្សរា បន្តជួសជុលរចនាសម្ព័ន្ធស្រះខាងជើងនៃប្រាសាទអង្គរវត្តឱ្យរួចរាល់ ក្រុមអ្នកជំនាញជួសជុលស្រះខាងជើងនៃប្រាសាទអង្គរវត្ត មកដល់ពេលនេះបានបញ្ចប់កិច្ចការស្រាវជ្រាវបុរាណវិទ្យារួចរាល់ហើយ ព្រមទាំងបានជួសជុលច្រាំងស្រះបានចំនួន ៥៦ម៉ែត្រ និងបញ្ចូលទឹកក្នុងស្រះចំនួន៦០០០០ម៉ែត្រគូប។ ទោះជាយ៉ាងនេះក្តី ទីនេះមិនទាន់អនុញ្ញាតឱ្យភ្ញៀវទេសចរចូលទៅផ្តិតរូបភាពប្រាសាទអង្គរវត្តពីស្រះនេះនៅឡើយ ព្រោះគម្រោងជួសជុលនិងលើកតម្លៃរចនាសម្ពន្ធស្រះនៅតែបន្ត អាចនឹងរួចរាល់ទាំងស្រុងនៅ២ឆ្នាំក្រោយ។ លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនិងជាប្រធានគម្រោងជួសជុលរចនាសម្ពន្ធស្រះខាងជើងឱ្យដឹងថា ការងារទាំងនេះបានចាប់ផ្តើមកិច្ចការស្រាវជ្រាវតាំងពីឆ្នាំ២០១៨ និងអនុវត្តការជួសជុលនៅឆ្នាំ២០២០។ បច្ចុប្បន្នមិនទាន់បើកឱ្យភ្ញៀវចូលផ្តិតរូបភាពទេ ព្រោះរចនាសម្ពន្ធស្រះខាងជើងខូចខាតខ្លាំង មិនទាន់ជួសជុលរួចរាល់ទាំងស្រុង។ ស្របនឹងពេល នេះ ការរីករាតត្បាតនៃជំងឺកូវីដ១៩ក៏មិនមានភ្ញៀវមកទស្សនាដែរ។ ម្យ៉ាងវិញទៀត ក៏ទុកឱកាសឱ្យអ្នកជំនាញស្រាវជ្រាវ និងអ្នកជួសជុលងាយស្រួលបំពេញការងារបានល្អផង។ នាឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា នៅសល់កាំជណ្តើរស្រះ៣ជ្រុងទៀត ដែលត្រូវពង្រឹង និងកំពុងតែកំណាយមើលស្ថានភាពខូចខាតជាក់ស្តែង ដើម្បីលើកគម្រោងជួសជុលបន្ថែមចំនួន៦៥ម៉ែត្រ ឱ្យរួចរាល់ក្នុងរយៈពេល២ឆ្នាំទៀត តែបើជួបនឹងករណីស្រាវជ្រាវ វានឹងអាចពន្យារពេលយូរជាងនេះ។ រចនាសម្ពន្ធស្រះខាងជើងខូចខាតទ្រុឌទ្រោមដោយសារថ្មភក់ មានប្រតិកម្មខ្លាំង នឹងកម្តៅថ្ងៃជាមួយនឹងទឹកធ្វើឱ្យក្តៅសើមៗ បណ្តាលឱ្យថ្មភក់ងាយសឹករិចរិល ងាយនឹងបាក់បែក ហើយកន្លែងខ្លះបាត់ថ្ម ដែលធ្វើឱ្យមានចន្លោះប្រហោងបណ្តាលឱ្យទឹកហូរនាំដីច្រោះចូលទៅក្នុងស្រះ។ ដូច្នេះក្រុមការងារត្រូវការសិក្សាស្រាវជ្រាវពីវិធីសាស្ត្រពង្រឹង ការបិទចន្លោះប្រហោងយ៉ាងម៉េចដើម្បីកុំឱ្យវាច្រោះទៀត។ លោក ស្រ៊ុន តិច បញ្ជាក់ថា ការអភិរក្សសំណង់បុរាណ យើងអត់អាចកំណត់បានដូចសំណង់សម័យទំនើបទេ យើងត្រូវការពេលវេលាយូរដើម្បីកុំឱ្យបាត់បង់នូវទម្រង់ដើមរបស់ស្រះ។ យើងមិនអាចធ្វើលឿនពេក ដោយមិនគិតគូរអំពីកិច្ចការស្រាវជ្រាវ បច្ចេកទេសបុរាណ វិស្វកម្មបុរាណ ការប្រើប្រាស់វត្ថុធាតុដើមនោះឡើយ។ ដូច្នេះមុននឹងយើងធ្វើពីកន្លែងមួយទៅកន្លែងមួយ […]
- សម្ដេចតេជោ ហ៊ុន សែន ថ្វាយព្រះរាជដំណើរព្រះមហា ក្សត្រ និងសម្តេចម៉ែយាងទៅទីក្រុងប៉េកាំង ប្រទេសចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញ ថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្តេច ព្រះបរម នាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំងប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព។ សម្តេចតេជោ ថ្វាយព្រះពរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាពតរៀងទៅ៕
- ថ្ងៃទី២៨ កុម្ភៈ សមត្ថកិច្ច បង្ក្រាបករណីគ្រឿងញៀនចំនួន១៣ករណី ឃាត់ខ្លួនជនពាក់ព័ន្ធ ២២នាក់ ភ្នំពេញ ៖ ជនសង្ស័យចំនួន ២២នាក់(ស្រី៥នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿង ញៀនចំនួន ១៣ករណីទូទាំងប្រទេស នៅថ្ងៃទី២៨ ខែកុម្ភៈនេះ ។ ក្នុងចំណោមជនសង្ស័យទាំង ២២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១២នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ចំនួន ១០នាក់ ។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែកុម្ភៈ រួមមាន មេតំហ្វេតាមីន(Ice) ចំនួន ២៦,១៧ក្រាម និង១៧កញ្ចប់តូច៕
- COVID-19: រកឃើញករណីឆ្លងថ្មីចំនួន១៥នាក់ ក្នុងនោះករណីឆ្លងសហគមន៍ ១៤នាក់ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ មីនា បានរកឃើញករណីឆ្លងថ្មីចំនួន១៥នាក់ក្នុងនោះករណីឆ្លងសហគមន៍ ២០ កុម្ភៈ ចំនួន១៤នាក់។ គិតត្រឹមព្រឹកថ្ងៃទី១ មីនា ២០២១ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានអ្នកឆ្លង៣១៦នាក់ ក្នុងចំណោមករណីឆ្លងសរុប៨២០នាក់ ខណៈចំនួនអ្នកជាសះស្បើយ៤៧៧នាក់ ៕
- កុមារីម្នាក់ស្លាប់ ម្នាក់ទៀតកំពុងសង្រ្គោះក្នុងចំណោមកុមារី៤នាក់ លង់ទឹកអូរ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២១ ) មានហេតុការណ៍ភ្ញាក់ ផ្អើលមួយបានកើតឡើង ដោយលេងស្រីចំនួន៤នាក់ បានលង់ទឹកអូរ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃ ទី២៧ខែកុម្ភៈ ម្សិលម៉ិញ នៅភូមិកោះស្នួល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា៖កុមារទាំង០៤នាក់ មាន ៖ ១,ឈ្មោះ អ៊ឹម ដាវ៉ាន ភេទស្រី អាយុ៥ឆ្នាំ ស្លាប់នៅពេលយកទៅសង្រ្គោះនៅមណ្ឌលសុខភាព – ២,ឈ្មោះ អ៉ឹម ដានវីន ភេទស្រី អាយុ៥ឆ្នាំ កំពុងយកទៅសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកម៉ាឡៃ- ៣,ឈ្មោះ ភឿន នីតា ភេទស្រី អាយុ ៦ឆ្នាំ (រស់)៤,ឈ្មោះ ឌី តាវ៉ាន ភេទស្រី អាយុ៤ ឆ្នាំ(រស់)អ្នកទាំងបួនរស់នៅភូមិកោះស្នួល ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ លោកអធិការនគរបាលស្រុក បានបញ្ជាក់ថា៖តាមការបំភ្លឺពីឈ្មោះ ឃុត […]
- សម្ដេចតេជោហ៊ុន សែន ប្រកាសថានឹងចាក់វ៉ាក់សាំងកូវីដ ១៩ នៅថ្ងៃ៤ មីនា សម្ដេចតេជោហ៊ុន សែន បានសរសេរថា “ប្រសិនបើពុំមាន ការប្រែប្រួលទេ ខ្ញុំនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨ និង ៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មាន”។ ការប្រកាសរបស់សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងតាមរយៈ facebook page ផ្លូវការនៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈនេះ។ ដូចដែលក្រសួងសុខាភិបាលបានប្រកាសជូនដំណឹងរួចមកហើយថា កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២ ៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ សម្តេចតេជោ មានប្រសាសន៍ថា ប្រសិនបើពុំមានការប្រែ ប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩: ៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយយើងចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន […]
- ចិន នឹងផ្តល់ជំនួយជាបរិក្ខារបច្ចេកទេសជូនដល់មន្ទីរពិ សោធន៍តេស្ដសំណាករកជំងឺវីរុសកូវីដ-១៩នៅក្នុងខេត្តព្រះសី ហនុ បច្ចុប្បន្ននេះ មន្ទីរពិសោធន៍តេស្ដសំណាករកជំងឺវីរុសកូវីដ-១៩ ត្រូវបានសាងសង់យ៉ាងរលូននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏ពឹងទុកថានឹងអាចបញ្ចប់មុនចុងខែមីនាខាងមុខនេះ។ ភាគីចិននឹងផ្តល់ជំនួយជាបរិក្ខារតេស្តពិសោធន៍ដ៏មានជំនាញទៅកាន់មន្ទីរពិសោធន៍ខាងលើនេះ ព្រមទាំងផ្តល់ការតំឡើង រៀបចំ និងព្រមទាំងបណ្ដុះបណ្ដាលជូនដល់បុគ្គលិកផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់ មន្ទីរពិសោធន៍ខាងលើនេះនឹងអាចមានសមត្ថភាពក្នុងការតេស្តពិនិត្យបាន ១០០០ សម្រាប់ក្នុងមួយថ្ងៃ នឹងរួមចំណែកលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩នៅ ក្នុងប្រទេសកម្ពុជា។
- ខេត្តបាត់ដំបង ចាប់ផ្ដើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឯកឧត្តម ងួន រតនៈអភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលក្នុងពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ របស់មន្ត្រីនគរបាលជាតិក្នុងខេត្ត មន្ត្រីសុខាភិបាល និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង។ សូមជម្រាមជូនដែរថា ការចាក់វ៉ាក់ការពារជំងឺកូវីដ ១៩ ក្នុងខេត្តបាត់ដំបង មានចំនួន ៦ទីតាំង រួមមាន ៖ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្កែកស្រុកមោងឫស្សី សំពៅលូន ថ្មគោល និងមន្ទីរបង្អែកស្រុកឯកភ្នំ៕
- ករណីរកឃើញវិជ្ជមាន ស្ត្រីម្នាក់ នៅសង្កាត់ឫស្សីកែវ ផ្តើមចេញពីការញ៉ាំបាយជាមួយមិត្តភ័ក្រធ្វើការនៅ N8 បើតាមហ្វេសប៊ុកផេក របស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា អ្នកជំងឺឈ្មោះ គិន កុលាប ភេទស្រី អាយុ៣៦ឆ្នាំ រកឃើញវិជ្ជមានថ្ងៃទី ២៤ .០២.២១ អាសយដ្ឋានរស់នៅ ផ្ទះលេខ ១១៣២ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌ ឫស្សីកែវ (ក្រោយឃ្លាំងសាំងសូគីម៉ិច ជិតសកលវិទ្យាល័យការពារជាតិ) សមាជិកក្នុងផ្ទះប្រហែល ៨នាក់។ ក្នុងនោះកូនទី១ អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៨ សាលា ABI បឹងសាឡាង កូនទី២ អាយុ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១ ប្តីអ្នករត់ PassApp ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ។ ប្រភពចម្លង គឺនៅថ្ងៃទី១៩ ទៅញ៉ាំបាយជាមួយមិត្តភ័ក្រធ្វើការនៅ N8៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


