ថ្ងៃ សៅរ៍ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋាភិបាលចំណាយ ថវិកា២៣០លានដុល្លារ គិតពីខែ មិថុនា ២០២០ សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជាង ៩២ម៉ឺនលានរៀល រឺ២៣០លានដុល្លារ គិតពីខែមិថុនា ២០២០ មកដល់នពេលនេះ សម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុង អំឡុងពេលប្រយុទ្ធនឹងភូរីដ-១៩ សម្រាប់ជុំទី៤ លើកទី១។ នេះបើបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ការអន្តរាគមន៍ក្នុងការ អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាជនក្រីក្រ និងងាយរង គ្រោះក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ បានចំណាយថវិការដ្ឋចំនួន ៩២២, ៣១៥, ៨៤៤,០០០ ៛ (ប្រាំបួនរយ ម្ភៃពីរប៊ីលាន បីរយដប់ប្រាំលាន ប្រាំបីរយសែសិបបួនពាន់រៀលគត់ ស្មើនឹង ២៣០. ៥៨ លានដុល្លារអាមេរិក។ ជាមួយគ្នា សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី៤ លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់២៤ មីនា ២០២១។ […]
  • ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាបណ្ណសារព័ត៌មាន Angkor Today ក្រោយផ្សព្វផ្សាយបំភ្លៃរឿងលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានសម្រេចលុប អាជ្ញាបណ្ណសារព័ត៌មាន Angkor Today ហើយ ក្រោយផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»។ តាមប្រកាសរបស់ក្រសួងព័ត៌មាន ការលុបអាជ្ញាប័ណ្ណនេះ ធ្វើឡើង ដោយសរម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិត ធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។
  • ឃាត់ខ្លួនពលករខ្មែរមកពីថៃចំនួន៧នាក់ដែលគេចវេះពីចត្តាឡីស័កនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ៖ ពលករខ្មែរចំនួន ៧នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការនៅបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឃាត់ខ្លួនបន្ទាប់ពីពួកគេបានឆ្លងដែនមកពីប្រទេសថៃ ហើយគេចវេះមិនធ្វើចត្តាឡីស័ក។ តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ ឯ.ឧ. ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបានដកស្រង់សេចក្តីរាយការណ៍របស់មន្ទីរព័ត៌មានខេត្តបាត់ដំបង។ ក្នុងចំណោមពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ ចំនួន ៧នាក់នោះ មានស្រី ២នាក់ រួមទាំងក្មេងប្រុសម្នាក់។ ពួកគេត្រូវបានកម្លាំងអន្តរាគមន៍ឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្នុងស្រុកសំពៅលូនខេត្តបាត់ដំបង ចំណុចប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ (គីឡូ៩) ឃាត់ខ្លួនក្រោយគេចវេះមិនធ្វើចត្តាឡីស័ក ស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២១។ បច្ចុប្បន្នពលករទាំង ៧នាក់ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្តបញ្ជូនទៅមណ្ឌលចត្តាឡឺស័ក ស្រុកសំពៅលូន ខេត្តបាត់ដំបង ហើយ៕
  • ក្រសួងអប់រំ ផ្អាកក្លឹបហាត់ប្រាណ លេងកីឡា និងការហាត់ប្រាណគ្រប់ប្រភេទនៅភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានជូនដំណឹងដល់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុឲ្យផ្អាកដំណើរការអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្ន ដើម្បីចូលរួមការពារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅពេលនេះ។ ក្រសួងអប់រំ បានបញ្ជាក់ថា «ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា និងដើម្បីចៀសវាងការរីករាលដាល ក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងសូមស្ទើផ្អាកដំណើរការអាជីវកម្ម ក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡា ឬការហាត់ប្រាណ គ្រប់ប្រភេទ ដែលមានលក្ខណៈប្រមូលផ្តុំនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ជាបណ្តោះអាសន្នចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅរហូតដល់មានការជូនដំណឹងជាថ្មីលើកលែង តែការប្រកួតកីឡា ដែលមានការចាក់ផ្សាយតាមទូរទស្សន៍»។ សូមអានបន្ថែមនូវខ្លឹមសារទាំងស្រុងនៃលិខិតរបស់ក្រសួងអប់រំ ៖
  • សមត្ថកិច្ច ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​គ្រឿងញៀន ៤៤​នាក់​ ម្សិល មិញ ​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​ ៤៤​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្រ្កាបបទល្មើស​គ្រឿង ញៀន​ចំនួន​ ២២​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២៤​ខែកុម្ភៈ​នេះ។ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ៤៤​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ៣១​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​ ១៣​នាក់​ ។​ ​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​ រួម​មានមេ​តំ​ហ្វេ​តា​មីន​(Ice)​ ៦០,៦៧​ក្រាម​ និង​៤​កញ្ចប់​តូច​ ។
  • រកឃើញទីតាំងរហូតដល់៦២កន្លែង ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រដ្ឋបាលរាជធានីភ្នំពេញ បានបន្តរកឃើញទីតាំង ដែលមានការពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» រហូតដល់៦២ទីតាំង គិតត្រឹមល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។ អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានអំពាវនាវប្រជា ពលរដ្ឋ ដែលធ្លាប់ចេញចូលទីតាំងទាំង៦២កន្លែងនេះ ទាក់ ទងទៅលេខ ១១៥ ឬលេខទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីមកធ្វើតេស្តរកកូវីដ១៩ និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។
  • អភិបាលក្រុងកំពង់ឆ្នាំង ដឹកនាំមន្រ្តីរាជការ ចុះអប់រំផ្សព្វផ្សាយអប់រំអំពីវិធានការ បង្ការ ការពារ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដល់អាជីវករនៅផ្សារលើ និង ផ្សារ ក្រោម ក្នុងក្រុងកំពង់ឆ្នាំង (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)៖ ក្នុងឱកាស ដឹកនាំមន្ត្រីរាជការ ចុះអប់រំផ្សព្វផ្សាយ ដល់អាជីវករ លក់ដូរក្នុងផ្សារ ស្តីពីវិធានការ បង្ការ ការពារ ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩ នាព្រឹកម៉ិញនេះ លោក យិន សាវ៉េន អភិបាលក្រុង កំពង់ឆ្នាំង បានលើកឡើងថា ក្រសួងសុខាភិបាលកំពុងតែយកចិត្តទុកដាក់ខ្ពស់ លើការវិវត្តន៍នៃការរាតត្បាតជំងឺកូវីដ១៩ ដែលបានបំប្លែងខ្លួនថ្មី ដែលអ្នកវិទ្យា សាស្រ្ត វេជ្ជសាស្ត្របានរកឃើញ និងបានលើកឡើងរួមគ្នា ជាមួយអង្គការ សុខភាពពិភពលោកពីភាពឆ្លងសាហាវលឿន និងធ្ងន់ធ្ងរជាងមុន ។ លោក យិន សាវ៉េន បានបន្តថាៈ មិនត្រូវមើលស្រាលលើ លទ្ធភាព ចម្លងរហ័ស ពីជំងឺកូវីដ-១៩ លើសរីរាង្គមនុស្សយើងនោះឡើយ ខណៈដែលសភាពចម្លងខ្លាំងក្លា និងភាពធ្ងន់ធ្ងរនៃជំងឺនេះ អាចកើតមានឡើងនៅក្នុងប្រទេសយើង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើយើង មិនបានការពារខ្លួនត្រឹមត្រូវទេនោះ។ បន្ថែមពីនេះទៀតត្រូវរួមគ្នាអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនជានិច្ច នូវវិធានការការពារខ្លួនសាមញ្ញៗ ដោយត្រូវប្រុងប្រយ័ត្ន ផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ ៣កុំ និង ៣ការពារ […]
  • មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ចំណាត់ការទាំងយប់នាំខ្លួនមនុស្ស១០ នាក់ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ នៅរាជធានីភ្នំពេញឱ្យទៅធ្វើចត្តាឡឺស័ក រយៈពេល១៤ ថ្ងៃ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)៖ បន្ទាប់ពីទទួលព័ត៌មានថាមាន មនុស្ស ១០ នាក់ វិលត្រឡប់ពីភ្នំពេញ មកកាន់ខេត្តកំពង់ឆ្នាំងទើបមន្ទីរសុខា ភិបាលខេត្តកំពង់ឆ្នាំង បានសម្រេចប្រតិបត្តិការទាំងយប់ ដោយបានទៅនាំខ្លួនមនុស្សទាំង ១០ នាក់នោះឲ្យត្រឡប់មកធ្វើចត្តាឡឺស័កវិញបន្ទាប់ពីពួកគេវិលត្រឡប់ ពីរាជធានីភ្នំពេញ និងជាអ្នកធ្វើការនៅចំណុចក្តៅពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។កិច្ចប្រត្តិបត្តការនេះធ្វើឡើងយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រាប់ភ្នាក់ងារយើងនៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ នេះថា មនុស្ស១០ នាក់ ដែលវិលត្រឡប់មកពីភ្នំពេញវិញ មាន ៨នាក់ នៅស្រុកកំពង់លែង និង២នាក់នៅស្រុកបរិបូរណ៌ ។ លោកបានបញ្ជាក់ថា៖ តាមការពិត មនុស្សទាំង ៨នាក់ដែលវិលត្រឡប់មកផ្ទះនៅស្រុកកំពង់លែង វិញ គឺ ពួកគាត់ជាអ្នកធ្វើការនៅកន្លែង ដែលមានចំណុចក្តៅ នៃព្រឹត្តិការណ៍ថ្ងៃ២០កុម្ភៈ ដែល កំណត់ដោយក្រសួងសុខាភិបាល ហើយទីតាំងពួកគាត់ធ្វើការបានបិទទ្វារ ។ ហេតុដូច្នេះហើយពួកគាត់មិនបាន ទៅធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ តែពួកគាត់បានវិលត្រឡប់មកស្រុកវិញ គឺស្រុក កំពង់លែងទើបខាងមន្ទីរ ទៅនាំខ្លួនពួកគាត់ទាំងយប់ ឲ្យមកធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័ក […]
  • អាជ្ញាធរខេត្តក្រចេះ ចុះសាកសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនប្រជាពល រដ្ឋកំពុងធ្វើចត្តាឡីស័ក (ខេត្តក្រចេះ,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)៖អភិបាលរងខេត្ត លោក ប៉ែន លីណាត បានចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកថវិកាបន្ថែម ដែលជា អំណោយ ឯកឧត្តមអភិបាលខេត្ត មកប្រគល់ជូនប្រជាពលរដ្ឋចំនួន៩ នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុក ដែលមានជីវភាពខ្សត់ខ្សោយ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល។ ក្នុងពិធីចុះសួរសុខទុក្ខពលរដ្ឋដែលកំពុងសំរាកធ្វើចត្តាឡីស័ក នៅថ្ងៃទី២៤ខែកុម្ភៈនេះ អភិបាលរងខេត្ត លោក ប៉ែន លីណាត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្នួល ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសទាំងអស់ សូមឱ្យជៀសផុតពីជំងឺកូវីដ-១៩ផងដែរ។ លោកបានបន្តថា សម្រាប់ខេត្តក្រចេះ មកដល់ពេលនេះ មិនទាន់មានសញ្ញាវិជ្ជមានលើបងប្អូនណាម្នាក់ឆ្លងជំងឺកូវីដ-១៩នោះទេ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានធ្វើចត្តាឡីស័កនៅផ្ទះ និងនៅមណ្ឌលចត្តាឡីស័កស្រុកនៅពេលនេះ គឺទទួលបានលទ្ធផលនៃមេរោគកូវីដ-១៩អវិជ្ជមានទាំងអស់។ ជាមួយគ្នានេះ លោកបានស្នើដល់អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករ ដើម្បីឱ្យពួកគាត់រួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ ។ សូមបញ្ជាក់ដែរថា ៖ ស្រុកស្នួលមានមណ្ឌលសម្រាប់ធ្វើចត្តាឡីស័កចំនួន […]
  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យអគ្គអន្តោប្រវេសន៏ ដកបម្រាមលើការដឹកទំនិញចេញចូលជាមួយប្រទេសជិតខាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា បានចេញបទបញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ឲ្យដកបម្រាមការដឹកទំនិញទៅកាន់ប្រទេសជិតខាងពិសេសថៃ និងវៀតណាម។ ការបញ្ជានេះ ធ្វើឡើងតាមរយៈសារជាសម្លេងផ្ញើជូនទៅអភិបាលខេត្តនៅជាប់ព្រំដែនកម្ពុជា។ ក្នុងសារជាសម្លេងផ្ញើទៅកាន់អភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានការបញ្ជាក់ថា កម្ពុជាគ្មានគោលការណ៍ហាមឃាត់ការដឹកទំនិញចេញចូលជាមួយប្រទេសជិតខាងទេ។ វិធានការរបស់រាជរដ្ឋាភិបាល គឺទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នៅតាមព្រំដែន និងការធ្វើចត្តាឡីស័កឲ្យបាន ត្រឹមត្រូវសម្រាប់ចូលមកកម្ពុជា ដើម្បីទប់ស្កាត់ការនាំចូលជំងឺពីប្រទេសជិត ខាង។ ប៉ុន្តែការដឹកទំនិញ និងការរកស៊ី ទិញដូរ ជាមួយប្រទេសជិតខាងនៅតែធ្វើ ជាធម្មតាដដែល គ្មានអ្វីប្រែប្រួលនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ឲ្យដកបំរាមលើការហាមឃាត់ការដឹកទំនិញទៅកាន់ប្រទេសជិតខាងពិសេសថៃ និងវៀតណាម ប្រសិនបើក្រសួងមហាផ្ទៃបានចេញរួចនោះ។ បទបញ្ជារបស់សម្តេចតេជោ នៅពេលធ្វើឡើង ក្រោយពីសម្តេចបានទទួលព័ត៌មានថា អគ្គនាយកដ្ឋានអន្តោប្រវេសន៏ បានដាក់បទបញ្ជាទៅតាមខេត្តព្រំដែនកម្ពុជា-ថៃ ពិសេសច្រកប៉ៃលិន ថាមិនឲ្យកសិករដឹកកសិផល ទៅកាន់ប្រទេសថៃដូចពីមុនទេ ដោយចាប់អនុវត្តពីថ្ងៃស្អែកនេះ។ សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់មន្ត្រីនៅតាមព្រំដែន ឲ្យបង្កើនសកម្មភាពទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ចេញ និងចូលប្រទេសថៃ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩។ សម្តេចតេជោ កន្លងទៅក៏ បានដកអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានដោះលែងមេខ្យល់នាំមនុស្សឆ្លងដែនទៅកាន់ប្រទេសថៃ។ […]
  • អ្នកប៉ះពាល់ផ្ទាល់9នាក់និងដោយប្រយោលជាច្រើននាក់ ជាមួយស្ត្រីនគរ បាល ជាតិម្នាក់ដែលមានវិជ្ជមានកូវីដ-19 មកចូលរួមក្នុងពិធីមង្គលការមួយកន្លែងនៅ ស្រុកកំចាយមារ បានយកកំហាកទៅពិនិត្យលើកទីមួយគឺអវិជ្ជមានទាំងអស់ (ខេត្តព្រៃវែង,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១): រហូតមកដល់ពេលនេះអ្នកដែលប៉ះ ពាល់ផ្ទាល់ចំនួន9នាក់និងអ្នកប្រយោលជាច្រើននាក់ នៃករណីពាក់ព័ន្ធជាមួយ ស្ត្រីនគរបាលជាតិម្នាក់មានវិជ្ជមានកូវីដ-19ដែលបានមកចូលរួមក្នុងពិធីមង្គលការ មួយកន្លែងនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2021កន្លងទៅ បានយកកំហាកទៅពិនិត្យបានមួយលើកហើយ គឺអវិជ្ជមានទាំងអស់។នេះបើតាមការបញ្ជាក់អោយដឹងពីលោក ឈាង សុណ្ណារ៉ា ប្រធានរដ្ឋបាលខេត្តព្រៃវែង បានប្រាប់ភ្នាក់ងារទូរទស្សន៍អាស៊ីអាគ្នេយ៍តាមទូរស័ព្ទនៅព្រឹកថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2021 ។ លោក បញ្ជាក់បន្ថែមថា តាមការផ្តល់ព័ត៌មានពីអាជ្ញាធររាជធានីភ្នំពេញថា មានស្ត្រីនគរបាលជាតិម្នាក់ឈ្មោះ ល.ស.ផ អាយុ35ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex វិជ្ជមានកូវីដ-19នៅថ្ងៃទី21 ខែកុម្ភៈ ឆ្នាំ2021 ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេងរាជធានីភ្នំពេញ។ក្រោយសួរនាំទើបដឹងថា ស្ត្រីនេះនិងមិត្តភក្តិសរុប5នាក់ទៀត បានទៅពីភ្នំពេញមកចូលរួមពិធីមង្គលការមួយនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2021 ចាប់ពីវេលាម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោងប្រហែល4ល្ងាចក៏ត្រឡប់ទៅភ្នំពេញវិញ។ បន្ទាប់ទទួលបានព័ត៌មាននេះអាជ្ញាធរខេត្ត បានចុះស្រាវជ្រាវរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយស្ត្រីនោះចំនួន9នាក់យកមកដាក់ធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សា ស ខេង ទួលសង្កែទទឹង និងចុងប៉មមុខសាលាខេត្តព្រៃវែង រហូតមកដល់ថ្ងៃទី24 ខែកុម្ភៈ នេះបានយកកំហាកទៅពិនិត្យនៅបាស្ទ័រម្តងរួចរាល់ហើយគឺអវិជ្ជមានទាំងអស់។ដោយឡែកអ្នកប៉ះពាល់ដោយប្រយោលជាច្រើនទៀតក៏អវិជ្ជមានដែរ។តែទោះ ជាយ៉ាងណាការយកកំហាកទៅពិនិត្យមាន3ដង។ […]
  • រដ្ឋបាលខេត្តព្រះសីហនុអំពាវនាវដល់ អ្នកចេញចូលទីតាំងមួយចំនួន និងប៉ះពាល់ជាមួយជនជាតិ ចិន២នាក់ដែលឆ្លងកូវីដ១៩សូមទៅធ្វើតេស្ត ខេត្តព្រះសីហនុ,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១) ៖ រដ្ឋបាលខេត្តព្រះសីហនុបានចេញ សេចក្តីជូនដំណឹងដោយអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារ ជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុន ជីនប៉ិន ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថា ខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺ កូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ សូមអញ្ជើញទៅធ្វើ តេស្តរកកូវីដ១៩។ រដ្ឋបាលខេត្តព្រះសីហនុបានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួង សុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ គួរបញ្ជាក់ថា ស្ត្រីជនជាតិចិន២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្ត ព្រះសីហនុ ដោយបច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឲ្យនៅដាច់ដោយឡែក និងផ្តល់ការ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លង […]
  • កម្ពុជា-UN បើកកិច្ចប្រជុំគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា” តាមប្រព័ន្ធវីដេអូ ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចូលរួមសហការដឹកនាំកិច្ចប្រជុំគណៈប្រឹក្សាភិបាលនៃកម្មវិធី “មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី២” តាមប្រព័ន្ធវីដេអូ ជាមួយលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា។ សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ភ្នាក់ងារអង្គការសហប្រជាជាតិ រួមមាន ៖ អង្គការ ILO, អង្គការ UNESCO, អង្គការ UNICEF និងអង្គការ UNIDO ភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងតំណាងយុវជន។ របៀបវារៈនៃកិច្ចប្រជុំ ដែលត្រូវលើកមកពិភាក្សា គឺ ៖ – ពិនិត្យមើលវឌ្ឍនភាព និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកម្មវិធីក្នុងឆ្នាំទី១ នៃដំណាក់កាលទី២ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ។ – […]
  • មនុស្សជាង៨ម៉ឺននាក់ឆ្លងជម្ងឺកូវិត-19 នៅក្នុងប្រទេសស្រីលង្ការ ស្រីលង្ការ ៖ ស្ថិតិ ពីក្រសួងសុខាភិបាល បានបង្ហាញឲ្យដឹងថា ចំនួនសរុប នៃអ្នកជម្ងឺដែលបានឆ្លង ជម្ងឺកូវិត-19 បានកើនឡើងលើសពី ៨ម៉ឺននាក់ នៅក្នុងប្រទេស ស្រីលង្ការ បន្ទាប់ពីអ្នកជម្ងឺថ្មីជាង៦០០នាក់ ត្រូវបានរកឃើញ អំឡុងពេលតែ មួយថ្ងៃ។ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ក្នុងចំណោមអ្នកជម្ងឺ 80,517 នាក់ បានឆ្លងមេរោគកូរ៉ូណា ខណៈអ្នកជម្ងឺ75,110 នាក់ បានព្យាបាលជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ និងមានអ្នកស្លាប់ចំនួន៤៥០នាក់ ត្រូវបាន គេរាយការណ៏ ដោយសាមេរោគនេះ។ បច្ចុប្បន្ន ប្រទេសស្រីលង្កា កំពុងប្រឈមនឹងរលកទី ២ នៃជម្ងឺ COVID-១៩ ។ កាលពីសប្តាហ៍មុន ប្រទេសនេះបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំង ប្រឆាំងជម្ងឺកូវិត-១៩ បន្ទាប់ពី វ៉ាក់សាំងអាស្ត្រា ហ្សេនីកា ចំនួន ៥០០,០០០ដូស បានទៅដល់ពីប្រទេសឥណ្ឌា ។ ខណៈពេលដែល ដូសវ៉ាក់សាំង ត្រូវបានគេផ្តល់ទៅឱ្យបុគ្គលិកជួរមុខ វាបានបើកដល់សាធារណជនទូទៅ កាលពីដើមសប្តាហ៏នេះ។ មន្ត្រីសុខាភិបាល បាននិយាយថា ពួកគេបានបង្កើតមណ្ឌលនៅទូទាំងរដ្ឋធានី […]
  • រដ្ឋាភិបាលជប៉ុន ពិភាក្សាពីការដកចេញនូវវិធានការរដ្ឋក្នុងគ្រាអាសន្ន ជប៉ុន ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ Suga Yoshihide និងរដ្ឋមន្រ្តីដែលពាក់ព័ន្ធទៅនឹងការឆ្លើយតប វីរុសកូរ៉ូណា របស់រដ្ឋាភិបាល ត្រូវបានគេរំពឹងថា នឹងពិចារណាពីការដកចេញវិធានការរដ្ឋក្នុងគ្រាអាសន្ន នៅក្នុងខេត្តចំនួន ៥ រួមមាន ក្រុងអូសាកា និងក្យូតុ។ ករណីឆ្លងមេរោគ ប្រចាំថ្ងៃថ្មី នៅក្នុងទីក្រុងតូក្យូ បានធ្លាក់ចុះក្រោម ២០០ ករណី កាលពីថ្ងៃចន្ទ ជាការធ្លាក់ចុះលើកដំបូង ក្នុងរយៈពេលប្រមាណ ៣ ខែមកនេះ។ ប៉ុន្តែរដ្ឋាភិបាល នៅតែប្រុងប្រយ័ត្ន ក្នុងការដក ចេញវិធានការរដ្ឋក្នុងគ្រាអាសន្ន មុនពេលផុតកំណត់ នៅថ្ងៃទី ៧ ខែមីនាដោយសំអាងលើប្រព័ន្ធវេជ្ជសាស្ត្រ។ អភិបាលក្រុង អូសាកា ហ៊ីយ៉ូហ្គោ និងក្យូតុ គ្រោងនឹងស្នើសុំរដ្ឋាភិបាលកណ្តាល ឱ្យបញ្ចប់ស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន នៅខេត្តរបស់ពួកគេ។ ចំនួននៃការឆ្លងថ្មី និងប្រជាជនស្នាក់នៅមន្ទីរពេទ្យ បានថយចុះនៅក្នុងតំបន់ Kansai ។ ទន្ទឹមនឹងនេះអភិបាលខេត្តអាឈិ Aichi លោក អូមូរ៉ា ហ៊ីឌៀគីOhmura Hideaki […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)