ថ្ងៃ សៅរ៍ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពី សមាសភាពក្រុមការងារផែនការហិរញ្ញាវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង ជាអភិបាលនាព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ សំរាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគំរោងអភិវឌ្ឍន៏ប្រពន្ធ័បង្ហូរទឹក កខ្វក់ក្នុងរាធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ,តំណាងអង្គការ JICA ជប៉ុននិងមន្ត្រីជំនាញពាក់ពន្ធ័មួយចំនួនទៀត នៅសាលារាជធានីភ្នំពេញ។ ក្រុមការងារនេះមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញធ្វើជាប្រធាន ឯកឧត្តម កើត ឆែ អភិបាលរងរាជធានី លោក កែ ពន្លក នាយករងរដ្ឋបាលជាអនុប្រធាននិងមានសមាជិកចំនួន៨រូបទៀតផងដែរ។ ក្រុមការងារនេះ មានតួនាទី និងភារកិច្ចរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំ សំរាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគំរោងអភិវឌ្ឍន៏ប្រពន្ធ័បង្ហូរទឹក កខ្វក់ ក្នុងរាធានីភ្នំពេញ។ រៀបចំសុំបញ្ចូលគំរោងចំណាយ លើប្រត្តិការជួសជុលនិងថែទាំទៅក្នុងផែនការយុទ្ធសាស្ត្រថវិកាផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាពនៃការ អនុវត្តគំរោង។ រៀបចំអនុវត្តគំរោងចំណាយឲ្យបានស្របតាមនិតិវិធីហិរញ្ញវត្ថុជាធរមាន។ ធ្វើការត្រួតពិនិត្យគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃប្រត្តិបត្តិការក្នុងការអនុវត្តគំរោង បំពេញភារកិច្ច សម្របសម្រួលការងារពាក់ពន្ធ័ផ្សេងៗទៀត តាមការ អង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល […]
  • JICA ផ្តល់ឧបករណ៍សម្រាប់ធ្វើតេស្ត រកមេរោគកូវីដ ១៩ ចំនួន១៦គ្រឿង ដល់វិទ្យាស្ថានប៉ាស្ទ័រ ទីភ្នាក់ងារ JICA ថ្មីៗនេះ បានប្រគល់ជូនឧបករណ៍សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រ (IPC) ក្នុងការឆ្លើយតបទៅនឹងតម្រូវការនៅក្នុងស្ថានភាពបច្ចុប្បន្នលើការបង្កើនសមត្ថភាពធ្វើតេស្តរកមេរោគកូវីដ១៩។ ឧបករណ៍ទាំងនោះរួមមាន QIAamp® Viral RNA Minikit ចំនួន២៥០តេស្ត ស្មើរនឹង ៨គ្រឿង (សរុប ១៦០០តេស្ត) និង SuperScript® III Platinum ® One-Step Quantitative RT PCR system ចំនួន ៥០០តេស្តស្មើរនឹង៨គ្រឿង (សរុប ៤០០០ តេស្ត)។ JICA មានសេចក្តីសមោនស្សរីករាយក្នុងការ ចូលរួមគាំទ្រដល់ វិទ្យាស្ថានប៉ាស្ទ័រ ដែលបានខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ១៩ នៅប្រទេសកម្ពុជា ។ នេះគឺជាការចូលរួមចំណែកជាលើកទី២ របស់ JICA ដល់វិទ្យាស្ថានប៉ាស្ទ័រ ដែលលើកទី១ នៃការប្រគល់ជូន SuperScript® III Platinum® One-Step Quantitative RT PCR system ចំនួន […]
  • រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង កម្មវិធីស្បៀង អា ហារពិភពលោកប្រចាំនៅកម្ពុជា ដើម្បីស្តារផលប៉ះពាល់ដោយសារទឹកជំនន់ រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណង ដល់កម្មវិធីស្បៀង អាហារពិភពលោកប្រចាំនៅកម្ពុជា សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រ ការស្តារឡើងវិញរបស់សហគមន៍មូលដ្ឋាន ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ពិធីចុះហត្ថលេខា ធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមវត្តមានឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានចូលរួមផ្តល់សក្ខីភាព បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងសន្តិសុខស្បៀង និងការងារគាំទ្រ ការស្តារឡើងវិញរបស់សហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ដល់កម្មវិធីស្បៀងអាហារពិភពលោក។ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា ប្រទេសកម្ពុជាបានរងឥទ្ធិពលពីគ្រោះទឹកជំនន់កាលពីខែតុលា ឆ្នាំ២០២០ កន្លងទៅ និងបានធ្វើឲ្យប៉ះពាល់ជាច្រើនគ្រួសារនៅខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបានប៉ះពាល់យ៉ាងខ្លាំងដល់ផ្ទះ ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។ តាមរយៈគម្រោងនេះ កម្មវិធីស្បៀង អាហារពិភពលោកនេះ នឹងសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.អ. ប និងដៃគូនានា ដើម្បីធ្វើការវាយតម្លៃគ្រប់ជ្រុង ជ្រោយ ទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងតំបន់រង គ្រោះដោយទឹកជំនន់ និងគាំទ្រដល់ការស្តារសហគមន៍ឡើងវិញ តាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងការពង្រឹងសមត្ថភាពធ្វើផែនការ និងចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខស្បៀង ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយ ដែលគម្រោងនេះ […]
  • កម្លាំងមន្រ្តីឆ្មាំអភិរក្សឆ្មក់បង្រ្កាបបាននិងឃាត់ខ្លួនជនល្មើស២នាក់ (ខេត្តក្រចេះ,ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១)៖ មុខសញ្ញាឆក់ត្រីយ៉ាងសកម្មនៅតាម ទន្លេមេគង្គ ពិសេតំបន់អន្លង់អភិរក្សត្រីមេពូជនិងសត្វផ្សោត ត្រូវបានកម្លាំងមន្រ្តី ឆ្មាំអភិរក្សឆ្មក់បង្រ្កាបបាននិងឃាត់ខ្លួនបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោស។ នាយខណ្ឌរដ្ឋបាលជលផល និងជាប្រធានឆ្មាំអភិរក្សសត្វមេគង្គខេត្តក្រចេះ លោក ម៉ុក ពន្លក បានថ្លែងនៅរសៀលថ្ងៃទី២២កុម្ភៈនេះថា មនុស្សទាំង២នាក់ សុទ្ឋសឹងតែមានទីលំនៅក្នុងឃុំសំបុក ស្រុកលចិត្របុរី ខេត្តក្រចេះ ត្រូវបានអាជ្ញាធរមូលដ្ឋានចុះបង្រ្កាបបានកាលពីយប់ថ្ងៃទី១៩ កុម្ភះ ខណៈពួកគេកំពុងតែធ្វើសកម្មភាពឆក់ត្រីនៅតាមដងទន្លេមេគង្គក្នុងតំបន់អភិរក្ស ត្រង់ចំណុចក្បាលគោលបាក់ ស្ថិតនៅភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របុរី។ ជនល្មើសទាំង២នាក់ ម្នាក់ឈ្មោះ វណ្ណ ចំរើន ហៅអូន អាយុ៣៣ឆ្នាំ និងម្នាក់ ទៀតឈ្មោះ អុក ផាន់ណា អាយុ៤១ឆ្នាំ ។លោកបន្តថា ជាមួយនិងការចាប់ បង្ក្រាបនេះ អាជ្ញាធរក៏បានដកហូតនូវសម្ភារៈល្មើសច្បាប់សម្រាប់ឆក់ត្រីមួយ ចំនួនធំពីពួកគេទាំង២នាក់ផងដែរ។ លោក ម៉ុក ពន្លក បានបន្តថា ជនទាំងពីរនាក់ជាមុខសញ្ញាក្នុងអំពើឆក់ត្រីយ៉ាង សកម្មក្នុងតំបន់ហាមឃាត់ ដែលតែងតែធ្វើឲ្យប៉ះពាល់អាយុជិវិតនិងការរស់នៅ រស់របស់សត្វផ្សោតនិងត្រីមេពូជ។ ក្រោយការចាប់ខ្លួន មន្រ្តីជំនាញរបស់លោក បានបញ្ជូនខ្លួនពួកគេរួមទាំងវត្ថុតាងមួយចំនួនទៅតុលាការ។ បើតាមលោកម៉ុក ពន្លក ថា […]
  • រដ្ឋបាលក្រសួងសុខាភិបាលអំពាវនាវឱ្យអ្នករត់តាក់ស៊ី និងម៉ូតូកង់បី ដែលធ្លាប់បានដឹកភ្ញៀវនៅតាម២៣ទីតាំងទៅធ្វើតេស្តរកកូវីដ-១៩ ភ្នំពេញ ៖ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ នភរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញសេចក្តីអំពាវនាវឱ្យអ្នករត់រថយន្តតាក់ស៊ី(TAXI) និងម៉ូតូកង់បី (PassApp) ទាំងឡាយណាដែលធ្លាប់បានដឹកភ្ញៀវនៅតាម ២៣ទីតាំង ឱ្យទៅធ្វើតេស្តរកជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក។ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១បានឱ្យដឹងថា អ្នកចេញចូលទីតាំង ដែលរកឃើញឆ្លងកូវីដ-១៩ ចំនួន ២៣កន្លែង និងអ្នកដឹងខ្លួនថា បានប៉ះពាល់ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ៖ « បុគ្គលដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬបុគ្គលពាក់ព័ន្ធ ទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ-១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្តមកធ្វើតេស្តរកមេរោគកូវីដ-១៩ នៅរៀងរាល់ម៉ោងធ្វើការ ដោយធ្វើតេស្តយកវត្ថុ សំណាកដើម្បីវិភាគរកវីរុសកូវីដ-១៩ នៅមណ្ឌលសុខភាពចាក់អង្រៃ រាជធានីភ្នំពេញ ហើយដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងធ្វើការតាមដានសុខភាព ជារៀងរាល់ថ្ងៃ»។ ទីតាំងទាំង២៣ […]
  • អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ បំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid នៅតាមគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋានសណ្ឋាគារ អភិបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ នៅរាជធានី ធ្វើការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះ បាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។ ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះគឺអាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩។ ការជម្រុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១នេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ រវាង ក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញក្រោមវត្តមានឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរ គមនាគមន៍ និង ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ ជាមួយនិងផ្សារទាំង២៥ ទូទាំងរាជធានីភ្នំពេញផងដែរ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ភ្នំពេញជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ជាតំបន់ប្រ មូលផ្ដុំសេដ្ឋកិច្ច ពាណិជ្ជកម្ម បើទោះបីប្រជាពលរដ្ឋប្រើ ប្រាស់ស្មាតហ្វូនមិនបាន១០០%ក៏ដោយ ប៉ុន្តែកិច្ចការងារនេះយើងត្រូវតែអនុវត្តន៍ ដើម្បី បង្ការទប់ស្កាត់នូវជំងឺកូវីដ- ១៩ ។ […]
  • ឯ.ឧ. ស៊ុន ចាន់ថុល: វិទ្យាស្ថានតេជោសែន នឹងបណ្តុះ បណ្តាលឲ្យកូនខ្មែរ មានសមត្ថភាពអាចសាងសង់ស្ពានថ្នល់ដោយខ្លួនឯង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់អំពីសារសំខាន់នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចផ្តល់ការបណ្តុះបណ្តាលកូនខ្មែរឱ្យមានសមត្ថភាពអាចសាង សង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកលើក្រុមហ៊ុនសាងសង់របស់បរទេស។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសណែនាំសិស្សានុសិស្សាថ្នាក់ទី១២ និងសាធារណជន សរុបប្រមាណ៤៥០នាក់ មកស្វែងយល់នូវមុខជំនាញ និងកម្មវិធីសិក្សារបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងាររបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូន កាលពីម្សិលម៉ិញ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ថានឹងជួយជំរុញសិស្សនិស្សិត ដែលបានបញ្ចប់ការសិក្សានៅក្នុងវិទ្យា ស្ថាននេះ ឲ្យបានចុះទៅតាមការដ្ឋានសាងសង់នានា ដោយផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែង និងជួយរកការងារធ្វើនៅក្នុងវិស័យនេះដោយ ហេតុថាក្រសួងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលទាមទារសមត្ថភាព និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់យ៉ាងពិតប្រាកដ។ គួរកត់សម្គាល់ផងដែរថា៖ ការបង្កើតឲ្យមានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន គឺជាការបើកទំព័រប្រវត្តិ សាស្ត្រ ថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹក ជញ្ជូនក្រោមគំនិតផ្តួចផ្តើមរបស់ឯក ឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានគិតគូរពីចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការ ជំរុញការអភិវឌ្ឍធនធាន មនុស្សដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងសម័យដ៏រុងរឿង ពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកប […]
  • ម៉ាសក្រណាត់ជាង២៥ម៉ឺន ត្រូវបានប្រគល់ជូនទៅឲ្យអាជ្ញាធរ ខណ្ឌទាំង១៤ និងផ្សារទាំង២៥ ដើម្បីបង្ការទប់ស្តាត់ជំងឺកូវីដ-១៩ ម៉ាសក្រណាត់ចំនួនជាង២៥ម៉ឺន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ត្រូវបានឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនទៅឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ ដើម្បីបន្តចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ–១៩ ខណៈដែលជំងឺនេះ បានរីករាល ដាលចូលសហគមន៍ជាថ្មីម្ដងទៀត ក្នុងព្រឹត្តិការណ៍សហគម ន៍២០កុម្ភៈ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ម៉ាសទាំងអស់នេះ គឺជាអំណោយរបស់សម្ដេចតេជោហ៊ុនសែន ដោយសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ មាន លទ្ធភាពក្នុងការបង្ការនិងទប់ស្កាត់ជំងឺ–១៩ ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤ និងផ្សារទាំង២៥ត្រូវបន្តយុទ្ធនាការនៃការចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមការពារក៏ដូចជាទប់ស្កាត់ជំងឺកូវី–១៩នេះ ទាំងអស់គ្នា។ សូមបញ្ជាក់ថា ម៉ាស់ទាំងជាង២៥ម៉ឺនម៉ាស់នេះ ត្រូវផ្ដល់ជូនទៅខ័ណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌៗទទួលបាន១ម៉ឺនម៉ាស និង២៥ផ្សារក្នុង១ផ្សារទទួលបាន៤៥០០ម៉ាស់៕ ដោយ៖ សំអាត\ពិសិដ្ឋ
  • ព្រឹកស្អែក ក្រសួងសុខាភិបាលនឹងធ្វើសន្និសីទកាសែតបកស្រាយជុំវិញការភាន់ច្រឡំរឿងវីរុសកូវីដ-១៩មានប្រភពចេញពីសត្វប្រចៀវនៅកម្ពុជា ភ្នំពេញ ៖ ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានដើម្បីបំភ្លឺ ពីមន្ទីរពិសោធន៍ លើបញ្ហាវីរុសកូវីដ-១៩» នៅទីស្ដីការក្រសួងសុខាភិបាល នាវេលាម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ ជុំវិញការផ្សព្វផ្សាយរបស់ប្រព័ន្ធបរទេសដែលថាវីរុសកូរ៉ូណា ត្រូវបានរកឃើញនៅលើសត្វប្រចៀវដែលមានប្រភពចេញពីប្រទេសក្នុងតំបន់អាស៊ីតាំងពីឆ្នាំ២០១០ ដូចជា ឡាវ ថៃ កម្ពុជា និងវៀតណាម ជាដើម។ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកស្អែកនេះ ក៏មានការចូលរួមពីលោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ផងដែរ។ ភ្លាមៗនៅក្រោយពីមានការផ្សព្វផ្សាយព័ត៌មានដូចខាងលើនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានច្រានចោលព័ត៌មាននោះ និងបានចាត់ទុកថា ជាការផ្សាយមិនត្រឹមត្រូវ ឬជាការយល់ច្រឡំណាមួយក្នុងការផ្សព្វផ្សាយថា វីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅលើសត្វប្រចៀវនៅកម្ពុជា ដោយមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា តាំងពីឆ្នាំ២០១០។ លោកស្រី បានអះអាងថា វីរុសនៅក្នុងសត្វប្រចៀវនោះ មិនមែនកូវីដ-១៩ ឡើយ គឺគ្រាន់តែស្រដៀងគ្នា ប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងសុខាភិបាល រូបនេះ បានបញ្ជាក់ថា ៖ […]
  • រដ្ឋមន្ត្រីទេសចរណ៍ រំលឹកដល់អភិបាលរាជធានី-ខេត្តបន្តរឹតបន្តឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ តាមអាជីវកម្មទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញលិខិតស្នើឱ្យអភិបាលរាជធានី-ខេត្ត បន្តជំរុញការអនុវត្តគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ នាអំលុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ការណែនាំទាំងនោះរួមមាន ៤ ចំណុច៖ ១៖ ត្រូវផ្សព្វផ្សាយ និងអនុវត្តឱ្យបានជាប្រចាំនូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការណ៍ «៣ការពារ ៣កុំ» ដែលរួមមាន៖ អនុវត្ត ៣ការពារ ត្រូវពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ ម៉ែតកន្លះឡើងទៅឱ្យបានគ្រប់គ្នា និងនៅគ្រប់ទីកន្លែង។ អនុវត្ត ៣កុំ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូលល្អ កុំទៅកន្លែងមនុស្សច្រើនកុះករ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្ដាសាយ ឬសង្ស័យមានជំងឺកូវីដ១៩ កុំចេញក្រៅ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ឬហៅទៅលេខ […]
  • បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ម្សិលម៉ិញ សមត្ថកិច្ចចាប់ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​២៥​នាក់ ​ភ្នំពេញ​ ៖​ ជនសង្ស័យ​ចំនួន​ ២៥​នាក់​(​ស្រី​២​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រាបបទល្មើស​គ្រឿង ញៀន​ចំនួន​ ១៤​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​នេះ​។ ​​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ ២៥​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​ ១៦​នាក់​ និង​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ ចំនួន​៩​នាក់​ ។​ ​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ រួម​មាមាមេ​តំ​ហ្វេ​តា​មីន​(Ice)​ ៣០,៣៦​ក្រាម​ និង​៤១​កញ្ចប់​តូច​ ។
  • ក្រសួងអប់រំ ផ្អាកដំណើរការ វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ ជាបណ្តោះអាសន្ន ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ -១៩ ចូលក្នុងសាលា រៀន និងរីករាលដាលក្នុងសហគមន៍ ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការ វិទ្យាល័យសម្តេច ហ៊ុន សែនភ្នំពេញថ្មី និងសាលាអន្តរជាតិ អេស អាយ អេស សាខាឡាក់គីស្តារ ចាប់ពីថ្ងៃជូនដំ ណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។ ក្រសួងអប់រំ ស្នើឲ្យបុគ្គលិអប់រំ លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្សទាំងអស់ រួមទាំងកម្មករ និងអ្នកលក់ដូរ នៃគ្រឹះស្ថាន សិក្សាទាំង២ខាងលើ ដែលពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ អញ្ជើញមកសា លា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ០៩: ០០នាទី ព្រឹក ដើម្បីឱ្យមន្ត្រីសុខាភិបាលធ្វើការយកសំណាក សូមសាលារៀបចំទីតាំងសម្រាប់ ប្រមូលសំណាក និងមានមន្ត្រីបង្គោលមួយសម្រាប់ទំនាក់ទំ នងជាមួយមន្ត្រីសុខាភិបាល។ បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ សូមបន្តតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីមានការសង្ស័យ សូមទំនាក់ទំនងទៅសេវាសុខាភិ បាល៕ ក្រសួងអប់រំ ផ្អាកដំណើរការ […]
  • សម្តេចតេជោ បញ្ជាឲ្យប្រើប្រាស់ពេទ្យទាហាន ដើម្បីដាក់អ្នកជំងឺកូវីដ-១៩ ក្រោយផ្ទុះក្នុងសហគមន៏ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាទៅ សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ឱ្យប្រើប្រាស់មន្ទីរពេទ្យទាហាន ដើម្បីជួយក្នុងការទប់ស្កាត់ និងព្យាបាល អ្នកជំងឺកូវីដ-១៩ ខណៈដែលចំនួនអ្នកឆ្លងក្នុងសហគមន៍ បានបន្តកើនឡើងជាបន្តបន្ទាប់។ ក្នុងនោះ សម្ដេចក៏ស្នើឲ្យពិនិត្យទីតាំងពេទ្យជោរៃ ដើម្បីប្រើ ប្រាស់ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ បើតាមសារជាសម្លេងរបស់សម្តេចតេជោ នៅថ្ងៃទី២១ កុម្ភៈនេះ ក្រសួងសុខាភិបាល បានបន្តរកឃើញវិជ្ជ មានកូវីដ-១៩ចំនួន១៤នាក់បន្ថែមទៀត។ សម្តេច ឲ្យដឹងថា គ្រាន់តែតេស្តសំណាក២ថ្ងៃសោះ រកឃើញករណីវិជ្ជមានជាង៥០នាក់ទៅហើយ។ ដូច្នេះបញ្ហានេះ វាមិនមែនសាមញ្ញពេកនោះទេ៕
  • មន្ត្រីជំនាញ បន្តយកសំណាកអ្នកពាក់ព័ន្ធ៧៦នាក់ ក្នុងហាងខារ៉ាអូខេ ឡូហ្សិក២ ក្រុងតាខ្មៅ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  អាជ្ញាធរខេត្តកណ្ដាល និងមន្ត្រីជំនាញក្រសួង សុខាភិបាល បានប្រមូលសំណាក និង ធ្វើចត្តាឡីស័ក អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនោះ៧៦នាក់ ក្នុងហាងខារ៉ា អូខេ ឡូហ្សិក២ ក្រុងតាខ្មៅ ក្រោយរកឃើញករណីវិជ្ជមានបុគ្គលិកម្នាក់។ កម្លាំងគណៈបញ្ជាឯកភាពខេត្ត សហការជាមួយមន្ដ្រីសុខាភិបាល បាននិងកំពុងបន្តចាត់វិធានការ តាមរកអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ដើម្បីយកទៅធ្វើសំណាក និងចត្តាឡីស័កផងដែរ។ គួរជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៥៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៣ នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៦០នាក់៕
  • ក្រសួងទេសចរណ៍ ប្រកាសឱ្យបន្តផ្អាកអាជីវកម្ម KTV ក្លឹបកម្សាន្ត (ភ្នំពេញ)៖ ដើម្បីបន្តយ៉ាងសកម្មក្នុងការចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងទេសចរណ៍បានប្រកាសប្រាប់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្តូតែក និងបៀរហ្គាឌិន) ត្រូវបន្តការផ្អាកសកម្មភាពអាជីវកម្មឱ្យបានខ្ជាប់ខ្លួនរហូតដល់មានការសម្រេច និងសេចក្ដីជូនដំណឹងថ្មី។ ក្រសួងទេសចរណ៍ ក៏បានជម្រាបជូនគណៈអភិបាលរាជធា នី -ខេត្តត្រូវបន្តជំរុញការបិទ និងត្រួតពិនិត្យមូលដ្ឋានអាជីវ កម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន) ទាំងនេះ ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធ ភាព៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)