ថ្ងៃ សៅរ៍ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កូដកម្មប្រឆាំងរដ្ឋប្រហារធ្វើឱ្យសេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា ចុះខ្សោយ មីយ៉ាន់ម៉ា ៖ ប្រជាជននៅទូទាំងប្រទេសមីយ៉ាន់ម៉ា បានបន្តធ្វើកូដកម្ម ដើម្បីតវ៉ានឹងរដ្ឋប្រហារយោធាកាលពីដើមខែនេះ និងតវ៉ាចំពោះយោធា ដែលបានបាញ់គ្រាប់កាំភ្លើងពិត មកលើក្រុមបាតុករ ដែលបានធ្វើឲ្យមានមនុស្សស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និយាយថាមនុស្សរាប់លាននាក់ បានចូលរួមក្នុងការធ្វើបាតុកម្មនេះ។ នៅទីក្រុងយ៉ាំងហ្គោន ជាទីក្រុងធំបំផុតរបស់ប្រទេស និងផ្សារទំនើបភាគច្រើន ក៏ដូចជាហាងទំនិញ និងក្រុមហ៊ុនលក់រាយ ត្រូវបានបិទ។ ទីក្រុងនេះត្រូវបានរាំងស្ទាំងដំណើរការ ខណៈរោងចក្រ ធនាគារ ផ្លូវរថភ្លើង និងរថយន្តក្រុង បានផ្អាកប្រតិបត្តិការរបស់ពួកគេ។ ប្រជាជន បានធ្វើបាតុកម្មនៅទូទាំងប្រទេស ដែល របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនិយាយថា វាជាការតវ៉ាធំបំផុត ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី និងសមាជិកជាន់ខ្ពស់នៃគណបក្សកាន់អំណាច ហើយប្រកាសរដ្ឋក្នុងគ្រាអាសន្ន កាលពីថ្ងៃទី ១ ខែកុម្ភៈ។ គ្មានរបាយការណ៍នៃការប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរសន្តិសុខនោះទេ ចាប់តាំងពីថ្ងៃច័ន្ទដើមសប្តាហ៏នេះ។ ប៉ុន្តែនៅក្នុងរដ្ឋធានី ណៃ ពិ ដ អ្នកតវ៉ាជាង ១៥០ នាក់ ត្រូវបានគេរាយការណ៍ថា ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។ ទូរទស្សន៍រដ្ឋ បានដកស្រង់សម្តីមេដឹកនាំយោធា លោកឧត្តមសេនីយ មីន អ៊ុងលាំងដែលនិយាយថា យោធាកំពុងគ្រប់គ្រងស្ថានការណ៍ដោយយកចិត្តទុកដាក់។ […]
  • អភិបាលខេត្ត បន្ទាយមានជ័យ ដឹកនាំមន្ត្រីរាជការទូទាំងខេត្តបន្ទាយមានជ័យ ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ (COVID-19) (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១)៖ថ្នាក់ដឹកនាំមន្ត្រី រាជការ ទូទាំងខេត្តបន្ទាយមានជ័យ បានចូលរួមយុទ្ធនាការ ចាក់វ៉ាក់សាំង បង្ការជម្ងឺកូវីដ -១៩ (COVID-19) នៅមន្ទីរពេទ្យ មិត្តភាពកម្ពុជា -ជប៉ុន ស្រុកមង្គលបូរី ដោយចាប់ផ្តើមពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។ ការចាប់ផ្តើមចាក់វ៉ាក់នេះ ដឹកនាំដោយឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានអញ្ជើញដឹកនាំដោយផ្ទាល់ មន្រ្តីរាជការក្រោមឱវាទនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុន ស្រុកមង្គលបូរី ក៏ដូចជាអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចអគ្គមហា សេនាបតី តេជោ នាយករដ្ឋមន្ត្រី ។ ដោយការទទួលយកការចាក់វ៉ាក់សាំងនេះ ធ្វើឡើងដោយស្ម័គ្រចិត្ត ពុំមានការបង្ខិតបង្ខំនោះឡើយ ពោលគឺការចាក់វ៉ាក់សាំងនេះដោយឥតគិតថ្លៃ។ សូមជម្រាបផងដែរថា ៖ ការចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់ បង្ការជម្ងឺ កូវីដ១៩ សម្រាប់ខេត្តបន្ទាយមានជ័យ គឺមាន៤ទីតាំង ៖ ១-មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ។ […]
  • អាជ្ញាធរជាតិអប្សរា ចុះពិនិត្យការដ្ឋានកំណាយស្រាវជ្រាវនៅមុខព្រះលានជល់ដំរី ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីរសៀលម្សិលមិញ បានចុះទៅពិនិត្យការដ្ឋានកំណាយស្រាវជ្រាវបុរាណវិទ្យានៅមុខព្រះលានជល់ដំរី មុននឹងដំណើរការរៀបចំហេដ្ឋារចនាសម្ពន្ធផ្លូវថ្មើជើង សួនស្មៅ ដាំដើមឈើ និងប្រព័ន្ធបង្ហូរទឹក។ លោកជំទាវឧកញ៉ា សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានអញ្ជើញទៅទស្សនានិងស្វែងយល់ពីកំណាយស្រាវជ្រាវនេះ ពីអ្នកជំនាញអាជ្ញាធរជាតិអប្សរាផង ព្រមទាំងកោតសរសើរចំពោះកិច្ចការរបស់ក្រុមអ្នកជំនាញនិងការដឹកនាំរបស់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរាដែលខិតខំបំពេញការងារអភិរក្ស អភិវឌ្ឍន៍បានយ៉ាងល្អប្រសើរ។ លោកជំទាវ សម្តែងសេចក្តីរីករាយដែលរាជ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា ផ្តល់ឱកាសឱ្យលោកជំទាវបានចូលរួមចំណែកថែរក្សាសម្បត្តិដូនតាលើទឹកដីអង្គរបានយ៉ាងច្រើន។ ឯកឧត្តម ហង់ ពៅ បានថ្លែងអំណរគុណចំពោះលោកជំទាវដែលបានចំណាយធនធានចូលរួមក្នុងកិច្ចការអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនិងលើកតម្លៃបេតិកភណ្ឌពិភព លោក ដែលជាដួងព្រលឹងតំណាងជាតិខ្មែរ។ ឯកឧត្តមអគ្គនាយក ក៏ស្តាប់បទបង្ហាញពីអ្នកជំនាញចំពោះលទ្ធផលកំណាយនៅក្នុងការដ្ឋាននេះ ហើយលើកទឹកចិត្តចំពោះកិច្ច ការស្រាវជ្រាវដើម្បីបង្ហាញរបើកគំហើញថ្មីៗនៅតំបន់អង្គរផង៕
  • ថ្ងៃខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញជាមួយភរិយា សម្តេចតេជោ រម្លឹកពីប្រវត្តិជូរចត់ក្នុងសម័យសង្គ្រាម កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។ លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។ ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេ បញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។ ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរ ពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ ។ តែសំណើរដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។ ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ​ រ៉ានី​ ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។ ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹក ភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ​ រ៉ានី​ ហាក់ដូចរឹងប៉ឹងជាងខ្ញុំ​ […]
  • អាជ្ញាធរជាតិអប្សរា ចាប់ផ្តើមជួសជុល និងលើកតម្លៃប្រាសាទ បាយក្អែក នៅខែកុម្ភៈ ឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមដំណើរការជួសជុលពង្រឹងគ្រឹះប្រាសាទបាយក្អែកដែលរងការខូចខាតដោយសារអាយុកាល កង្វះការថែទាំ សល់តែគ្រឹះ គ្មានរូបរាងច្បាស់លាស់ និងផ្ទាំងថ្មរាយប៉ាយ ឱ្យមានរូបរាងល្អប្រសើរឡើងវិញ តាមសំណល់សំណង់បុរាណដែលនៅសេសសល់ ដើម្បីទុកជាស្នាដៃសម្រាប់ការគោរពបូជានិងកិច្ចការស្រាវជ្រាវដល់កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាសម្រាប់បម្រើវិស័យទេសចរណ៍ផង។ លោក ស្រ៊ុន តិច បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ បាយក្អែកនិងជាប្រធានគម្រោងជួសជុលបានឱ្យដឹងថា យើងប្រើពលករជំនាញ៦នាក់និងរយៈពេល៥ឬ៦ខែអាចនឹងជួសជុលប្រាសាទនេះរួចរាល់ ព្រោះបានធ្វើកំណាយស្រាវជ្រាវរួចហើយកាលពីឆ្នាំ២០២០។ តាមលទ្ធផលស្រាវ ជ្រាវ គឺឃើញប្រាសាទមានទំហំ៣ម៉ែត្របួនជ្រុង ឃើញកម្រាលឥដ្ឋ ដែលមានរន្ធសរសរបញ្ឈរទំហំអង្កត់ផ្ចិត២០ សង់ទីម៉ែត្រ ក្បឿង និងនាងច្រាលមួយចំនួន។ ដូច្នេះតាមការសន្និដ្ឋានបឋម គឺប្រាសាទនេះមានរោងទោងឈើ បែរមុខទៅទិសខាងជើងដែលខុសពីប្រាសាទដទៃសំដៅទៅរកអ័ក្សផ្លូវចូលទៅប្រាសាទអង្គរវត្ត។ ចំពោះរូបរាងប្រាសាទទាំង មូល យើងមិនអាចរៀបចំបានពេញលេញទេ ព្រោះគ្មានជញ្ជាំង បានត្រឹមរៀបចំខឿន ស៊ុមទ្វារ ហោរជាងពីលើ ហើយនឹងយកជើងទម្រលិង្គដាក់ក្នុងប្រាសាទឡើងវិញ។ លោក ស្រ៊ុន តិច បន្តថា យោងតាមតាមការតម្កល់ជើងទម្រលិង្គ គឺប្រាសាទនេះឧទ្ទិសដល់ព្រហ្មញ្ញសាសនា ប៉ុន្តែមិនអាចកំណត់ថាប្រាសាទនេះកសាងឡើងក្នុងសតវត្សរ៍ណា មានអាយុកាលប៉ុន្មាន រចនាបថអ្វីឡើយ ដោយសារពុំមានក្បាច់ចម្លាក់អ្វីទាំងអស់អាចកត់សម្គាល់បាន សូម្បីសរសរពេជ្រក៏គ្មានក្បាច់ចម្លាក់សម្គាល់ដែរ។ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់លើកតម្លៃដល់បុរាណដ្ឋានជាច្រើននៅក្នុងរមណីយដ្ឋានអង្គរ មិនមែនតែប្រាសាទគ្រឹះប្រាសាទបាយក្អែកប៉ុណ្ណោះទេ គឺមានបុរាណដ្ឋានដទៃទៀតដូចជា ត្រពាំងសេស ទួលបុរាណ និងផ្លូវបុរាណចេញពីអ័ក្សភ្នំបាខែងក៏ត្រូវបានជួសជុលនិងលើកតម្លៃដែរ ព្រោះវាជាចំណុចសំខាន់ក្នុងការទាក់ទាញទេសចរ […]
  • ក្រសួងអប់រំ នឹងឈប់ទទួលពាក្យស្នើសុំអាហារូបករណ៍ “កម្មវិធីនិស្សិតឆ្នើម” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពី អាហារូបករណ៍ជាសាច់ប្រាក់ នៃ ADF ក្នុង “កម្មវិធីនិស្សិតឆ្នើម” ផ្តល់ជូននិស្សិតកម្ពុជាចំនួន ៣០រូប ដែលទើបទទួលបានការចូលរៀននៅឆ្នាំទី១ កម្មវិធីបរិញ្ញាបត្រ នៅគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន (៥០០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ រយៈពេល៤ឆ្នាំ)។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា លក្ខខណ្ឌនៃការទទួលអាហារូបករណ៍ ADF រួមមាន ៖ ១. លទ្ធផលការសិក្សាថ្នាក់វិទ្យាល័យ ២. ផែនការសិក្សា/ស្រាវជ្រាវឧត្តមសិក្សា ៣. ស្ថានភាពហិរញ្ញវត្ថុ ៤. ការរៀបចំផែនការសម្រាប់ការងារស្ម័គ្រចិត្ត និង មនុស្សធម៌។ សូមបំពេញព័ត៌មានតាមតំណភ្ជាប់នេះ ឬតាម QR Code ដែលមាននៅលើសេចក្តីជូនដំណឹង https://forms.gle/EPk9c6t99wwaYGbW6៕
  • អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លើកពេលធ្វើសន្និសីទសារព័ត៌មានស្តីពីពាណិជ្ជកម្មសេវឹកម្ពុជា-កូរ៉េ ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកសន្និសីទសារព័ត៌មាន ពីលទ្ធផលដំណើរការ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវឹកម្ពុជា-កូរ៉េ (CKFTA)” ដែលគ្រោងធ្វើនៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ។ យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ទេ អនុលោមតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា ៖ គម្រោងរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរការ នៃកិច្ចចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវឹកម្ពុជា-កូរ៉េ (CKFTA)” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃពុធ ១៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី “ត្រូវបានផ្អាក […]
  • គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈនេះ ទីតាំងចំនួន៤៧កន្លែងត្រូវបានបិទដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី២៣កុម្ភៈនេះ នៅរាជធានីភ្នំពេញមានទីតាំងចំនួន៤៧កន្លែងហើយ ដែលបានបិទជាបណ្តោះអាសន្នដើម្បីយកសំណាកទៅធ្វើតេស្ត និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩។ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ បានយកចិត្តទុកដាក់ខ្លាំងណាស់ជុំវិញការបង្ការនិងទប់ស្កាត់ការរីកដាលរីករាលដាលជំងឺកូវីដ–១៩នេះ ដោយយើងបានបិទទីតាំងចំនួន៤៤ហើយ នៅរាជធានីភ្នំពេញ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺនេះក្រោយពីយើងបានយកសំណាកចញពីទីតាំងទាំង ៤៤នេះ។ លោក ឃួង ស្រេង ក៏បានណែនាំទៅដល់អាជ្ញាធរមន្ទីរសុខាភិបាលនិងមន្ត្រីពាក់ព័ន្ធត្រូវតែសហការគ្នាធ្វើការងារនេះឲ្យបានលឿននិងមានប្រសិទ្ធភាពដើម្បីឈានទៅលុបបំបាត់ឲ្យបាននូវព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈនេះ។ គួរបញ្ជាក់ដែរថា មកដល់ពេលនេះមានទីតាំងបន្តបន្ទាប់ទៀត ដែលអាជ្ញាធររាជធានីភ្នំពេញសហការជាមួយនឹងក្រសួងសុខាភិបាលគ្រោងនឹងយកសំណាកជាមួយនឹងការបិទទីតាំងទាំងនោះផងដែរក្រោយពីបានទទួលព័ត៌មានថាទីតាំងនោះគឺមានអ្នកដែលសង្ស័យពាក់ព័ន្ធសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈ។ លោក ឃួង ស្រេង បានបញ្ជាក់ថា កិច្ចប្រចាំការខាងលើនេះត្រូវធ្វើឡើងជារាងរាល់ថ្ងៃចាប់ពីម៉ោង១០ទៅម៉ោង១១ព្រឹក ដើម្បីយើងគ្រប់គ្រងស្ថានការណ៍ ថាតើយើងគួរតែមានវិធានការយ៉ាងណាបន្ថែមទៀតក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩នេះ។ នៅព្រឹកថ្ងៃដដែលនេះដែរ ឯ.ឧ អភិបាលក៏បានចែកម៉ាស់រាប់ម៉ឺនមាស់ទៅដល់ខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ ផ្សាររដ្ឋ កងកម្លាំង មន្ទីរសុខាភិបាល ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមក្នុងរាជធានីភ្នំពេញ៕
  • ក្រសួងទេសចរណ៍ ណែនាំស្តីពីការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិ ក្នុងការិយាល័យធ្វើការ ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំមួយ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១ នេះ ស្តីពីការអនុវត្តវិធានសុវត្ថិភាពសម្រាប់មន្ត្រីរាជការ និងភ្ញៀវជាតិ អន្តរជាតិ នៅបរិវេណទីស្តីការក្រសួងទេសចរណ៍ និងក្នុងការិយាល័យធ្វើការ។ យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ និងដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ នៅក្នុងបរិវេណទីស្តីការក្រសួងទេសចរណ៍ និងក្នុងការិយាល័យធ្វើការ ក្នុងអំឡុងពេលនៃ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ ទាំងអស់ ដែលចេញចូល មកបំពេញការងារ ក៏ដូចជាមានភារកិច្ចមកទំនាក់ទំនងការងារ នៅទីស្តីការក្រសួង ទេសចរណ៍ ត្រូវចូលរួមសហការអនុវត្តនូវវិធានសុវត្ថិភាពដូចខាងក្រោម ៖ ១. ត្រូវអនុញ្ញាតឲ្យសន្តិសុខ ឬមន្ត្រីប្រចាំការនៅច្រកទ្វារចូលទីស្តីការក្រសួងទេសចរណ៍ ធ្វើការត្រួត ពិនិត្យ វាស់កំដៅ បាញ់អាកុល និងសម្លាប់មេរោគ (ដោយប្រើប្រាស់ឧបករណ៍វាស់កំដៅ ប្រដាប់ […]
  • លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ទទួលផែនការងារសេនាធិការដ្ឋាន ជម្រុញដល់កងកម្លាំងឈរតាមគោលដៅ ផ្លូវជាតិលេខ៥៨និងបន្ទាត់ព្រំដែន បង្កើនការត្រួតពិនិត្យ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១)៖អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមាន ជ័យ នៅយប់ថ្ងៃទី២២ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រីរ៉ែម វិរៈ ស្នងការរង ទទួលផែនការងារសេនាធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យតាមគោលដៅនីមួយៗ នៅលើដងផ្លូវជាតិលេខ៥៨និងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តស្រុកថ្មពួក ដែលវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧សហការជាមួយកងកម្លាំងយោធាឈរជើង ដោយចាប់ពីព្រំប្រទល់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មកទល់និងព្រំប្រទល់ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ នៅក្នុងដំណើរចុះត្រួតពិនិត្យនោះ លោកឧត្តមសេនីយ៍ត្រីរ៉ែម វិរៈ ស្នងការរង ទទួលផែនការងារសេនាធិការដ្ឋាន បានជម្រុញដល់កងកម្លាំងនគរបាលក៏ដូចជាកងកម្លាំងយោធា ដែលសហការឈរជើង តាមគោលដៅនីមួយៗនោះ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះការនាំចេញដោយមិនស្របច្បាប់សម្រាប់ការឆ្លងដែន និងការលួចនាំចូលប្រជាជនខ្មែរមកពីប្រទេសថៃដោយគេចវេះ ពីសមត្ថកិច្ចដើម្បីជៀសផុតពីការនាំខ្លួនទៅធ្វើចត្តាឡីស័ក ពីសំណាក់មេខ្សល់ ។ ក្នុងនោះដែរ លោកឧត្តមសេនីយ៍ស្នងការរង ជម្រុញឲ្យមានការត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូនទាំងរថយន្តឈ្នួលនិងអ្នករត់ម៉ូតូឌុប ដែលមានដឹកជញ្ជូនមនុស្ស ត្រូវសួរនាំឲ្យបានហ្មត់ចត់។ម្យ៉ាងវិញទៀត ត្រូវចាំឃ្លាំមើលតាមផ្លូវច្រករបៀងតូចៗ កុំឲ្យមានការលួចចេញរបស់ប្រជាពលរដ្ឋទៅថៃ បើមានប្រជាពលរដ្ឋយើងចូលមកខ្មែរវិញ ត្រូវបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក ដោយអប់រំណែនាំពួកគាត់ចូលរួមជាមួយការទប់ស្កាត់ការរីករាលជម្ងឺកូវីដ ដោយអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលនិងការណែនាំ របស់ក្រសួងសុខាភិបាល ។ ទន្ទឹមនោះដែរ ចំពោះមេខ្សល់ ក៏ដូចជាអ្នកនាំផ្លូវ ប្រសិនបើឃាត់ខ្លួនបានមិនត្រូវលើកលែងជាដាច់ខាត […]
  • រដ្ឋបាលរាជធានីភ្នំពេញ ចាប់ដំណើរការប្រើប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ នៅតាមច្រកចេញ-ចូល នៅតាមច្រកចេញ ចូលសាលារាជធានីភ្នំពេញបានបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covid ហើយ ដោយចាប់ដំណើរការតាំងពីថ្ងៃទី២២ ខែកុម្ភៈមកម្លេះ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលដល់សហគមន៍ជាថ្មីម្ដងទៀតនោះ។ ការបំពាក់នូវបច្ចេកវិទ្យាថ្មីនេះ អាចគ្រប់គ្រងទិន្នន័យបានយ៉ាងល្អប្រសើរចំពោះការរាតត្បាតនៃជំងឺកូវីដ -១៩។ ជាក់ស្តែនៅព្រឹកថ្ងៃទី២៣កុម្ភៈនេះ ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងភ្ញៀវ ដែលចូលសាលារាជធានី បានប្រើប្រាស់ QR Code ទប់ស្កាត់កូវីដ Stop Covid គ្រប់គ្នា ជាមួយនិងការវាស់កំដៅ បាញ់ លាងដៃនិងអាកុលផងដែរ។ ពាក់ព័ន្ធនឹងការបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop Covidនេះ កាលពីថ្ងៃទី២១ កុម្ភៈកន្លងមកនេះ នៅក្នុងកិច្ចប្រជុំជាបន្ទាន់មួយ ជាមួយនិងក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងរដ្ឋបាលរាជធានីភ្នំពេញ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ណែនាំទៅគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវតែបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់កូវីដ Stop […]
  • អ្នកនាំពាក្យសុខាភិបាល ច្រានចោលព័ត៌មានថា វីរុសកូវីដ-១៩ មានប្រភពចេញពីកម្ពុជា លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ គ្មានភស្តុតាង ណាមួយដែលថា ប្រភពនៃការចំលងកូវីដ-១៩ ចេញពីកម្ពុជា គឺកម្ពុជាទេតើ ដែលរងគ្រោះពីនាំចូលជំងឺពីក្រៅ ប្រទេស។ លោកជំទាវ ក៏បញ្ជាក់ថា គ្មានភស្តុតាងណាមួយថា កម្ពុជាជាប្រភពចម្លង កើតចេញពីការរកឃើញសំណាកវីរុស ស្រដៀងទៅនឹងវីរុសកូវីដ លើសត្វប្រចៀវនៅកម្ពុជា ដោយវិទ្យាស្ថានប៉ាស្ទ័រកាលពីឆ្នាំ ២០១០។
  • ជនបរទេសមិនគោរពគោលការណ៏ ចត្តាឡីស័ក នឹងត្រូវបណ្តេញចេញពីកម្ពុជា និងហាមចូលកម្ពុជាសារជាថ្មី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចារឯកភាពទៅតាមសំណើរបស់ឧត្តមសេនីយ៍ ឯក ឌីវិជ្ជា ក្នុងការបណ្តេញជនបរទេសរូបណា ដែលមិនគោរពគោលការណ៏ ចត្តាឡីស័ក នឹងត្រូវបណ្តេញចេញពីកម្ពុជា និងហាម ចូលកម្ពុជាសារជាថ្មី។ ឧត្តមសេនីយ៍ ឯក ឌីវិជ្ជា បានដាក់សំណើសុំគោលការណ៍ អនុវត្តច្បាប់ចំពោះបុគ្គលមិនអនុវត្តតាមវិធានរបស់សុខាភិបាលចំពោះការ ធ្វើចត្តាឡីស័ក បុគ្គលគេចវេសមិនព្រមចូលព្យាបាល ឬមិនសហការផ្តល់ការសម្ភាសន៍ និងទីតាំង ដែលមិនសហការផ្តល់ព័ត៌មានការស្រាជ្រាវ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ថែម ទៅសម្តេចតេជោ នាយករដ្ឋមន្ត្រី។ ក្នុងលិខិត បានបញ្ជាក់ថា កន្លងមកក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិការ ២៨វិច្ឆិកា និងព្រឹត្តិការណ៍ ២០កុម្ភៈ អនុគណៈកម្មការ ស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ ១៩ (COV1D-19) តែងតែជួបប្រទះនូវបញ្ហាប្រឈម មួយចំនួនក្នុងប្រតិបត្តិការរបស់ខ្លួន ក្នុងនោះមានបញ្ហាបុគ្គលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ១៩ មិនព្រមសហការ ផ្តល់ការសម្ភាសន៍ផ្តាច់ទំនាក់ទំនង និងករណីរត់គេចមិនព្រមធ្វើចត្តាឡីស័ក ព្រមទាំងទីតាំងមិនសហការ ចំពោះកិច្ចប្រតិ បត្តិការស្រាវជ្រាវ និងតាមដានបុគ្គលផ្ទុកជំងឺកូវីដ១៩ ដែលធ្វើអោយប្រតិបត្តិការមានភាពយឺតយ៉ាវ និងខ្វះចន្លោះ ហេតុដូចនេះដើម្បីពង្រឹងប្រសិទ្ធភាពការងារទប់ស្កាត់ការរីករាល ដាលនៃជំងកូវីដ-១៩ ក្នុង […]
  • សម្តេចតេជោ ប្រកាសផ្អាកសាលារៀននៅភ្នំពេញ និងខេត្ត កណ្តាល ដើម្បីទប់ស្កាត់កូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យផ្អាកដំណើរការសាលារៀន ទាំងឯកជន និងរដ្ឋ នៅរាជធា នីភ្នំពេញ និងខេត្តកណ្តាល ផ្អាកការសិក្សារយៈពេលពីរសប្តាហ៍។ នេះបានសារជាសម្លេងរបស់សម្តេចតេជោ ហ៊ុន សែន នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋ ជាពិសេសអ្នករត់ម៉ូតូកង់បី តាក់ស៊ី និង Pass App ដែលដឹងថា ជាប់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ សូមទៅយកសំណាក និងធ្វើចត្តាឡីស័ក ហើយពលរដ្ឋនៅភ្នំពេញបើគ្មានការចាំបាច់សូមកុំចេញ ក្រៅផ្ទះ។ សម្តេចតេជោ ក៏បានស្នើតាមក្រសួងស្ថាប័នពិចារណាផ្អាកកម្មវីធីនានា តែបើមិនអាចផ្អាកបាន គួរធ្វើតាមអនឡាញ។ ក្រៅពីនេះ សម្តេចតេជោ នឹងពិចារណាផ្អាកកម្មវិធីរបស់សម្តេច ចំនួនពីរនៅក្នុងសប្តាហ៍នេះផងដែរ។ ជាមួយគ្នានេះសម្តេច បានស្នើអភិបាលរាជធានី បន្តចែកម៉ាស់ជូនប្រជា ពលរដ្ឋ ហើយស្នើប្រជាពលរដ្ឋបន្តប្រើម៉ាស់ពេលទៅទីសាធារណៈ ហើយអ្នកនៅតាមខេត្ត បើមិនបាច់សូមផ្អាកការធ្វើដំណើរចូលរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការចម្លង៕
  • សម្តេចតេជោ ស្នើសុំឱ្យពន្យារពេលពិធី «មង្គលការ» ឬកាត់បន្ថយ ចំនួនភ្ញៀវឲ្យនៅតិចបំផុត ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានស្នើសុំឱ្យប្រជាពលរដ្ឋទាំងអស់ ដែលមានគម្រោងរៀបចំពិធីមង្គលការ សុំឱ្យពន្យាពេល ឬកាត់បន្ថយចំនួនភ្ញៀវដែលចូលរួមដើម្បីរក្សានូវវិធានការសុខាភិបាលគឺរក្សាគម្លាតសុវត្ថិភាព។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅ ក្នុងសហគមន៍ បានកើនឡើងជាបន្តបន្ទាប់ដែល មានសភាពធ្ងន់ធ្ងរ និងលំបាកជាង ព្រឹត្តិការណ៍៣វិច្ឆិកា និងព្រឹត្តិការណ៍២៨វិច្ឆិកាទៅទៀត។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាពល រដ្ឋនៅទីក្រុងភ្នំពេញ សូមកុំចេញពីផ្ទះ បើមិនចាំបាច់ ហើយគោរព តាមការណែនាំ របស់ក្រសួងសុខាភិបា ល ចំណែកឯប្រជាពលរដ្ឋនៅខេត្តផ្សេងគួរពន្យារពេលមកកាន់រាជធានីភ្នំពេញសិន៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)