ព័ត៌មានថ្មី
- សត្វជ្រូកចំនួន១៩ក្បាលឈ្មួញលួចដឹកតាមរថយន្ត និងម៉ូតូសណ្តោង ពីថៃត្រូវកម្លាំងសមត្ថកិច្ចចំរុះឃាត់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១)៖រថយន្តនិងម៉ូតូ សណ្តោងលួចដឹកជ្រូក១៩ក្បាលចេញពីថៃចូលមកខ្មែរតាមច្រករបៀងត្រូវ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និងកំលាំងយោធាទំនាក់ទំនងព្រំដែនច្រកបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានចុះស្ទាក់ចាប់បានជាបន្តបន្ទាប់។ សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា៖ករណីទី១នៅវេលាម៉ោង១និង៣១នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១មានរថយន្តម៉ាកTOYOTA CAMARY ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ2B-1715 បានលួចដឹកជ្រូករស់ចំនួន៨ក្បាលចេញពីប្រទេសថៃតាមច្រកអូរកំបុត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឆ្ពោះយកមកចែកចាយនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្រុមការងារបានឃាត់នៅភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ចំណែកករណីទី២នៅវេលាម៉ោង៣ និង៦នាទី ទាបភ្លឺ ថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០២១ ក្រុមការងារឃាត់បានម៉ូតូសន្ដោងរ៉ឺម៉កមួយគ្រឿង ម៉ាកHONDA WAVE ពណ៌ខ្មៅលាយបៃតង់ ដឹកសត្វជ្រូករស់ចំនួន១១ក្បាល នៅភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជ្រូករស់ទាំងនេះដឹកមកពីប្រទេសថៃតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ យកទៅចែកចាយនៅ ខេត្តបាត់ដំបង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ […]
- សម្តេចតេជោ ជំរុញឲ្យពាក់ម៉ាស់នៅកន្លែងសាធារណៈទាំង អស់ និងរក្សាគម្លាតសុវត្ថិភាពតែមិនបិទការជួប រឺមង្គលការទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធស្ថានភាពឆ្លងជំងឺកូវីដ១៩ថ្មី ដែលសម្តេចតេជោបានដាក់ប្រសិទ្ធនាមថា ជាករណីឆ្លងសហគមន៍២០ កុម្ភៈ ហើយក្រសួងបានរកឃើញឆ្លងសហគមន៍រហូតដល់ ៣២ករណី។ សម្តេចតេជោនាយករដ្ឋមន្ត្រីថា ក្រសួងសុខាភិបាលបានរកឃើញករណីឆ្លងចូលសហគមន៍ រហូតដល់ចំនួន៣២ ករណី ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការរកឃើញកូវីដ ១៩ថ្មីនេះ ជាព្រឹត្តិការណ៍អាក្រក់និងធ្ងន់ធ្ងរ ដែលយើងត្រូវតែបង្កើនការការពារបន្ថែមទៀត។ ពាក់ព័ន្ធទៅនឹងការឮឆ្លងចូលសហគមន៍ ២០កុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជា និងអំពាវនាវឱ្យពលរដ្ឋខ្មែរចំនួន៦ចំណុចដូចតទៅ៖ ១-សម្តេចតេជោ ស្នើសុំការយោគយល់ពីអ្នកធុរកិច្ច និងការស្នាក់ការនៅរបស់ពលរដ្ឋ ដែលតម្រូវឱ្យមានការបិទអគារ ក្លឹបកម្សាន្តN8 និងតំបន់មួយចំនួនដែលផ្ទុះករណីកូវីដ១៩ ជាចាំបាច់ ដោយមិនអនុញ្ញាតអោយចេញ-ចូល លើកលែង តែអ្នកដែលជាម្ចាស់ផ្ទះក្នុងតំបន់នោះ គឺអោយចូល តែមិនអនុញ្ញាតអោយចេញ ។ ២- បន្តយកសំណាកធ្វើតេស្តសម្រាប់អ្នកនៅក្នុងតំបន់មានផ្ទុះកូវីដ១៩ ហើយបន្ទាប់ពីធ្វើតេស្តហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ដែលចំនួននៃការធ្វើតេស្តអាចនឹងមានចំនួនច្រើន។ ៣- អាជ្ញាធរត្រូវបន្តស្វែងរកអ្នកពាក់ព័ន្ធនឹងក្លឹប N8 […]
- ដោយសារជាប់អន្ទាក់ ធ្វើឲ្យសត្វទន្សោងមួយក្បាលទម្ងន់ជិត១តោន បានងាប់នៅក្នុងព្រៃ ខេត្តព្រះវិហារ (ព្រះវិហារ)៖ប្រភេទសត្វទន្សោងព្រៃដែលជាសត្វកម្រមួយក្បាល ត្រូវបានមន្ត្រីឧទ្យាននុរ័ក្សប្រទះឃើញដេកងាប់នៅក្នុងព្រៃមួយកន្លែងនៅក្នុងភូមិសាស្ត្រភូមិសែនរុងរឿងបី ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បើតាមរបាយការណ៍របស់មន្ត្រីបិស្ថានបានបញ្ជាក់អោយដឹងថា៖នៅរសៀលថ្ងៃទី១៩ខែកុម្ភះឆ្នាំ២០២១នេះ មន្ត្រីឧទ្យាននុរ័ក្សប្រចាំស្នាក់ការចល័ត៩១ បានដើរល្បាតដល់ចំណុចអូតាមអែក ក៏បានជួបប្រទះនូវសត្វទន្សោងមួយក្បាលដេកងាប់ ដោយសារជាប់អន្ទាក់របស់ព្រានព្រៃ។ តាមរបាយការណ៍បានបញ្ជាក់អោយដឹងទៀតថា៖ សត្វទន្សោងព្រៃដែលងាប់នេះគឺមានសំបុរក្រហម ទម្ងន់ប្រហែល ១តោន ជាប់អន្ទាក់ជើងខាងស្តាំដេកងាប់ប្រហែលមួយយប់ មួយថ្ងៃមកហើយ ត្រូវបានក្រុមការងារដឹកជញ្ជូនតាមរថយន្តយកមកកប់នៅស្នាក់ការបរិស្ថានអូរកក់៕
- សម្ដេចតេជោ មិនបិទសាលារៀន រឺកន្លែងកំសាន្ត រឺមង្គលការតែត្រូវអនុវត្តវិធានការ ៣ការពារ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា មិនចេញបទបញ្ជាបិទសាលារៀនរដ្ឋ និងឯកជន ពិធីមង្គលការ កន្លែងកំសាន្តនានា នៅទេ តែត្រូវអនុវត្តវិធានការ៣ការពារ។ វិធានការ៣កុំ គឺត្រូវពាក់ម៉ាស់គ្រប់គ្នា នៅតាមទីសាធារណៈ លាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព។
- សម្តេចតេជោ ចេញបញ្ជាឲ្យបិទអគារ ក្លឹបកំសាន្ត និងតំបន់ជុំវិញកោះពេជ្រ អគារអាផាតមិន មួយចំនួននៅតំបន់កោះពេជ្រ នឹងត្រូវបិទបណ្តោះអាសន្ន ដើម្បីយកសំណាក មកធ្វើតេស្តរកកូវីដ-១៩ ។ សម្តេច បានបញ្ជាឲ្យតាមរកអ្នកពាក់ព័ន្ធដែលបានចូលក្លឹបN8 មកធ្វើតេស្ត និងធ្វើចត្តាឡីស័កឲ្យបានម៉ឺងម៉ាត់បំផុត ។ សម្តេចតេជោ ក៏បានអំពាវនាវអ្នកចូលក្លឹបN8 ម្ចាស់ការមកយកសំណាកធ្វើតេស្តរកកូវីដ-១៩។
- Breaking News: កម្ពុជារកឃើញករណីឆ្លងក្នុងសហគមន៏ជាថ្មី ដល់ទៅ៣២ ករណី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យដឹងថា កម្ពុជាបានរកឃើញករណីឆ្លងក្នុងសហគមន៍នៅកណ្តាលក្រុងភ្នំពេញ ដែលសម្តេចបានហៅជាព្រឹត្តការណ៍សហគមន៍២០ កុម្ភ:។ បើតាមសម្តេច ក្រសួងបានរកឃើញជំហានដំបូងដល់ទៅ៣២ករណី ដែលជាចំនួនច្រើនមិនធ្លាប់មាន។ ករណីនៃការផ្ទុះគឺចេញពីក្លឹប N8 ។ សម្តេចតេជោ បញ្ជាឲ្យបិទអគារពាក់ព័ន្ធ មួយចំនួន ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងឡាយ។
- សម្ដេចតេជោ នឹងថ្លែងសារពិសេស តាមរយៈការផ្សាយផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជា ពីបញ្ហាកូវីដ-១៩បន្តិចទៀតនេះ នៅម៉ោង ៩.០០នាទីព្រឹកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការផ្សាយផ្ទាល់របស់ ទូរទស្សន៍ជាតិកម្ពុជា គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្ដេច និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនផ្សេងទៀត៕
- លម្អិត: អគ្គិភ័យនៅខណ្ឌជ្រោយចង្វារបំផ្លាញផ្ទះ០៦ខ្នង កាលពីយប់ម៉ិញ ភ្នំពេញ ៖ អគ្គិភ័យកើតឡើងនៅខណ្ឌជ្រោយចង្វារ បណ្តាលឱ្យឆាបឆេះផ្ទះជួល០៦ខ្នងកាលពីយប់មិញ ដោយសមត្ថ កិច្ចរាជធានីភ្នំពេញបានចេញអន្តរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុប២២គ្រឿង បាញ់ទឹកពន្លត់ដោយបានទប់ស្កាត់អគ្គិភ័យនោះមិនទៅឆាបឆេះរាលដាលដល់ផ្សារមួយកន្លែងនៅក្បែរនោះឡើយ។ អគ្គិភ័យនេះ សេចក្តីរាយការណ៍ឱ្យដឹងថា មិនបង្កឱ្យគ្រោះថ្នាក់បាត់បង់អាយុជីវិតប្រជាពលរដ្ឋនោះទេ។ ដោយឡែកអ្នកជួលផ្ទះដែលបង្កឱ្យអគ្គិភ័យនេះ កើតឡើងបានរត់គេចខ្លួនបាត់។សេចក្តីរាយការណ៍ឱ្យដឹងទៀតថា អគ្គិភ័យបង្កដោយឆ្លងចរន្តអគ្គិសនី(ផ្ទុះឌីសង់ទ័រភ្លើងនៅក្នុងផ្ទះជួល)។ ហេតុការណ៍អគ្គិភ័យកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នា២០២១ ស្ថិតនៅចំណុចផ្លូវវត្តចាស់ក្រុមទី០២ ភូមិ០២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បើយោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលជំនាញអគ្គិភ័យឱ្យដឹងថា ៖នៅមុនពេលកើតហេតុអ្នកនៅផ្ទះជួលនោះបានឮសម្លេងផ្ទុះនៅក្នុងផ្ទះជួលមួយក្នុងចំណោមផ្ទះជួលទាំង០៦ខ្នង ។ រំពេចមកក៏បង្កជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅឆាបឆេះកើតឡើងដែលនាំឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់អធ្រាត្រ។ ចំណែកអ្នកនៅក្នុងផ្ទះមាន០៦គ្រួសារបានរត់ចេញទាន់ពេលវេលា។ ខណៈដែលអគ្គីភ័យកំពុងឆាបឆេះរថយន្តពន្លត់អគ្គិភ័យ របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ រាជធានីភ្នំពេញ១៦គ្រឿង ,រថយន្តក្រសួងមហាផ្ទៃ០២គ្រឿង,រថយន្តក្រុមហ៊ុនOCIC ០៣គ្រឿងនិងរថយន្តក្រុមហ៊ុនស្រាបៀរអង្គរ០១គ្រឿង សរុប២២គ្រឿងបានចេញអន្តរាគមន៍ព្រមគ្នា បានរារាំងអគ្គីភ័យនេះមិនបង្កឆាបឆេះកន្លែងផ្សេងទៀតនោះទេ។ បើយោងតាមរបាយការណ៍របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យដឹងថា ក្រោយអគ្គីភ័យត្រូវបានពន្លត់ទាំងស្រុង ហើយនគរបាលជំនាញអគ្គិភ័យស្រាវជ្រាវ គឺអគ្គិភ័យនេះបង្កដោយឆ្លងចរន្តអគ្គិសនី (ផ្ទុះឌីសង់ទ័រភ្លើង) និងបានឱ្យរងការខូចខាតផ្ទះជួល០៦ខ្នងឈើប្រក់ស័ង្កសីនិងដែក ដោយបានបាត់បង់សម្ភារៈ ប្រើប្រាស់មួយចំនួនផងដែរ។ ម្ចាស់ផ្ទះមានឈ្មោះ ធី រិទ្ធិ ភេទប្រុសអាយុ៣៣ឆ្នាំ ប្រកបមុខរបរជាងជួសជុលម៉ូតូ៕
- រយៈពេល២៨ឆ្នាំ កម្ពុជាបោសសំអាតផ្ទៃដីមានមីនជាង២ ០០០គីឡូម៉ែត្រក្រឡា រយៈពេល២៨ឆ្នាំ កម្ពុជាបោសសំអាតផ្ទៃដីមានមីនជាង២ ០០០គីឡូម៉ែត្រក្រឡា រកឃើញ និងកម្ទេចសំណល់ជាតិផ្ទុះពីសង្គ្រាមរាប់បញ្ចូល ទាំងគ្រាប់បែកចង្កោមចំនួន ជិត៣លានគ្រាប់។ សម្តេចតេជោ នៅតែចាត់ទុកថា “គ្រាប់ មីននិងគ្រាប់មិនទាន់ផ្ទុះ ជាឃាតករលាក់មុខបំផ្លាញជីវិតប្រជាជន។ ក្នុងសារលិខិត នៃឱកាសអបខួបលើកទី២២ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា នៅតែចាត់ទុកថា “គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ ជាឃាតករលាក់មុខបំផ្លាញជីវិតប្រជាជន ។ សម្តេចតេជោ បញ្ជាក់ថា សង្គ្រាមបានបន្សល់នូវគ្រាប់ មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវ សោកនាដកម្មដ៏ឈឺចាប់ដែលមិនធ្លាប់កើត មាន ពីមុនមកនិងរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២០ រយៈពេល ២៨ឆ្នាំ កន្លងមកនេះ ផ្ទៃដីទំហំ ២ ១៣៨ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្ម ៥៨ភាគរយ វហេដ្ឋារចនាសម្ព័ន្ធ ១២ភាគរយ និងផ្សេងៗ ៣៨ភាគរយ […]
- ថ្ងៃស្អែក ក្រសួងការងារនឹងបើក «វេទិកាការងារប្រចាំខែកុម្ភៈ»របស់ក្រុមហ៊ុនធំៗចំនួន១០ ដែលផ្តល់ការងារជិត ១.៣០០កន្លែង ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នេះ កម្មវិធី «វេទិកាការងារប្រចាំខែកុម្ភៈ» នឹងត្រូវបើកដំណើរការដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនធំៗចំនួន១០ ដែលនឹងផ្តល់ឱកាសការងារជិត ១.៣០០កន្លែង ក្នុងមុខតំណែងជាច្រើនសម្រាប់សិស្ស និស្សិត យុវជន និងអ្នកស្វែងរកការងារធ្វើ។ គួរបញ្ជាក់ផងដែរថា កម្មវិធី «វេទិកាការងារ» គឺជាផ្នែកមួយនៃយន្តការរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់ សាធារណៈជនទូទៅ ជាពិសេសយុវជនដែលចង់ស្វែងការងារធ្វើ អ្នកស្វែងរកកន្លែងកម្មសិក្សា ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបាន កាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ (Telegram) ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕
- កម្ពុជា កំពុងរៀបចំសេចក្តីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ២០២១-២០៣៥” ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុករៀបចំសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថល និងសេចក្ដី ព្រាងក្របខណ្ឌគោលនយោបាយរដ្ឋាភិបាល ឌីជីថល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្ដីព្រាង ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ។ ស្របតាមស្មារតីនៃចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ និងការចង្អុលបង្ហាញនៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាល ទី៤, “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” ដែលត្រូវបានគិតគូរប្រកប ដោយភាពគ្រប់ជ្រុងជ្រោយ និងប្រាកដនិយមខ្ពស់ នឹងក្លាយជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់ក្នុងការធ្វើបរិវត្ដកម្មឌីជីថល។ ម្យ៉ាងទៀត ក្របខណ្ឌគោលនយោបាយនេះ ត្រូវបានរៀបចំឡើងដោយមានភាពឆ្លើយតបខ្ពស់ទៅនឹងនិន្នាការសកលនៃបដិវត្តន៍ ឧស្សាហកម្ម ៤.០ ក៏ដូចជាបរិវត្តកម្មឌីជីថល ដែលបាននិងកំពុងធ្វើឱ្យនិម្មាបនកម្មសេដ្ឋកិច្ចពិភពលោក និងតំបន់ មានការវិវឌ្ឍឥតឈប់ឈរ ជាពិសេសក្នុងបរិការណ៍ដែលចាប់តាំងពីឆ្នាំ ២០២០ មក, បទពិសោធន៍ និងមេរៀននៃវិបត្តិជំងឺកូវីដ-១៩ បានបង្ហាញអំពីសក្ដានុពលកាន់តែសំខាន់នៃបរិវត្តកម្ម ឌីជីថល ក្នុងការជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច។ ក្របខណ្ឌគោលនយោបាយនេះ កំណត់នូវចក្ខុវិស័យក្នុងការ “កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថល […]
- គិតត្រឹមពេលនេះ រាជរដ្ឋាភិបាលបញ្ចេញថវិកាជិត ៣ពាន់លានរៀលសម្រាប់ធ្វើចត្តាឡីស័កតាមព្រំដែន ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំនេះ ថវិកាជិត ៣ពាន់លានរៀល ត្រូវបានរដ្ឋាភិបាលកម្ពុជា ទម្លាក់ជាបន្តបន្ទាប់ និងចែកចេញជាបួនដំណាក់កាលសម្រាប់ខេត្តជាប់ព្រំដែនខ្មែរ-ថៃ ចំនួន៧ ដោយមិនគិតពីថវិកាចូលរួមរបស់សប្បុរសជននោះឡើយ។ ខេត្តដែលទទួលថវិកាទាំងនោះរួមមាន ៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ និងខេត្តកោះកុង។ ដោយឡែក ខេត្តដែលមានបន្ទុកទទួលពលករត្រឡប់មកពីប្រទេសថៃ ច្រើនជាងគេ រួមមានខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។ ក្នុងចំណោមនោះ ខេត្តដែលទទួលបានថវិកាច្រើនជាងគេ ចំនួនជាង ៦០០លានរៀល គឺខេត្តប៉ៃលិន បន្ទាប់មកទៀតគឺខេត្តឧត្តរមានជ័យទទួលបានថវិកាជិត៦០០លានរៀល។ ចំណែកខេត្ត ២ទៀត ដែលមាន ខេត្តបាត់ដំបង និងបន្ទាយមានជ័យ ទទួលបានថវិកាចំនួនជាង៤០០លានរៀល រួមនិងគ្រឿងឧបភោគ បរិភោគ រួមទាំងទឹកសុទ្ធ និងមីកញ្ចប់ជាច្រើនពាន់កេសផងដែរ។ ទន្ទឺមគ្នានេះដែរ ថវិកាចំនួន ១៧០លានរៀល និងសម្ភារៈចំនួន៨០០កញ្ចប់ ត្រូវបានផ្តល់ទៅខេត្តចំនួន ៦ទៀត ដែលជាប់ព្រំដែនកម្ពុជា វៀតណាម ដើម្បីរៀបចំធ្វើចត្តាឡីស័កក្នុងករណីមានអ្នកឆ្លងដែនចូលមកកម្ពុជា៕
- រដ្ឋមន្រ្ដីពាណិជ្ជកម្ម ស្នើធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំ ចេញផលិតផលកសិកម្មពីកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកជំទាវ Maria Amelita C. Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ឯកឧត្តមរដ្ឋមន្រ្ដី បានជំរុញឱ្យសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្ម និងវិនិយោគ និងបានអញ្ជើញភាគីហ្វីលីពីន ចូលរួមនូវកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអន្ដរជាតិរបស់កម្ពុជាដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្រោយវិបត្តិកូវីដ-១៩បានបញ្ចប់ទៅ។ លោកជំទាវ បានលើកឡើងពីទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរដែលកន្លងមកមានការរីកចំរើនជាលំដាប់ តែកំណើននេះបានថយចុះបន្ដិចបន្តួច ក្នុងឆ្នាំ២០២០ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ លោកជំទាវ បានស្ងើចសរសើរប្រទេសកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី។ ក្នុងកិច្ចជំនួបនេះ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្រ្ដី ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើសុំភាគីហ្វីលីពីនឱ្យពិនិត្យមើលលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា និងកៀងគរធុរជនហ្វីលីពីនមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដូចជាបង្កើតរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្មសម្រាប់នាំចេញទៅទីផ្សារហ្វីលីពីន និងសកលលោក។ លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងថា គោលការណ៍ថ្មីរបស់ប្រទេសហ្វីលីពីន បានអនុញ្ញាតឱ្យវិស័យឯកជនរបស់ខ្លួនមកទិញអង្ករដោយផ្ទាល់ ឱ្យតែអនុលោមតាមវិធានការអនាម័យ-ភូតគាមអនាម័យរបស់ហ្វីលីពីន ដោយមិនចាំបាច់ឆ្លងកាត់តាមរយៈយន្ដការរបស់រាជរដ្ឋាភិបាលទៀតឡើយ។ ទន្ទឹមនឹងនេះ ភាគីហ្វីលីពីនក៏បានជម្រាបថា រដ្ឋាភិបាលហ្វីលីពីនបានផ្ដល់ការទទួលស្គាល់ដល់ក្រុមហ៊ុនមួយចំនួនសម្រាប់ធ្វើពាណិជ្ជកម្មស្រូវអង្ករ ហើយស្ថានទូតនឹងផ្ញើបញ្ជីនោះមកក្រសួងពាណិជ្ជកម្ម ដើម្បីសម្របសម្រួលជាមួយក្រុមហ៊ុនហ្រ្គីនត្រេដ និងសហព័ន្ធស្រូវអង្ករកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្ដី បានស្នើសុំឱ្យធុរជនហ្វីលីពីនពិនិត្យលទ្ធភាពនាំ ចេញផលិតផលកសិកម្មដទៃ ទៀតពីកម្ពុជារួមមាន៖ ដំឡូង […]
- អ្នកជំនាញ៖ កម្ពុជាមានផ្ទៃដីដែលនៅសេសសល់សម្រាប់ធ្វើការដាំចម្ការឈើយ៉ាងតិច ២លានហិកតា ដោយអាចផ្តល់ការងារជូនពលរដ្ឋេះ៧០-៨០ម៉ឺននាក់ ការវិនិយោគលើកសិឧស្សាហកម្មផ្នែកចម្ការឈើដាំជារឿងថ្មីនៅកម្ពុជា តែការវិនិយោគនេះត្រូវបានអ្នកជំនាញផ្នែកបរិស្ថាន និងព្រៃឈើមើលឃើញថា វាជាដំណើរលើផ្លូវដ៏ត្រឹម ត្រូវមួយ របស់កម្ពុជា នៅក្នុងការបង្កើតជម្រើសថ្មី លើការប្រើប្រាស់ឈើប្រកបដោយនិរន្តរភាព បង្កើតការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ពលរដ្ឋនៅតាមជនបទ និងចូលរួមកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងការពារបរិស្ថាន។ ចម្ការឈើដាំជិត ៥០០០ ហិកតា ដែលក្រុមហ៊ុនស៊ីង បាយអូថិក បានដាំនៅក្នុងភូមិសាស្ត្រខេត្តក្រចេះនៅលើផ្ទៃដី ៣៤០០៧ ហិកតាដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់ពីរាជរដ្ឋាភិបាល គឹជាក្តីសង្ឃឹមថ្មីរបស់កម្ពុជាលើការវិនិយោគលើកសិឧស្សាហកម្មចម្ការឈើដាំ ហើយគេជឿជាក់ថា កម្ពុជានឹងអាចបោះជំហានទៅមុខដោយស្វាហាប់លើវិស័យនេះ និងឆ្ពោះទៅរកការប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានលើវិស័យចម្ការឈើដាំ។ លោក Run Peng Wei អ្នកជំនាញបច្ចេកទេសដាំកូនឈើរបស់ក្រុមហ៊ុនស៊ីង បាយអូថេក បានឱ្យដឹងថាការបង្កើតចម្ការឈើដាំ មិនត្រឹមតែកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ឈើធម្មជាតិនោះទេ ថែមទាំងផ្តល់ការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ បើតាមអ្នកជំនាញ ប្រទេសកម្ពុជាមានផ្ទៃដីដែលនៅសេសសល់សម្រាប់ធ្វើការដាំឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាពលរដ្ឋ សហគមន៍ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា ដីសហការដាំដើមឈើជាមួយរដ្ឋយ៉ាងតិច ២លានហិចតា ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី៧០ ទៅ៨០ ម៉ឺននាក់។ អ្នកជំនា ញរូបនេះបានជំរុញឱ្យមានការយក ចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតលើការវិនិយោគចម្ការឈើដាំនៅកម្ពុជាព្រោះវានឹងផ្តល់ផលប្រយោជន៍ ច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោក Run Peng Wei បានថ្លែងថាសម្រាប់ទិន្នផលមួយហិកតានៃចម្ការឈើដាំ គឺអាចប្រមូលបានទំហំ ១៥០ម៉ែត្រ […]
- រដ្ឋមន្ត្រីកសិកម្ម: កម្ពុជា នឹងប្រែក្លាយកសិកម្ម ទៅជាកសិកម្មទំនើប មានលក្ខណៈប្រកូតប្រជែង “ការអភិវឌ្ឍន៍វិស័យកសិកម្ម គឺទាមទារចាំបាប់ត្រូវពង្រឹង គុណភាពអប់រំ ស្រាវជ្រាវ និងផ្សព្វផ្សាយអំពីបច្ចេកវិទ្យាកសិកម្មនៅថ្នាក់ឧត្តមសិក្សា។ នេះជាប្រសាសន៍ណែនាំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រ មាញ់ និងនេសាទ ក្នុងពិធីប្រកាសចូលកាន់តំណែងនាយកវិទ្យា ស្ថានជាតិកសិកម្មកំពង់ចាម ព្រឹកថ្ងៃព្រហស្បតិ៍ទី១៨ ខែកុម្ភៈ។ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់របស់វិទ្យាស្ថាន ដោយទទួលបាននូវសមិទ្ធផល ស្នាដៃជាច្រើនគួរជាទីមោទនៈ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយសារវិបត្តិជំងឺឆ្លងកូវីដ -១៩ រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន បានបង្វែរទិសដៅ ផ្តោតភ្ជង់មកលើវិស័យកសិកម្មជាពិសេ ស ដោយបានជំរុញ គាំទ្រលើកទឹកចិត្ត និងជួយឧបត្តម្ភប្រជាពលរដ្ឋ ជាពិសេសក្រសួងឲ្យខិតខំពង្រឹងភាពម្ចាស់ការក្នុងការផលិត ដើម្បីធានាសន្តិសុខស្បៀង ផ្គត់ផ្គង់តម្រូវការទីផ្សារ បង្កើតឱកាសការងារ តាមរយ:ការបង្កើនផលិតភាពផលិតកម្មកសិកម្ម ឲ្យកាន់តែមានប្រសិទ្ធភាព ធានាបាននូវគុណភាព សុវត្ថិភាពកសិផល ដើម្បីធ្វើការនាំ ចេញ ប្រកួត ប្រជែងស្នើមុខមាត់ ធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និរន្តរភាព វិបុល ភាព និងសុខុមារភាពរបស់ប្រជាពលរដ្ន។ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


