ថ្ងៃ សៅរ៍ ទី២៣ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • កំណាត់ផ្លូវជាតិ៥ពីបាត់ដំបង ទៅសិរីសោភ័ណ ដែលមាន ៤គន្លងគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០២១នេះ ភ្នំពេញ ៖ កំណាត់ផ្លូវជាតិលេខ៥ ពីបាត់ដំបង ទៅសិរីសោភ័ណ ប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២១នេះ។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងដូច្នេះក្នុងពិធី បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ លោកបញ្ជាក់ថា ក្រសួងក៏ត្រៀមជ្រើសរើសក្រុមហ៊ុនដើម្បីបន្តសាងសង់ផ្លូវពីសិរីសោភ័ណ ទៅប៉ោយប៉ែតផងដែរ។ គួរបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ ៥ ត្រូវបានបែងចែកជា បីផ្នែកធំៗរួមមាន៖ ផ្នែកខាងជើង(បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ផ្នែកកណ្តាល(ធ្លាម្អម-បាត់ដំបង) មានប្រវែងសរុប ១៤៦,០៤គីឡូម៉ែត្រ និងផ្នែកភាគខាងត្បូង(ព្រែកក្តាម ខេត្តកណ្តាល-ធ្លាម្អម ខេត្តពោធិ៍សាត់) មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួនច្បារចំកណ្តាល៕
  • ម្នាក់ដាច់កស្ទើធ្លាក់ចេញពីស្មា និងម្នាក់ទៀតរងរបួសក្នុងករណីឃាតកម្មមួយនៅខេត្តពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១)៖ បុរសម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ កាប់មួយ កាំបិតដាច់កស្លាប់ និងម្នាក់ទៀតរងរបួស រួចជនល្មើសគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២ និង៣០នាទីយប់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥ ទល់មុខគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុប្រាសាក់ ស្ថិតក្នុងភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សេចក្តីរាយការណ៍ពីសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះក្នុងករណីឃាត កម្មនេះ មានឈ្មោះ ជួប សុខលី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ប្រភពពីប្រជាពលរដ្ឋ បានឱ្យដឹងថា ដំបូងគេឃើញមានម៉ូតូ២គ្រឿង បានជិះមក កាប់ជនរងគ្រោះ ដែលកំពុងតែជ្រកនៅក្រោមដើមព្រីង ជាមួយមិត្តភក្ត្រ ។បន្ទាប់ពីកាប់រួចជនល្មើសក៏ជិះម៉ូតូគេចបាត់ស្រមោល។ជនរងគ្រោះត្រូវមួយកាំបិត ក្រោមកញ្ចឹងកខាងឆ្វេង បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹង កន្លែង ដោយឡែក មិត្តភក្ត្រ របស់ជនរងគ្រោះម្នាក់ក៏ទទួលរងរបួសផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវស៊ើបអង្កេត តាមរកជនបង្កហេតុ ដើម្បីចាត់ការតាមនីតិវិធី៕ […]
  • អភិបាលខេត្តព្រៃវែងណែនាំអោយកងកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាមបង្កើនការរឹតបន្តឹងចំពោះការឆ្លងដែនចេញចូលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ (ខេត្តព្រៃវែង): អភិបាលខេត្តព្រៃវែង ឯកឧត្តម ជា សុមេធី បានណែនាំអោយកង កម្លាំងទាំងអស់ដែលឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ត្រូវរឹតបន្តឹងចំពោះការលួចចេញចូលខុសច្បាប់របស់ប្រជាជននៃប្រទេសទាំងពីរ គោលបំណងដើម្បីការពារទប់ស្កាត់ការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺកូវីដ-១៩ ស្របតាមសេចក្តីថ្លែងសារពិសេសរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីផ្ញើជូនជនរួមជាតិអំពីវិធានសុខាភិបាល។ឯកឧត្តម អភិបាលខេត្ត ក៏បានដឹកនាំគណៈកម្មការប្រយុទ្ធនិងជំងឺកូវីដ-១៩ ខេត្ត និងអាជ្ញាធរស្រុក រួមជាមួយស្ថាប័នពាក់ព័ន្ធ ចុះពិនិត្យកន្លែងធ្វើចត្តាឡីស័កតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងតំបន់ស្នាក់ការច្រកទ្វារស្វាយអាង៉ោងស្ថិតក្នុងស្រុក កំពង់ត្របែក ខេត្តព្រៃវែងផងដែរនិងបានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជាការលើកទឹកចិត្តដល់កម្លាំងធ្វើចត្តាឡីស័កតាមបន្ទាត់ព្រំដែនផងដែរ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាជនទាំងកម្ពុជា និងវៀតណាម មិនត្រូវចល័តលួចឆ្លងដែនខុសច្បាប់ឡើយ ក្នុងដំណាក់កាលនេះអាចមានហានិភ័យខ្ពស់ទាំងផ្នែកសន្តិសុខ និងសុខភាព។ ទន្ទឹមនឹងនេះ ដើម្បីការពារសុខភាពរបស់បងប្អូន និងក្រុមគ្រួសារ ក៏ដូចជាសុខភាពសាធារណៈ បងប្អូន នឹងត្រូវក្រុមការងារចត្តាឡីស័កកម្ពុជានៅតាមច្រកព្រំដែន កម្ពុជា-វៀតណាម យកសំណាកទៅពិនិត្យជំងឺកូវីដ-១៩ និងដាក់អោយធ្វើ ចត្តាឡីស័កនៅព្រំដែនចំនួន១៤ថ្ងៃបើទោះបីជាបងប្អូនឆ្លងចូលមកកម្ពុជា តាមច្រកណាមួយក៏ដោយ។ម្យ៉ាងវិញទៀត បងប្អូន អាចប្រឈមនឹងការឃាត់ខ្លួន និងរងការពិន័យរបស់អាជ្ញាធរកម្ពុជាក្នុងពេលធ្វើដំណើរខុសនឹងបំរាមរបស់អាជ្ញាធរកម្ពុជាយើង៕ ដោយ៖ស៊ីម សាន់(កែសម្រួលដោយ មណ្ឌល កែវ)
  • សភាពាណិជ្ជកម្មអឺរ៉ុប: សហភាពអឺរ៉ុប នៅតែជាដៃគូសហការ ជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងសំខាន់ ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកTassilo Brinzer បានបញ្ជាក់ជូន ឯ.ឧ វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីជំនួបម្សិលមិញថា សហភាពអឺរ៉ុប នឹងនៅតែជាដៃគូសហ ការជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម ក្នុងការជំរុញកំណើនផលិតកម្មកសិកម្ម តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្របតាមតម្រូវការទីផ្សារ ពង្រីកការកែ ច្នៃកសិផល ការបណ្តុះបណ្តាលធន ធានមនុស្ស ដើម្បីធានាដល់ការប្រកួតប្រជែង ស្របការប្រែ ប្រួលអាកាសធាតុ និងបរិយាប័ន្ន។ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន មានប្រសាសន៍ថា វិស័យកសិកម្មក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ បាននូវសន្តិសុខស្បៀង និងកំពុងជំរុញការនាំចេញកសិនផលទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារចិន កូរ៉េ និងសហភាពអឺរ៉ុប មានជាអាទិ៍៖ អង្ករ ម្រេច ចំណិតដំឡូងក្រៀម គ្រាប់ស្វាយចន្ទីកែច្នៃរួច ចេកអំបូងលឿង ស្វាយកែវរមៀត និងសេរ៉ូស្វាយ។ល។ ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ទីផ្សារអឺរ៉ុប ក្រៅពីអង្ករ បរិមាណកសិផល នាំចេញដទៃទៀត ហាក់ដូចជានៅមានកម្រិតទាប ហេតុ នេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំលោកប្រធានថ្មីជួយពិនិត្យ ពិចារណាលើកសិ […]
  • ឯកឧត្តម ងួន រតនៈ អញ្ជើញអមដំណើរឯកឧត្តមបណ្ឌិត ម៉ង ប៊ុនហេង ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក ស្រុកកំរៀង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើដល់អាជ្ញាធរខេត្តជាប់ព្រំដែន បន្តជួយចាត់វិធានការឲ្យបានតឹងរ៉ឹង ពួកមេខ្យល់ ដែលលួចនាំពលករឆ្លងដែនខុសច្បាប់ ហើយគេចវេសពីការធ្វើចត្តាឡីស័ក។ ឯកឧត្តម បានអំពាវ នាវដល់ពលរដ្ឋ បន្តអនុវត្តវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ខណៈកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ ១៩ នៅសល់តិចតួចនិងកំពុងគ្រប់គ្រងបាន ។ ការអំពាវនាវនេះធ្វើឡើងកាលពីរសៀលម្សិលម៉ិញ ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តម ងួន រតន: អភិបាល ខេត្ត បាត់ដំបង អញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡី ស័ក ស្រុកកំរៀង ខេត្តបាត់ដំបង។ ឯកឧត្តមបណ្ឌិត ម៉ម ប៊ុនហេង បានធ្វើការអំពាវនាវដល់ ពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំសម្រុកមកលេងស្រុកកំណើត ក្នុងរដូវបុណ្យចូលឆ្នាំព្រណីជាតិខាងមុខ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩ ជាមួយរាជរដ្ឋាភិបាល ។ ឯកឧត្តមរដ្ឋមន្ត្រី បន្តមានប្រសាសន៍ថា ក្នុងវិបត្តិនៃជំងឺកូវីដ ១៩ ពលករដ្ឋគួរស្វែងរកការងារធ្វើក្នុងស្រុក ឲ្យអស់លទ្ធ ភាពសិន មុននឹងធ្វើការចំណាកស្រុកទៅក្រៅប្រទេស ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃជំងឺនេ ព្រោះរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បានរៀបចំនូវការងារ និងបង្រៀនជំនាញខ្លីៗដល់ពលករ ដែលបានបាត់បង់ការងារធ្វើ។ ឯកឧត្តមបណ្ឌិត […]
  • ស្រុកបន្ទាយស្រី ចាប់ផ្តើមបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមចំណុចគោលដៅសំខាន់ៗ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃនេះតទៅ គណៈបញ្ជាការឯកភាពស្រុកបន្ទាយស្រីនឹងបង្កើនសមត្ថភាពរបស់ខ្លួនបានមួយកម្រិតទៀត ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ជាពិសេសចំពោះបទល្មើសចរាចរណ៍ ការរត់គេចវេស ចោរលួចឆក់ប្លន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។ នេះជាការបញ្ជាក់របស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី តាមរយៈ facebook របស់លោក។ លោកបញ្ជាក់ថា កាមេរ៉ាសុវត្ថិភាពទាំងនេះមានសមត្ថភាពឃ្លាំមើល២៤ម៉ោង លើ២៤ម៉ោង អាចងាករេនិងទាញយករូបភាពជិតឆ្ងាយបាន ដើរដោយថាមពលសូឡាស្វ័យប្រវត្តិ និងភា្ជប់ជាមួយប្រព័ន្ធអុីនធឺណេត ដោយបញ្ជូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទុកទិន្នន័យបានពេញមួយខែដោយមិនចាំបាច់លុបចេញ។ លោកបន្ថែមថា ក្នុងនាមជាស្រុកទេសចរណ៍ ការធានាឱ្យបាននូវសុខសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ នឹងផ្តល់ទំនុកចិត្ត ព្រមទាំងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់អ្នកទេសចរដែលអញ្ជើញមកទស្សនានៅក្នុងស្រុក។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមជួយគាំទ្រក្នុងគម្រោងបង្កើនសុវត្ថិភាពនៅតាមភូមិឃុំរបស់រដ្ឋបាលស្រុកមួយនេះ៕
  • ថ្ងៃនេះ មិនមានរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីនទេ តែមានអ្នកជំងឺម្នាក់ជាសះស្បើយ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៧០នាក់ និងអ្នកជំងឺ៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
  • សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា រៀបចំវគ្គបណ្ដុះបណ្ដាលពិសេសស្ដីពី «ការអភិវឌ្ឍន៍សមត្ថភាព ដឹកនាំវិស័យសារព័ត៌មាន» (ភ្នំពេញ,ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១)៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ដែលមានឯកឧត្ដម ហ៊ុយ វណ្ណៈ ជាប្រធាន បានជូនដំណឹងពីការរៀបចំបើកវគ្គបណ្ដុះបណ្ដាលពិសេស ស្ដីពី«ការអភិវឌ្ឍន៍សមត្ថភាព ដឹកនាំវិស័យសារព័ត៌មាន»។ យោងតាមសេចក្ដីជូនដំណឹង របស់ស.ស.ស.ក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលពិសេសនេះ គឺមានរយៈពេល២ថ្ងៃ នៅថ្ងៃសៅរ៍ទី១ និងថ្ងៃអាទិត្យទី២ ខែឧសភា ឆ្នាំ២០២១ ដែលធ្វើឡើងនៅអាគារសេរីភាព នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ សេចក្ដីជូនដំណឹងដដែល បានឲ្យដឹងបន្តថា វគ្គបណ្ដុះបណ្ដាលនេះ បើកទូលាយការចុះឈ្មោះចូលរៀន ជូនដល់៖ និស្សិត បុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការ សារព័ត៌មានមហាជន និងអ្នកសារព័ត៌មានដែលមានបំណងបំប៉នចំណេះដឹងបន្ថែម។ ចំពោះវិញ្ញាបនបត្របញ្ជាក់ការសិក្សា នឹងប្រគល់ជូនសិក្ខាកាមក្រោយបញ្ចប់វគ្គសិក្សា។ រីឯកម្រងមុខវិជ្ជាសម្រាប់ឧទ្ទេសនាម គឺរៀបចំឡើងក្នុងគោលបំណងចែករំលែក ដល់សិក្ខាកាមនូវចំណេះដឹង ជាមូលដ្ឋានគ្រឹះក្នុងកិច្ចការព័ត៌មាន និងការផ្សព្វផ្សាយដូចតទៅ៖ ទី១. ស្វែងយល់៖ ព័ត៌មានក្នុងបរិបទសេដ្ឋកិច្ចឌីជីថល និងភូមិសាស្ដ្រនយោបាយ ទី២. សារព័ត៌មានក្នុងយុគសម័យឌីជីថល និងសុវត្ថិភាពInternet ទី៣. ស្វែងយល់ភាពខុសគ្នារវាង ការសរសេរព័ត៌មានសម្រាប់កាសែតបោះពុម្ភ, សារព័ត៌មានអនឡាញ, ទស្សនាវដ្ដី, […]
  • ពលករខ្មែរម្នាក់បានរត់គេចខ្លួនពីចត្តាឡីស័ករួមនឹងមនុស្ស៤នាក់ ត្រូវបានឃាត់ ខ្លួនបន្ទាប់ពីព្យាយាមរត់គេចខ្លួន (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១)៖យុវតីម្នាក់ដែលសង្សារបានលួច ដឹកចេញពីមណ្ឌលចត្តាឡីស័កស្រុកត្រពាំងប្រាសាទ ដែលនៅពេលនេះ ត្រូវកម្លាំងសមត្ថកិច្ច ស្រុកអន្លង់វែងឃាត់ខ្លួនបានរួមជាមួយបក្ខពួកចំនួន៤នាក់ បញ្ជូនទៅអោយអាជ្ញាធរ និងមន្រ្តីជំនាញនាំយកទៅធ្វើចត្តាឡីស័ក។ យុវតីដែលបានបាត់ខ្លួនពីមណ្ឌលចត្តាឡីស័ក កាលម៉ោង២៤ ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ដែលត្រូវបានសង្សារនាំលួចរត់ចេញ ពីមណ្ឌលធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាហ៊ុនសែនគ្រួសារយ៉េត ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ហើយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុកអន្លង់វែង និងស្រុកត្រពាំងប្រា សាទ បានចុះប្រតិបត្តិការរកឃើញនៅម៉ោង១៣ និង៤០នាទី ថ្ងៃ១៦ខែកុម្ភ: ឆ្នាំ២០២១ស្ថិតនៅមុខផ្ទះសំណាក់ឡាក់គីស្តារ ភូមិអូរចិញ្ចៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួមនឹងបក្ខពួក ៤នាក់ទៀត។ យុវតីឈ្មោះ ធា ស៊ីថា អាយុ ១៧ឆ្នាំ រស់នៅភូមិ ព្រែកសង្ហា ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានរត់គេខ្លួនពីចត្តាឡីស័ក។ ហើយចំណែកឈ្មោះ ឌិន សាម៉ើយ ភេទប្រុស អាយុ២១ឆ្នាំកសិករ រស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាសង្សារជាអ្នកនាំរត់។ […]
  • អភិបាលខេត្តព្រះសីហនុ ស្នើប្រធានតំណាងការិយាល័យកុងស៊ុលចិន ជួយរៀបចំប្លង់គោលខេត្តព្រះសីហនុ ដូចទៅនឹងទីក្រុងសិនជិន ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឲ្យលោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ជួយជំរុញទីក្រុងសិនជិន ប្រទេសចិន ក្នុងការរៀបចំប្លង់គោលខេត្តព្រះសីហនុ និងជួយសម្រប សម្រួលការបណ្តុះបណ្តាលធនធានមនុស្សក្នុងការធ្វើផែន ការបានទៅសិក្សានៅទីក្រុងសិនជិន។ ជាមួយគ្នាអភិបាល ខេត្តក៏ស្នើពន្លឿនការនាំយកម៉ាស៊ីនវិភាគរកមេរោគកូវីដ-១៩ មកកាន់ខេត្តព្រះសីហនុ ព្រោះយើងកំពុងជម្រុញការសាងសង់មន្ទីរពិសោធន៍វេជ្ជសាស្ត្រនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ឱ្យបានឆាប់រួចរាល់។ សព្វថ្ងៃយើងបានយកសំណាកទៅវិភាគនៅរាជធានីភ្នំពេញ វាជួបហានិភ័យច្រើន និងខាតពេលវេលា។ សូមរដ្ឋាភិបាលចិនបន្តជួយគាំទ្រការសាងសង់មន្ទីរ ពេទ្យនៅខេត្តព្រះសីហនុ ដែលមានមន្ត្រីជំនាញបច្ចេកបរទេសចុះមកធ្វើការសិក្សាកន្លងមក ព្រោះវាមានអត្ថប្រយោជន៍ និងគុណតម្លៃដល់ប្រជាពលរដ្ឋ និងអ្នកវិនិយោគនៅខេត្តព្រះសីហនុ ។ ឯកឧត្តម គួច ចំរើន បញ្ជាក់ថា ខេត្តព្រះសីហនុមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញចេញ-ចូលឆ្លងកាត់ ៧០ភាគ រយនៃទំនិញនៅទូទាំងប្រទេស រួមចំណែកជំរុញកំណើនសេដ្ឋកិច្ច។ កន្លងមករាជរដ្ឋាភិបាលកម្ពុជា មានកិច្ចសហ ប្រតិបត្តិការជាមួយប្រទេសជប៉ុន កសាងអភិវឌ្ឍកំពង់ផែទឹកជ្រៅដំណាក់កាលទី១ និងទី២ សម្រាប់នាវាដែលមានជម្រៅទឹក ១៣,៥០ ម៉ែត្រ ចូលចត និងផ្តល់ឱកាសប្រកួតប្រជែងតម្លៃដឹកជញ្ជូនផ្លូវសមុទ្រ។ រាជរដ្ឋាភិបាល គ្រោងនឹងអភិវឌ្ឍន៍កំពង់ផែដំណាក់កាលទី៣ និងទី៤ ឱ្យនាវាមានជម្រៅទឹក១៨ម៉ែត្រ ធ្វើចរាចរណ៍តាមសមុទ្រចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយតម្លៃនៃការដឹកជញ្ជូនមានតម្លៃថោក ហើយជាឱកាសដល់អ្នកវិនិយោគបង្កើនកំណើនការងារប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ […]
  • សម្តេចក្រឡាហោម ស ខេង ណែនាំឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់រាជធានី-ខេត្ត ត្រូវចុះបណ្តុះបណ្តាលដល់មន្ត្រីដែលបំរើសេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ ប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ស្រុក ត្រូវចុះទៅបណ្តុះបណ្តាល ណែនាំ និងជួយជ្រុមជ្រែងដល់មន្ត្រីដែលបំរើសេវាជាមួយប្រជាពលរដ្ឋ ដែលក្នុងនោះរួមមាន៖ទី១ មេឃុំ ចៅសង្កាត់, ទី២ ស្មៀនឃុំ ស្មៀនសង្កាត់, ទី៣ មេប៉ុស្ត៍ /នគរបាលឃុំ, និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។ សម្តេចក្រឡាហោម ស ខេង បានលើកទឹកចិត្តឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាលរាជធានី-ខេត្តបន្តណែនាំដល់ក្រុមការងារថ្នាក់ស្រុកចុះទៅណែនាំដល់មេឃុំ ចៅសង្កាត់), ស្មៀនឃុំ ស្មៀនសង្កាត់ មេប៉ុស្ត៍ នគរបាលឃុំ និងមេភូមិទាំងនៅក្រុង និងជនបទដែលជាអ្នកធ្វើការងារបំរើសេវាដោយផ្ទាល់ជូនដល់ប្រជាពលរដ្ឋឱ្យបានល្អដោយទង្វើទាំងនេះធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្តហើយនឹងគាំទ្រដល់រាជរដ្ឋាភិ បាល។ សម្តេចក្រឡាហោម ស ខេងបានបន្ថែមទៀតថា រាល់ការជួបប្រជុំណែនាំជាមួយមន្ត្រីបំរើសេវាសាធារណរបស់យើងគឺពុំមែនក្នុងន័យស្តីបន្ទោសនោះទេ ប៉ុន្តែដើម្បីធ្វើការតម្រង់ទិសលើកទឹកចិត្ត និងជួយជ្រុមជ្រែងឱ្យការងារពួក គាត់ធ្វើកាន់តែល្អប្រសើរឡើង។ សម្តេចក្រឡាហោម ស ខេង បានបន្តថា ការផ្តល់សេវាសាធារណៈបានល្អ គឺស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្នុងនោះ […]
  • សម្ដេច ស ខេង ផ្ដល់រថយន្តចំនួន៥០គ្រឿង ទៅបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលចំនួន១៩ខេត្ត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូល រួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្តចំនួន១៩ អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិ សរុបប្រមាណ ១៧០រូប។ ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយ ការណ៍ថា ការបំពាក់មធ្យោបាយបម្រើឲ្យកិច្ចប្រតិបត្តិការ នៅតាមបណ្ដាអង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ពីចុងឆ្នាំ២០១៩មក សម្ដេចក្រឡាហោម បានផ្ដល់ជាអំណោយនូវរថយន្តចំនួន៣លើក សរុបចំនួន៩៥គ្រឿង ហើយព្រឹកនេះ គឺជាលើកទី៤ សម្ដេចក្រឡាហោមបានផ្ដល់រថយន្តចំនួន៥០គ្រឿង ជូនបណ្ដាអធិការនគរបាលស្រុកដាច់ស្រយាលនៅតាមខេត្តចំនួន១៩ រួមមាន៖ ខេត្តព្រៃវែង, បាត់ដំបង, បន្ទាយមានជ័យ, ស្ទឹងត្រែង, ពោធិ៍សាត់, ព្រះ វិហារ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, តាកែវ, កំពត, ព្រះសីហនុ, […]
  • សម្ដេចក្រឡាហោម ស ខេង អញ្ជើញប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលរាជធានី -ខេត្ត ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយក ដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរ បាលខេត្តចំនួន១៩ អធិការនគរបាលស្រុក និងមន្ត្រីនគរ បាលជាតិ សរុបប្រមាណ១៧០រូប៕ ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
  • អត្រាប្ដូរប្រាក់រៀលនៅថ្ងៃនេះ ១ដុល្លារភ្លេងស្មើនឹង ៤ ០៦៦រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសគិតជាមធ្យម នៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៦៦,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៩៥៩,៥០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៦៨៨,០០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ៣ ១៨៣,០០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ២៣៦,០០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៥៩៣,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦៣៣,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០៩១,៥០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៨៧៦,០០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៧១,៥០រៀល ; ១បាតថៃ ស្មើ ១៣៧,០០រៀល […]
  • រដ្ឋបាលខេត្តកោះកុង រៀបចំផែនការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់ព្រំដែន និងការធ្វើចត្តាឡីស័ក លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងរៀបចំការពង្រឹងការត្រួតពិនិត្យអ្នកឆ្លងកាត់តាមព្រំដែន និងការធ្វើចត្តា ឡីស័ក។ លោកជំទាវអភិបាលខេត្ត បានផ្តល់ការណែនាំ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវរៀបចំផែនការពង្រឹងការងារឆ្លងដែនដោយខុសច្បាប់របស់ប្រជាពលរដ្ឋនៅតាមព្រំដែនប្រទេស ជិតខាង ពិសេសតាមបណ្តោយព្រំដែនខេត្ត ទាំងព្រំដែនគោក និងព្រំដែនទឹក។ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ការងារគ្រប់គ្រងប្រជាពលរដ្ឋក្នុងមណ្ឌលធ្វើចក្តាឡីស័ក ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ អាជ្ញាធរមូលដ្ឋានត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូ លាយ នូវគោលការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានា អំពីវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)