ព័ត៌មានថ្មី
- អភិបាលខេត្តព្រះសីហនុ សួរសុខទុក្ខកីឡាករ កីឡាការិនីជួបគ្រោះថ្នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរក្នុងក្រុងព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេ ខាធិការ NOCC អញ្ជើញសួរសុខទុក្ខកីឡាករ កីឡាការិនីដែលជួបគ្រោះថ្នាក់ក្នុងការចូលរួមព្រឹត្តិការណ៍កីឡាទេស ចរណ៍តំបន់ ឆ្នេរក្នុងក្រុងព្រះសីហនុ”ជិះកង់នៃក្តីស្រឡាញ់” ១៤កុម្ភ: នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។ ក្នុងនោះយុវជនជាកីឡាករជិះកង់ ២៥គីឡូម៉ែត្រ បានដួលក្នុងពេលប្រកួតធ្វើឱ្យបាក់ឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ និងកីឡាការិនីជិះកង់ ១៥គីឡូម៉ែត្រ បានដួលសន្លប់ក្នុងពេលជិះកង់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកកាន់មន្ទីរពេទ្យបានទាន់ពេលវេលា ។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខកីឡាករទាំងពីរនាក់ និងបាននាំយកកន្ត្រកផ្លែឈើ និងថវិកាជូនកីឡាករទាំងពីនាក់ ក្នុងម្នាក់ទទួលបានថវិកា ២លានរៀល និងផ្លែឈើម្នាក់មួយកន្ត្រក ព្រមទាំងជូនពរឱ្យកីឡាករ កីឡាការិនីទាំងពីរនាក់ ព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗនេះ ។ លោកជំទាវ អ៊ូ ធីដាពៅ ជំនួសមុខឲ្យឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាំយកថវិកាឧបត្តម្ភជូនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចំនួន ១០០នាក់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់។ ដោយឡែកបុរសម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យភ្លើងឆេះរោលពេញខ្លួន […]
- សហគមន៍កសិកម្មទន្សោងកោះញែក លែងចូលព្រៃកាប់ឈើខុសច្បាប់ ការបរបាញ់សត្វព្រៃ និងទន្ទ្រានដីព្រៃ ងាកមកប្រកបរបរកសិកម្ម កសិកម្ម គឺជាជម្រើសរបរចិញ្ចឹមជិវិតដ៏ប្រសើរមួយរបស់សហគមន៍ ដែលជំនួសអោយការកាប់ព្រៃ ឬបរបាញ់សត្វ។ នេះជាការលើកឡើង របស់អង្គការ WWF ដែលកំពុងធ្វើការអភិរក្សនៅដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វ ព្រៃភ្នំព្រេច។ សមាជិកសហគមន៍កសិកម្មទន្សោងកោះញែក ត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍មេត្រីភាពបរិស្ថាន ដោយបញ្ចៀសនូវសកម្មភាពដែលច្បាប់ហាមប្រាមដូចជា ការបរបាញ់សត្វព្រៃ និងការកាប់ឈើខុសច្បាប់ ការទន្ទ្រានដីព្រៃ និងការបំពុល បរិស្ថានដោយប្រើប្រាស់សាធារគីមីកសិកម្មជាដើម។ កសិករដែលចូលរួមក្នុងសហគមន៍កសិកម្មទន្សោងកោះញែក ទទួលបានការបណ្តុះបណ្តាលស្តីពីបច្ចេកទេសកសិកម្មដែលគាំទ្រនិរន្តរភាពបរិស្ថាន ដើម្បីទទួលបានទិន្នផលខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន។ លើសពីនេះ កសិករជាសមាជិកក៏បន្តទទួលបានការគាំទ្រផ្នែកបច្ចេកទេសផ្សេងៗបន្ថែមផងដែរ ក្នុងនោះរួមមានការពិនិត្យគុណភាពផលកសិកម្ម និងការជួយជ្រុមជ្រែងក្នុងការរកទីផ្សារ។ក្នុងឆ្នាំ២០២០កន្លងនេះ បន្លែដែលដាំដោយកសិករគំរូចំនួន១៩គ្រួសារ បានទទួលទិន្នផលល្អ ដែលផ្តល់ចំណូលគិតជាទឹកប្រាក់ចំនួនប្រមាណ ២១.០៣៦ ដុល្លារ ខណៈពេលដែលកសិករ ១០៨គ្រួសារទៀត ផលិតបានទិន្នផលស្រូវចំនួនជាង ៦៦២តោនក្នុងឆ្នាំ២០២០ លក់បាន ៣៩៩តោន ដែលគិតជាទឹកប្រាក់ចំនួន ៨៤.០៥៧ ដុល្លារ។ សូមជម្រាបថា សហគមន៍កសិកម្មទន្សោងកោះញែក (ផលិតផលកសិកម្មទន្សោងកោះញែក) ដែលជាក្រុមចង ក្រងឡើង ដើម្បីអនុវត្តកសិកម្មផ្សារភ្ជាប់ នឹងការអភិរក្ស ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០១៩ ហើយមានសមាជិកកសិករចំនួន ១២០គ្រួសារ មកពីសហគមន៍តំបន់ការពារ ធម្មជាតិចំនួន៤ ដែលស្ថិតនៅដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច […]
- អគ្គិភ័យរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចិន-វៀត ណាម ឆ្នាំ២០២០ កើតឡើង១៤លើក ថយចុះជាងឆ្នាំមុន ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះអគ្គិភ័យទូទាំងប្រទេសរយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម (គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១) គឺកើតមានចំនួន១៤លើក ។ ដូច្នេះ បើប្រៀបធៀបទៅនឹងរយៈពេល៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ ឃើញថា ក្នុងឆ្នាំ២០២១នេះ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣លើក(១៤/១៧លើក) ៕
- រថយន្តកាមរីបាឡែនបើកលឿនមិនប្រយ័ត្នបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់២នាក់ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៧ ខែ កុម្ភះ ឆ្នាំ២០២១)៖ មនុស្សម្នាក់បានស្លាប់នៅ កន្លែងកើតហេតុ និង២នាក់ទៀត បានរងរបួសធ្ងន់ធ្ងរត្រូវបានដឹកយក ទៅសង្គ្រោះ ខណៈដែលជិះម៉ូតូ១គ្រឿង ត្រូវបានរថយន្តកាមរីបាឡែន បើកលឿនបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៦និង២០នាទី ព្រលប់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នៅ លើកំណាត់ផ្លូវជាតិលេខ១៤៤០ ចំណុចភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសំរោងទងបានឲ្យដឹងថា រថយន្ដម៉ាកកាមរី បាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2P-0696 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាននោះទេ(គេចខ្លួនបាត់ក្រោយកើតហេតុ) បើកបរតាមបណ្តោយផ្លូវជាតិលេខ១៤៤០ ក្នុងទិសដៅពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ1K-1318 ពេញទំហឹង អ្នកបើកបរឈ្មោះ អ៊ុំ សោភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងទន្លាប់ ឃុំវល្លិសរ ស្រុកសំរោងទង ឌុបមនុស្ស០២នាក់ ៖ ទី០១-ឈ្មោះ សឿន សុខជា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន […]
- សម្តេចតេជោបញ្ជាក់ថា ការទទួលបានវ៉ាក់សាំងកូវីដ ១៩ពេលនេះ គឺដោយសារតែផ្លែផ្កានៃកិច្ចសហប្រតិ បត្តិការល្អរវាងកម្ពុជានិងចិន សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដោយសារតែផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងចិន ទើបប្រទេសកម្ពុជា មានឱកាសបានទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ពេលនេះគ្រា ដែលប្រទេសជាច្រើនពុំទាន់បានទទួលវ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានចំណង មិត្ត ភាពរឹងមាំរវាងកម្ពុជានិងចិន ថ្ងៃនេះយើងក៏ពុំបានទទួលបានវ៉ាក់សាំងកូវីដ១៩នោះដែរ ដែលចំណុចនេះហើយគឺជាមោទនភាពរបស់កម្ពុជាក្នុងការធ្វើជាដៃគូសហប្រតិបត្តិការ និងជាមិត្តរបស់ចិន។ លោក វ៉ាន វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានបញ្ជាក់ថា វ៉ាក់សាំងនេះ នឹងចូលរួមចំណែកដ៏សំខាន់ជាមួយកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ចិនសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការងារទប់ស្កាត់ជំងឺកូវីដ-១៩ ផងដែរ៕
- អ្នកសារព័ត៌មានទាំងអស់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ដំណាក់កាលដំបូងដែរ នៅក្នុងសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២១ ក្រោយពិធីប្រគល់-ទទួល អំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង (SARS-CoV-2Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្ដេច តេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពឱ្យអ្នក សារព័ត៌មានទាំងអស់ ទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយសារអ្នកសារព័ត៌មានត្រូវជួប ប្រទះនឹងមនុស្ស និងកន្លែងជាច្រើននៅក្នុងវិជ្ជាជីវៈរបស់ខ្លួន។ សម្តេចបញ្ជាក់ថា ” ខ្ញុំសុំឲ្យអ្នកសារព័ត៌មានទាំងអស់ដែលមានអាយុចាប់ពី១៨ ឆ្នាំ រហូតក្រោម៥៩ ឆ្នាំមកទទួលវ៉ាក់សាំង ដោយអាចចុះឈ្មោះតាមអនឡាញជាមួយក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យបងប្អូនអ្នក សារព័ត៌មាន ធ្វើការសហការចុះឈ្មោះជាមួយក្រសួង សុខាភិបាល ដើម្បីទទួលបានការចាក់វ៉ាក់សាំងនេះ។ សម្តេចក៏ជំរុញឱ្យក្រសួងសុខាភិបាល ធ្វើការផ្សព្វផ្សា យនិងសិក្សាអំពីលក្ខខណ្ឌទាំង១៤ចំណុចដែលមនុស្សអាចទទួលបានវ៉ាក់សាំងបាន៕
- ទីស្ដីការគណៈរដ្ឋមន្ត្រីធ្វើសន្និសីទកាសែតស្ដីពី«វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្ដកែប» ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ នេះ មានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកែប» នៅជាន់ផ្ទាល់ដី សាលសេរីភាពនៃទីស្ដីការគណៈរដ្ឋមន្ដ្រី។ សន្និសីទនេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផលដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។ សន្និសីទសារព័ត៌មាននេះ ដឹកនាំដោយលោក ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ដោយឡែក វាគ្មិនដែលនឹងចូលរួមគឺតំណាងរដ្ឋបាលខេត្តកែប៕
- មន្រ្តីកម្ពុជា-ចិនផ្សព្វផ្សាយសៀវភៅ«ឯកឧត្តម ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន» ភាគ៣នៅខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ ៖ សៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពី អភិ បាលកិច្ចប្រទេសចិន» ភាគ៣ជាភាសាអង់គ្លេស ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ និង ស្ថានអគ្គកុងស៊ុលស្ថានទូតចិនប្រចាំខេត្តសៀមរាប បានធ្វើការផ្សព្វផ្សាយដល់មន្ត្រីរាជការនៃ រដ្ឋបាលខេត្ត ក្រុងសិរីសោភ័ណ មន្ទីរជុំវិញខេត្ត សាស្ត្រាចារ្យ និងនិស្សិតប្រមាណជាង ៣០០ នាក់ នៅសាកលវិទ្យាល័យជាតិមានជ័យ កាលពីរសៀលថ្ងៃ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី០១ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ និង ឯកឧត្តម លីវ ជឺជា ឯកអគ្គកុងស៊ុលស្ថានទូតចិនប្រចាំ ខេត្តសៀមរាប។ លោក ឈាន យានកាង ប្រធានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា បានគូសបញ្ជាក់ ថា ខ្លឹមសារនៃសៀវភៅនេះ មិនត្រឹមផ្តល់ប្រយោជន៍ដល់អ្នកសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាជាបទពិ សោធន៍ជាក់ស្តែង អ្នកអនុវត្តន៍ការងារដឹកនាំប្រទេសផងដែរ។ សៀវភៅនេះត្រូវបានអ្នកសិក្សាវាយតម្លៃថា គឺជាទស្សនៈដឹកនាំរបស់ឯកឧត្តម ស៊ី ជីនភីង […]
- គម្រោងស្រូវត្រយងមានភាពជោគជ័យ នៅក្នុងការទប់ស្កាត់ការរុករានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ ព្រះវិហារ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងបានអះអាងថា ការអនុវត្តគម្រោងស្រូវត្រយង មានភាពជោគជ័យនៅក្នុងការទប់ស្កាត់ការរុករានទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់នៅក្នុងតំបន់សហគម ន៍ការពារធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ការអះអាងនេះធ្វើឡើង ខណៈឯកឧត្តមរដ្ឋលេខាធិការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មានមួយក្រុមទៅទស្សនាឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង ភ្នំត្នោត – ភ្នំពក និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពក្នុងខេត្តព្រះវិហារ នៅថ្ងៃទី ២៩-៣១ ខែមករាឆ្នាំ ២០២១ ដោយមានឧបត្ថម្ភគាំទ្រពីគម្រោងUSAID ព្រៃឡង់បៃតង។ ការអនុវត្តគម្រោងស្រូវត្រយងតម្រូវឱ្យកសិករដែលជាសមាជិកស្រូវត្រយងទាំងអស់ អនុវត្តតាមគោលការណ៍សំខាន់ៗ ដែលផ្សារភ្ជាប់ជាមួយនឹងការគោរពលើបរិស្ថាន ការពារធនធានធម្មជាតិ រួមមាន ទី១៖ គឺត្រូវដាំស្រូវដោយគោរពទៅតាមគោលការណ៍សរីរាង្គ ដែលមិនប្រើប្រាស់ជីគីមី ឬក៏ថ្នាំគីមី ឬថ្នាំសម្លាប់សត្វល្អិតមួយចំនួនទៀតលើការដាំដុះរបស់ពួកគាត់។ ទី២៖ គឺការគោរពទៅនឹងគោលការណ៍ដាំដុះដែលមានបច្ចេកទេសដោយមានការបង្ហាត់បង្រៀនពីសំណា ក់អង្គការ WCS មន្ត្រីជំនាញរបស់អង្គការ WCS និងដៃគូ ដើម្បីធ្វើឱ្យស្រូវដែលដាំដុះទាំងអស់នោះ គោរពទៅតាមបទដ្ឋានបច្ចេកទេស និងតាមការកំណត់និយាមទទួលទិញពីប្រទេសអ្នកបញ្ជាទិញស្រូងត្រយងនេះ។ ទី៣៖ ប្រជាកសិករ ដែលបានដាំស្រូវត្រយង ត្រូវប្រើប្រាស់ដីដែលមិនមែនបានពីការកាប់ទន្រ្ទានកាន់កាប់ដីព្រៃនោះទេ ដែលជាចំណុចហាម ឃាត់ដាច់ខាត។ ទី៤៖ ប្រជាកសិករ ដែលបានចូលរួមក្នុងគម្រោងនេះ គឺត្រូវតែចូលរួមការពារ និងអភិរក្សសត្វព្រៃ។ ទន្ទឹមនេះ […]
- ភូមិព្រះដាក់ «រួមគ្នាសាងសង់ផ្លូវបេតុងក្នុងសហគមន៍» ទាំងនេះគឺជាទិដ្ឋភាពដ៏កម្រមួយនៅក្នុងភូមិព្រះដាក់ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ សប្បុរសជន ព្រះ សង្ឃ មន្ត្រីរាជការ កងកំលាំង ប្រជាការពារ និងយុវជនសសយក បានរួមកំលាំងគ្នា រៃអង្គាសជាថវិកា សុីម៉ង់ត៍ ថ្ម ខ្សាច់ សម្ភារៈ និងពលកម្ម ដើម្បីជួយសាងសង់ផ្លូវបេតុងទទឹង ៥ម៉ែត្រមួយខ្សែប្រវែងជិត៣០០ម៉ែត្រ។ ម្ចាស់ផ្ទះដែលនៅសងខាងផ្លូវ តែមិនអាចមានលទ្ធភាពជួយជាកំលាំង ឬថវិកា ក៏បានចូលរួមតាមរយៈការរៀបចំដាំស្ល និងរៀបចំបាយទឹកជូនដល់ក្រុមការងារចម្រុះសហគមន៍ ដែលកំពុងសស្រាក់សស្រាំសាងសង់ផ្លូវបេតុងនៅក្នុងភូមិរបស់ពួកគាត់។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហាញមោទនភាពដែលបានបំពេញតួនាទី និងបម្រើនៅក្នុងស្រុកមួយដែលមានប្រជាពលរដ្ឋ ចេះឈឺឆ្អាលខ្វាយខ្វល់ពីការអភិវឌ្ឍភូមិដ្ឋានរបស់ខ្លួនបែបនេះ។ លោកថា សកម្មភាពនេះបានធ្វើជាគំរូដ៏ប្រពៃ នៃការរស់នៅស្អាត យល់ពីប្រយោជន៍រួម យល់ពីសោភ័ណភាព និងភាពទាក់ទាញនៅក្នុងសហគមន៍របស់ខ្លួន។ លោកថា “ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រី សុទ្ធតែមានការយល់ឃើញ និងមានការចូលរួមបែបនេះ ខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបាននូវរាល់តម្រូវការចាំបាច់នៅក្នុងមូលដ្ឋានរបស់ស្រុកយើងជាក់ជាមិនខាន”។ ជាមួយនឹងផ្លូវបេតុង ដែលជាថវិការបស់សហគមន៍ទាំង ស្រុងមួយខ្សែនេះ ភូមិព្រះដាក់ទាំងមូលនឹងលែងមានដីហុយទៀតហើយ ហើយវាក៏នឹងបង្កើនភាពស្រស់ស្អាតមួយកម្រិតទៀតដល់ភូមិគំរូមួយនេះផងដែរ។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកភូមិព្រះដាក់បានបង្ហាញភាពជាម្ចាស់នៅក្នុងសហគមន៍របស់ខ្លួន តួយ៉ាង ដូចជាការរៀបចំការ៉ូឡាផ្លូវដើរ ការចូលរួមដាំដើមផ្កាលម្អតាមមុខផ្ទះ ការដាក់ពង្រាយធុងសំរាម និងការថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អក្នុងពេលកន្លងមក៕
- កោះព្រហ្មចារីយ៍ សម្បុកទេសចរណ៍ប្លែកថ្មី ទីទាក់ទាញទេសចរ (ក្រចេះ)៖ ជិះកាណូតធ្វើដំណើរតាមទន្លេមេគង្គប្រមាណតែ ២០នាទីប៉ុណ្ណោះ ភ្ញៀវទេសចរនឹងបានទៅដល់កោះព្រហ្មចារីយ៍ជាក់ជាមិនខាន់ ខណៈកោះដ៏ទាក់ទាញមួយនេះត្រូវបានគេល្បីតៗគ្នាថា «មានទេសភាពស្រស់ស្អាត ប្រៀបដូចក្រមុំព្រហ្មចារីយ៍» យ៉ាងដូច្នេះឯង។ កោះព្រហ្មចារីយ៍ ជាផលិត ផលទេសចរណ៍ដ៏សំខាន់មួយរបស់ «សហគមន៍អេកូទេស ចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ» ដែលមានទីតាំងស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចម្ងាយប្រមាណតែ ១៧ គីឡូម៉ែត្រប៉ុណ្ណោះពីទីរួមខេត្ត។ លោក ចាន់ សុគន្ធី បានបញ្ជាក់ថា ភ្ញៀវទេសចរគួរតែទៅទស្សនាកោះសហគមន៍ កោះព្រហ្មចារីយ៍ ជ្រោយបន្ទាយពិសេសគឺដើម្បីបានទស្សនាសត្វផ្សោត សត្វក្ដាន់ដែលសុទ្ធតែជាសត្វកម្រ មកទស្សនាកោះព្រហ្មចារីយ៍ដែលមានទេសភាពព្រៃឈើ ព្រៃលិចទឹកមានក្បូរក្បាច់ល្អពីធម្មជាតិ ឆ្នេរខ្សាច់សក្បុសដ៏ស្រស់ស្អាត ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាសហគមន៍ ព្រមទាំងបានទស្សនាទេសភាពដងទន្លេមេគង្គទាំងមូលផងដែរ។ លោកអនុប្រធានមន្ទីរទេសចរណ៍ក្រចេះ ប៉ុន សំបូរ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ដោយមានការយកចិត្តទុកដា ក់ពីអាជ្ញាធរពាក់ព័ន្ធ មន្ទីរទេសចរណ៍ខេត្តក្រចេះបានសហការជាមួយអង្គការ WWF រៀបចំបង្កើតសហគមន៍ថ្មីមួយឡើងនាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ ដោយដាក់ឈ្មោះជាផ្លូវការថា «សហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីយ៍ជ្រោយបន្ទាយ»។ ការបង្កើតសហគមន៍នេះមានគោលបំណងដើម្បីផ្តល់ឱកាសឱ្យសហគមន៍មូលដ្ឋានមានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍របស់ខ្លួន ព្រមទាំងអាចទទួលបានផលប្រយោជន៍ពីទេសចរណ៍ លើកកម្ពស់ជីវភាព កាត់បន្ថយការចំណាកស្រុក ពិសេសគឺដើម្បីចូលរួមការពារអភិរក្សធនធានធម្មជាតិនៅក្នុងតំបន់ មានដូចជាធនធានព្រៃឈើ សត្វព្រៃ ពិសេសគឺសត្វក្ដាន់ […]
- សំណង់អគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅសាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ បាននឹងកំពុងស្ថាបនា (ខេត្តពោធិ៍សាត់,ថ្ងៃទី០១ កុម្ភះ ឆ្នាំ២០២១)៖ សំណង់អគារសិក្សាថ្មី និងហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗជាច្រើនទៀត នៅសាលាបឋមសិក្សា ហ៊ុន សែន ប្រម៉ោយ និងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានស្ថាបនាយ៉ាងមមាញឹក ដើម្បីឆ្លើយតបទៅនឹងតម្រូវ ការចំាបាច់ និងសម្រួលដល់ការសិក្សា,ស្នាក់នៅ របស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅតំបន់នោះ។ លោក ហេង សុភាណា អភិបាលស្រុកវាលវែង បានឱ្យដឹងនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១នេះថា សំណង់អគារសិក្សាថ្មី និងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែបនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្រេចផ្តល់ជូនតាមសំណើររបស់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរស្រុក ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥៥ ប្រវែង ១៨២,១៦គីឡូម៉ែត្រ ចាប់ពី ខេត្តពោធិ៍សាត់-វាលវែង ដល់ថ្មដា (ព្រំដែនកម្ពុជា-ថៃ) និងពិធីបើកការដ្ឋានសាសង់ផ្លូវជាតិ លេខ១០ ប្រវែង១៩៨,៧១ គីឡូម៉ែត្រ ចាប់ពី សំឡូត-វាលវែង-អូរសោម ដល់កោះកុង ដែលស្ថាបនាឡើងក្រោមហិរញ្ញប្បទាន […]
- រាជធានីភ្នំពេញ មានតម្រូវការទឹកស្អាតប្រើប្រាស់៧៥ម៉ឺនម៉ែត្រគីប តែសមត្ថភាពផលិតបានត្រឹម៦០ម៉ឺនម៉ែត្រគីប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មាន ប្រសាសន៍ថា រាជធានីភ្នំពេញ នៅខ្វះខាតទឹកស្អាតប្រើ ប្រាស់ ប្រមាណ១៥ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ។ បើតាមសម្តេចតេជោ ក្នុងមួយថ្ងៃរាជធានីភ្នំពេញ មានតម្រូវការទឹក ស្អាតប្រើប្រាស់ ៧៥ម៉ឺនម៉ែត្រគីប គ្រាដែលរដ្ឋាករស្វយ័តទឹកស្អាត អាចមានសមត្ថភាពត្រឹមតែ៦០ម៉ឺនម៉ែត្រគីប។ សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុនប៉ាងស៊ី របស់បារាំងជួយពន្លឿន សាងសង់ឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយទឹកស្អាតប្រើប្រាស់ជូនប្រជាពលរដ្ឋ។
- សម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់ និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ អញ្ជើញបើកការដ្ឋានសាង សង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន ៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឱ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥។ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានលើកឡើងថា ឆ្លើតបបញ្ហានេះ រដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនឡើងទ្វេដង ចាប់ពីឆ្នាំ២០១២ ដល់២០១៧ ក្នុងក្របខណ្ឌផែន ការមេដំណាក់កាលទី២ ឆ្នាំ២០០៥ ដល់ឆ្នាំ២០២០។ ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតស្របតាមតម្រូវការប្រើប្រា ស់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រីកផ្ទៃសេវា របស់ខ្លួនឱ្យបាន១០០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរៀបចំនូវផែន ការមេដំណា ក់កាលទី៣ ចាប់ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០៣០។ លោកបន្តថា នៅក្នុងផែនការមេដំណាក់កាលទី៣ នេះ បានកំណត់នូវកម្មវិធីវិនិយោគដ៏ធំ ដែលមានទំហំថវិកាប្រមាណជា ៥០០លានដុល្លារអាម៉េរិក ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតទឹកស្អាតបន្ថែមលើសមត្ថភាពផលិតទឹកស្អាតបច្ចុប្បន្ន៕
- គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនៅក្រុងសៀមរាប ប្រើប្រាស់លូញី-ឈ្មោល តាមបច្ចេកទេសទំនើប សៀមរាប៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញ ដឹកនាំកិច្ចប្រជុំបច្ចេកទេសស្ដីពីការតភ្ជាប់មុខតំណលូ និងបច្ចេក ទេសសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីថា្នក់ដឹកនាំទទួលបន្ទុក តំណាងអង្គភាពសាងសង់ និងមន្ត្រីបច្ចេកទេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផងដែរ។ កិច្ចប្រជុំនេះធ្វើឡើងគោលបំណងស្ដាប់មន្ត្រីជំនាញធ្វើបទបង្ហាញពីបច្ចេកទេសតភ្ជាប់មុខតំណលូញី-ឈ្មោលបញ្ចូលគ្នា បញ្ហាប្រឈមនានា និងក៏ជាវេទិកាសួរដេញដោល ឬចូលរួមជាមតិយោបល់ទាក់ទង នឹងបច្ចេកទេសតភ្ជាប់មុខ តំណលូញី-ឈ្មោលបញ្ចូលគ្នា សំដៅឱ្យការតភ្ជាប់មុខតំណរលូធ្វើឡើងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយគុណភាពខ្ពស់ និងជាប់រឹងមាំបានល្អ។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការតភ្ជាប់មុខតំណលូញី-ឈ្មោលត្រឹមត្រូវតាម បទដ្ឋានបច្ចេក ទេស និងការប្រើប្រាស់សម្ភារប្រកបដោយគុណភាពខ្ពស់ស្របតាមសៀវភៅបន្ទុក និងកិច្ចសន្យាសាងសង់។ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកប ដោយទំនួលខុសត្រូវខ្ពស់របស់អង្គភាពសាងសង់នីមួយៗ និងបានផ្ដាំផ្ញើឱ្យក្រុមការងារទទួលបន្ទុក និងមន្ត្រីបច្ចេកទេសទាំងអស់បន្តសហការគ្នាឱ្យបានស្អិតរមួត ពិភាក្សារកចំណុចខ្លាំង និងចំណុចខ្សោយ ជាពិសេសរួមគ្នាពិភាក្សាស្វែងរកបច្ចេកទេសថ្មីៗ ដើម្បីឱ្យការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូមានគុណភាពកាន់តែខ្ពស់។ សូមជម្រាបជូនថា៖ នាថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារ ដើម្បីអមដំ ណើរសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


