ក្រុមហ៊ុន ZJ បាយអូតិច (Biotech) ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានទទួលការបញ្ជាទិញជាបន្ទាន់ជាច្រើនពីអង្គការសុខភាពពិភពលោក សម្រាប់ឧបករណ៍ធ្វើតេស្តរកមេរោគអុតស្វា។
ក្រុមហ៊ុនមានបំណងផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការទប់ស្កាត់ជំងឺនេះ។ អង្គការសុខភាពពិភពលោក កាលពីថ្ងៃសៅរ៍បានប្រកាសកម្រិតអាសន្នខ្ពស់បំផុតរបស់ខ្លួនសម្រាប់ការផ្ទុះឡើងនៃជំងឺអុតស្វា ដោយប្រកាសថា មេរោគនេះថាជាគ្រាអាសន្នសុខភាពសាធារណៈនៃការព្រួយបារម្ភអន្តរជាតិ។ ឧបករណ៍ធ្វើតេស្តដែលបង្កើតឡើងដោយ ZJ បាយអូតិច (Biotech )អាចកំណត់អត្តសញ្ញាណមេរោគអុតស្វាយ៉ាងត្រឹមត្រូវដោយវាស់ផ្នែកហ្សែននៃមេរោគដោយវិធីសាស្ត្រ ជាក់លាក់។
លោក សៅ ជួនប៊ីន (Shao Junbin) ប្រធានក្រុមហ៊ុន (Shanghai ) សៀងហៃ ZJ បាននិយាយថា “បច្ចុប្បន្ននេះ វិធីសាស្ត្ររកឃើញដ៏ល្អបំផុតសម្រាប់មេរោគឆ្លងជាច្រើននៅទូទាំងពិភពលោក គឺការធ្វើតេស្តអាស៊ីត នុយក្លេអ៊ិច ដែលមានអត្រាភាពត្រឹមត្រូវជាង៩៥ភាគរយ។ វាអាចឈានដល់ជាង ៩៩% សម្រាប់ជំងឺរបស់បុគ្គលមួយចំនួន។ ប៊ី-តិច ខូអិលធីឌី ទទួលការបញ្ជាទិញបន្ទាន់ពីប្រទេសចំនួន២៤ ពី WHO ត្រូវបានបញ្ជូនទៅកាន់ប្រទេសចំនួន ២១ ដែលគ្របដណ្តប់លើទ្វីបអាហ្រ្វិក អឺរ៉ុប អូសេអានី និងអាស៊ីអាគ្នេយ៍៕
កែសម្រួលដោយ : សាំង ម៉ីស៊ូ






