ព័ត៌មានថ្មី
- នាំ២០២០ មន្ត្រីឧទ្យានុរក្ស បង្រ្កាបបទល្មើសក្នុងដែន ជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រខេត្តក្រចេះជាង១ពាន់ករណី ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ឲ្យដឹងថា ក្នុងការអនុវត្តច្បាប់ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅឆ្នាំ២០២០កន្លងទៅនេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន និងសហគមន៍ តំបន់ការពារធម្មជាតិ បានចុះល្បាតចំនួន ១,៧២៨លើក បង្ក្រាបបទល្មើសបានចំនួន ១,០១៩ករណី ក្នុងនោះបានបញ្ជូនសំណុំរឿងទៅ តុលាការចំនួន ៤៧ករណី រឹបអូសរណាយន្តបានចំនួន ៤៨១គ្រឿង គោយន្តកន្ត្រៃចំនួន ១១៦គ្រឿង រឹបអូសម៉ូតូចំនួន ៤៧គ្រឿង ដោះអន្ទាក់ចេញ ពីតំបន់ព្រៃឡង់បានចំនួន ២,៦៣០អន្ទាក់ ដកហូតកាំភ្លើងកែច្នៃចំនួន ១១៧ដើម ដកហូតឈើបានចំនួន ២៧៥ ម៉ែត្រ គូប ពិន័យអន្តរការណ៍ចំនួន ៦៩ករណី និងធ្វើកិច្ចសន្យានិងអប់រំចំនួន ៣៧៩ករណី៕
- គ្រោះរញ្ជួយដីនៅ Fukushima ស្ថានឯកអគ្គរាជទូតកម្ពុជា មិនទាន់បញ្ជាក់ ថាមានពលរដ្ឋកម្ពុជារងគ្រោះនៅឡើយ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅជប៉ុន ផ្តល់អាស័យដ្ឋាន និង លេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ក្នុងរណីរងផលប៉ះពាល់ពីគ្រោះរញ្ជួយដីកម្រិត ៧,៣ រិកទ័រ។ ថ្ងៃទី១៣ ខែកុម្ភៈ ២០២១ កន្លងទៅ មានគ្រោះរញ្ជួយដី នៅខេត្ត Fukushima និងខេត្ត Miyagi ដែលបណ្តាលអោយមនុស្សប្រមាណជាង១០០នាក់រងរបួស (ព័ត៌មានបឋម)។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។ សេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា អាជ្ញាធរឧត្តុនិយមជប៉ុនជូនដំណឹងថា អាចនឹងមានហានិភ័យខ្ពស់ដែលអាចបបាក់ដី និងរលំផ្ទះនៅក្នុងតំបន់ដែលរងប៉ះពាល់ខ្លាំង និងសូមអោយពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។ អាស័យដ្ឋាន និងការទំនាក់ទំនងបន្ទាន់គឺ ១- ហ្វេសប៊ុកស្ថានទូត Royal Embassy of Cambodia in Japan ឬ ២- ទូរស័ព្ទលេខ ០៨០ ៤៦៨៩៩៣៧៤ / ០៨០ ៤៤៣៩ ៥៧០៤ ៕
- ក្រសួងធនធានទឹក: ខេត្តកោះកុង និងតំបន់ឆ្នេរនឹងមានខ្យល់កន្ត្រាក់ល្បឿនបង្គួរចាប់ពីថ្ងៃ១៨ ដល់ ១៩កុម្ភ: សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយម បានព្យាករណ៍ថា ខេត្តកោះកុងនិងតំបន់ឆ្នេរសមុទ្រ នឹងមានខ្យល់កន្ត្រាក់ល្បឿនបង្គួរ ជាមួយនឹងរលកមានកម្ពស់មធ្យម ចាប់ពីថ្ងៃ១៨ ដល់ ១៩កុម្ភ:។ ដោយឡែកបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងនៅតំបន់ឥសាន្ត និងមានខ្យល់កន្ត្រាក់ល្បឿនខ្លាំង ចាប់ពីថ្ងៃទី១៧ ដល់២០ ខែកុម្ភៈ។ សីតុណ្ហភាពនៅខេត្តជាប់ជួរភ្នំដងរែក និងតំបន់ឦសាន ក៏នៅបន្តចុះត្រជាក់ ក្នុងកម្រិតអប្បបរមា១៧អង្សារសេ៕
- មនុស្សស្លាប់៥នាក់ និងរបួស ១៩នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៥ កុម្ភៈ ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សស្លាប់ ៥នាក់(ស្រី១នាក់) របួសធ្ងន់១៣នាក់ (ស្រី៧នាក់) និងរបួសស្រាល ៦នាក់(ស្រី២នាក់) ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៥ ខែកុម្ភៈ បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ២៤នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ១២លើក ៕
- សម្ដេចតេជោ បញ្ជាឱ្យមេបញ្ជាការខ.ភ.មដាក់ពង្រាយកម្លាំងកងទ័ពនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែន ក្នុងសារជាសំឡេងនៅយប់ថ្ងៃទី១៥ កុម្ភ: សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាទៅនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយុទ្ធពលខេមរៈភូមិន្ទ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក ហើយពង្រាយកម្លាំងទ័ពនៅតាមព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងដែនចេញចូលដោយខុសច្បាប់។ ការទប់ស្កាត់នេះគឺដើម្បីធានាកុំឲ្យមានការឆ្លងវីរុសកូវីដ-១៩ ពីប្រទេសថៃ ឬវៀតណាម ចូលមកព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ជាទៅអគ្គស្នងការនគរបាលជាតិ ឯកឧត្តម នេត សាវឿន ឱ្យពិនិត្យមើលមន្ត្រីនគរបាល តាមច្រកព្រំដែន ឲ្យបានច្បាស់ និងចាត់វិធានការចំពោះមន្ត្រីនគរបាល ដែលពុករលួយយកលុយពលករដោយអនុញ្ញាតឲ្យចូលដោយគ្មានការធ្វើចត្តា ឡីស័កឲ្យបានត្រឹមត្រូវ។ សម្ដេចតេជោ បានព្រមានថា តាមដាច្រកព្រំដែនទាំងអស់របស់កម្ពុជាជាមួយប្រទេសជិតខាង ចៅហ្វាយខេត្តត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រីបើមានករណីថ្លោះថ្លោយណាមួយ។ សូមជម្រាបថា កាលពីយប់មិញ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចេញអនុក្រឹត្យ ដកតំណែងវរសេនីយ៍ឯក មួយរូប ដែលជាអធិការនគរបាលស្រុករវៀង ខេត្តបាត់ដំបង ដែលបានដោះលែងឈ្មួញមេខ្យល់នាំពលករទៅធ្វើការ ឲ្យមានសេរីភាព៕
- អ្នកនាំពាក្យក្រសួងសុខាភិបាល: មនុស្សជាង២០០០នាក់បានចាក់វ៉ាក់សាំងរួច អ្នកនាំពាក្យក្រសួងសុខាភិបាលលោក ជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ឲ្យដឹងថា ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ (Sinopharm Beijing Institute of Biological Products) ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២១ មានចំនួន ២១២២នាក់ (ស្រី ៦៩៨ នាក់) ក្នុងចំណោមអ្នកមកចាក់វ៉ាក់សាំងកូដ-១៩ ២៦៧៨ នាក់ (ស្រី ១០០៣នាក់) ។ ក្នុងនោះអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ ៥៥៦នាក់ (ស្រី ៣០៥នាក់) ៕
- កម្លាំងទាហានថៃឃាត់ខ្លួនស្រ្តីខ្មែរម្នាក់ និងបុរសជនជាតិថៃម្នាក់ ម៉ូតូស៊េរីទំនើបថ្មីស្រឡាង១២គ្រឿង បំរុងឆ្លងដែនមកកម្ពុជា (ក្រុងប៉ោយប៉ែត,ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១)៖សមត្ថកិច្ចចម្រុះរបស់ថៃ រឹបអូសម៉ូតូស៊េរីទំនើប ចំនួន១២គ្រឿង ដែលត្រៀមបញ្ជូនមកលក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ ទាហានកងកម្លាំងបូរផា បានធ្វើការរឹតបន្តឹងការលួចនាំរបស់ខុសច្បាប់ឆ្លងដែន និងការលួចចេញ-ចូល របស់ពលករខុសច្បាប់ ក្នុងអំឡុងការរាត្បាតរបស់កូវីដ-១៩ជាថ្មី ដោយចុងក្រោយ កម្លាំងទាហានប្រាណទី១២ កងកម្លាំងបូរផា បានពិនិត្យក្នុងភូមិសាស្រ្ត បន្ទាប់ពីទទួលសេចក្ដីរាយការណ៍មកថា នៅផ្ទះសំណាក់គ្មានអាស័យដ្ឋាន ត្រង់បង្គោលគីឡូម៉ែត្រ 48PTA 2292912029 ភូមិយ៉ាតុន ឃុំមឿង ផូ ស្រុកអារញ្ញ ខេត្តស្រះកែវ មានការនាំយកម៉ូតូគួរឲ្យសង្ស័យជាច្រើនគ្រឿងមករក្សាទុកគិតថា ត្រៀមបញ្ជូនឆ្លងទៅប្រទេសជិតខាង។ បញ្ជាក់ថាៈបន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យផ្ទះមួយខ្នងនេះ រកឃើញថា មានឈ្មោះ វិឡូ ផូលសារៈសមទ្រព្យ ឬហៅឌិង ជាម្ចាស់ផ្ទះ រកឃើញម៉ូតូជាច្រើនគ្រឿងលាក់ទុកក្នុងផ្ទះពិតមែន ទើបសមត្ថកិច្ចចូលត្រួតពិនិត្យ ប្រទះឃើញម៉ូតូនៅថ្មីចំនួន១២គ្រឿង ក្នុងនោះមាន៖ម៉ូតូម៉ាកហុងដា ប្រភេទPCXចំនួន៥គ្រឿង,ម៉ូតូម៉ាកហុងដា ប្រភេទADVចំនួន១គ្រឿង,ម៉ូតូម៉ាកហុងដា ប្រភេទCLICKចំនួន២គ្រឿង និងម៉ាកហុងដា ប្រភេទSCOOPY ចំនួន៤គ្រឿង ក្រោយពីសមត្ថកិច្ចចូលត្រួតពិនិត្យក្នុងផ្ទះសំណាក់ ប្រទះឃើញស្រ្តីឈ្មោះ អារិយា អារី ជនជាតិខ្មែរ អាយុ២៧ឆ្នាំ និងបុរស ឈ្មោះអឌិស័ក ឆាព្រែកណយ […]
- សម្តេចតេជោ ដកស័ក្តិ និងបណ្តេញអធិការស្រុកកំរៀង ខេត្ត បាត់ដំបង ចេញពីក្របខណ្ឌនគរបាល រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយសារពាក់ព័ន្ធទៅនឹងរឿងដោះលែងមេខ្លោងជួញដូរពលករ។ ការចេញអនុក្រឹត្យសម្រេចដកស័ក្តិ និងបណ្តេញលោកវរសេនីយ៍ឯក គឹម ពន្លក អធិការស្រុកកំរៀង ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ធ្វើឡើងបន្ទាប់ពីមានបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បន្ទាប់ពីក្រុមស្រាវជ្រាវរកឃើញថា អធិការស្រុករូបនេះ ពិតជាបានដោះ លែងមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសថៃចូលទឹកដីកម្ពុជា។
- ព្រះមេគណខេត្ត កំពង់ឆ្នាំងនិមន្តតាមរទះគោដើម្បីរំឭកអតីតកាល ឲ្យ កូនចៅជំនាន់ក្រោយបានឃើញ បានយល់ពីដំណើររបស់បុព្វបុរស ជំនាន់ដើម ខេត្តកំពង់ឆ្នាំង,ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១)៖ ដោយចង់រំលឹកពីអតីតកាល ដែលពុំមានយានយន្តទំនើបជិះគ្រប់គ្រាន់ព្រះសេរីធម្មញាណរាជាគណៈថ្នាក់កិត្តិយស បឋមវង្សាធិបតីព្រះមេគណខេត្ត ព្រះនាម សុខ ថាន បានរៀបចំអោយមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត កំពង់ឆ្នាំង រៀបចំរទេះគោមួយគ្រឿង សម្រាប់ព្រះមេគណនិមន្តពេលវិលត្រឡប់មកពីប្រកាសព្រះមេគណ លោកគ្រូសូត្រឆ្វេង និងគ្រូសូត្រស្ដាំ នៅវត្តគង្គា ឃុំតាំងក្រសាំង ស្រុកទឹកផុស ។ការរៀបចំនេះបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី ១៤ ខែកុម្ភៈឆ្នាំ ២០២១។ អ្វីដែលមានការចាប់អារម្មណ៍នោះគឺព្រះតេជគុណបាននិមន្តតាមរទេះគោដោយមានគ្រឿងតុបតែងលម្អព្រមទាំងមាន អ្នកកំដរហែរហមជាច្រើនទៀតផង។ លោក ស លាង ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បន្ទាប់ពីធ្វើការប្រកាសមេគណវត្តគង្គាព្រមទាំងគ្រូសូត្រឆ្វេង និងគ្រូសូត្រស្ដាំរួចមក ព្រះតេជគុណព្រះសេរីធម្មញាណរាជាគណៈថ្នាក់កិត្តិយស បឋមវង្សាធិបតីព្រះមេគណខេត្ត សព្វព្រះទ័យ ចង់ជានិមន្តតាមរយៈរទេះគោ វិលត្រឡប់មកទីរួមខេត្តកំពង់ឆ្នាំងវិញ ។ ហេតុដូច្នេះហើយ ទើបក្រុមការងាររៀបចំជួលរទេះគោគេ ដោយតុបតែងគ្រឿងលម្អ មានអ្នកហែរហម និងព្រះសង្ឃព្រមទាំងពុទ្ធបរិស័ទដង្ហែតាមពីក្រោយរទេះគោ ដែលវិលត្រឡប់មកពីទីរួមខេត្តវិញ។ដែល ទិដ្ឋភាពបែបនេះ មើលទៅពិតជាប្លែកភ្នែកមែន ។ លោក ស លាង បានរំលឹកថេរដិការបស់ព្រះមេគណខេត្តថា ដោយសារនឹកឃើញពីអតីតកាលដែលព្រះតេជគុណធ្លាប់ជិះរទះគោទៅបិណ្ឌបាត្រ និងធ្លាប់ជាកសិករបររទេះគោផងនោះ ទើបថ្ងៃនេះព្រះតេជគុណសព្វព្រះ […]
- ព្រឹទ្ធសភាចុះ MOU ជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដើម្បីជួយការពារស្រ្តី ដែលរងគ្រោះដោយការរំលោភបំពាននានា ព្រឹទ្ធសភាកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងគណៈ កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេតនៃព្រឹទ្ធ សភា (គណៈកម្មការទី១) ជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន។ ពិធីចុះហត្ថលេខាធ្វើឡើងនៅព្រឹកមិញ ក្រោមវត្តមាន ឯកឧត្ដម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំង ពីរ ដើម្បីគាំទ្រ លើកស្ទួយ និងការពារសិទ្ធជនគ្រប់រូប ជា ពិសេសស្ត្រីរងគ្រោះ ឱ្យមានសិទ្ធសេរីភាពស្មើគ្នា ចំពោះមុខច្បាប់និងមានសេចក្តីថ្លៃថ្នូរយុត្តិធម៌ ដើម្បីឱ្យការរស់នៅដោយសប្បាយរីករាយ និងសន្តិភាពក្នុងសង្គមជាតិ ក្នុងតំបន់ និងក្នុងសកលលោក។ ឯកឧត្តម យ៉ង់ សែម បានគូសបញ្ជាក់ថា ផ្អែកតាមអនុស្ស រណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរនឹងធ្វើជាស្ពានតភ្ជាប់ទំនាក់ទំនងគ្នា រវាងភាគី ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅមូលដ្ឋាន ផ្តល់ព័ត៌មានពាក់ព័ន្ធឱ្យគ្នាទៅវិញ ទៅមក ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្សព្វផ្សាយនិងបញ្ជ្រាបការយល់ដឹងអំពីសិទ្ធិបុគ្គលដែលត្រូវការពារដោយច្បាប់ និងពិគ្រោះយោបល់ ការពារសិទ្ធិតាមផ្លូវច្បាប់ និងផ្តល់មេធាវីការពាររឿងក្តីនៅសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ឯកឧត្តម […]
- ចំនួនភ្ញៀវទេសចរ ទៅកំសាន្តខេត្តកំពតជាង១០ម៉ឺននាក់ ក្នុងពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន២០២១ (កំពត)៖ ប្រធានមន្ទីរទេសចរណ៍កំពត លោក សយ ស៊ីណុល បានបញ្ជាក់ថា ភ្ញៀវទេសចរដែលបានទៅទស្សនាកម្សាន្តនៅក្នុងខេត្តកំពតកាន់តែមានចំនួនច្រើនឡើងៗ ពោលគឺស្ទុះដល់ប្រមាណជាង១០ ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន ចាប់ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោកប្រធានមន្ទីរបានឱ្យដឹងថា «រយៈពេល៣ថ្ងៃនេះ ខេត្តកំពតខាងខ្ញុំទទួលបានភ្ញៀវទេសចរសរុបចំនួន ១០២,០២៦ នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១០១,៣០២នាក់ និងភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន៧២៤ នាក់»។ លោកសយ ស៊ីណុល ក៏បានបញ្ជាក់ដែរថា ចំពោះការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត ក៏នៅតែប្រព្រឹត្តយ៉ាងល្អប្រសើរផងដែរ ក្រោមការបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត ជាវ តាយ ពោលគឺគ្មានបញ្ហាអ្វីចោទឡើងគួរឱ្យកត់សម្គាល់ឡើយ៕
- រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំចិន កម្ពុជាទទួលបានភ្ញៀវទេសចរជិត៩០ម៉ឺននាក់ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ នាឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល៣ថ្ងៃ (១២-១៤ ខែកុម្ភៈ ២០២១) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ២,២៣%ធៀបនឹងឆ្នាំ២០២០។ ក្នុងនោះ ភ្ញៀវជាតិប្រមា ណ ៨៨ម៉ឺន០.៥៥៣ នាក់កើនឡើង៦,០៥%(ប្រៀបចូលឆ្នាំចិន២០២០) ភ្ញៀវបរទេសផ្ទៃក្នុង ប្រមាណ ១២.០៨៥ នាក់ ថយចុះ ៨៥,៤០%(ប្រៀបចូលឆ្នាំចិន២០២០)។ ចំនួនភ្ញៀវទេសចរណ៏នៅថ្ងៃទី១ ទី១២ ខែកុម្ភៈ ភ្ញៀវសរុបប្រមាណ ២០ម៉ឺន៥.០៧៥ នាក់ ថ្ងៃទី២ ទី១៣ ខែកុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ៤០៨.៥២១ នាក់ថ្ងៃទី៣ ទី១៤ ខែ កុម្ភៈ៖ ភ្ញៀវសរុបប្រមាណ ២៧៩.០៤២នាក់។គោលដៅទេសចរណ៍សំខាន់ៗមួយចំនួនរយៈពេល៣ថ្ងៃនេះ រួមមាន៖ − រាជធានីភ្នំពេញ៖ ១១៨,៥០២នាក់ − ខេត្តសៀមរាប ៖ ១១៧.៧៨៩ នាក់ − ខេត្តកំពត៖ ១០២.០២៦នាក់ − ខេត្តកែប៖ ៩២.៨០៤ […]
- សម្ដេចតេជោ ឲ្យធ្វើវិសោធនកម្មអនុក្រិត១២៩ មាត្រា៨ នៃវិធានការការធ្វើចត្តាឡីស័ក ដោយបន្ថែមការពិន័យប្រាក់ តាមរយៈសារជាសំឡេងនៅថ្ងៃទី១៥ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាទៅក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌សហការជាមួយអ្នកច្បាប់ ធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១២៩ ត្រង់មាត្រាទី៨ ស្តីពីការពិន័យអន្តរកាលចំពោះអ្នកដែលគេចវេសមិនធ្វើចត្តាឡីស័ក។ មាត្រាទី៨ បានចែងថាអ្នកដែលល្មើស និងគេចវេស មិនធ្វើចត្តាលីស័ក នឹងត្រូវពិន័យពី២០ម៉ឺន ទៅមួយលានរៀល។ សម្ដេចតេជោ បានថ្លែងថា ការពិន័យនេះ មានចំនួនតិចតួច ដែលចាំបាច់ត្រូវបន្ថែមការពិន័យអន្តរកាល ឲ្យបានខ្ពស់ថែមទៀត។ សម្តេចថា ទោះមិនទាន់មានអនុក្រឹត្យថ្មីក៏ដោយ ការពិន័យអន្តរ កាលចំពោះអ្នកគេចវេសមិនធ្វើចត្តាលីស័ក គឺត្រូវពិន័យចាប់ពី១លានរៀលឡើងទៅ ហើយក្រសួងក៏តហរូវធ្វើការ ពិនិត្យមើលវិធានការផ្សេង ទៀតចំពោះអនុក្រឹត្យចាស់ រឺបង្កើតអនុក្រិតថ្មីតែម្តង។ សម្តេចបញ្ជា ឲ្យត្រូវតែអនុវត្តចំពោះអ្នកទាំងឡាយណា មិនព្រមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ដែលក្រសួងបានណែនាំកន្លងទៅ។ មានប្រជា ពលរដ្ឋកម្ពុជាមួយចំនួនបានលួចឆ្លងដែនតាមច្រករបៀងព្រំដែនកម្ពុជា-ថៃ។ សម្ដេចតេជោ ក៏បានចេញបទបញ្ជាឲ្យមន្ត្រីអនុវត្តច្បាប់ទាំង អស់អនុវត្តឲ្យបានម៉ឺងម៉ាត់ ចំពោះមេខ្លោងដែលបាននាំ មនុស្សឆ្លងកាត់ព្រំដែន និងគេចវេសពីការធ្វើចត្តាឡីស័ក។ សម្ដេចតេជោ បានព្រមានដកសមន្ត្រីនគរបាលណាដែលចាប់បានមេខ្លោងរត់ពន្ធមនុស្សហើយបែរទៅជាដោះលែងឲ្យរួចខ្លួនទៅវិញ ហើយបញ្ជាឱ្យសមត្ថកិច្ចតាមចាប់ខ្លួនមេ ខ្លោងនៃការរត់ពន្ធមនុស្សទៅធ្វើការនៅប្រទេសថៃ យកផ្តន្ទាទោស ដើម្បីបញ្ឈប់ហើយពួកគេកុំព្រឹត្តិនៃការនាំមនុស្សឆ្លងព្រំដែនតទៅទៀត។ សម្តេចតេជោ កត់សម្គាល់ថា មានប្រជាពលរដ្ឋខ្មែរមួយ ចំនួនបានធ្វើដំណើរគេចវេស តាមច្រកដែលត្រូវធ្វើចត្តាឡី […]
- ចូលឆ្នាំចិន២ថ្ងៃ ១១-១២ ខែកុម្ភៈ ខេត្តសៀមរាបទទួលបានភ្ញៀវជាង ៣.៤ ម៉ឺននាក់ (សៀមរាប)៖ រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២១ នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ៣.៤ ម៉ឺននាក់ ធ្លាក់ចុះក្នុងអត្រាខ្ពស់។ លោកប្រធាន ង៉ូវ សេងកាក់ បានឱ្យដឹងថា សម្រាប់រយៈ ពេលពីរថ្ងៃនៃថ្ងៃចូលឆ្នាំចិនពីថ្ងៃទី១១ -១២ ខែកុម្ភៈ ឆ្នាំ ២០២១ ភ្ញៀវទេសចរបានចេញដើរកម្សាន្តក្នុងខេត្ត សៀម រាបមានចំនួនប្រមាណជាង ៣.៤ ម៉ឺននាក់។ លោកបានលម្អិតឱ្យដឹងថា ភ្ញៀវទេសចរបរទេសមានចំនួន ៤៨៤ នាក់ ថយចុះ ៩៤.២៧% បើប្រៀបធៀបនឹងរយៈ ពេលដូចគ្នានៅឆ្នាំ២០២០ ដែលមានមានចំនួន ៨,៤៤៣ នាក់។ រីឯភ្ញៀវទេសចរខ្មែរមានប្រមាណ ៣.៤ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ២.៤ ម៉ឺននាក់ និងប្រមាណ ១ ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយ ដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃឈើទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី សហគម ន៍ទេសចរណ៍បាគងភូមិខ្ញុំ។ លោក […]
- ខេត្តក្រចេះ ស្រូបភ្ញៀវទេសចរជិត២ម៉ឺននាក់ ក្នុងពេល៣ថ្ងៃនាឱកាសបុណ្យចូលឆ្នាំចិន ២០២១ (ក្រចេះ)៖ ខេត្តក្រចេះ កាន់តែមានសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍ ដោយក្នុងរយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣-១៤ កុម្ភៈ) ខេត្តភាគឦសាន្តប្រទេសកម្ពុជាមួយនេះក៏ទទួលបានភ្ញៀវទេសចរច្រើន ណាស់ដែរ ពិសេសគឺគោលដៅសហគមន៍ទេសចរណ៍អេកូទេសចរណ៍ កសិទេសចរណ៍ និងគោលដៅទេសចរណ៍វប្បធម៌ជាច្រើន។ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានឲ្យដឹងថា «ភ្ញៀវទេសចរជាតិ-អន្តរជាតិដែលចូលមកកម្សាន្តក្នុងខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ចាប់ពីថ្ងៃទី១២-១៣-១៤ ខែកុម្ភៈ ឆ្នាំ២០២១ សរុបរួមចំនួន ១៨,៩៤៩ នាក់ ថយចុះ ១៨.៩% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១៨,៧៦៤ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៨៥ នាក់»។ លោកប្រធានមន្ទីរបានបន្តថា នៅរមណីយដ្ឋានទឹកជួរទន្លេ មេគង្គ-កាំពី និងឆ្នេរខ្សាច់នៅសហគមន៍ទេសចរណ៍កោះ ទ្រង់ និងឆ្នេរខ្សាច់នៅឃុំចំបក់ មានកម្លាំងនគរបាល កងរាជ អាវុធហត្ថ និងប្រជាការពារភូមិប្រចាំការ ដើម្បីការពារសន្តិ សុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពជូនភ្ញៀវ។ ពិនិត្យជារួម ពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិនសម្រាប់ឆ្នាំ២០២១ ក្នុងខេត្តក្រចេះនេះបានដំណើរការល្អប្រសើរ។ រីឯការងារគ្រប់គ្រងតម្លៃសេវាកម្មទេសចរណ៍ មន្ទីរទេសចរ ណ៍បានចុះប្រជុំពង្រឹងលើវិធានសុវត្ថិភាពទេសចរណ៍ ផ្នែកបដិសណ្ឋាកិច្ចភ្ញៀវជូនដល់អ្នកលក់ម្ហូបអាហារ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


