ព័ត៌មានថ្មី
- មន្ទីរកសិកម្ម ខេត្តព្រៃវែង ចុះបង្ក្រាបបទល្មើសនេសាទឃុំព្រៃព្នៅ ខណ្ឌរដ្ឋបាលជលផលកំពង់លាវ និងសង្កាត់ក្រោមឱវាទ ចុះបង្ក្រាបបទ ល្មើសជលផលនៅឃុំព្រៃព្នៅ ស្រុកពារាំង អនុវត្តបាន២ករណី។ វត្ថុតាងបំផ្លាញចោលមាន ៖ លូស្បៃមុងចំនួន ៣២ មាត់ របាំងស្បៃមុងប្រវែង១៦០០ ម៉ែត្របង្គោលចម្រឹងចំនួន ៥៣០ដើម រក្សាស្បៃមុងគុណភាពល្អ ២០០ ម៉ែត្រ លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញ ២០ គ.ក្រ អាំងវែរទ័រចំនួន ១ គ្រឿង ដងឆក់២ដើម ភ្ជាប់ខ្សែភ្លើង៦ ម៉ែត្រ អាគុយ៤០ អំពែរ១គ្រឿង។
- ក្រសួងបរិស្ថាន សម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ៍ផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យនិងប្រព័ន្ធផ្ទុកថាមពល(អាគុយ)នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យកម្លាំង៣២គីឡូវ៉ាត់ជាមួយប្រព័ន្ធផ្ទុកថាមពល (អាគុយ) ៨៧គីឡូវ៉ាត់ម៉ោង នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ក្នុងខេត្តសៀមរាប។ ឯកឧត្តម ង៉ាន់ ភិរុណ អភិបាលខេត្តសៀមរាប បានបញ្ជាក់ថាសមិទ្ធផលថ្មីសម្រាប់ខេត្តសៀមរាប ដែលជាខេត្តគោល ដៅទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដូចនេះការប្រើប្រាស់ថាមពលស្អាត មិនប៉ះពាល់ដល់បរិស្ថាន គឺជាចំណុចចាប់ ផ្ដើមគំរូដល់រមណីដ្ឋានដទៃនៅក្នុងខេត្តសៀមរាប ក៏ដូចជាខេត្តដទៃទៀត ដែលមិនមានបណ្ដាញអគ្គិសនីជាតិ។ លោកស្រី (Ms.) Sonali Dayaratne តំណាងកម្មវិធីអភិវឌ្ឍន៍អង្គសហប្រជាជាតិប្រចាំកម្ពុជា UNDP បានវាយ តម្លៃខ្ពស់ចំពោះសមិទ្ធផលដែលជួយឱ្យបរិស្ថានស្អាត ការការពារ និងអភិរក្សធនធានជីវៈចម្រុះ និងការគាំទ្រចំពោះគោលជំហរកម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលធាតុ អាកាសធាតុ។ ឯកឧត្តមសាយ សំអាល់ មានប្រសាសន៍ចាត់ទុកថាស្ថានីយ ផលិតថាមពលពីពន្លឺព្រះអាទិត្យ គឺជាមជ្ឈមណ្ឌលទី១ នៅ ក្នុងប្រទេសកម្ពុជា ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការចូលរួមដល់មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ធ្វើការកំណត់អត្តសញ្ញាណ និងរក្សានូវពូជកេសរកូលព្រៃ រុក្ខជាតិ និងសត្វក្នុងស្រុក ជាពិសេសប្រភេទដែលកំពុងរងគ្រោះថ្នាក់ ប្រភេទកម្ររ […]
- សហគមន៍ទាំង១៦ ដែលបានទទួលឡាបែលសុវត្ថិភាព ក្រសួងទេសចរណ៍ បានឲ្យដឹងថា សូមអបអសាទរដល់សហគមន៍ទាំង១៦ ដែលបានទទួលឡាបែលសុវត្ថិភាពក្នុងការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវិដ១៩ ។ សហគមន៍ទាំងនោះរួមមាន÷ – សហគមន៍អេកូទេសចរណ៍បឹងលំកុដ – សហគមន៍អេកូទេសចរណ៍ត្រពាំងសង្កែ – សហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប – សហគមន៍ទេសចរណ៍ទឹកធ្លាក់ច្រកល្អៀង – សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ – សហគមន៍ទេសចរណ៍បន្ទាយឆ្មា – សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ – សហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នាពោធិ៍ – សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់ជ្រាវ – សហគមន៍ទេសចរណ៍កទ្រង់ – សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ – សហគមន៍ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល – សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំបិល – សហគមន៍ទេសចរណ៍ធម្មជាតិតាំងយូ – សហគមន៍នេសាទផាត់សណ្តាយ – សហគមន៍អេកូទេសចរណ៍ទួលព័ន្ធតាឡីបឹងស្នេហ៍
- គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បណ្តាលឲ្យមនុស្សស្លាប់និងរបួស៦នាក់ ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បណ្តាលឲ្យមនុស្សស្លាប់ ២នាក់(ស្រី) របួសធ្ងន់ ៣នាក់ និងរបួសស្រាល ១នាក់ ។ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេ សចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៧ ខែមករា បានបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមានមនុស្សស្លាប់និងរបួសសរុបចំនួន ៦នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន៣លើក ៕
- នគរបាលចរាចរណ៏ផ្លូវគោក រកឃើញមធ្យោបាយល្មើសចំនួន ៩៤៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ភ្នំពេញ ៖ របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឃើញថា មធ្យោបាយចូលគោលដៅមានចំនួន ៤,៧១៨គ្រឿង ម៉ូតូ ៣,៣៤៧គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ៩៤៦គ្រឿង មានម៉ូតូចំនួន ៧០២គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ដោយឡែកក្នុងរយៈពេល២៧ថ្ងៃ (ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមករា) ការរឹតបន្ដឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មធ្យោបាយចូលគោលដៅមានចំនួន ២១៨,៨២៨គ្រឿង ក្នុងនោះរកឃើញមធ្យោបាយល្មើសសរុបចំនួន ២៥,១២៣គ្រឿង មានម៉ូតូចំនួន ១៨,៥៧១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។ របាយការណ៍ដដែលបានវាយតម្លៃរយៈពេល២៧ថ្ងៃ នៃខែមករានេះ ឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំង អស់ បានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ ៕
- ក្រសួងកសិកម្ម បន្តជំរុញការផលិតគ្រាប់ពូជស្រូវ ដើម្បីបង្កើនទិន្នផលឲ្យបានខ្ពស់ ដំណាំស្រូវជាដំណាំមានអទិភាពខ្ពស់ក្នុងចំណោមដំណាំ អទិភាពដទៃទៀត ដែលបានចូលរួមទ្រទ្រង់កំណើនសេដ្ឋ កិច្ចជាតិ ធានាសន្តិសុខស្បៀង ជំរុញការអភិវឌ្ឍន៍ជនបទ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ តាមរយៈការផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។ ដើម្បីបង្កើនផលិតភាពផលិតកម្មដំណាំស្រូវ ការប្រើប្រាស់ពូជសុទ្ធល្អ និងគុណភាពខ្ពស់ គឺជាកត្តាចម្បងសម្រាប់បង្កើនទិន្នផល និងធានាបាននូវគុណភាពអង្ករ។ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម បង្កើនជំនឿទុកចិត្ត និងធានាគុណភាពគ្រាប់ ពូជស្រូវសុទ្ធល្អ នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្ម ជាអង្គ ភាពមានសមត្ថកិច្ចអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ គ្រប់គ្រងរាល់សកម្មភាពអាជីវ កម្មពូជដំណាំ និងធើ្វវិញ្ញាបនកម្មបញ្ជាក់គុណភាពពូជដំណាំ។ ក្នុងឆ្នាំ២០២០ កន្លងមកនេះ នាយកដ្ឋានបានចុះត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវនៅតាមទីតាំងផលិតកម្មសន្និធិ និងទីផ្សារដែលកំពុងចរាចរណ៍គ្រាប់ពូជស្រូវនៅតាមបណ្តាខេត្តមួយចំនួនក្រោមការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍នានា។ មួយក្នុងចំណោមទីតាំងផលិតពូជស្រូវ គឺ “សហគមន៍កសិកម្មជ្រៃបង្កើនផល” ជាសហគ មន៍ផលិតគ្រាប់ពូជស្រូវឆ្នើមមួយក្នុងចំណោមសហគមន៍កសិកម្មផលិតគ្រាប់ពូជស្រូវជាច្រើនទៀត ដែលក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃលើគុណភាពគ្រាប់ ពូជ ស្រូវ ស្ថិតនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ បច្ចុប្បន្ន មានសមាជិកចំនួន១២១ គ្រួសារ និងផ្ទៃដីដីដាំ ដុះដំណាំស្រូវសរុបចំនួន ៨០០ ហ.ត ក្នុងនោះផ្ទៃដីសម្រាប់ផលិតគ្រាប់ពូជមានចំនួន ៤៥ហ.ត។ នៅរដូវវស្សាកន្លង មកមាន សមាជិកសហគមន៍ […]
- សម្ដេចតេជោ ហ៊ុន សែន បរិច្ចាគប្រាក់បៀវត្សរ៍ ៧ខែបន្តទៀតជូនក្រសួងសុខាភិបាលដើម្បីប្រយុទ្ធប្រឆាំងបង្ការជំងឺកូវីដ-១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៦ ខែមករា នេះ បានបរិច្ចាគប្រាក់បៀវត្សរ៍ ផ្ទាល់ខ្លួន ចំនួន ៧ខែបន្តទៀតក្នុងឆ្នាំ២០២១ ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំង និងបង្ការជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតមាននៅទូទាំងពិភពលោករាប់ទាំងកម្ពុជា ផងដែរ។ នៅលើផេកផ្លូវការនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា ៖ « ដើម្បីចូលរួមជួយដល់ការប្រយុទ្ធប្រឆាំងកូវីដ-១៩ ក្នុងឆ្នាំកន្លងមក ខ្ញុំបានកាត់ប្រាក់បៀវត្សរ៍ទាំងអស់ក្រោយការបង់ពន្ធលើបៀវត្សរ៍ជូនរដ្ឋ រយៈពេល៧ខែជូនទៅក្រសួងសុខាភិបាល។ សម្ដេចតេជោបានឱ្យដឹងថា បៀវត្សរ៍របស់ខ្ញុំ១០លានរៀលក្នុងមួយខែ ត្រូវបង់ពន្ធ៩១០ ០០០រៀលក្នុងមួយខែ និងប្រគល់ជូនក្រសួងសុខាភិបាល ៩០ ៩០០ ០០០រៀលក្នុងមួយខែ សរុប៧ខែចំនួន៦៣ ៦៣៩ ០០០រៀល។ សម្ដេចតេជោបានគូបញ្ជាក់ថា អាស្រ័យដោយកូវីដ-១៩ បាននិងកំពុងកើតមានបន្តនៅទូទាំងពិភពលោករាប់ទាំងកម្ពុជាយើងផង ខ្ញុំសូមប្រកាសបន្តកាត់បៀវត្សរ៍ទាំង អស់ក្រោយការបង់ពន្ធរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដោយចាប់ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ ខែសីហា ឆ្នាំ២០២១។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងស្ថាបន័ស៊ីវិល […]
- បទល្មើសជលផលកំពុងកើតមានពេញបន្ទុក នៅព្រំប្រទល់ស្រុកក្រគរ និងស្រុកបរិបូណ៌, កម្លាំងចម្រុះ បាននឹងកំពុងចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាប (ខេត្តពោធិ៍សាត់,ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១)៖ កម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលជលផល, សង្កាត់រដ្ឋបាលជលផលក្រគរ, កម្លាំងអធិការនគរបាលស្រុក, មេភូមិ អនុភូមិ, សហគមន៍ និងកម្លាំងប្រជាការពារ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាស ប៊ុនធឿន នាយរងការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បាននឹងកំពុងចុះប្រតិបត្តិការទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ដែលកំពុងតែកើតមានពេញបន្ទុក នៅព្រំប្រទល់ស្រុកក្រគរ និងស្រុកបរិបូណ៌។ ប្រតិបត្តិការនេះ ចាប់ផ្ដើមនាវេលាម៉ោង ៩ និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ចាប់ពីចំណុចកោះទន្លាក្រាស់ ស្ថិតក្នុងភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (លើផ្ទៃទឹកបឹងទន្លេសាប)។ លោកវរសេនីយ៍ទោ មាស ប៊ុនធឿន នាយរងការិយាល័យនគរបាលប្រឆាំង បទ ល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹក ម៉ិញនេះថា ប្រតិបត្តិការនេះយើងធ្វើមួយថ្ងៃពេញ ហើយប្រសិនបើជានៅមានបន្ត ទៀត យើងនឹងអនុវត្តនៅថ្ងៃបន្តបន្ទាប់ រហូតបទល្មើសបានស្រាកស្រាន្ត។ លោកវរសេនីយ៍ទោ មាស ប៊ុនធឿន […]
- JICA ផ្តល់ជំនួយឥតសំណងជាង៣០លានដុល្លារ ដើម្បីសាងសង់វិទ្យាស្ថានគរុកោសល្យ នៅរាជធានីភ្នំពេញ ននិងខេត្ដបាត់ដំបង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភា្នក់ងារសហប្រតិបត្តិការអន្តរ ជាតិជប៉ុន(JICA) ក្នុងទំហំទឹកប្រាក់ប្រមាណជា ៣០លានដុល្លារ ដើម្បីសាងសង់វិទ្យាស្ថាន គរុកោសល្យ នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ នេះបើយោងតាមផេកផ្លូវការរបស់ JICA ប្រចាំកម្ពុជា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។ បើតាម JICA បានគូសបញ្ជាក់ថា ពិធីប្រគល់អគារថ្មីប្រារព្ធធ្វើឡើងពីរផ្សេងគ្នា ដោយមួយធ្វើឡើងនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។ ដោយឡែក វិទ្យាស្ថានគរុកោសល្យខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ដែលមានសមាសភាពចូលរួមពីតំណាងក្រសួង អប់រំ យុវជន និងកីឡា ការិយាល័យ JICA ប្រចាំកម្ពុជា ទីប្រឹក្សាគម្រោងក្រុមហ៊ុនសាងសង់ និងតំណាងវិទ្យាស្ថានគរុកោសល្យ ទាំងពីរ ផងដែរ។ ចំពោះការរៀបចំពិធីនេះឡើងគឺដើម្បីបញ្ជាក់ពីការប្រគល់អគារថ្មីជាផ្លូវការជូនដល់ក្រសួងអប់រំ យុវជន និងកីឡា ក្រោយពីការសាងសង់បានបញ្ចប់ជាស្ថាពរ ហើយបន្ទាប់កម្មវិធីរួច អគារថ្មីទាំងនោះ អាចប្រើប្រាស់បានតាមការគួរ។ ជាមួយគ្នានេះ JICA សម្ដែងនូវសេចក្តីត្រេកអរ និងតែងតែចង់ឃើញអគារទាំងនោះ ជាអគារថ្មីមានគុណភាពល្អ ដែលជាការសងសង់ក្រោមគម្រោងជំនួយឥតសំណងក្នុងទំហំ ទឹកប្រាក់ ៣,១៧០លានយ៉េនជប៉ុន (ស្មើនឹងប្រមាណ៣០លានដុល្លាអាម៉េរិក)។ […]
- គ្រោះថ្នាក់ចរាចរណ៍ស្លាប់២នាក់ របួសធ្ងន់១នាក់ ដោយឡែកពីគ្នានៅស្រុក ភ្នំស្រុកនិងក្រុងសិរីសោភ័ណ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១)៖យ៉ាងហោចណាស់ក៏មាន មនុស្ស២នាក់បានស្លាប់និង១នាក់ទៀតរងបួសធ្ងន់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍២ករណីដោយឡែកពីគ្នា នៅយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ក្នុង នោះ១ករណីនៅក្រុងសិរីសោភ័ណនិង១ករណីទៀតនៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖នៅវេលាម៉ោង៦និង៤៥នាទីយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ ក្រៅទីប្រជុំជន នៅលើកំណាត់ផ្លូវជាតិលេខ៦ នៅទល់មុខឈៀងខាងលិច ការ៉ាស់សាំងស៊ីម ឃីម ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ1Q-5412ប.មានជ័យ ទៅគោយន្តកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យដួលខ្ទាតទោលទ្រូងថ្នល់ ហើយសង្ស័យរថយន្តតូចមិនស្គាល់ម៉ាក បុកជាន់បន្ថែម បណ្តាលឲ្យ១នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង១នាក់ទៀតរងរបួសធ្ងន់ ។ជនរងគ្រោះទាំងអ្នកស្លាប់និងរបួសធ្ងន់មិនទាន់បានស្គាល់អត្តសញ្ញាណនោះឡើយ ចំពោះអ្នកគោយន្តកន្ត្រៃក្រោយកើតហេតុបើកគេចខ្លួនបាត់ ។ លោកនាយការិយាល័យនគរបាលចរាចរណ៍ បានបន្តថា៖ នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៤ខែមករានេះដែរ នៅត្រង់ចំណុចលើខ្នងអាងពន្លៃ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៏កើតឡើងបង្កដោយខ្លួនឯង ក្រៅទីប្រជុំជន ។ អ្នកដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះប្រែង ភារុណ ភេទប្រុស អាយុ២៨ […]
- កម្លាំងអធិការនគរបាលក្រុងពោធិ៍សាត់ ចុះធ្វើរដ្ឋបាលតាមផ្ទះសំណាក់ ចំនួន៤កន្លែង ឃាត់ខ្លួនជនពាក់ព័ន្ធនឹងគ្រឿងញៀន ១១នាក់ និងបានដកហូតវត្ថុតាងមួយចំនួនធំ (ខេត្តពោធិ៍សាត់,ថ្ងៃទី២៥,ខែមករា ឆ្នាំ២០២១)៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្ថិ៍នគរបាល រដ្ឋបាល ក្នុងក្រុងពោធិ៍សាត់ បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យ និងឆែកឆេរតាមបន្ទប់ផ្ទះ សំណាក់ ៤កន្លែង ឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានចំនួន១១នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ ដើម្បីបន្តនីតិវិធី។ ប្រតិបត្តិការនេះធ្វើឡើង នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅក្នុងផ្ទះសំណាក់យីហោ (យិនស៊ិនថ្មី) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ និងផ្ទះសំណាក់យីហោ (ហេងហេង) ស្ថិតក្នុងភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុងពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៊ាងហៃ អធិការនគរបាលក្រុងពោធិ៍សាត់, និងនៅផ្ទះសំណាក់យីហោ (មានជ័យ) ស្ថិតក្នុងភូមិពោធិ៍តាគួយសង្កាត់លលក ក្រុងពោធិ៍សាត់ និងផ្ទះសំណាក់យីហោ (ម្លិះ) ស្ថិតក្នុងភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ទោ ប៊ី សុខុម អធិការរងនគរបាលក្រុងពោធិ៍សាត់។ ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បង្ក្រាបបាន៖ ទីតាំងទី១-នៅបន្ទប់លេខ១២ នៃផ្ទះសំណាក់យីហោ (យិនស៊ិនថ្មី) ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប […]
- រដ្ឋមន្ត្រីពាណិជ្ជកម្ម ជួបមន្ត្រី ក.ប.ប. ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យវឌ្ឍនភាព (ឧត្តរមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានជួបសំណេះសំណាលជាមួយមន្រ្តីរាជការមន្ទីរពាណិជកម្ម និងមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តឧត្តរមានជ័យ។ ឯកឧត្ដមរដ្ឋមន្ត្រីមានប្រសាសន៏ថា ការងារផ្តល់សេវាសាធារណៈ ក្រសួងបានអនុវត្តការចេញវិញ្ញាបនបត្រប្រភពដើមទំនិញជាអេឡិចត្រូ និកសម្រាប់ការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន និងការផ្តល់អាជ្ញាបណ្ណនាំចេញនាំចូលវិញ្ញាបនបត្រត្បូងពេជ្រមិនទាន់កែច្នៃ (គឹមប័រលីប្រូសេស) ក៏ដូចជាបានចូលរួមចុះបញ្ជីពាណិជ្ជកម្មតាមថ្នាលបច្ចេកវិទ្យារួម(CAM DX) ដែលអាចភ្ជាប់ព័ត៌មានជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយទទួលបានការចុះបញ្ជីតែក្នុងរយៈពេល ០៣ថ្ងៃប៉ុណ្ណោះ។ ក្រសួងពាណិជ្ជកម្មក៏បានជួយដល់ការចុះបញ្ជីម៉ាកវិញ្ញាតកម្ម “MALYS ANGKOR” ម៉ាកសម្គាល់ភូមិសាស្ត្រ “ម្រេចកំពត” បានចូលជាសមាជិកនៃច្បាប់ទីក្រុងហ្សឺណែវ នៃកិច្ចព្រមព្រៀងលីស្បោន ស្តីពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងបានសម្របសម្រួលចុះបញ្ជីសម្គាល់ភូមិសាស្ត្រទំនិញ “ទឹកឃ្មុំព្រៃមណ្ឌលគិរី” “អំបិលនិងផ្កាអំបិលកំពត” ក្រូចពោធិ៍សាត់-ខេត្តពោធិ៍សាត់” ជំរុញការប្រើប្រាស់រូបសញ្ញាជាតិនៃម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” “ស្ករត្នោតកំពង់ស្ពឺ” ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” ព្រមទាំងរៀបចំចុះបញ្ជីម៉ាកសមូហភាព “អំបុកកំពង់ធំ” “ពងទាកូនខេត្តតាកែវ” “នំបញ្ចុកខេត្តសៀមរាប” “ចម្លាក់ប្រាក់-ស្ពាន់ ខេត្តកណ្តាល” “ស្មូនឆ្នាំងដី” កំពង់ឆ្នាំង។ ចំណែកឯការងារពាណិជ្ជកម្មក្រៅប្រទេស និងរកទីផ្សារវិញ ក្រសួងបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន […]
- អាជ្ញាធរជាតិអប្សារា រៀបចំតម្រង់បង្គោលឈើ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទ បាយ័ន ក្រុមការងារនាយកដ្ឋានសណ្តាប់ធ្នាប់និងកិច្ចសហប្រតិបត្តិការនៃអាជ្ញាធរជាតិអប្សរា បានរៀប ចំតម្រង់បង្គោលឈើឱ្យត្រង់ និងដាក់ខ្សែឡើងវិញនៅតាមដងផ្លូវប្រាសាទបាយ័ន្ត។ គោលបំណងនៃការរៀបចំនេះ គឺដើម្បីធ្វើឱ្យមានសោភ័ណ ភាពល្អ ធានាជូននូវសុវត្ថិភាពដល់ ភ្ញៀវទេសចរក្នុងការធ្វើដំណើរ រក្សាសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងតំបន់ រមណីយដ្ឋានអង្គរ៕
- អត្រាប្ដូរប្រាក់រៀលនៅថ្ងៃនេះ ១ដុល្លារអាមេរិកស្មើនឹង ៤ ០៦២រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសគិតជាមធ្យម នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ០៦២,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៩៦៧,៥០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៥៨៧,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ៣ ១៥០,៥០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ២០៨,០០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៦១១,០០រៀល ; ១យ៉ន់ចិន ស្មើ ៦៣០,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០៧៤,៥០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩៣៣,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៧០,០០រៀល ; ១បាតថៃ ស្មើ ១៣៦,៥០រៀល […]
- មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ដាក់ម៉ាសុីនបូមទឹកចល័ត ដើម្បីសង្គ្រោះស្រូវប្រាំងពលរដ្ឋ ការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានចុះអន្តរាគមន៍ ដេីម្បីបូមទឹកដោយប្រើម៉ាសុីនចល័តខ្នាតមធ្យម ចំនួន ០២គ្រឿង កម្លាំង ៦៥សេះ បូមចេញពីបឹងស្នេហ៍ បញ្ចូលក្នុងប្រឡាយមេពោធិលោក ដើម្បីសង្គ្រោះស្រូវប្រាំងចំនួន ២៤៥ហិកតា ស្ថិតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


