ព័ត៌មានថ្មី
- អង្ករ៥០តោននៃគម្រោងស្រែសង្គម ត្រូវបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៧០០គ្រួសារ ក្នុងស្រុកបន្ទាយស្រី ក្រុមប្រជាពលរដ្ឋដែលងាយរងផលប៉ះពាល់ និងកាន់ប័ណ្ណសមធម៌(ក្រ១-ក្រ២)ទាំងអស់នៅក្នុងស្រុក ប្រជាពលរដ្ឋដែលទើបផ្លាស់ទីលំនៅថ្មីពីក្នុងក្រុងសៀមរាមមករស់នៅក្នុងឃុំរុនតាឯកចំនួន២៥០គ្រួសារ បូករួមនឹងប្រជាការពារជាង ៦០០នាក់ ត្រូវបានទទួលអំណោយជាអង្ករ ២០គីឡូក្រាមក្នុងមួយគ្រួសារ ដើម្បីជួយសម្រាលដល់ការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ជាពិសេសក្នុងបរិបទដែលប្រទេសកម្ពុជាកំពុងទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋ កិច្ចពីការរីករាលដាល នៃមេរោគកូវីដ១៩។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅពីរកន្លែងផ្សេងគ្នា ក្នុងវត្តព្រះដាក់ និងវត្តសិលាចារ្យបន្ទាយស្រី ក្រោមអធិបតីភាពឯកឧត្តមអភិបាល ខេត្ត ទៀ សីហា និងមានការចូលរួមពីមន្ត្រីរាជការមកពីមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។ គួររំលឹកដែរថា អង្ករដែលបានមកពីគម្រោង «ស្រែសង្គម» ទាំងនេះ គឺជាផ្លែផ្កានៃការរួមកំលាំងសាមគ្គីគ្នា លើការប្រវាស់ ដីស្រែចំនួន៤០ហិកតា ជាមួយប្រជាពលរដ្ឋ៨៨គ្រួសារនៅក្នុងឃុំព្រះដាក់ ថែមទាំងទទួលបានការចូលរួមឧបត្ថម្ភពូជ ការចំណាយ និងកំលាំងពលកម្មស្ម័គ្រចិត្ត ពីសំណាក់មន្ទីរកសិកម្ម សប្បុរសជន និងយុវជនស្ម័គ្រចិត្តស.ស.យ. ក។ គម្រោងនេះធ្លាប់ទទួលបានទិន្នផលចំនួន៨៤តោន និងបានធ្វើការបែងចែកជាបណ្តើរៗជូនដល់ម្ចាស់ស្រែ ប្រជាពល រដ្ឋទីទ័លក្រ និងជនរងគ្រោះពីទឹកជំនន់ក្នុងរយៈកាលកន្លង មក ហើយត្រូវបានចែកជូនបញ្ចប់នៅក្នុងថ្ងៃនេះតែម្តង៕
- កងទ័ពចំនួន ១០.០៤៥នាក់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី១ រួចហើយ ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៊ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងប្រដាប់អាវុធសរុបបាន ១០.០៤៥នាក់ហើយ ក្នុងនោះនារី ៧០១នាក់ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ បើតាមរបាយការណ៍របស់ក្រសួងការពារជាតិ បានឱ្យដឹងថា ដោយឡែក នៅថ្ងៃទី១៧ កុម្ភៈ ក្រុមចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឱ្យក្រសួងការពារជាតិ បានសរុបចំនួន ១.១៥២នាក់ នារី ២០០នាក់។ ក្រសួងការពារជាតិ បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យព្រះកេតុមាលា ហើយក៏នឹងបន្តចាក់នៅតាមអង្គភាពសំខាន់ៗរបស់ខ្លួនមួយចំនួនទៀត នៅពេលខាងមុខនេះ។ មេទ័ពកំពូលរបស់ជាតិ នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ បានចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់។ សូមបញ្ជាក់ថា បន្ទាប់ពីមកដល់កម្ពុជា វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ត្រូវបានចាក់ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកសារព័ត៌មាន និងកងទ័ព […]
- អនុក្រឹត្យថ្មី: អ្នកគេចវេសពីការអនុវត្តវិធានការចត្តាឡី ស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី១លានរៀល ទៅ៥លានរៀល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យចំនួន២ ដើម្បីបង្កើនការផាកពិន័យលើអ្នកដែលមិនធ្វើចត្តាឡីស័ក និងអ្នកដែលនាំរត់គេចវេស មិនធ្វើចត្តាឡីស័ក។ តាមអនុក្រឹត្យរាជរដ្ឋា ភិបាល ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹត្យលេខ ១២៩ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជំងឺជាអន្តរកាល នៃជំងឺនៅតាមច្រកចេញចូល ត្រង់មាត្រា៨-ថ្មី។ អ្នកដំណើរ ឬ ការីនៃយានដឹកជញ្ជូន ដែលគេចមិនឱ្យមន្ត្រីចត្តាឡីស័កធ្វើការត្រួតពិនិត្យ ឬមិនសហការជាមួយនឹងមន្ត្រីចត្តាឡីស័កក្នុងការអនុវត្តវិធានការសុខាភិបាល ឬមិនបំពេញតាមបែបបទ ដែលមានកំណត់ក្នុងអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៥ ស្ដីពីវិធានការ សុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥. ០០០.០០០ (ប្រាំលាន) រៀល និងតម្រូវឱ្យអនុវត្តវិធានការសុខាភិបាល។ ជនណាដែលផ្តើមគំនិត ដឹក នាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ឬជួយសម្រួលដោយចេតនាដល់អ្នកដំណើរឬការីនៃយានដឹកជញ្ជូន ឱ្យគេចចេញពីការត្រួតពិនិត្យ ឬគេចវេះពីការអនុវត្ត វិធានការចត្តាឡីស័ក ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១០.០០០.០០០ […]
- ក្រសួងសុខាភិបាល ៖ ការផ្សាយថាអ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩ ជារឿងមិនពិត លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងសុខាភិបាល បានបដិសេធចំពោះការផ្សាយបំពុលព័ត៌មានថា អ្នកគ្រូបង្រៀនម្នាក់ បានស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។ ការប្រកាសបដិសេធនេះ នៅបន្ទាប់ពីឈ្មោះ សឺនហាយ ជាខ្មែរក្រោមដែលរត់ចេញពីកម្ពុជា ទៅនៅក្រៅប្រទេស កាលពីប៉ុន្មានឆ្នាំមុននោះ បានបង្ហោះលើទំព័រហ្វេសប៊ុកថា មានគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ-១៩។ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ អ្នកគ្រូបានទទួលមរណភាពដោយសារតែជំងឺរលាកស្រោមខួរ។ ដូច្នេះក្រសួង សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារផង។ បើតាមអ្នកនាំពាក្យក្រសួងសុខាភិបាល បានបង្ហាញថា រហូតមកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ទទួលការចាក់វ៉ាក់សាំងនៅឡើយទេ។ លោកស្រី ឱ វណ្ណឌីន ក៏បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាផ្សព្វផ្សាយបំពុលព័ត៌មាននេះ៕
- គិតត្រឹមថ្ងៃនេះ នៅកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩លើមនុស្សជាង៣ពាន់នាក់ ភ្នំពេញ ៖ គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម របស់ចិន ជូនជនស៊ីវិលបានចំនួន ៣.២៣៦នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ១.០៤០នាក់។ របាយការណ៍របស់ក្រសួងសុខាភិបាលបានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៣.៩៦២នាក់ក្នុងនោះ អ្នកដែលត្រូវគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់វ៉ាក់សាំងមានចំនួន ៧២៦នាក់។ ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូហ្វាម របស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ ដោយឡែកគិតចាប់ពីថ្ងៃទី១០ រហូតដល់ល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៉ីណូហ្វាម ដល់កងកម្លាំងសរុបបាន ១០.០៤៥នាក់ (នារី ៧០១នាក់)។ របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ក្នុងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូន នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឱ្យក្រសួងការពារជាតិ បានសរុបចំនួន ១.១៥២នាក់( នារី ២០០នាក់)៕
- ថ្ងៃនេះ ករណីកូវីដ-១៩ នៅកម្ពុជារកឃើញអ្នកឆ្លងថ្មី ៤នាក់ និងមិនមានជាសះស្បើយទេ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤នាក់ តែមិនមានអ្នកជំងឺជាសះស្បើយនោះទេ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៨៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន៤៧០នាក់ និងអ្នកជំងឺ១៣នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
- អ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលចំពោះការផ្សាយបំពុលខុសពីការពិតថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានច្រានចោលចំពោះការផ្សាយបំពុលខុសពីការពិតថា អ្នកគ្រូបង្រៀនម្នាក់ស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩។ លោកជំទាវ បានគូសបញ្ជាក់ថា រហូត មកដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ការចាក់វ៉ាក់សាំងកូវីដ១៩ មិនទាន់មានគ្រូបង្រៀនណាម្នាក់ចាក់នៅឡើយនោះទេ។ លោកជំទាវអ្នកនៅពាក្យ បានអំពាវនាវឱ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនផ្សព្វផ្សាយព័ត៌មានបំពុលនេះផងដែរ។ សូមបញ្ជាក់ថា កញ្ញា ឆន ណារី អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅខេត្តក្រចេះ។ អ្នកគ្រូបានទទួលមរណភាពដោយសារតែរលាកស្រោមខួរ៕
- ក្រសួងបង្ហាញតារាងបន្ថយអត្រាអាករពិសេសលើរថយន្តដែលនឹងអនុវត្តន៍ចាប់ពីខែមីនា តទៅ ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានបង្ហាញតារាងសង្ខេបស្តីពីការកែសម្រួលអាករពិសេសនេះ ដែលប្រជាពលរដ្ឋនឹងងាយយល់បាន ពោលគឺក្នុងតារាងនេះបង្ហាញពីប្រភេទរថយន្ត ទំហំស៊ីឡាំង និងអត្រាអាករពិសេសដែលកែសម្រួលថ្មី (ពណ៌លឿង)។ ការប្រកាសរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួនដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តទៅ។ សូមមើលលម្អិតក្នុងតារាងខាងក្រោម ៖
- រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាក់ស្រឡាងចម្លងពីកោះនរា ទៅកាន់កោះពេជ្រ ដើម្បីរំដោះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ ភ្នំពេញ ៖ ខណៈស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់ កោះនរា បាន និងកំពុងសាងសង់យ៉ាងមមាញឹក អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងនឹងដាក់ស្រឡាងឆ្លងយានយន្តចេញពីកោះនរា ទៅកាន់កោះពេជ្រជាបណ្តោះអាសន្ន ដោយសហការជាមួយក្រុមហ៊ុន OCIC ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោង នឹងសាងសង់ស្ពាន១ទៀត នៅភាគខាងត្បូងផ្លូវជាតិលេខ១ ពីព្រែកប្រា មកផ្លូវជាតិលេខ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ភ្ជាប់មកផ្លូវជាតិលេខ ២។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានី បានបញ្ជាក់យ៉ាងដូច្នេះ ខណៈ ឯកឧត្ដម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះពិនិត្យ មើលស្ថានភាពជាក់ស្ដែងនៅលើកោះនរា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ។ ឯកឧត្ដម បានបញ្ជាក់ ថា ដើម្បីដោះស្រាយការកកស្ទះនៅលើ កំណាត់ផ្លូវជាតិលេខ ១ រដ្ឋបាលរាជធានីភ្នំពេញ នឹងខ្ចីដីកោះនរា ដាក់ស្រឡាង សម្រាប់ចម្លងយានជំនិះគ្រប់ប្រភេទ ចេញពីកោះនរា ទៅកាន់កោះពេជ្រ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។ ប៉ុន្តែឯកឧត្តម មិនបានបញ្ជាក់ថា នឹងចាប់ផ្ដើមដំណើរការនៅពេលណានោះឡើយ៕
- អភិបាលខេត្តពោធិ៍សាត់ សម្រេចជួសជុលអគារសិក្សា១ខ្នង៥បន្ទប់ដែលមាន សភាពចាស់ទ្រុឌទ្រោម ដើម្បីសម្រួលដល់ការសិក្សារៀនសូត្ររបស់សិស្ស (ខេត្តពោធិ៍សាត់,ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១)៖ អភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន នាព្រឹកម៉ិញនេះ បានសម្រេចជួសជុលឡើងវិញនូវអគារសិក្សា១ខ្នង មាន៥បន្ទប់ ក្នុងវិទ្យាល័យបាកាន ដែលមានសភាពចាស់ទ្រុឌទ្រោមដើម្បីសម្រួល ដល់ការសិក្សារៀនសូត្រ របស់កូនក្មួយសិស្សានុសិស្សដែលកំពុងខ្វះខាតអគារ។ ការសម្រេចជួសជុលអគារសិក្សាខាងលើ ត្រូវបានធ្វើឡើង ក្នុងឱកាសឯកឧត្តមចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពិនិត្យអគារ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងវិទ្យាល័យបាកាន។ ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន បានមានប្រសាសន៍ផ្តាំផ្ញើ ឱ្យក្មួយៗស្គាល់ឱ្យច្បាស់ពីពាក្យថា «ជីវិត» និងបានផ្ដល់ដំបូន្មានល្អៗមួយចំនួន ជូនក្មួយសិស្សានុសិស្ស សម្រាប់ជាមេរៀន និងបទពិសោធន៍ទៅថ្ងៃអនាគត។ ក្រោយពីចុះពិនិត្យអាគារសិក្សាជាក់ស្តែង ឯកឧត្តម ម៉ៅ ធនិន បានសង្កេតឃើញថា អាគារមួយចំនួន មានសភាពចាស់ទ្រុឌទ្រោម ទាមទាឱ្យធ្វើការជួសជុលឡើងវិញ និងស្ថាបនាបន្ថែម ដើម្បីសម្រួលដល់ការសិក្សារៀនសូត្រ របស់កូនក្មួយសិស្សានុសិស្សនៅទីនោះ ដែលកំពុងខ្វះខាតអគារ។ ឯកឧត្តមក៏បានសម្រេចឧបត្ថម្ភថវិកាផ្ទាល់ខ្លួន សម្រាប់ជួសជុលឡើងវិញ នូវអគារសិក្សា ១ខ្នង មាន៥បន្ទប់ ដែលការជួសជុលនេះ នឹងត្រូវចាប់ផ្តើម នាដើមខែមីនា ឆ្នាំ២០២១ខាងមុខ។ […]
- ចាប់ពីថ្ងៃនេះតទៅ ទោចក្រយានយន្ត នឹងត្រូវបានហាម ឃាត់មិនឱ្យជិះលើកំពែងក្រុងអង្គរធំ ក្នុងរមណីយដ្ឋានអង្គរទៀតឡើយ ក្នុងគោលបំណងថែរក្សា ការពារអភិរក្ស និងលើកតម្លៃជាសកលនៃកំពែងក្រុងអង្គរធំ ក៏ដូចជាដើម្បីចៀសវាងការប៉ះ ពាល់ជាយថាហេតុដល់រចនាសម្ពន្ធសំណង់បុរាណ ពិសេសគឺជួយសម្រួលដល់ការងារជួសជុលកំពែងខ្លោងទ្វារតាកាវដែលកំពុងអនុវត្តការងារដោយអ្នកជំនាញខ្មែរ អាជ្ញាធរជាតិអប្សរា សូមជូនដំណឹងដល់សាធារណជនទាំងអស់ថា៖ ១. ហាមបើកម៉ូតូឡើងលើកំពែងក្រុងអង្គរធំ លើកលែងតែក្នុងករណីមានការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា។ ២. អនុញ្ញាតការធ្វើដំណើរលើកំពែងក្រុងអង្គរធំសម្រាប់តែអ្នកថ្មើរជើងនិងធ្វើដំណើរដោយកង់តែប៉ុណ្ណោះ។ កិច្ចការនេះចាប់អនុវត្តពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ៕
- អាជ្ញាធរជាតិអប្សរា នឹងបើកឱ្យភ្ញៀវទេសចរចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់នាសប្តាហ៍ក្រោយ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ឲ្យដឹងថា ដើម្បីអបអរសាទរការបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ជាស្ថាពរ ក្រោមកិច្ចសហការរបស់អាជ្ញា ធរជាតិអប្សរាជាមួយវិស័យឯកជន អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធីសម្ពោធដាក់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណ ជនចូលទស្សនាប្រាសាទកណ្តាលស្រះស្រង់ជាផ្លូវការ នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច។ ក្រោយបញ្ចប់កិច្ចពិធីសាសនា ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ អាចអញ្ជើញទៅទស្សនាទិដ្ឋភាពប្រាសាទកណ្តាលស្រះស្រង់ដើម្បីផ្តិតយករូបភាព ស្វែងយល់ពីប្រវត្តិ និងសិល្បៈនៃប្រាសាទនេះដោយរីករាយ៕
- អាជ្ញាធររាជធានីភ្នំពេញ គ្រោងដាក់សាឡាង ឆ្លងយានយន្ត ចេញពីកោះនរា ទៅកោះពេជ្រ ដើម្បីរំដោះចរាចរណ៍ នៅលើផ្លូវជាតិលេខ១ អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងដាក់សាឡាង ឆ្លងយាន យន្តនានា ចេញពីកោះនរាទៅកាន់កោពេជ្រ ខណៈដែលស្ពានតភ្ជាប់ពីកោះពេជ្រមកកាន់កោះនរាបាននិងកំពុងសាងសង់សារយ៉ាងមមាញឹក ហើយរដ្ឋបាលរាជធានីក៏គ្រោងនិងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ពីព្រែកប្រាមកផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ភ្ជាប់មកផ្លូវជាតិលេខ២ ។ ឯ.ឩ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ដូចនេះក្នុងពេលដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរដែនដីចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅលើកោះនរានានាព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២១នេះ។ ឯ.ឧ ឃួង ស្រេង បានបញ្ជាក់ឲ្យដឹងថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈដែលកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡាងដើម្បីឆ្លងយានយន្តនានាចេញពីកោះនរាទៅកោះពេជ្រ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯ.ឩឃួង ស្រេងមិនបានកំណត់ថានឹងចាប់ផ្ដើមដំណើរការនៃការបើកឲ្យដំណើរការនៃការដាក់សាឡាងឆ្លងយានយន្តនេះនៅពេលណានោះទេ ។ រដ្ឋបាលរាជធានី ក៏គ្រោងនឹងសាងសង់ស្ពាន១ទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ ពីព្រែកប្រាមកផ្លូវជាតិ២ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១នេះដែរ។ ប៉ុន្តែគេជឿថា គម្រោងការដាក់សាឡាងចម្លងខាងលើនេះមិនយូរទេ នឹងចាប់ផ្តើមដំណើរការហើយ ដោយសារថា ការរៀបចំកំពង់ដរ ទាំងសងខាស្ថាបនាស្ទើរតែរួចរាល់ ១០០% ហើយនោះ ៕ ដោយះ សំអាតនិងពិសិដ្ឋ
- រោងចក្រសហគ្រាសចំនួន៧៦ នៅរាជធានីភ្នំពេញបានបង្ខំ ចិត្តបិទទ្វា និងរោងចក្រចំនួន២៣ ព្យួរការងារ ក្នុងដំណាក់ កាលវិបត្តិកូវីដ១៩ ក្នុងដំណាក់កាល covid-19 នៅក្នុងឆ្នាំ ២០២០នេះ បានធ្វើឱ្យរោងចក្រ សហក្រាសចំនួន៧៦ នៅក្នុងរាជធានីភ្នំពេញ បានបង្ខំចិត្តបិទទ្វារនិងបានធ្វើឱ្យបងប្អូនកម្មករកម្មការិនីប្រមាណជាង៣៥០០០នាក់ អត់ការងារធ្វើ ។ បន្ថែមពីលើនេះទៀតរោងចក្រចំនួន ២៣ក៏បានបង្ខំចិត្តព្យួរការងាររបស់ខ្លួន ដែលបានធ្វើឲ្យកម្មករប្រមាណជាជិត៤ម៉ឺននាក់ទៀតត្រូវព្យួរការងារ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោកជួន វុឌ្ឍី ប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភាលើការងារសុខាភិបាល សង្គមកិច្ចអតីតយុវជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈនិងកិច្ចការនារី នារសៀលថ្ងៃទី១៦ កុម្ភៈ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកជំទាវ ឡោក ខេងសមាជិកសភា ឯ.ឩ ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិង ឯ.ឩ ឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។ លោកជួន វុឌ្ឍីបានមានប្រសាសន៍លើកឡើងថា រោងចក្រសហគ្រាសនៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ ២០២០ មានរោងចក្រចំនួន ៦៧៥រោងចក្រ មានកម្មករចំនួន ៣៦ ម៉ឺន ១៤៥២នាក់ ក្នុងនោះស្រីចំនួន២៩៤៤០១នាក់។ ដោយ សារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យរោងចក្រចំនួន១២៣ បានបង្ខំចិត្តព្យួរ ការងារនិងបានធ្វើឲ្យកម្មករចំនួន៣៨១៧៧ នាក់ព្យួរការងារ ។បន្ថែមពីលើនេះទៀត ដោយសារជម្ងឺ covid-19នេះដែរ ក៏បានធ្វើឱ្យរោងចក្រចំនួន៧៦ […]
- សម្ដេចតេជោ ស្នើឱ្យហ្វីលីពីន ពិនិត្យលទ្ធភាពវិនិយោគទៅលើការនាំចេញអង្ករពីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអនុញ្ញាតឲ្យ លោកជំទាវ ម៉ារៀ អាមេលីតា អាគីណូ (Maria Amelita C.Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា នៅវិមានសន្តិភាព។ ក្នុងជំនួបសម្ដេចតេជោ ស្នើឱ្យហ្វីលីពីន ពិនិត្យលទ្ធភាពវិនិយោគទៅលើការនាំចេញអង្ករពីកម្ពុជា។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា សម្ដេចតេជោបានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាព ពិចារណាអំពីស្ថេរភាពស្បៀងស្ថេរភាពអង្ករនៅកម្ពុជា សម្រាប់ការនាំចេញទៅជំរុញឲ្យមានស្ថេរភាពស្បៀង នៅប្រទេសហ្វីលីពីន ត្បិតកម្ពុជាមានអង្ករនៅសល់ច្រើនលានតោន គឺប្រមាណ៦លានតោនក្នុងមួយឆ្នាំ។ សម្ដេចតេជោ បានមានប្រសាសន៍ថា ហ្វីលីពីន អាចដាក់មកដាក់ទុនវិនិយោគនៅកម្ពុជា តាមរយៈការដាក់ទុនធ្វើម៉ាស៊ីនកិនស្រូវ កសាងឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដា ញដើម្បីទិញស្រូវស្រុកស្តុកទុក ដើម្បីនាំចេញទៅកាន់ប្រទេសហ្វីលីពីន។ សម្តេចតេជោបានមានប្រសាសន៍ផងដែរថា យើងគប្បីណាពិនិត្យមើលសក្តានុពល ដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្កនុពលនៅទីឆ្ងាយៗ យើងអាចធ្វើយ៉ាងណាគេយកសក្តានុពលនេះ មកប្រើប្រាស់ហើយបំពេញឲ្យគ្នាទៅវិញទៅមកបាន។ លោកជំទាវ បានមានប្រសាសន៍ថា តាំងពីឆ្នាំ ២០១៩មក ហ្វីលីពីន បានលុបចោលច្បាប់ដាក់កំណត់នូវការនាំអង្ករចូលប្រទេសហ្វីលីពីន។ ដូច្នេះការនាំអង្ករចូល […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


