ព័ត៌មានថ្មី
- ជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តបើកបញ្ច្រាសផ្លូវបណ្តាលអោយ ស្លាប់២នាក់ យ៉ាងអាណោចអាធ័ម កំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មាន មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុកាលនិងយុវជនម្នាក់ទៀតបានរង របួសធ្ងន់ធ្ងរ ហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះជីវិតខណៈដែលជិះម៉ូតូ១គ្រឿង ជ្រុលទៅបុករថយន្តមិន ស្គាល់ម៉ាកពេលដែលបើកបរបញ្ច្រាសផ្លូវគ្នាកាលពីវេលាម៉ោង០៧និង២៥នាទីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើ ផ្លូវក្រាលកៅស៊ូលេខ១៤៤០ស្ថិតនៅក្នុងភូមិខោប សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- អាណោចអាធ័មដូនចាស់ជរាម្នាក់មានជំងឺប្រចាំកាយដើររើសអាចម៌គោដើម្បីចិញ្ចឹមកូនប្រុសម្នាក់មានសតិមិនគ្រប់ (ព្រៃវែង) ៖ ស្តាប់ទៅពិតជាគួរឲ្យអាណិតអាណោចអាធ័មដូនចាស់ជរាម្នាក់និងបងស្រីមេម៉ាយមានជំងឺប្រចាំកាយក្រីក្រ ម្នាក់យ៉ាងពន់ពេកណាស់នៅពេលឮពាក្យសម្តីនិយាយពីការលំបាកវេទ្ទនារបស់ពួកគាត់។ (Video Inside)
- បាញ់មួយគ្រាប់ចំភ្លៅគូភាគី រត់គេចខ្លួនមួយយប់ព្រឹកឡើងប៉ូលិសក្របួចជាប់ ផ្តើមចេញពីការដណ្តើមប្រយោជន៍ព្រៃឈើ បុរសម្នាក់បានទាញកាំភ្លើងបាញ់ទៅលើភ្លៅគូភាគី បណ្តាលអោយរងរបួសធ្ងន់ ហើយក៏រត់គេចខ្លួនបាត់។ ហេតុការណ៍នោះបាននៅម៉ោង21និង30នាទី យប់ថ្ងៃទី16ខែឧសភាឆ្នាំ2018 ក្នុងមូលដ្ឋាន ស្រុកស្វាយលើ។
- កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បំបែកសំណុំរឿងករណី “គាស់ផ្ទះលួចយកទូរសព្ទ័” ដ៏ធំមួយនៅក្រុងតាខ្មៅ ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបំបែកសំណុំរឿងករណីលួចមានស្ថានទំងន់ទោស (គាស់ផ្ទះលួចយកទូរសព្ទ័) ដ៏ធំមួយនៅចំណុច ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីធ្វើការស៊ើបអង្កេតស្រាវជ្រាវ អស់រយ:ពេលបីថ្ងៃ ។
- នារីម្នាក់ សង្ស័យមានវិបត្រក្នុងគ្រួសារ ឃើញឈរយំលើស្ពានជ្រោយចង្វារ ហើយប្រុងលោតទឹកសម្លាប់ខ្លួន ភ្នំពេញ ៖ នារីវ័យប្រហែលជាង២០ឆ្នាំម្នាក់ បានឈរទ្រហោរយំលើស្ពានជ្រោយចង្វារចង់លោតទឹកសម្លាប់ខ្លួនដោយមាន វិបត្រក្នុងគ្រួសារ តែត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា។
- រឿងព្រះម៉ែកាលី ចេញ Official Trailer ផ្លូវការជាភាសាខ្មែរហើយ រឿងព្រះម៉ែកាលី (Official Trailer)ជួបគ្នាក្នុងពេលឆាប់ៗនេះ ធានាថាល្អមើល ព្រះព្រហ្ម ព្រះវិស្ណុ(ព្រះនរាយណ៍) ព្រះសេវៈ(ព្រះឥសូរ) ព្រះនាងប៉ាវ៉ាទី(ព្រះម៉ែកាលី) ព្រះគណេស កូរសមុទ្រទឹកដោះ និងព្រះផ្សេងច្រើនអង្គរទៀត
- ក្មេងប្រុសក្រិន អាយុ១៣ឆ្នាំហើយមើលទៅប៉ុននឹងក្មេងអាយុ៤ឆ្នាំ កំពង់ស្ពឺ ៖ ក្មេងប្រុសដែលកើតមកមានកាយសម្បទាមិនគ្រប់គ្រាន់ដែលមានអាយុរហូត១៣ឆ្នាំហើយ ប៉ុន្តែបើគេមើល រូបរាងខាងក្រៅវិញនោះអាចគិតថារូបគេមានអាយុត្រឹមតែ៣ឬ៤ឆ្នាំប៉ុណ្ណោះ។
- មួយ១០០០សំណាងចាក់សាំងម៉ូតូពេញរ៉េសាវ័របញ្ឆេះម៉ូតូចេញភ្លើងតាមកែបម៉ូតូឆេះផ្អើលអ្នកស្រុក ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល០៧ជាងមានករណីអគ្គីភ័យមួយកើតឡើង បណ្តាលអោយឆេះម៉ូតូ០១គ្រឿង ម៉ាកក្លីចនៅត្រង់ចំណុចខាងមុខការ៉ាស់សាំង០១កន្លែងស្ថិតក្នុង ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
- ទាស់ពាក្យសម្តីក្លាយជាហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិពលរដ្ឋក្បែរគ្នារងការខូចខាតប្តឹងនគរបាលឃាត់ កំពង់ស្ពឺ ៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិរកាធំធ្វើការឃាត់ខ្លួនខណៈដែលទាស់ពាក្យសម្តីជាមួយអ្នកជិតហើយ បង្កជាហិង្សាវាយបំផ្លាញទ្រព្យសម្បត្តិបណ្តាលអោយរងការខូចខាតអស់ជាច្រើន ទ្រាំមិនបានប្តឹងនគរបាលឃាត់តែម្តង កាលពីវេលាម៉ោង ០៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នៅក្នុងភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- រន្ទះបាញ់សម្លាប់មនុស្សម្នាក់ , រងរបួសម្នាក់, ងាប់គោ៣ក្បាល និង ខូចខាតលំនៅដ្ឋាន ២ខ្នងនៅស្រុកពួក កាលពីរសៀលម៉ោង១និង១៥នាទី ថ្ងៃទី១៦ ខែឧសភាឆ្នាំ២០១៨នេះ មានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់ និង រន្ទះបាញ់ បានកើតឡើងនៅក្នុងភូមិសាស្ត្រឃុំមុខប៉ែន និង ឃុំព្រៃជ្រូក ស្ថិតក្នុងស្រុកពួក បណ្ដាលឲ្យស្លាប់មនុស្ស ០១នាក់ រងរបួសម្នាក់ ខូចខាតលំនៅដ្ឋាន០២ខ្នង ងាប់សត្វគោចំនួន០៣ក្បាល និងសត្វឆ្កែចំនួន០១ក្បាល ។
- ម៉ូតូសង់បុកម៉ូតូគូបពីក្រោយពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់នៅលើផ្លូវជាតិលេខ៥១ កំពង់ស្ពឺ ៖ នារីម្នាក់និងយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិក ឯកជនមួយកន្លែងក្បែរកន្លែងកើតហេតុផងដែរ កាលពីវេលាម៉ោង០៦និង៤០នាទីព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥១ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៩ ទៅលេខ២០ ចំណុចភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
- ស្ត្រីមេម៉ាយដាំត្រឡាចផ្លែរណូករណែលពេញវាលស្រែ តែអត់អ្នកទិញ ខេត្តកែប ៖ មានស្រុក១ និងក្រុង១ ប្រជាពលរដ្ឋមានរបរជាអ្នកនេសាទនិងមួយផ្នែកទៀតដំាដំណាំរួមផ្សំមានដំឡូងជ្វា-ល្ពៅត្រឡាច៕
- ស្គាល់អត្តសញ្ញាណជនរងគ្រោះមួយគ្រួសារ៤នាក់ដែលស្លាប់ករណីគ្រោះថ្នាក់ចរាចររថយន្តកាមរីបាឡែនបុកជាមួយម៉ូតូ ឧត្តរមានជ័យ ៖ ព្រឹកថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ២០១៨ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកាមរីបាឡែន បុកម៉ូតូហុងដាឌ្រីម ក្នុងទិសដៅច្រាស់គ្នា នៅលើកំណាត់ផ្លូវជាតិលេខ៦៨ ចន្លោះគីឡូម៉ែត្រលេខ៧៩-៨០ ត្រង់ចំណុចស្ពានកណ្តែកស្ថិតក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ
- ក្មេងស្រីកំព្រាឪពុក២នាក់បងប្អូនបង្កើតទៅរាយមងជាមួយម្តាយលង់ទឹកស្លាប់គួរឲ្យសង្វែគ…………… (ព្រៃវែង) ៖ ដោយសារតែជីវភាពខ្វះខាតក្រីក្របានធ្វើឲ្យស្ត្រីមេម៉ាយម្នាក់តាំងខ្លួនធ្វើជាឪពុកផងនិងធ្វើជាម្តាយផងបាត់បង់នូវអាយុជីវិតកូនស្រីជាទីស្រលាញ់ស្មើជីវិតទាល់តែ២នាក់បានលង់ទឹកស្លាប់គួរឲ្យសង្វែគយ៉ាងពន់ពេក!ខណៈរូបគាត់ជាម្តាយទៅរាយមងហើយយកកូនស្រីទាំង២នាក់នោះទៅតាម។
- រថយន្តកូរ៉េបុកជាមួយម៉ូតូសង់បណ្តាលអោយស្រ្តីម្នាក់ស្លាប់ក្រោយពេលបញ្ចូនទៅមន្ទីពេទ្យ ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ រថយន្តកូរ៉េ១តោនកន្លះបុកជាមួយនិង ម៉ូតូសង់២០១៨បណ្តាលអោយស្ត្រី០១នាក់ស្លាប់ក្រោយពីបានបញ្ចូនទៅកាន់មន្ទីពេទ្យហេតុការគ្តោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅត្រង់ចំណុចកែងផ្លូវចូលឡឥដ្ឋ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅរាជធានីភំពេញ ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


