ព័ត៌មានថ្មី
- រថយន្តកាំម៉ារីដឹកទំនិញពេលយប់ បុកគោយន្តកន្ត្រៃគ្មានភ្លើងពីក្រោយបណ្តាលអោយឆេះរថយន្តរបួសធ្ងន់២នាក់ ប៉ោយប៉ែត៖ ររថយន្តកាំម៉ារីមួយគ្រឿងដឹកទំនិញពេលយប់បុកគោយន្តកន្ត្រៃគ្មានភ្លើងពីក្រោយ បណ្តាលអោយឆេះរថយន្តរងរបួសធ្ងន់២នាក់កាលវេលាម៉ោង៩ និង០៥នាទីយប់ថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥នៅចំណុចស្រះអ៊ិនតាំក្នុងភូមិ.សង្កាត់ទឹកផ្លា ក្រុងសីរិសោភ័ណ ខេត្តបន្ទាយុំានជ័យ។
- ផ្ទុះក្បាលគ្រាប់៦០ ម.មបណ្តាលស្លាប់១នាក់ និងរងរបួសធ្ងន់១នាក់ នៅស្រុកព្រះនេតព្រះ ប៉ោយប៉ែត ៖ ផ្ទុះក្បាលគ្រាប់៦០ ម.ម ១គ្រាប់បណ្តាលឱ្យស្លាប់បុរស១នាក់នៅកន្លែងកើតហេតុ ចំណែកបុរស ១នាក់ទៀតទទួលរងរបួសធ្ងន់កាលពីវេលាម៉ោង៩ ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិខ្វាវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខណៈដែលជនរងគ្រោះបានយកក្បាលគ្រាប់ ប្រភេទ៦០ ម.ម ដែលបន្សល់ទុកពីសម័យសង្រ្គាមទៅវាយដោះប្រលូញកន្លឹះរ៉ឺម៉កគោយន្តចេញពីគោយយន្តដើម្បីយកទៅភ្ជួរស្រែ។
- រយន្តម៉ាកស៊ីណា១គ្រឿងរត់តាក់ស៊ីផ្ទុកមនុស្ស១២នាក់ បែកកង់ក្រឡាប់ស្លាប់៣នាក់ ខេត្តស្ទឹងត្រែង ៖ ករណីគ្រោះថ្នាក់ចរាចរណដោយរថយន្តម៉ាកស៊ីណា១គ្រឿងពណ៍សពាក់ស្លាកលេខ កំពងធំ2B 7678 បើកបរក្នុងល្បឿនលឿន ពីលិចទៅកើត មកដល់ចំនុចកើតហេតុស្រាប់បែកកង់រ៉េចង្កូតធ្លាក់ផ្លូវ ទៅបុករោងដាក់ឈើ បណ្តាលឪ្យស្លាប់៣នាក់ របួសធ្ងន់៥នាក់ ស្រាល៤នាក់ កាលពីវេលាម៉ោង១២និង០០នាទី ថ្ងៃទី១២ ខែឩសភា នៅចំនុចភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
- មនុស្ស៣នាក់ទៀតនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងស្រុកព្រះស្តេច (ព្រៃវែង) ៖ ឃាតកចរាចរណ៍បានប្រល័យយកអាយុជីវិតមនុស្ស ០៣នាក់ទៀត ដោយសារជិះម៉ូតូបុកជាមួយរថយន្តកាលពីវេលាម៉ោង ៥និង៣០នាទី ទៀបភ្លឺថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨នៅលើកំណាត់ផ្លូវជាតិលេខ១ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៨០.៨១ស្ថិតក្នុងភូមិបឹងស្នោ.ឃុំល្វា.ស្រុកព្រះស្តេច.ខេត្តព្រៃវែង។
- មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុហេតុការគ្រោះថ្នាក់ចរាចរណ៏ ប៉ោយប៉ែត ៖ មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាកចរាចរណ៏រវាងម៉ូតូបុកម៉ូតូនៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០១៨ វេលាម៉ោង ០៧និង ០០នាទី លើក្រាលកៅស៊ូ ត្រង់ចំណុចខាងមុខរោងចក្រអូរនាង ប្រហែល១០០០ម៉ែត្រ ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
- អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិន ចំនួន ៧០នាក់/ស្រី០៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា ភ្នំពេញ ៖ នៅថ្ងៃ អាទិត្យ១៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិន ចំនួន ៧០នាក់/ស្រី០៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZF9044 វេលាម៉ោង១៩ និង៣៥នាទី ពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ។
- ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេហើយត្រូវបានប្ដីដឹកមកមណ្ឌលសុខភាពស្រុកបរិបូណ៌ ប៉ុន្តែពេលមកដល់ត្រូវក្រុមគ្រូពេទ្យប្រាប់ថា ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេហើយត្រូវបានប្ដីដឹកមកមណ្ឌលសុខភាពស្រុកបរិបូណ៌ ប៉ុន្តែពេលមក ដល់ត្រូវក្រុមគ្រូពេទ្យប្រាប់ថាកូនក្នុងផ្ទៃកើតមកដោយលំបាកត្រូវញ្ជូនទៅសង្គ្រោះនៅឯ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
- តិរច្ឆានកំពង់ធំ សាហាវណាស់ឪពុក់យកកាំបិតមកកាបស្រី់កូនបង្កើត ព្រោះ… កំពង់ធំ ៖ បុរសម្នាក់ត្រូវជាឪពុកបង្កើតបានយកកាំបិតមកកាប់កូនដូចសត្វធាតុយ៉ាងសាហាវព្រៃផ្សៃបំផុត ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥:១៧ នាទីរសៀល នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ឪពុកយកកាំបិតចិតត្នោតកាប់កូនស្រីខ្លួនឯងបង្កើត បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ។
- នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតថ្នាំញៀន៨កញ្ចប់ កណ្តាល ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ពាក់ព័ន្ធនឹង ករណីជួញដូរគ្រឿងញៀនខុសច្បាប់ ។
- គណបក្សប្អូនប្រុសលោក កែម ឡី ទៅចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភ្នំពេញ ៖ ខ្មែរតែមួយ ដែលជាគណបក្សនយោបាយថ្មី បង្កើតឡើងដោយប្អូនប្រុសលោក កែម ឡី បានទៅចុះឈ្មោះហើយ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃសុក្រនេះ ដែលនាំអោយគណបក្សនយោបាយកើនឡើងដល់ចំនួន ៦គណបក្សគិតត្រឹមម៉ោង ៩ព្រឹកថ្ងៃ ទី១១ ខែឧសភា ឆ្នាំ២០១៨នេះ ដែលបានទៅចុះឈ្មោះដើម្បីប្រកួតប្រជែងក្នុងការ បោះឆ្នោត ជ្រើសតាំងសមាជិកសភានីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
- ម៉ូតូសង់កូរ៉េបើកលឿនបុកម៉ូតូសង់បើកបញ្ច្រាស់ទិសគ្នា បណ្តាលអោយស្លាប់ម្នាក់របួសធ្ងន់ម្នាក់ កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរហើយត្រូវបានរថយន្ត សាមុយដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺដោយសារតែម៉ូតូសង់កូរ៉េបើកលឿនទៅបុកចំពី មុខយ៉ាងពេញទំហឹងម៉ូតូសង់ស៊េរីទំនើបពេលបើកបញ្ច្រាសទិសគ្នា កាលពីវេលាម៉ោង០៨និង៤០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នៅ លើកំណាត់ ផ្លូវក្រាលកៅស៊ូលេខ១៤៣ ត្រង់ចំណុចភូមិបិល ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
- ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ បង្កឲ្យលំនៅដ្ឋាននិងសត្វពាហនៈរងផលប៉ះពាល់ សៀមរាប ៖ ថ្ងៃទី១០ ខែឧសភានេះ ភ្លៀងធ្លាក់លាយឡំនឹងខ្យល់រន្ទះ បានធ្វេីឲ្យប៉ះពាល់ដល់លំនៅដ្ឋាននិងសត្វពាហនៈ ប្រជាពលរដ្ឋនៅក្នុងក្រុងស្រុកចំនួន៣ក្នុងខេត្តសៀមរាប។
- រឿងរ៉ាវអំពី បង្គា និងការសិក្សា របស់កុមារា-រី នៅក្រុងកំពង់សោម កំពង់សោម ៖ ដោយសារតែជីវភាពក្រីក្រលំបាក មានកុមារតូចខ្លះបង្ខំចិត្តដើររកប្រាក់ ដើម្បីចាយវាយក្នុងការរៀនសូត្រខ្លួន ឯង ហើយប្រាក់មួយចំនួនទៀតចែករំលែកអោយទៅក្រុមគ្រួសារ ដើម្បីជួយផ្គត់ផ្គង់ជីវភាព(យកទៅទិញ អង្ករឬម្ហូប)។
- អារម្មណ៍ពិតពេល លោក មុត នី គាស់ត្រូវរង្វាន់ ៧០លានរៀល ព្រៃវែង ៖ ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ចែករង្វាន់ទឹកប្រាក់ ៧០លានរៀល ដល់អតិថិជនឈ្មោះ មុត នី រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរ ខេត្តព្រៃវែង។
- ខ្យល់កន្ត្រាក់រលំដើមឈើសង្កត់ផ្ទះ និងរន្ទះបាញ់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ៤នាក់ (ពោធិ៍សាត់)៖ គ្រោះធម្មជាតិដ៏រន្ធត់មួយ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ និងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្ក ឲ្យមានភ្លៀង ធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំដើមឈើសង្កត់ផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ស្រាល មនុស្ស ៤នាក់ និងរន្ទះបាញ់ ស្លាប់ម្នាក់ទៀត។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


