
សមត្ថកិច្ចបានឲ្យដឹងថាអ្នកស្លាប់ទាំង ០៣នាក់ ទី១ឈ្មោះ មុក សុលាប ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាក HONDA.DRAEMC125 ពណ៍ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1CW..5490មានទីលំនៅ ភូមិកន្សោមអក ឃុំកន្សោមអក ស្រុក កំពង់ត្របែក ខេត្តព្រៃវែង (ស្លាប់នៅនឹងកន្លែង) ទី២ឈ្មោះ មុក សំណាង ភេទប្រុស អាយុ១៨ឆ្នាំ អ្នករួមដំណើរមានទីលំនៅជាមួយគ្នា (ស្លាប់នៅនឹងកន្លែង) និង ទី៣ឈ្មោះ រ៉ា រដ្ឋា ភេទប្រុស អាយុ១៩ឆ្នាំ អ្នករួមដំណើរមានទីលំនៅ ភូមិបាលាំង ឃុំកន្សោមអក ស្រុកកំពង់ត្របែក (ស្លាប់នៅនឹងកន្លែង)។ ចំណែករថយន្តម៉ាក HYUNDAI ពណ៍សផ្លាកលេខ ភ្នំពេញ3C.7377បើកដោយជនមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនចោលរថយន្តបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។ ប្រភពព៌តមាននិយាយថាមុនពេលកើតហេតុគេឃើញភាគីម៉ូតូជិះឌុបគ្នា៣នាក់បើកក្នុងល្បឿនយ៉ាងលឿនទិសដៅពីកើតទៅលិច។ លុះមកដល់ត្រង់ចំណុចខាងលើបានជ្រុលចង្កូតទៅបុកជាមួយភាគីរថយន្តដែលកំពុងបើកបរបញ្ជ្រាស់ទិសគ្នា ពេញទំហឹង បណ្តាលឲ្យយុវជនទាំង៣នាក់ដាច់ខ្យល់ស្លាប់ភ្លាមនៅនិងកន្លែងកើតហេតុ។រីឯរថយន្តក្រឡាប់បាស់ជើងឡើងលើនៅចិញ្ចើមថ្នល់និងម៉ូតូរងការខូចខាតស្ទើតែទាំងស្រុងត្រូវសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅអធិការដ្ធាននគរបាលស្រុកដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក។ សាកសពជនទាំង៣នាក់ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ សុឹម សាន់










