ព័ត៌មានថ្មី
- លោកត្រាំនិយាយថា ជំនួបជាមួយមេដឹកនាំកូរ៉េខាងជើង អាចនឹងពន្យាពេល ពិភពលោក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និយាយថា ជំនួបដែលបានកំណត់ពេលរបស់លោក ជាមួយមេដឹកនាំកំពូលរបស់ សាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេ្យកូរ៉េខាងជើង លោកគីម ជុងអ៊ុន អាចនឹងត្រូវពន្យា ពេល។
- ប្តីកាប់ប្រពន្ធរងរបួសធ្ងន់ និងចាក់សាំងបំណងដុតផ្ទះតែត្រូវសមត្ថកិច្ចចាប់ទាន់ ខេត្តឧត្តរមានជ័យ ៖ ស្រ្តីជាប្រពន្ធបានរងរបួសធ្ងន់ ដោយសារតែប្តីចិត្តអប្រិយ៍ហ៊ានលើកដៃកាប់ប្រពន្ធ ក្នុងរឿងទាស់ពាក្យ សំដី រហូតដល់ព្រមព្រៀងលែងលះគ្នា ហើយប្រពន្ធមិនព្រមអោយម៉ូតូប្តីក៏ទាញកាំបិតកាប់ប្រពន្ធតែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅអំឡុងម៉ោង ៩ និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨ ចំណុចភូមិ ទួលក្រឡាញ់ ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
- សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរ ជិត២ម៉ឺននាក់ ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃពុធ ទី២៣ ខែឧសភា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តចុះជួប សំណេះសំណាលជាមួយកម្មករ កម្មការិនីរោងចក្រ សរុប ជិត២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន១៧នៅក្នុង ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
- បន្លែស្ពៃក្តោបត្រូវបានហាមឃាត់មិនឲ្យនាំចូលលើទីផ្សារកម្ពុជាតាមច្រកទ្វារអន្តរជាតិភ្នំដិន ខេត្តតាកែវ ខេត្តតាកែវ ៖ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត តាកែវ ដែលបានសហការនឹងមន្រ្តីជំនាញកាំកុងត្រូល បានធ្វើការត្រួតពិនិត្យលើបន្លែ ផ្លែឈើទាំង២៥មុខ នៅច្រកទ្វារអន្តរជាតិភ្នំដិនដោយរថយន្តពិសោធន៍ចល័ត របស់ អគ្គនាយកដ្ឋានកាំកុងត្រូល យើងបានរកឃើញស្ពៃក្តោបមានវត្តមានសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់សុខភាព ប្រជាពលរដ្ឋ ព្រោះសំណល់ថ្នាំកសិកម្មនេះ វានឹងធ្វើឲ្យអ្នកបរិភោគមានអាការៈរាគរូស ក្អូតចង្អោរ ធ្វើឲ្យអស់កម្លាំងជាធ្ងន់ធ្ងរ និងអាចធ្វើឲ្យប៉ះពាល់ប្រព័ន្ធសសៃប្រាសាទ។
- ការបំពុលបរិស្ថាននៅក្រុងអាក្រានឹងធ្វើឲ្យប៉ះពាល់ដល់វិមាន Taj Mahal របស់ឥណ្ឌា ប្រទេសឥណ្ឌា ៖ យោងតាមអ្នកប្រវត្តិសាស្ត្រ និងអ្នកមគ្គុទេសទេសចរណ៏ក្នុងតំបន់ ដែលកំពុងអំពាវនាវដល់រដ្ឋាភិបាល ឲ្យ ការពារ និងអនុវត្តន៏ការងារអភិរក្សទីតាំងវិមាន បានឲ្យដឹងថា វិមានដ៏ល្បីឈ្មោះបំផុតរបស់ប្រទេសឥណ្ឌា ជាថ្មកែវព័ណ៌ស គឺវិមាន Taj Mahal កំពុងទទួលរងពីការបំពុលបរិស្ថានយ៉ាងខ្លាំង។
- កំអែលភ្នំភ្លើងកោះហាវ៉ៃ គំរាមកំហែងរោងចក្រអគ្គីសនីដែលនៅក្បែរនោះ កោះហាវ៉ៃ ៖ កំអែលភ្នំភ្លើងចេញពីភ្នំភ្លើង គីឡាអ៊ី (Kilauea) ដែលកំពុងផ្ទុះនៅកោះហាវ៉ៃ បានហូរទៅកាន់រោងចក្រ ថាមពល ខណៈដែលកម្មករប្រញាប់ប្រញាល់នាំគ្នាបិទទ្វាររោងចក្រ ដើម្បីការពារការបញ្ចេញ ឧស្ម័នពុលដែលមិនអាចគ្រប់ គ្រងបាន ។
- អ៊ីស្រាអែល គឺជាប្រទេសដំបូងដែលប្រើប្រាស់យន្តហោះទំនើបចុងក្រោយផលិតនៅ សហរដ្ឋអាមេរិក អ៊ីស្រាអែល ៖ គឺជាប្រទេសដំបូងដែលប្រើប្រាស់យន្តហោះទំនើបចុងក្រោយផលិតនៅ សហរដ្ឋអាមេរិក F-35 ដែលជា យន្តហោះពាសដោយដែកថែបនៅក្នុងសមរភូមិប្រយុទ្ធ ។
- យ៉ាងហោចណាស់មនុស្សជាង 60 នាក់បានស្លាប់ក្នុងប្រទេស ប៉ាគីស្ថាន ដោយសារសីតុណ្ហភាពក្ដៅខ្លាំង ប្រទេស ប៉ាគីស្ថាន ៖ ចាប់តាំងពីខែមេសា និងខែឧសភា ជាពេលដែលប្រទេស ប៉ាគីស្ថាន ជួបនឹងសីតុណ្ហភាពក្ដៅខ្លាំង បំផុតជារៀងរាល់ឆ្នាំ ពេលខ្លះបណ្ដាលឲ្យមានមនុស្សស្លាប់រាប់រយនាក់ ដោយសាររលកកម្ដៅឆ្លងកាត់ប្រទេសនេះ ។
- លោកត្រាំ មានឆន្ទៈក្នុងការចាកចេញពីជំនួបកំពូលជាមួយកូរ៉េខាងជើង ពិភពលោក ៖ អនុប្រធានាធិបតីអាមេរិកលោក ម៉ៃ ផេន (Mike Pence) បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានបំណងចាកចេញពីជំនួបកំពូល ដែលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយនេះ បន្ទាប់ពីកូរ៉េខាងជើងបានគំរាមកិច្ចប្រជុំនេះកាលពីសប្តាហ៍មុន។
- មនុស្សសម្លាប់ 5 នាក់ ដោយសារភ្លៀងធ្លាក់ខ្លាំង និងរអិលបាក់ដីនៅប្រទេសស្រីលង្កា ប្រទេសស្រីលង្កា ៖ ភ្លៀងខ្យល់មូសុងនៅក្នុងប្រទេសស្រីលង្កា បានសម្លាប់មនុស្សយ៉ាងហោចណាស់ 5 នាក់ ដែលជំរុញឱ្យ អាជ្ញាធរព្រមានពីការបាក់ដី និងទឹកជំនន់នៅក្នុងតំបន់ទំនាប បន្ទាប់ពីទឹកជំនន់ហៀរ ឆ្លងកាត់កោះមហាសមុទ្រឥណ្ឌា។
- មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាុយព្រៃទី១ ដែលបានប្រើហឹង្សាកាលពីម្សិលមិញ ពេលនេះ ភ្នំពេញ ៖ មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាុយព្រៃទី១ ដែលបានប្រើហឹង្សាកាលពីម្សិលមិញ ពេលនេះ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាយឩត្តមសេនីយ៍ ជួន សុវណ្ណ សម្រេច ផ្អាកការងារបណ្តោះអាសន្ន ដើម្បីកែប្រែ កំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។
- ប្រទេសកូរ៉េខាងជើង បង្ហាញជំហរពីការលុបបំបាត់នុយក្លេអ៊ែរ មិនមែនដោយសារការដាក់ទណ្ឌកម្ម ឬសម្ពាធដែលដឹកនាំដោយអាមេរិកនោះទេ ឧបទ្វីបកូរ៉េ ៖ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់ថា គោលបំណងរបស់ខ្លួនក្នុងការលុបបំបាត់នុយក្លេអ៊ែរ ដែលបានបង្ហាញ នៅក្នុងជំនួបកំពូលអន្តរកូរ៉េជាប្រវត្តិសាស្ត្រ មិនមែនជាលទ្ធផលនៃការដាក់ទណ្ឌកម្ម និងសម្ពាធ ដែលដឹកនាំដោយអាមេរិក នោះទេ និងបានព្រមានដល់សហរដ្ឋអាមេរិកកុំឱ្យបំភាន់មតិសាធារណៈ។
- ប្រធានាធិបតី ទួរគី បានជួបជុំអ្នកគាំទ្រក្នុងប្រទេស បូស្នី Bosnia មុនពេលការបោះឆ្នោតនៅខែក្រោយ ទួរគី ៖ ប្រធានាធិបតី ទួរគី លោក Tayyip Erdogan បានជួបជុំអ្នកគាំទ្រក្នុងទីក្រុង Sarajevo ប្រទេស បូស្នី Bosnia មុនពេលបោះឆ្នោតនៅខែក្រោយ ។
- កំអែរ និងផ្សែងភ្នំភ្លើងនៅលើកោះ ហាវ៉ៃ បញ្ចេញសារធាតុអាស៊ីត បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស អាមេរិច ៖ ផ្សែងដែលបណ្ដាលមកពីកំអែរភ្នំភ្លើងនៅលើកោះ ហាវ៉ៃ ប៉ះនឹងទឹកសមុទ្រ បណ្ដាលឲ្យបញ្ចេញសារធាតុអាស៊ីត បង្ករគ្រោះថ្នាក់ដល់សុខភាពមនុស្ស ជម្រុញឲ្យអាជ្ញាធរក្នុងតំបន់ ចេញសេចក្តីប្រកាសអាសន្នបន្ថែមទៀត ដើម្បីឲ្យប្រជាជន ត្រៀមជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ។
- នគរបាលខណ្ឌឬស្សីកែវ បានដកហូតរថយន្តម៉ាកTUNDRA ជនសង្ស័យដែលបានដើកដេញញបុក ប្អូនធម៌នាយកពាក់មី រាជធានីភ្នំពេញ ៖ រថយន្តម៉ាក TUNDRA មួយគ្រឿង ដែលម្ចាស់បើកដេញញបុកប្អូនធម៌នាយពាក់មីត្រូវបានកម្លាំង នគរបាលខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ និងឈានទៅដកហូតបានហើយកាលពីវេលាល្ងាចថ្ងៃ ទី២០ខែ ឧសភា ឆ្នាំ ២០១៨ នៅផ្ទះជនសង្ស័យ នៅក្នុងបុរី វិមានភ្នំពេញ ដែលស្ថិតនៅតាមផ្លូវលេខ ៥៩៩ ក្នុងសង្កាត់ចំរេះទី១ ខណ្ឌឬស្សីកែវ។ប៉ុន្តែម្ចាស់រថយន្ត ដែលគេសង្ស័យថាជាឃាតករបានគេចខ្លួនបាត់។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


