ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ចុះពិនិត្យ វាយតម្លៃ មន្រ្តី- បុគ្គលិក ចូលនិវត្តន៍ ពិការ និងយោធិនពលីរបស់អង្គភាពស៊ីម៉ាក់ ចំនួនជាង២០០នាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួង ការពារជាតិ ជាប្រធានគណៈកម្មការធិកាបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានចូលរួមពិធីពិនិត្យ វាយតម្លៃ និងជួបសំណេះសំណាល ជាមួយមន្រ្តី -បុគ្គលិក អង្គភាពស៊ីម៉ាក់ ដែលជាមុខសញ្ញាយោធិនចូលនិវត្តន៍ យោធិនពិការ និងយោធិនពលី។ ពិធីនេះបានធ្វើឡើងនៅ ទីបញ្ជាការកណ្តាលស៊ីម៉ាក់ ដោយមានវត្តមានចូលរួម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ជាប្រធានក្រុមការងារពិនិត្យ វាយតម្លៃកំណត់មុខ សញ្ញា យោធិន ពលី ពិការ និងសោធននិវត្តន៍។ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនរបស់អង្កភាពស៊ីម៉ាក់ និងការធ្វើពលិកម្មរបស់មន្ត្រីស៊ីម៉ាក់ ក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនាពេលកន្លងមក។ ឯកឧត្តម បញ្ជាក់ថា ថ្នាក់ដឹកនាំស៊ីម៉ាក ដែលមានសមត្ថភាពខ្ពស់ក្នុងការរៀបចំកម្លាំង ការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត និងការទំនាក់ទំនងល្អជាមួយមន្ត្រីក្នុងរាជរដ្ឋាភិបាល ការរៀបចំកម្លាំងស៊ីម៉ាកឱ្យដំណើរការប្រកបដោយមោទនាភាព។ ឯកឧត្តម បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ […]
  • ឯកឧត្តម សៅ សារឿន ប្រគល់ថវិកាបូជាសពជាង៣០លានរៀលជូនគ្រួសាររពឧត្តមសេនីយ៏ទោ រស់ សារិទ្ធ ដែលទទួល មរណភាព ថវិកាគោលនយោបាយរបស់ក្រសួងការពារជាតិ ចំនួនជាង៣០ លានរៀល ត្រូវបានឯកឧត្តមឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាប្រធានអនុគណៈកម្មា ធិការរៀបចំបុណ្យសពថ្នាក់ឧត្តមសេនីយ៍ ឧត្តមនាវី ក្រសួង ការពារជាតិ អមអំណើរដោយឧត្តមសេនីយ៍ទោ សៅ ដារ៉ាវុធ នាយកនាយកដ្ឋានកិច្ចការយោធា ស៊ីវិល ព្រមទាំងនាយទាហានជំនាញគោនយោបាយ បាននាំមកផ្តល់ជូនក្រុមគ្រួសារសពមកប្រគល់ជូនក្រុមគ្រួសារសព ឧត្តមសេនីយ៍ទោ រស់ សារិទ្ធ មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការនៃ ខ.ភ.ម នៅគេហដ្ឋានក្រុមគ្រួសារសព ក្នុងភូមិទី១២ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។ ឧត្តមសេនីយ៍ឯក សៅ សារឿន បានសំដែងនូវការសោកស្តាយជាទីបំផុតចំពោះការបាត់បង់ឧត្តមស្វាមី ជាឪពុក និងជាជីតា ព្រមទាំងញាតិមិត្តជិតឆ្ងាយនៃក្រុមគ្រួសារសព ដែលមានគុណបំណាច់យ៉ាងធំធេងក្នុងបេសកកម្មបំរើបម្រើសុខសន្តិភាពនារយៈពេលកន្លងមករហូតដល់ថ្ងៃអវសាន្តនៃជីវិត។ ឯកឧត្តម សៅ សារឿន បានបញ្ជាក់ថា ចំពោះប្រាក់ឧបត្ថម្ភសម្រាប់ពិធីបុណ្យសពនេះគឺជាការគិតគូខ្ពស់ពី រាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ ដែលជានិច្ចជាកាល បន្តយកចិត្តទុកដាក់ចំពោះសុខទុក្ខ នាយទាហាន នាយទាហានរងនិងពលទាហាន ព្រម ទាំងបងប្អូនអតីតយុទ្ធជនជាបន្តបន្ទាប់ និងការយកចិត្តទុក្ខដាក់ពីសំណាក់មេបញ្ជាការសាមីអង្គភាព […]
  • សម្តេចធិបតី÷ ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជួយជំរុញដល់ការរីកចម្រើន ដែលត្រូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់គម្រោង “ទីក្រុងមេគង្គ ឃី” ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងជួយជំរុញសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការជួយជំរុញដល់ការរីកចម្រើន ដែលត្រូវតភ្ជាប់ពីតំបន់មួយទៅតំបន់មួយទៀត។ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវថ្នល់ ពិសេសស្ពាន គឺជាការតភ្ជាប់ប្រជាជន, សេដ្ឋកិច្ច និងតំបន់មួយទៅតំបន់មួយប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ ជាឧទាហរណ៍ជាក់ស្តែង យើងបានឃើញហើយថា ទន្លេមេគង្គ មុខបួន ត្រើយខាងលិច សុទ្ធតែអគារ ជ្រោយចង្វារ ព្រែកព្នៅ តែដោយឡែកអរិយក្សត្រមិនទាន់អភិវឌ្ឍច្រើន ក៏ប៉ុន្តែអនាគត គឺនឹងរីកដូចគ្នាទៅនឹងទិសខាងលិចដែរ។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរថា ក្រោយពីស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់រួច សកម្មភាពមនុស្ស សេដ្ឋកិច្ចនៅអរិយក្សត្រ នឹងកើនឡើង និងចរន្តនៃការស្នាក់នៅរបស់ប្រជាជនក៏មានការកើនឡើងផងដែរ។ ដូចនេះ សក្កានុពលនៃការតភ្ជាប់នេះ នឹងនាំការរីកចម្រើនបន្ថែមទៀតនៅផ្នែកខាងកើត និងតំបន់ដែលពាក់ព័ន្ធផងដែរ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានណែនាំផងដែរថា ទីក្រុងថ្មី នៅខាងកើតទន្លេ ត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យបានល្អ ធំទូលាយ […]
  • ចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង អតីតស្នងការចុងក្រោយនៃសាធារណៈរដ្ឋបារាំងប្រចាំនៅកម្ពុជា ត្រូវបានជួសជុល អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួសជុល និងអភិរក្សទម្រង់ដើមនៃចេតិយលោក ហ្សង់ អ៊ែលដឺរេម៉ុង។ ចេតិយនេះ សាងសង់ឡើងនៅឆ្នាំ ១៩៥១ក្នុងបរិវេណនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឧទ្ទិសជូនលោក ហ្សង់ អ៊ែលដឺរេម៉ុង ស្នងការចុងក្រោយនៃសាធារណៈរដ្ឋបារាំងប្រចាំនៅកម្ពុជា ពោលគឺមុនសម័យកាលដែលប្រទេសកម្ពុជាទទួលឯករាជ្យ។ ការងារអភិរក្សនិងជួសជុលនេះ បានចាប់ផ្តើមកាលពីខែកក្កដា ឆ្នាំ២០២៤ ហើយបានបញ្ចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ការងារនេះ ជាទម្រង់មួយ នៃកិច្ចការអភិរក្សចេតិយនាសតវត្សរ៍ទី២០ ដែលបានកសាងឡើងក្នុងសម័យអាណាព្យាបាលបារាំង។ កិច្ចសហការលើការងារអភិរក្សនេះ គឺជាគម្រូមួយនៃកិច្ចសហការអន្តរក្រសួង និងស្ថាប័ន លើវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលកើតឡើងក្នុងបរិយាកាសនៃកិច្ចប្រឹងប្រែងធ្វើឲ្យបេតិកភណ្ឌអាចរក្សាបានយូរអង្វែង៕
  • អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មា ធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក) ដែលដឹកនាំដោយសហប្រធានជប៉ុន តំណាងដោយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានិងសហប្រធានបារាំង តំណាងដោយលោក Fabrice ETIENNE ភារធារីស្តីទីនៃស្ថានទូតបារាំងប្រចាំកម្ពុជា, លោក Lazare ELOUNDOU ASSOMO ប្រធានមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ, អ្នកជំនាញការ និងតំណាងដៃគូអន្តរជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ គណៈប្រតិភូ បានគោរពជម្រាបជូននូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅក្នុងការរួមចំណែកជំរុញការអភិរក្ស និងអភិវឌ្ឍតំបន់បេតិកភណ្ឌអង្គរ និងសំបូរព្រៃគុក ដែលមិនត្រឹមតែផ្ដល់សារៈប្រយោជន៍ដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃទៅដល់មនុស្សជាតិទាំងមូលផងដែរ ។ ព្រមទាំងការចូលរួមចំណែករបស់យន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងការកសាងធនធានមនុស្សកម្ពុជា ប្រកបដោយជំនាញលើវិស័យអភិរក្ស និងការជួសជុលប្រាង្គប្រាសាទ។ គណៈប្រតិភូក៏បានបង្ហាញអំពីការប្ដេជ្ញាចិត្តខ្ពស់នៅក្នុងការបន្តចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលបំណងធានាឱ្យបាននូវក្នុងការថែរក្សាតំបន់បេតិកភណ្ឌរបស់មនុស្សជាតិ និងរួមចំណែកទៅដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ផងដែរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ក្នុងកិច្ចការអភិរក្ស និងការអភិវឌ្ឍ ក៏ដូចជាជោគជ័យនៃការដាក់បញ្ចូលនូវសម្បត្តិបេតិកភណ្ឌជាច្រើនរបស់កម្ពុជាទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។គណៈ ប្រតិភូក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរ អំពីការសម្រេចបន្តអាណត្តិនៃយន្តការអាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត ផងដែរ។ […]
  • សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា លោក Riccardo Puliti អនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានបញ្ជាក់ថា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) មានបំណងស្វែងរកកាលានុវត្តភាពក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃIFC បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាបាននូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច ព្រមទាំងការយកចិត្តទុកដាក់ និងការទទួលស្គាល់តួនាទីដ៏សំខាន់របស់វិស័យឯកជនក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកអនុប្រធានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃ IFC ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួង- ស្ថាប័នកម្ពុជាជាមួយនឹងIFC នាពេលកន្លងមក និងបានបង្ហាញបំណងក្នុងការស្វែងរកកាលានុវត្តភាពដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជាលើវិស័យសំខាន់ៗមួយចំនួន ដែលរួមមានជាអាទិ៍៖ វិស័យថាមពលកកើតឡើងវិញ, វិស័យឡូជីស្ទីក និងការដឹកជញ្ជូន និងវិស័យហិរញ្ញវត្ថុ។ ជាការឆ្លើយតប បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោល នយោបាយ និងការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដែលបច្ចុប្បន្ននេះកម្ពុជា បានប្រើប្រាស់ថាមពលកកើតឡើងវិញប្រមាណជា ៦២ % និងបន្តជំរុញឱ្យឈានទៅសម្រេចបាន ៧០ % […]
  • លោក Han Dong Hoon មេដឹកនាំគណបក្សកាន់អំណាចរបស់កូរ៉េខាងត្បូង ប្រកាសថា នឹងលាលែងពីតំណែង កូរ៉េខាងត្បូង៖ លោក ហាន ដុងហ៊ុន (Han Dong-hoon) មេដឹកនាំគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង បាននិយាយថា លោកនឹងចុះចេញពីតំណែង។ ថ្លែងនៅក្នុងសន្និសីទសារ ព័ត៌មានដែលធ្វើឡើងនៅរដ្ឋសភា លោកហាន មានប្រសាសន៍ថា «ខ្ញុំនឹងលាលែងពីតំណែងជាប្រធានគណបក្សកាន់អំណាច» ។ លោកបានលើកថា លោកពិបាកក្នុងការអនុវត្តភារកិច្ច ហើយការចោទប្រកាន់លើលោកប្រធានាធិបតី យុន ស៊ុកយុល ពិតជាឈឺចាប់ណាស់ ប៉ុន្តែលោកមិនមានការសោកស្ដាយនោះទេ ចំពោះការសម្រេចចិត្តនេះ»។ នៅថ្ងៃចន្ទនេះ តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងចាប់ផ្ដើមដំណើរការពិនិត្យលើការចោទប្រកាន់លោកយុន ជុំវិញការប្រកាសប៉ុនប៉ងដាក់ប្រទេសនៅក្រោមច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ។ តុលាការ នឹងចំណាយរយៈពេល ៦ខែក្នុងការសម្រេចចិត្តថាតើ លោក យុន នឹងត្រូវដកចេញពីតំណែងជាផ្លូវការ ឬក៏ឡើងកាន់តំណែងវិញ ក្រោយព្យួរតួនាទីបណ្ដោះអាសន្ន បន្ទាប់ពីសភាបោះឆ្នោតចោទប្រកាន់ដោយជោគជ័យ កាលពីថ្ងៃទី១៤ ខែធ្នូ ៕
  • អ៊ីស្រាអែលថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួននៅអៀរឡង់ ជុំវិញជំហរគាំទ្រ ប៉ាឡេស្ទីន អ៊ីស្រាអែលថា ខ្លួននឹងបិទស្ថានទូតរបស់ខ្លួននៅអៀរឡង់ ខណៈទំនាក់ទំនងប្រទេសទាំងពិរកាន់តែធ្លាក់ចុះដុនដាប់ខ្លាំង ជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ដោយចំនួនអ្នកស្លាប់កើនដល់រាប់ម៉ឺននាក់។ ការសម្រេចបិទស្ថានទូតបានធ្វើឡើងក្នុងការឆ្លើយតប ទៅនឹងអ្វី ដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានពណ៌នាថាអៀរឡង់មានគោលនយោបាយប្រឆាំងនឹងអ៊ីស្រាអែល។ កាលពីខែឧសភា អ៊ីស្រាអែលបានកោះហៅឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅទីក្រុង Dublin បន្ទាប់ពីប្រទេសអៀរឡង់បានប្រកាសរួមជាមួយប្រទេសន័រវេស អេស្ប៉ាញ និងស្លូវេនី នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។ នាយករដ្ឋមន្ត្រីអៀរឡង់ Simon Harris បានហៅការសម្រេចចិត្តបិទស្ថានទូតនេះថាជាការសោកស្ដាយយ៉ាងខ្លាំង។ លោកបានបដិសេធទាំងស្រុងនូវការអះអាងថា អៀរឡង់ប្រឆាំងនឹងអ៊ីស្រាអែល ខណៈអៀរឡង់ជាប្រទេសគាំទ្រសន្តិភាព គាំទ្រសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ»។ គួរបញ្ជាក់ថាសង្រ្គាមនៅហ្គាហ្សាបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស់ និងពួកសកម្មប្រយុទ្ធផ្សេងទៀតមកពីហ្គាហ្សាបានវាយលុកអ៊ីស្រាអែលភាគខាងត្បូងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់ចំណាប់ខ្មាំងជាង ២០០នាក់៕
  • កម្មករនិយោជិត៖ នៅកន្លែងធ្វើការមានភាពស្និទ្ធស្នាល និងសុខ ដុមរមនារវាងកម្មករនិយោជិត និងថៅកែ ដូចជាគ្រួសារតែមួយ កម្មករនិយោជិតនៅរាជធានីភ្នំពេញបានលើកឡើងថា នៅកន្លែងធ្វើការរបស់ពួកគេមានលក្ខខណ្ឌការងារសមរម្យ និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅតាមរោងចក្រមានភាពល្អប្រសើរ។ កម្មករនិយោជិត និងថៅកែមានភាពស្និទ្ធស្នាល ធ្វើតាមតួនាទីប្រកបដោយភាពរីករាយ និយោជកផ្តល់អត្ថប្រយោជន៍ពេញ លេញស្របតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ កម្មករនិយោជិតមានភាពរីករាយដែលការដំឡើងប្រាក់ ឈ្នួលអប្បបរមា នឹងត្រូវចាប់អនុវត្តពីខែមករា ២០២៥ តទៅ។ លោកស្រី ម៉ី ថារុម ជាកម្មរោងចក្រស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានលើកឡើងថា ចាប់តាំងពីខ្លួនចូលបម្រើការងារ នៅក្នុងរោងចក្រមកពុំដែលមានរឿងរ៉ាវអ្វីរវាងកម្មករ និងថៅកែរោងចក្រនោះទេ។ កម្មករ និងថៅកែមានទំនាក់ទំនងល្អជាមួយគ្នា និងធ្វើការតាមតួនាទីរៀងៗខ្លួន ត្បិតមានរឿងបន្តិចបន្តួចនៅពេលខ្លះក៏ប៉ុន្តែត្រូវបានដោះស្រាយភ្លាមៗដោយ សន្តិវិធី ដូចគ្រួសារតែមួយ។ ជុំវិញការអនុវត្តច្បាប់វិញ កម្មការិនីរូបនេះមើលឃើញថា និយោជកបានអនុវត្តបានយ៉ាងត្រឹមត្រូវតាមច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា កម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ពេញលេញស្របតាមគោលការណ៍ច្បាប់។ លើសពីនេះទៀត នៅក្នុងរោងចក្រមានលក្ខខណ្ឌការងារសមរម្យ និយោជកមិនកេងចំណេញលើកម្មករ កន្លែងធ្វើការប្រកបដោយអនាម័យខ្ពស់ ដែលជាមួយផ្នែកលើកកម្ពស់សុខុ មាលភាពរបស់បងប្អូនកម្មករនិយោជិតផងដែរ។ ដោយឡែកលោកស្រី ឃួន សាខន ជាកម្មករនៅរោងចក្រ កាណាឌីយ៉ា បានសម្តែងក្តីសប្បាយរីករាយដែលការអនុវត្តប្រាក់ឈ្នួលអប្បបរមាថ្មីនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។ ការដំឡើងប្រាក់ឈ្នួលអប្បបរមានេះ នឹងក្លាយជាចំណូលបន្ថែមមួយផ្នែកសម្រាប់បងប្អូនកម្មករនិយោជិត ដើម្បីយកទៅផ្គត់ផ្គង់នៅក្នុងគ្រួសារផងដែរ។ កម្មការិនីរូបនេះ ក៏បានលើកឡើងបន្ថែមថា […]
  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ «យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាស ដែលបំពុលបរិស្ថាន ជាជាងអនុញ្ញាតឱ្យរោងចក្រ បំផ្លាញបរិស្ថាននិងប៉ះពាល់អាយុជីវិតកម្មករ ក្រសួងបរិស្ថាន បានធ្វើទំនើបកម្មការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ និងមានរោងចក្រសហគ្រាស ចំនួន៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ នៅតាមទីតាំងរបស់ខ្លួន។ «យើងសុខចិត្តឱ្យមានការបិទរោងចក្រ សហគ្រាសណា ដែលបំពុលបរិស្ថាននិងប៉ះពាល់សុខភាពសារធារណៈ ជាជាងអនុញ្ញាតឱ្យរោងចក្រសហគ្រាសនោះ បំផ្លាញបរិស្ថាននិងប៉ះពាល់អាយុជីវិតកម្មករ និងប្រជាពលរដ្ឋរបស់យើង» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញបើកសន្និបាតបូកសរុបការងារបរិស្ថានឆ្នាំ២០២៤និងទិសដៅការងារ២០២៥ នាទីស្តីការក្រសួងបរិស្ថាននាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានបានធ្វើទំនើបកម្ម ការតាមដាននិងត្រួតពិនិត្យការបំពុលបរិស្ថានពីចម្ងាយ ទៅលើទីតាំងក្រុមហ៊ុន ឬ រោងចក្រ ដែលជាប្រភពនៃការបញ្ចេញសំណល់ ដែលមានហានិភ័យខ្ពស់ ដល់បរិស្ថាន សំដៅពង្រឹងការអនុវត្តច្បាប់ កាត់បន្ថយពេលវាលា និងសកម្មភាពចុះផ្ទាល់របស់មន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់វិនិយោគគិន និងកាត់បន្ថយការបំពុលបរិស្ថាន តាមរយៈ ការតម្រូវឱ្យបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ នៅត្រង់ចំណុចបញ្ចេញសំណល់ នៅតាមប្រភពបំពុល សក្ដានុពលទាំងអស់ ដើម្បីធ្វើការវាស់ស្ទង់បរិមាណនិងកម្រិតសារធាតុបំពុលបញ្ចេញ និងបញ្ជូនទិន្នន័យមកក្រសួងបរិស្ថាន តាមប្រព័ន្ធអនឡាញ (Online) ដោយស្វ័យប្រវត្តិ។ សូមបញ្ជាក់ថា រោងចក្រសហគ្រាស ចំនួន៣៦ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ បាននិងកំពុងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យបញ្ចេញសំណល់រាវ […]
  • ពីរសប្ដាហ៍នេះ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពផ្សព្វផ្សាយបានជិត៦ពាន់លើក ពលរដ្ឋចូលរួមជាង២ម៉ឺននាក់ ត្រឹមរយៈពេល២សប្ដាហ៍នៃខែធ្នូ ឆ្នាំ២០២៤នេះ មន្រ្តីពាក់ព័ន្ធបានបន្តចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាពយ៉ាងសកម្ម ដោយរៀបចំបានចំនួន៥,៩៧៧លើកនៅទូទាំងប្រទេស និងមានអ្នកចូលរួមប្រមាណ២៥៥,៥២៩នាក់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ ឱ្យដឹងនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា សកម្មភាពនៃការផ្សព្វផ្សាយទាំងនោះ ភាគច្រើនបានធ្វើឡើងនៅតាមវេទិកា សាធារណៈ និងកម្មវិធីជួបជុំផ្សព្វផ្សាយតាមខ្នងផ្ទះប្រជាពលរដ្ឋ ដោយមានការចូលរួមផ្សព្វផ្សាយទាំងពីថ្នាក់ដឹកនាំ និងមន្រ្តីរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ជាពិសេសមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល។ នៅពេលប្រជាពលរដ្ឋបានយល់ដឹងពីសារៈសំខាន់នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិ ភាព អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអះអាងថាភាគច្រើនប្រជាពលរដ្ឋនឹងចូលរួមគាំទ្រការអនុវត្តលក្ខណៈសម្បត្តិទាំង៧ នៃគោលនយោបាយ ជាអាទិ៍ ចូលរួមរាយការណ៍អំពីករណីបទល្មើសនានា ដូចជាករណីលួច ករណីគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់។ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព មានលក្ខណៈសម្បត្តិ៧យ៉ាង ដោយកំណត់អំពីការងារសំខាន់ៗពាក់ព័ន្ធនឹងជីវភាពប្រចាំថ្ងៃប្រជាពលរដ្ឋ ដូចជាការទប់ស្កាត់បទល្មើសក្នុងសង្គម ការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គមលើពលរដ្ឋ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជាដើម។ គោលនយោបាយនេះ ជាមរតកនៃការសម្រេចចិត្តប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន […]
  • ឯកឧត្តម ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំ ក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ បានមានប្រសាសន៍ថា ឆ្លងកាត់រយៈពេល ៤៦ឆ្នាំមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក. បានបង្ហាញពីភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ ជាពិសេសការរួមចំណែកពង្រឹង គុណភាព និងពង្រីកសក្ដានុពលយុវជនកម្ពុជា។ ឯកឧត្តម ស សុខា បានរម្លឹកថា ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា បានរួមចំណែកបង្កើត និងចូលរួមធ្វើសកម្មភាពវិជ្ជមានក្នុងព្រឹត្តិការណ៍ជាច្រើន ដើម្បីលើកតម្កើងកិត្តិយសជាតិ និងនាំមកនូវផលប្រយោជន៍ជូនប្រជាជន ពិសេសយុវជន។ ជាក់ស្ដែងនៅខេត្តបាត់ដំបង ខេត្តព្រៃវៃង ខេត្តបន្ទាយមានជ័យ និងបណ្ដារាជធានី ខេត្តផ្សេងៗទៀត សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ជាបន្តបន្ទាប់ ដោយក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ស.ស.យ.ក. បានរួមចំណែកជួយគាំទ្រនិងលើកកម្ពស់វិស័យសិក្សាធិការជាតិទទួលបានលទ្ធផលយ៉ាងជាក់ស្ដែង គឺអត្រាសិស្សានុសិស្សថ្នាក់ទី១២ ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសសិស្សជាប់និន្ទេសA។ បើតាមឯកឧត្តម ស សុខា បទពិសោធ ៤៦ឆ្នាំមកនេះ ក៏មាន ន័យថា […]
  • ក្រសួងបរិស្ថាន បន្តដាក់ចុះការសម្អាតផ្ទះឱ្យបានស្អាត មានអនាម័យ ត្រៀមចាំទទួល ភ្ញៀវទេសចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ ក្រសួងបរិស្ថាននៅ ក្នុងរយៈពេលជាង១ឆ្នាំកន្លងមកនេះ បានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការចង្អុល បង្ហាញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយតាមរយៈយុទ្ធសាស្រ្តចាក្រានេះ ក្រសួងបរិស្ថានបាននិងកំពុងរៀបចំសម្អាតផ្ទះយើងឱ្យបានស្អាត មានអនាម័យ ទទួល ភ្ញៀវទេស ចរណ៍ អ្នកវិនិយោគជាតិ និងអន្តរជាតិ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក “សន្និបាតបូកសរុប លទ្ធផលការងារបរិស្ថានឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” របស់ក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថាចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន”ភាពស្អាត” ក្រសួងបរិស្ថានក្នុងឆ្នាំ២០២៤ កន្លងមកនេះ បានបើកយុទ្ធនាការ “ផ្ទៃមេឃពណ៌ខៀវ” និងពង្រឹងនូវការត្រួតពិនិត្យ និងវិភាគគុណភាពខ្យល់។ លទ្ធផលរក្សាគុណភាពខ្យល់បានល្អ និងបានផ្សព្វផ្សាយប្រចាំថ្ងៃជូនសាធារណៈជនយល់ដឹងជារៀងរាល់ថ្ងៃ។ ក្រសួងបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេស ជាង៩,៧ លាន អង្គ/នាក់និងយុទ្ធនា ការ“កម្ពុជាស្អាត ខ្មែរធ្វើបាន” មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមចំនួន ៣,៦ លាន អង្គ/នាក់។ ជាមួយគ្នានេះ […]
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមសម្ពោធដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» សមិទ្ធផលថ្មីនេះ គឺជាវឌ្ឍនភាពដ៏សំខាន់មួយនៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨» ដែលជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីចុងឆ្នាំ២០២៣ កន្លងទៅ។ ការរៀបចំ និងការដាក់ឱ្យដំណើរការ «ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាពេលនេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបមុខរបរ ធ្វើការងារ និងមានអាជីវកម្មនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្ម និងពង្រីកមុខរបរ ជាពិសេស ធ្វើឱ្យកម្រិតជីវភាព និងសុខុមា លភាពរបស់បងប្អូនឱ្យកាន់តែល្អប្រសើរឡើងថែមមួយកម្រិតទៀត ។ ជាមួយគ្នានេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានផលរបរក្រោម ២៥០លានរៀលក្នុងមួយឆ្នាំ មិនមានកាតព្វកិច្ចពន្ធ មិនចាំបាច់បង់ពន្ធប៉ាតង់ និងមិនចាំបាច់រៀបចំឯកសារប្រកាសពន្ធអ្វីទាំងអស់។ នេះជាការគិតគូររបស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងធានាថាគ្មានការចំណាយមិនចាំបាច់ណាមួយដែលត្រូវបង់ជូនរដ្ឋនោះឡើយ៕
  • ស្នងការខេត្តកណ្តាល ស្នើឱ្យក្រសួងព័ត៌មានចាត់វិធានការលើអង្គភាពព័ត៌មានដែលផ្សាយមិនពិតពីការធ្វើទារុណកម្មជនជាតិចិន ក្រោយគេហទំព័រសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ បានចុះ ផ្សាយព័ត៌មានដែលមានខ្លឹមសារថា៖ បែកធ្លាយការធ្វើទារុណកម្មទៅលើជនជាតិចិន យ៉ាងព្រៃផ្សៃអគារអនឡាញខុសច្បាប់ នៅក្រុងសំពៅពូន ខេត្តកណ្តាល នៅចំណុចស្ពាន៧២រួចមក ក្រុម ការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញមកបំភ្លឺថា ចំពោះជនរងគ្រោះនៅក្នុងរូបភាពដែលបានចុះផ្សាយនោះ មិនមាននៅក្នុងអគារនៅចំណុចស្ពានលេខ៧២ ស្ថិតក្នុងក្រុងសំពៅពូនដូចការចុះផ្សាយនោះទេ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ថា រហូតមកដល់ពេលនេះសមត្ថកិច្ចជំនាញមិនទាន់ទទួលបានបណ្តឹង ឬព័ត៌មានណាមួយថាមានការប្រើហិង្សានៅក្នុងទីតាំងអគារនោះដែរ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបា លខេត្តកណ្តាល បានស្នើឱ្យលោក សួន ចំរើន ចាងហ្វាងគេហទំព័រ ស៊ីអេចអ ធីវីអនឡាញ មកបំភ្លឺព័ត៌មានលម្អិតពាក់ព័ន្ធករណីនេះជាបន្ទាន់។ ទន្ទឹមគ្នានេះដែរ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានសំណូមពរដល់ក្រសួងព័ត៌មាន ឱ្យជួយមានវិធានការទៅលើអង្គភាពគេហទំព័រសារព័ត៌មាន ស៊ីអេចអ ធីវីអនឡាញ ដែលបានចុះផ្សាយក្នុងរូបភាពញុះញង់បំផ្លើសការពិត៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)