ព័ត៌មានថ្មី
- វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ លែងត្រីរាជចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយចំនួន ៤ក្បាល ចូលទៅក្នុងបឹងធម្មជាតិវិញ។ ត្រីរាជទី១ មានទម្ងន់១២០គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រីរាជទី២ មានទម្ងន់៩៥គ.ក្រ និងប្រវែងដងខ្លួន ២០៣ ស.ម ត្រូវបានចាប់នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំត្រូវបានលែងចូលក្នុងបឹងធម្មជាតិ។ ត្រីរាជទី៣ មានទម្ងន់ ១៣១ គ.ក្រ និងប្រវែងដងខ្លួន ២២២ ស.ម ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជទី៤ មានទម្ងន់២៧គ.ក្រ និងប្រវែងដងខ្លួន ១៣០ ស.ម ត្រូវបានចាប់នៅគន្លងដាយលេខ ៣C រាជធានីភ្នំពេញ និងបានលែងចូលក្នុងបឹងធម្មជាតិផងដែរ។ សូមបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង៕
- ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងសម្ងំនៅទីងងឹតដើម្បីផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុងគោលបំណងញុះញង់បង្កឱ្យមានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជាពន្លឺដែលចូលទៅលុបបំបាត់ទីងងឹតដែលជាជម្រករបស់ក្រុមអ្នកបង្កើតព័ត៌មានក្លែងក្លាយទាំងនោះឱ្យអស់ពីសង្គមយើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជាពលរដ្ឋទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នកដែលធ្លាប់គាំទ្រក្រុមប្រឆាំងជ្រុលនិយមក៏បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្ស ប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សមិទ្ធផលរាប់មិនអស់ ទាំងហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួបបង្រួមជាតិដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយគឺជាតឹតតាងប្រវត្តិសាស្ត្រយ៉ាងច្បាស់លាស់ដែលគ្មានអ្នកណាអាចកាឡៃបាន។ សមិទ្ធផលទាំងអស់នេះ និងគោល នយោបាយរបស់រាជរដ្ឋាភិបាលដែលបាននិងកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជាព័ត៌មានពិតដែលយើងត្រូវបញ្ជ្រាបឱ្យប្រជាពលរដ្ឋបានដឹងជាប្រចាំតាមមធ្យោបាយដែលមានប្រសិទ្ធភាពខ្ពស់។ ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីនិងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាន់ យូ […]
- ខែវិច្ឆិកា យន្តការច្រកចេញចូលតែមួយ បម្រើពលរដ្ឋបានជាង៦ សែនសេវា រកចំណូលបាន៣លានដុល្លារ រយៈពេលពេញមួយខែវិច្ឆិកាកន្លងទៅនេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពល រដ្ឋ សរុបជាង ៦សែនសេវា។ ក្នុងចំណោមវិស័យទាំង១៤ ការងាររដ្ឋបាលផ្តល់សេវាច្រើនជាងគេ គឺមានសរុបបជិត ២ម៉ឺនសេវា បន្ទាប់មកវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាង១ម៉ឺនសេវា ខណៈសេវាតិចជាងគេ គឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៤សេវា។ បើតាមលោកបណ្ឌិត ទូច សុឃៈ សេវាដែលបានផ្ដល់ជូននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់ចំណូលជូនរដ្ឋសរុបជាង១២ពាន់លានរៀល ស្មើនឹង៣លានដុល្លារ ក្នុងនោះវិស័យទទួលបានចំណូលច្រើនជាងគេគឺ វិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចំនួនជាង១០ពាន់លានរៀល វិស័យសាធារណការនិងដឹកជញ្ជូនជាង១ពាន់លានរៀល ខណៈវិស័យទទួលចំណូលតិចជាងគេគឺវិស័យវប្បធម៌ និងវិចិត្រសិល្បៈមានចំនួន៨សែនរៀល។ ចំណែក ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ លោកបណ្ឌិតអ្នកនាំពាក្យរង បានឱ្យដឹងទៀតថា ក្នុងខែវិច្ឆិកាដូចគ្នា មន្រ្តីបានផ្តល់សេវាជាង៣សែនសេវា ដោយក្នុងចំណោមវិស័យទាំង១៧ ការងារអត្រានុកូលដ្ឋានផ្តល់បានច្រើនជាងគេ គឺមានជិត២សែនសេវា បន្ទាប់មកការងារនីត្យានុកូលកម្មផ្តល់បាន១សែនសេវា ខណៈវិស័យផ្តល់តិចជាងគេ គឺវិស័យកសិកម្មមានត្រឹមតែ១៩សេវា។ សេវានៅច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ បានផ្ដល់ចំណូលជូនរដ្ឋជាង៦៨០លានរៀល គិតជាដុល្លារប្រមាណ១ សែន ៧ម៉ឺនដុល្លារ ខណៈចំណូលខ្ពស់ជាងគេគឺ […]
- ឯកអគ្គរដ្ឋទូតចប់អាណត្តិវៀតណាម បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រេីនរបស់កម្ពុជា ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណា ចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវសមិទ្ធផលជាច្រេីនរបស់កម្ពុជា។ ការវាយតម្លៃនេះធ្វើឡើងនៅក្នុងឱកាស។ឯកឧត្តមត្រូវបានអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសមនិងជំរាបលា ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការ សម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហេីយរាជរដ្ឋាភិបាល នីតិកាលទី៧ របស់សម្ដេចបវរធិបតី កម្ពុជារក្សាបាននូវសុខសន្ដិភាព ស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងធានាបាននូវកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអបអរសាទរចំពោះជោគជ័យរបស់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតជាសកល និងអសកល, ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០២២, ការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអន្តរជាតិសំខាន់ៗនាពេលថ្មីៗ ដូចជា កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ(IDC-CDI), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12) សម័យប្រជុំពេញអង្គនៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព លើកទី១១ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ជាដេីម ដែលធ្វេីឱ្យកិត្យានុភាពរបស់កម្ពុជាកាន់តែលេចត្រដែតឡេីងបន្ថែមទៀត នៅលើ ឆាកអន្តរជាតិ។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការដ៏ល្អ ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ដែលបានចូលរួមចំណែកពូនជ្រុំទំនាក់ទំនង […]
- សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម(Hassan bin Abdullah Al Ghanim) ប្រធានសភា នៃរដ្ឋកាតា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម ហាសាន់ ប៊ីន អាបឌុលឡា អាល-ហ្កានីម (Hassan bin Abdullah Al Ghanim) ប្រធានសភានៃរដ្ឋកាតា នៅវិមានរដ្ឋសភា រាជធានីដូហា។ ឯកឧត្តម ប្រធានសភាកាតា បានលើកឡើងថា ទស្សនកិច្ចរបស់ សម្តេចតេជោ ពេលនេះល្អណាស់សម្រាប់ការជំរុញទំនាក់ទំនង និងសហប្រតិបត្តិការសភា និងវិស័យផ្សេងៗរវាងប្រទេសយើងទាំងពីរ។ ឯកឧត្តម ប្រធានសភាបានបន្តថា សភាកាតាមានទំនាក់ទំនង និងសហប្រតិបត្តិការជាមួយសភា នៃប្រទេសប្រទេសជាមិត្តជាច្រើន ក៏ប៉ុន្តែជាមួយសភានៅអាស៊ីមិនទាន់មានភាពរឹងមាំទេ។ ឯកឧត្តម លើកយោបល់ថា គួរមានការកិច្ចប្រជុំកំពូលសភាដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យប្រសើរឡើង។ ឯកឧត្តម បានបន្ថែមថា កាតាមានតួនាទីសំខាន់នៅក្នុងតំបន់ និងពិភពលោក និងចូលរួមចំណែកក្នុងការសម្របសម្រួលដើម្បីឱ្យមានដំណោះស្រាយបញ្ហាអន្តរជាតិដូចជា អ៊ុយក្រែន ប៉ាឡេស្ទីន និង អាហ្វានីស្ថាន ជាដើម។ ឯកឧត្តម បានបន្តថា កាតាបានខិតខំធ្វើការដើម្បីឱ្យមានបទឈប់បាញ់ក្នុងផលប្រយោជន៍សន្តិភាពនិងប្រជាជន។ ឯកឧត្តម យល់ថាបណ្តាសភានៅក្នុងសកលលោក ដែលស្រឡាញ់សន្តិភាព រួមដៃគ្នាធ្វើកិច្ចការនេះ។ សម្តេចតេជោ ពិតជារីករាយនឹងដំណើរទស្សនកិច្ចនៅរដ្ឋកាតា […]
- ក្រសួងការងារ ត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់រោងចក្រថ្មីរបស់ក្រុមហ៊ុន Minebea Mitsumi ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងបានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់រោងចក្រថ្មីរបស់ក្រុមហ៊ុន Minebea Mitsumi។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសទទួលជួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន មីនេបៀ មីត្សូមី (Minebea Mitsumi) ដឹកនាំដោយលោក យ៉ូស៊ីហ៊ីសា កៃនូម៉ា អគ្គនាយកនៃក្រុមហ៊ុន Minebea Mitsumi កាលពីម្សិលមិញ។ ឯកឧត្តម ហេង សួរ បានអបអរសាទរចំពោះក្រុមហ៊ុន Minebea Mitsumi ដែលបង្កើតសាខាថ្មីរបស់ខ្លួន គឺក្រុមហ៊ុន មីនេបៀ (ខេមបូឌា) សាខាពោធិ៍សាត់ ស្ថិតក្នុងស្រុកក្រគរ ដែលជារោងចក្រផលិត ដំឡើង និងបង្គុំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិក។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថាក្រសួងត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មសម្រាប់រោងចក្រថ្មីនេះ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលដល់កម្មករនិយោជិតរបស់ក្រុមហ៊ុនផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ចាត់ទុកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Minebea Mitsumi គឺជាគំរូអាជីវកម្មដ៏សំខាន់នៅកម្ពុជា ខណៈដែលការរីកចម្រើនរបស់ក្រុមហ៊ុនក៏ជាការរីកចម្រើនរបស់កម្ពុជាដូចគ្នាដែរ។ ជាការឆ្លើយតប លោក Yoshihisa KAINUMA […]
- ផុតថ្ងៃ១០ធ្នូនេះ ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នឹងចូលបន្ទាត់ក្រហមដែលត្រូវបង្ក្រាបដោយគ្មានការលើកលែង ឱសានវាទ៧ថ្ងៃ កំណត់ជាកំហិតដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឱ្យក្រុមអ្នកផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់បញ្ឈប់សកម្មភាព ឈានចូលដល់ថ្ងៃចុងក្រោយហើយ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២២៤នេះ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានរម្លឹកជាថ្មីថា ចាប់ពីថ្ងៃទី១១ ខែធ្នូ ស្អែកនេះតទៅ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នឹងធ្វើប្រតិបត្តិការបង្ក្រាប ដោយចាប់ខ្លួនអ្នកពាក់ព័ន្ធ និងស្នើបិទមធ្យោបាយនៃការផ្សព្វផ្សាយនោះមិនឱ្យដំណើរការតែម្ដង។ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ទៀតថា មុនឈានដល់ថ្ងៃឱសានវាទចុងក្រោយនេះ ប្រមុខក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ៥ចំណុច ដើម្បីបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ បន្ទាប់ពីក្រសួងបានសង្កេតឃើញថា បណ្ដាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផលិតរូបភាព វីដេអូ និងមាតិកា ល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងនោះដើម្បីអូសទាញប្រជាពលរដ្ឋឱ្យលេងល្បែង ទាំងលេងផ្ទាល់ និងតាមអនឡាញ ហើយក្រសួងក៏សម្គាល់ឃើញបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមចូលរួមក្នុងសកម្មភាពផ្សព្វផ្សាយផងដែរ។ វិធានការ៥ចំណុច រួមមាន ទី១. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ ទី២. ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ […]
- ជីវៈចម្រុះនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត រកឃើញវត្តមានសត្វព្រៃចំនួន ៤៤ប្រភេទ ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ប្រើ ប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន ប្រទេសកម្ពុជា បានរកឃើញនូវសត្វព្រៃជាច្រើនប្រភេទ រួមមានសត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិក សត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។ ការសិក្សាស្រាវជ្រាវនេះ ដែលធ្វើឡើងក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា និងក្រសួង បរិស្ថាន និងផ្តល់មូលនិធិដោយ Maddox Foundation បានរកឃើញនូវវត្តមានប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជជាច្រើន រួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «ក្រសួង បរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើយុទុ្ធសាស្រ្តចំនួនបី“ភាពស្អាត ភាពបៃតង និងចីរភាព” ។ ឯកឧត្តមបានស្វាគមន៍ចំពោះ លទ្ធផលនៃរបាយការណ៍នេះ ដោយបានបញ្ជាក់ថា៖ «ឥឡូវនេះ យើងមានការយល់ដឹងកាន់តែច្រើនអំពីតម្លៃនៃជីវៈចម្រុះនៅតំបន់សំឡូត ដែលបង្ហាញពីតម្លៃនៃបេតិកភណ្ឌធម្មជាតិតែមួយគត់នៃតំបន់នេះ និងបញ្ជាក់ពីការទទួលខុសត្រូវរួមគ្នារបស់យើងក្នុងការការពារនិងអភិរក្សធនធានជីវៈចម្រុះទាំងអស់នោះ។ ជាមួយនឹងកិច្ចសហការដ៏ល្អពីដៃគូអភិរក្សរបស់យើង យើងនឹងពង្រឹងការគ្រប់គ្រងការការពារ និងអភិរក្សធនធានជីវៈចម្រុះរបស់ប្រទេសកម្ពុជាសម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈការធ្វើការរួមគ្នា យើងអាចរក្សាតុល្យ ភាពរវាងការអភិរក្ស និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាបានទាំងធនធានធម្មជាតិ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង”។ លោក […]
- ជិះម៉ូតូធ្លាក់ផ្លូវបណ្ដាលឱ្យស្លាប់ម្នាក់រងរបួសសន្លប់ម្នាក់ តាំងពីរំលងអាធ្រាតុលុះភ្លឺឡើងទើបគេប្រទះឃើញ ខេត្តកំពង់ឆ្នាំង មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោង ៦និង៣០ នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៤ ដោយសារ តែគេបានប្រទះឃើញសពបុរសម្នាក់ និងបុរសម្នាក់ទៀតបានសន្លប់ស្តូកស្តឹង នៅ ក្រោមផ្លូវជាតិលេខ ៥ ចំណុចភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាបៀរ ដែលពីដំបូងឡើយគេសង្ស័យថាជារឿងឃាតកម្ម ប៉ុន្តែក្រោយពេលសមត្ថកិច្ចពិនិត្យទើបដឹងថាជារឿងគ្រោះថ្នាក់ចរាចរណ៍។ ក្រោយការប្រទះឃើញបណ្ដាលឱ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ចនគរបាលមូលដ្ឋាននិងនគរបាលបច្ចេកទេសបានចុះទៅពិនិត្យធ្វើ កោសលវិច្ច័យហើយបានសន្និដ្ឋានថាជនរងគ្រោះទាំងពីរនាក់កើតគ្រោះថ្នាក់ចរាចរណ៍ ។ ក្រោយពិនិត្យធ្វើកុសលវិច្ច័យសមត្ថកិច្ច បានប្រគល់សពជនរងគ្រោះទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែកបុរសម្នាក់ទៀតដែលរងរបួសបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប្រភពពីសមត្ថកិច្ចនគរបាលដែលបានចុះពិនិត្យកន្លែងកើតហេតុបានបញ្ជាក់ថា ជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រី សេរ១២៥ ក្នុងដំណើរពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុបានរ៉េចង្កូតឆ្លងផ្លូវមកខាងឆ្វេងដៃរួចក៏បានធ្លាក់ចុះទៅក្រោមស្នាមភ្លោះបុកនិងដើមក្រឃុប បណ្ដាលឱ្យបុរសម្នាក់ស្លាប់នឹកម្នាក់ទៀតរករបួសធ្ងន់ ដែលហេតុការណ៍នេះអាចនឹងកើតឡើងនៅចន្លោះ ម៉ោង ១២ទៅម៉ោង ១រំលងអាធ្រាតឈានចូលថ្ងៃទី ១០ ខែធ្នូ។ ប្រភពដដែលបានបន្តថាម៉ូតូជនរងគ្រោះអាចនឹងវ៉ាចែងរថយន្តមួយគ្រឿងហើយក៏ជួបឧបសគ្គបណ្ដាលឲ្យងាកទៅឆ្វេងដៃជ្រុលធ្លាក់ស្នាមភ្លោះតែម្ដង។ ជនរងគ្រោះទៅបានគេស្គាល់ថាឈ្មោះ យី យ៉ូស្វេ អាយុ២១ ឆ្នាំមានទីលំនៅភូមិលួង ឃុំជើងគ្រាវ ស្រុករលាប្អៀរ៕
- សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការពង្រឹកវិស័យសុខាភិបាលត្រូវផ្ដោតលើការយកចិត្តទុកដាក់មុខព្រួញធំៗចំនួន៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ជំរុញឱ្យក្រសួងសុខាភិបាលបំពាក់សម្ភារបរិក្ខារពេទ្យកាន់តែទំនើប និងពង្រឹងធនធានមនុស្សផ្នែកសុខាភិបាលឱ្យកាន់តែខ្ពស់។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដា្ឋនសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិ បាលក្រោមថវិកាកម្ចីសម្បទានរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានស្នើឱ្យក្រសួងសុខាភិបាលត្រូវគិតគូរលើផ្នែកពាក់ព័ន្ធទាំងអស់ទើបការព្យាបាលមានប្រសិទ្ធភាព។ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ការពង្រឹកវិស័យសុខាភិបាលត្រូវផ្ដោតលើការយកចិត្តទុកដាក់មុខព្រួញធំៗចំនួន៤គឺ៖ ទី១.ហេដ្ឋារចនាសម្ព័ន្ធ ទី២. ការបំពាក់ឧបករណ៍សម្ភារបរិក្ខារពេទ្យទំនើប ទី៣.ថ្នាំសង្កូវ និងទី៤.គឺ មនុស្ស។ ក្នុងន័យនេះ សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ចង់ឃើញប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព និងមន្ទីរពេទ្យនានា មានអគារ មានថ្នាំសង្កូវ មានសម្ភារប្រើប្រាស់ និងមានគ្រូពេទ្យមានសមត្ថភាពខ្ពស់ ចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប៕
- Vietjet ផ្តល់ជូនប្រូម៉ូសិនពិសេសថ្ងៃទី១២ខែ១២ បញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ សម្រាប់ភ្ញៀវធ្វើដំណើរនារដូវឆ្នាំថ្មី ភ្នំពេញ÷ អ្នកធ្វើដំណើរពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម និងធ្វើដំណើរទៅកាន់ដំបន់ឆ្ងាយៗ អាចទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃរសំបុត្រហូតដល់ ១០០ ភាគរយ (*) លើជើងហោះហើររបស់ Vietjet ទាំងអស់ក្នុងរដូវកាលឆ្នាំថ្មីឆ្នាំនេះ ដោយក្រុមហ៊ុនផ្តល់ជូនការបញ្ចុះតម្លៃសំបុត្ររយៈពេលត្រឹមតែ ២៤ ម៉ោង “Double Day” នៅក្នុងខែធ្នូនេះ។ ក្រុមហ៊ុន Vietjet កំពុងចាប់ផ្តើមរដូវកាលបុណ្យឆ្លងឆ្នាំជាមួយនឹងការលក់សំបុត្របញ្ចុះតម្លៃដ៏ពិសេសចុងឆ្នាំ ដោយផ្តល់ជូនអ្នកដំណើរនូវឱកាសរីករាយក្នុងការហោះហើរជាមួយនឹងការបញ្ចុះតម្លៃសំបុត្ររហូតដល់ ១០០ ភាគរយ (*)។ ក្នុងឱកាសប្រូម៉ូសិនពិសេសនេះ Vietjet ផ្តល់នូវសំបុត្រយន្តហោះរាប់លានសន្លឹកក្នុងតម្លៃដែលមិនអាចកាត់ថ្លៃបាន ដែលអនុញ្ញាតឱ្យអ្នកចូលចិត្តធ្វើដំណើរស្វែងរកគោលដៅដ៏អស្ចារ្យនៅក្នុងប្រទេសវៀតណាម និងតំបន់ជាច្រើនទៀត។ ប្រូម៉ូសិនលក់បញ្ចុះតម្លៃសំបុត្រនេះ ចាប់ផ្តើមនៅម៉ោង 00:00 GMT+7 នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ ហើយលក់ជូនត្រឹមតែ ២៤ ម៉ោងប៉ុណ្ណោះ។ អ្នកធ្វើដំណើរអាចទទួលបានការបញ្ចុះតម្លៃដោយបញ្ចូលលេខកូដ VJ12 នៅពេលកក់កៅអី Eco-class នៅលើ www.vietjetair.com ឬតាមរយៈកម្មវិធីទូរស័ព្ទ Vietjet Air។ សំបុត្របញ្ចុះតម្លៃមានសុពលភាពសម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី […]
- អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ ចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើ ដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយកែវល្មៀតនិងបន្លែ របស់កសិករ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ បច្ចុប្បន្នរាជរដ្ឋាភិ បាលកកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្វើការបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះ បណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយ លើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ នៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈ គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច […]
- អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា គម្រោងសាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នឹងជំរុញការធ្វើទំនើបកម្ម និងនវានុវត្តន៍ ផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សជំនាញសុខាភិបាលឱ្យកាន់តែល្អប្រសើរ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋានបុកគ្រឹះ សាងសង់អគារមន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សេចក្តីសុខចំរុងចម្រើន និងត្រៀមបើកការដា្ឋនសាងសង់ នៅថ្ងៃស្អែកនេះ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ នឹងសាងសង់នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិ.បាល ស្ថិតនៅតាមបណ្តោយមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងសាង សង់នេះ មានផ្ទៃដី ២២ ២៤៣ម៉ែតការ៉េ និងទំហំអគារមន្ទីរពេទ្យ គឺ ៤ ៨៩១ ម៉ែត្រការ៉េ ដែលមានបណ្តោយ ៨៣,៨០ម៉ែត ទទឹង ៥៩,៨០ម៉ែតការ៉េ និងកំពស់ ៤០,៨០ម៉ែត មាន ៨ជាន់ សរុបទាំងអស់ ៨ជាន់ ស្មើនឹង […]
- សាធារណជនរួមគ្នាសំអាតបរិស្ថាន តាមដងផ្លូវគាំទ្រយុទ្ធនាការស្អាតរបស់ក្រសួងបរិស្ថាន សកម្មភាពឈានឆ្ពោះទៅកម្ពុជាស្អាត តាមរយៈយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានដាក់ចេញកន្លងមក បានទទួលបានការគាំទ្រនិងការចូលរួមធ្វើសកម្មភាពរើសសំរាម និងសំអាតបរិស្ថានតាមផ្លូវជាតិ។ ជាក់ស្តែង ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការសហការពីវិស័យឯកជន យុវជន សមាគម និងអង្គការស្គមស៊ីវិល សរុបចំនួន ១៥ ៥៦២នាក់ បានអនុវត្តសកម្មភាពសម្អាតផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១ គិតត្រឹមថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានសំអាតលើទីតាំងនៅតាមឃុំ-សង្កាត់ចំនួន ៨៩ឃុំ-សង្កាត់ ស្មើនឹង ៧៤,៩% នៃចំនួន ឃុំ-សង្កាត់ សរុប ១១៩ នៅលើផ្លូវជាតិប្រវែងផ្លូវជាតិ ៣៣៧ គ.ម ស្មើនឹង៥២,៧% នៃប្រវែងផ្លូវសរុប ៦៣៨,៦៥ គ.ម។ យុទ្ធនាការកន្លងមកនេះ បានប្រមូលសំរាម សំណល់ប្លាស្ទិកសរុប ចំនួន ៥៦ ៥១៣ គ.ក្រ និងបានបំបាត់គំនរសំរាមទុកដាក់ពាសវាលពាសកាល បានចំនួន ២៨៩ […]
- ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច និងប្រាសាទបាយ័ន។ នេះជាថ្ងៃបញ្ចប់ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាមការដ្ឋាននានា មុននឹងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ រៀបចំធ្វើចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១។ ក្នុងរយៈពេលមួយសប្ដាហ៍កន្លងទៅ ក្រុមអ្នកជំនាញការអាដហុក បានចុះពិនិត្យការដ្ឋានមួយចំនួនដូចជា ទៅស្ពានហាលខាងលិច ប្រាសាទអង្គរវត្ត រោងទងខាងត្បូងប្រាសាទអង្គរវត្ត បណ្ណាល័យខាងត្បូងនៃរួតទី២ប្រាសាទអង្គរវត្ត បាកានអង្គរវត្ត ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត ប្រាសាទភិមានអាកាស ក្រុមប្រាសាទ ព្រះពិធូរ នៃក្រុងអង្គរធំ ប្រាសាទភ្នំបាខែង ប្រាសាទតានៃ ប្រាសាទបន្ទាយក្តី ប្រាសាទតាព្រហ្ម ប្រាសាទបាតជុំ ប្រាសាទ បន្ទាយសំរ៉ែ ប្រាសាទព្រះគោ ប្រាសាទបាគង ប្រាសាទប្រែរូប ប្រាសាទភ្នំក្រោម ស្ពានហាលខាងកើតប្រាសាទបេងមាលា តំបន់រុនតាឯកតេជោសែន និងតាមដងស្ទឹងសៀមរាបដែរ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


