ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១០ ខែឧសភាឆ្នាំ២០១៧នេះ អនុរក្សពន្ធនាគារព្រៃសរបានបញ្ចូនខ្លួន លោក ឡាយ ណារិទ្ធ អតីត ស្នងការរងដ៏មានឥទ្ធិពលនៅខេត្តតាកែវទៅតុលាការក្រុងភ្នំពេញដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីឃាតកម្មទៅលើ លោស្រី ចែវ សុវឌ្ឍនា។
សំណុំរឿងនេះគឺស្ថិតក្រោមចំណាត់ការនីតិវិធីរបស់លោកកូយសៅចៅក្រមស៊ើបសួរ។
គួររំលឹកដែរថា លោកឡាយណារិទ្ធត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទឃាត កម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធសំណុំរឿងឃាតកម្មកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ទៅលើ លោកស្រី ចែវ សុវឌ្ឍនា ដែលគេប្រទះឃើញក្នុងសភាពចងកសម្លាប់ខ្លួន នៅក្នុងផ្ទះជួលក្នុងផ្សារតាកោសង្កាត់រកាក្នុងស្ថិតនៅ ក្រុងដូនកែវ ខេត្តតាកែវ។
ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនលោកឡាយណារិទ្ធជាបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរ កាលពីល្ងាច ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ កន្លងទៅ៕ ចាន់ ធឿន






