កម្មករអូស្ត្រាលី រាប់ពាន់នាក់កាលពីថ្ងៃពុធ បានដើរចេញពីកន្លែងការងារ ហើយបានចូលរួមការតវ៉ាប្រឆាំងនឹងការបង្រ្កាបរបស់រដ្ឋាភិបាលសហព័ន្ធលើសហជីពពាណិជ្ជកម្ម សំណង់ដ៏ធំមួយ។ សមាជិក និងអ្នកគាំទ្រសហជីពកម្មករសំណង់ រុក្ខា ប្រមាញ់ និងដែនសមុទ្រ (CFMEU) បានចូលរួមក្នុងការប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដនី និងមែលប៊ន ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល។
នៅក្នុងខែសីហា បានដាក់សាខាទាំងអស់ នៃការសាងសង់របស់ CFMEU ទៅក្នុងការគ្រប់គ្រងដើម្បីឆ្លើយតបទៅនឹងការចោទ ប្រកាន់នៃអំពើពុករលួយ និងការជ្រៀតចូលឧក្រិដ្ឋកម្ម។
កន្លងមកសហជីព បាននិយាយថា ពួកគេនឹងឡើងតុលាការ ដើម្បីតទល់ នឹងច្បាប់ ដែលអនុញ្ញាត ឲ្យរដ្ឋាភិបាលគ្រប់គ្រង សហជីពសំណង់រយៈពេលយ៉ាង តិចបីឆ្នាំ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






