(ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១)៖ យុវជនម្នាក់ជាមុខសញ្ញា ចែកចាយ ជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួច សហការ ឃាត់បានជាមួយគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៦៣កញ្ចប់ ខណៈដែលយុវជននេះកំពុងតែធ្វើចរាចរណ៍គ្រឿងញៀន នៅក្នុងខ្ទមស្រែមួយកន្លែង ហើយកម្លាំងនគរបាលជំនាញទៅដល់ កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចខ្ទមចាំស្រែ ស្ថិតនៅក្នុងភូមិដីក្រហម ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលបានបញ្ជាក់ថាយុវជនសង្ស័យ មានឈ្មោះ ស៊ីម នុត អាយុ១៨ឆ្នាំ មុខរបរមិនពិត រស់នៅភូមិដីក្រហម ឃុំក្រាំងដឺវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលបន្ថែមទៀតថា ក្រោយឃាត់កម្លាំងនគរបាលធ្វើការដកហូត វត្ថុតាង ម្សៅក្រាមពណ៌ សថ្លា ចំនួន៦៣កញ្ចប់តូច សង្ស័យថាគ្រឿង ញៀន។ក្នុងករណីនេះ យើងបានជូនជនសង្ស័យទៅធ្វើតេស្តកូវីដ-១៩ នៅមណ្ឌលសុខភាពត្រពាំងក្រឡឹង លទ្ធផលគឺអវិជ្ជមានក្នុងការយក សំណាក់លើកទី១។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកកាន់ស្នងការ
ដ្ឋាននគរបាលខេត្តកំពង់ស្ពឺ រង់ចាំកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវ ច្បាប់៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






