រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯ.ឧ ស៊ុយ សែម បានចារយល់ព្រម អនុគ្រោះតម្លៃអគ្គិសនី ទៅតាមការស្នើរបស់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។
ឯ.ឧ រដ្ឋមន្ត្រី បានឲ្យគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បីធ្វើកិច្ចការងារនេះ។ បើតាមលិខិតក្រសួងរ៉ែ និងថាមពល គ្រឹះស្ថានឧត្តមសិក្សា ក៏ត្រូវចាត់ចូលប្រភេទអតិថិជនពាណិជ្ជកម្ម និងសេវាកម្ម នៅក្នុងបញ្ជីអត្រាថ្លៃលក់អគ្គិសនី ដែលត្រូវអនុគ្រោះ៕






