កាលពីថ្ងៃទី ៣០ ខែមិថុនា គណបក្សស្តាំនិយមរបស់ប្រទេសបារាំង ដែលមានឈ្មោះថា National Rally (RN) កំពុងដឹកនាំការបោះឆ្នោតជុំទីមួយនៃការបោះឆ្នោតនីតិបញ្ញត្តិរបស់ប្រទេសបារាំងដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នេះបើយោងតាមការព្យាករណ៍ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ Elabe ។ National Rally និងសម្ព័ន្ធមិត្តទទួលបានសម្លេងគាំទ្រ ៣៣ ភាគរយ ដែលស្មើនឹ ២៦០ ទៅ ៣១០ អាសនៈនៅក្នុងរដ្ឋសភា។
បន្ទាប់ពីការប្រកាសពីការព្យាករណ៍ លោកស្រី Marine Le Pen អ្នកប្រមូលផ្តុំជាតិបានអំពាវនាវឱ្យអ្នកបោះឆ្នោតបោះឆ្នោតឱ្យ គណបក្ស National Rally នៅក្នុងការបោះឆ្នោតនីតិប្បញ្ញត្តិជុំទី ២ នាពេលខាងមុខ ដើម្បីបង្កើនសម្លេងឆ្នោតជូនគណបក្ស National Rally ទទួលបានសម្លេងច្រើនជាងគេបំផុត នៅក្នុងរដ្ឋសភា។ ការបោះឆ្នោតជុំទី ២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៧ ខែកក្កដា ជាចុងក្រោយនឹងសម្រេចថាតើមានតំណាងរាស្ត្រចំនួនប៉ុន្មាននាក់ក្នុងរដ្ឋសភា៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិ






