នីហ្សេរីយ៉ា៖ អាជ្ញាធរប៉ូលិសនីហ្សេរីយ៉ា បានបញ្ជាក់កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅក្នុងរដ្ឋ ជីហ្កាវ៉ា (Jigawa) ភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់៩២នាក់ហើយ។
រដ្ឋជីហ្កាវ៉ា (Jigawa) មានភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមនៅក្នុងខែសីហា ដោយបំផ្លាញផ្លូវជាច្រើននៅទូទាំងរដ្ឋ។
រដ្ឋជីហ្កាវ៉ា (Jigawa) មានភ្លៀងធ្លាក់ខ្លាំង បានចាប់ផ្តើមនៅក្នុងខែសីហា ដោយបំផ្លាញផ្លូវជាច្រើននៅទូទាំងរដ្ឋ។
លោកឡាវ៉ាន់ អាដាម (Lawan Adam) អ្នកនាំពាក្យប៉ូលិសបាននិយាយថា ការស្លាប់បន្ថែមទៀតត្រូវបានបញ្ជាក់ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៩២នាក់នាពេលបច្ចុប្បន្ន ខណៈប្រតិបត្តិការស្វែងរកនៅតែបន្ត។
លោក អាដាម បានចង្អុលបង្ហាញថា ការស្លាប់ គឺបណ្ដាលមកពីការលង់ទឹក ដោយខ្យល់ព្យុះផ្គររន្ទះ និងដោយការបាក់អគារ។ ទឹកជំនន់បានធ្វើអោយប៉ះពាល់ដល់ប្រជាជនរាប់ពាន់នាក់ជាមួយ នឹងផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញ និងរចនាសម្ព័ន្ធផ្សេងទៀតបានខូចខាតដោយខ្យល់បក់ខ្លាំង។
តំបន់ដែលរងផលប៉ះពាល់មួយចំនួនរួមមានដូចជា គីរី កាសាមម៉ា( Kiri Kasamma) ដាត់ស៊ី (Dutse) ហាដេជៀ (Hadejia), កាហ្វីន ហ៊រសា(Kafin Hausa), ហ្គូរី (Guri) អយយ៉ូ (Auyo) និង ចាហ៊ុន (Jahun) ។
ទឹកជំនន់ដ៏សាហាវគឺជាបញ្ហាបន្តកើតមាននៅក្នុងរដ្ឋ ជីហ្កាវ៉ា (Jigawa) ខណៈដែលគ្រោះមហន្តរាយធម្មជាតិ ត្រូវបានរាយការណ៍ស្ទើរតែរៀងរាល់ឆ្នាំនៅប្រទេសនេះ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






