(ខេត្តព្រះវិហារ,ថ្ងៃទី ៥ ខែមិថុនា ២០២១)៖ ថ្នាក់ដឹកនាំក្នុងជួរកងទ័ពក៏ដូចជាថ្នាក់ ដឹកនាំអាជ្ញាធរជាតិព្រះវិហាររួមនិងថ្នាក់ដឹកនាំស្រុកឃុំបានប្រគល់ថវិកាជូនគណៈគ្រប់គ្រងមណ្ឌលចត្តាឡីស័ក ដើម្បីរួមចំណែកក្នុងការផ្គត់ផ្គង់ពលរដ្ឋដែល កំពុង ធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តាឡីស័កកំរិត១នៅស្រុកជាំក្សាន្ត។
គួរបញ្ជាក់ផងដែរថា ថវិកាដែលថ្នាក់ដឹកនាំដែលបានបរិច្ចាគជិត៦លានរៀល
សម្រាបទិញគ្រឿងឧបភោគបរិភោគផ្តល់ជូនដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនៅស្រុកជាំក្សាន្តនាពេលនេះរួមមាន៖
ឯកឧត្តម គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារចំនួន២លានរៀល។ឧត្តមសេនីយ៍ឯកស្រី ឌឹកមេបញ្ជារងកងទព័ជើងគោកនិងជាមេបញ្ជាការកងពលធំលេខ៣ចំនួន១លានរៀល។
ឧត្តមសេនីទោ ជួយ តុងអានមេបញ្ជាការរងកងពលធំអន្តរាគមន៏លេខ៣ចំនួន១លាន១៨ម៉ឺនរៀល និងរដ្ឋបាលឃុំស្រអែមចំនួន១លាន៥៨ម៉ឺនរៀល ។សរុបថវិកាដែលបានបរិច្ចាគដើម្បីជួយឧបត្ថម្ភដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័កនាឱកាសនេះមានចំនួន៥លាន៧៦ម៉ឺនរៀល។
លោក ប្រាក់ ភី មេឃុំស្រអែមបានអោយដឹងថាក្នុងថវិកានេះ ក្រុមកាងាររបស់លោកបានចាត់ចែងទិញជាគ្រឿងឧបភោគបរិភោគដូចជាទឹកសុទ្ធ២០០យួរមី៥កេសធំសរុបអស់ទឹកប្រាក់៩៤ម៉ឺនរៀលដើម្បីចែកជូនដល់បងប្អូនដែលកំពុងធ្វើ
ចត្តាឡីស័ក។
ដោយឡែកថវិកាដែលនៅសល់លោកមេឃុំរួមនិងក្រុម ការងារបានយកទៅ ប្រគល់គណៈគ្រប់គ្រងមណ្ឌលចត្តាឡីស័កកំរិត១ស្រុកជាំក្សាន្តចំនួន១លាន៥៤ម៉ឺនរៀល,មីចំនួន៣កេះធំ រួមនិងទឹកបរិសុទ្ធ១០០យួរដោយឡែកមណ្ឌល ចត្តាឡីស័កកងពលតូចអន្តរាគមន៍លេខ៨ទទួលបានថវិកាចំនួន៣លាន១៨ម៉ឺនរៀលរួមនិងមីចំនួន២កេះធំនឹងទឹកសុទ្ធ២០ដប(ដប២០លីត្រ)ដែលជាអំណោយរបស់អង្គការ១០១បានឧបត្ថម្ភ៕
ដោយ៖សួន ពិសិដ្ឋ(កែសម្រួលដោយ មណ្ឌល កែវ)






