ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណ ការ និងដឹកជញ្ជូន កាលពីម្សិលមិញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ-ប្រគល់ទទួលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្នុងក្រុងកំពង់ឆ្នាំង ក្រុងពោធិ៍ សាត់ ក្រុងបាត់ដំ បង ក្រុងកែប និង ក្រុងកំពត ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យមើលរបាយ ការណ៍ទាក់ទងនឹងអនុគម្រោងសាងសង់ទីលានចំនួន ៥ទីតាំងខាងលើ ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋា ភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ឯកឧត្តមរដ្ឋលេខាធិការ បានចែករំលែកមតិ យោបល់លើការបញ្ជ្រាបចំណេះដឹងដល់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រើសើរឡើងលើការទុកដាក់ និងការបែង ចែកសំរាមទៅតាមប្រភេទផ្សេងៗគ្នា និងជំរុញឱ្យក្រុម ការងារពង្រឹងបន្ថែមលើការផ្សព្វផ្សាយពីសមិទ្ធផលថ្មីៗដែលសម្រេចបានជូនប្រជា ពលរដ្ឋឱ្យបានជ្រាបជាព័ត៌មាន ដើម្បីចូលរួមទាំងអស់គ្នាក្នុងការប្រើប្រាស់សេវាសាធារណៈ ដែលអាចជំរុញឱ្យការអនុវត្តការងារបានកាន់តែប្រសើរ។
សូមជម្រាបជូនថា៖ ក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន នឹងអញ្ជើញចុះពិនិត្យផ្ទាល់ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង និងខេត្តចំនួន៤ផ្សេង ទៀត ដើម្បីត្រៀមប្រគល់ទទួលអនុគម្រោងនេះជូនទៅរដ្ឋបាលខេត្តនីមួយៗដើម្បីគ្រប់គ្រង៕






