ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិ ការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹង នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះថា ទឹកជំនន់ប៉ះពាល់ដល់រាជ ធានី-ខេត្ត១៩ នឹងបណ្ដាលឲ្យមនុស្ស១២នាក់បាត់ បង់ជីវិត។
ក្នុងកិច្ចប្រជុំបន្ទាន់ជាមួយអង្កការដៃគូអភិវឌ្ឍន៏ ស្ដីពីការត្រៀមឆ្លើយតបទឹកជំនន់រហ៏ស នៅកម្ពុជា នៅព្រឹកមិញនេះ ឯកឧត្តម ហង្ស សាមឿន អនុប្រធានគណៈកម្មាធិ ការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថាទឹកជំនន់ បានបណ្ដាលរាជធានី-ខេត្តទាំង១៩ រងគ្រោះ។
ឯកឧត្តម ហង្ស សាមឿន បញ្ជាក់ថា ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពល រដ្ឋ ៣ម៉ឺន៩ពាន់ ៧០២គ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់ ៨៥៣គ្រួសារ ប៉ះពាល់លំនៅដ្ឋាន ៣ម៉ឺន៩ ពាន់៤៨៥ខ្នងផ្ទះ ត្រូវបានជម្លៀសទៅ កាន់ទីទួលសុវត្ថិភាព និងខូចខាត ៣០ខ្នង សាលារៀនចំនួន៤០២ខ្នង វត្តចំនួន៦៤វត្ត និងធ្វើឱ្យលិចផលដំ ណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។
ក្នុងនោះស្រូវសន្ទូងជិត ១១ម៉ឺន៦ពាន់៧៦៤៧ហិកតា និងដំណាំផ្សេងៗជាង ៥ម៉ឺនហិកតា។ក្រៅពីផលដំណាំទឹក ជំនន់នេះក៏ប៉ះពាល់ផ្លូវជាតិមានចំនួន១ម៉ឺន ៩ពាន់ ១៧១ ម៉ែត្រនិងផ្លូវលំ២ម៉ឺន៦ពាន់៥២០ម៉ែត្រ និងស្ពានជាច្រើ នផងដែរ។
រឿងដែលសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះ បានបង្កឱ្យប្រជាពលរដ្ឋ ១២នាក់បាត់បង់ជីវិត និងពីរនាក់បានរងរបួស។
ឯកឧត្តម ហង្ស សាមឿន បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់និងជាពិសេសអង្កការដៃគូអភិវឌ្ឍន៏ ដែលវត្តមាន អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោអគ្គមេបញ្ជា ការកំពូលលើសមរភូមិ គ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់។
ឯ.ឧ អំពាវនាវដល់អង្កការដៃគូអភិវឌ្ឍន៏និង សម្បុរសជនមានលទ្ធ ភាពជួយផ្តល់ស្បៀង និងសម្ភារៈប្រើប្រាស់ផ្សេងៗដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋរងគ្រោះ។
សូមបញ្ជាក់ថា ការរងវិសម្ពាធទាបបានធ្វើឱ្យភ្លៀងធ្លាក់ជាប់ គ្នារយៈពេលប៉ុន្មានថ្ងៃនេះ ការធ្លាក់ភ្លៀងជាប់គ្នាជាច្រើនថ្ងៃ បានបង្កឱ្យមានទឹកភ្លៀងជន់លិចនៅបណ្តាខេត្តភាគពាយព្យប្រទេស៕






