ខេត្តសៀមរាប ៖ បើតាមមន្ត្រីមន្ទីរសុខាភិបាលខេត្តសៀមរាប បានអះអាងនៅថ្ងៃទី១១ ខែមីនា នេះថា បុរសម្ចាស់ម៉ូតូកង់បី (PassApp) ធ្លាប់បានដឹកបុរសជនជាតិជប៉ុនម្នាក់ដែលផ្ទុកជំងឺកូវីដ-១៩ ត្រូវបានធ្វើតេស្តរកវីរុស COVID-19 រួចហើយ តែលទ្ធផលអវិជ្ជមាន គឺគាត់គ្មានរោកសញ្ញាជំងឺនេះទេ គាត់មានសុខភាពល្អ។
ទោះជាយ៉ាងនេះក្តី បុរសខាងលើ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាព ចំនួន ១៤ថ្ងៃ នៅក្នុងបន្ទប់ព្យាបាលជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ៕






