មេដឹកនាំស្ត្រីដំបូងរបស់ប្រទេសបង់ក្លាដែស លោកស្រីKhaleda Zia ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីមានការលាលែងនិងភៀសខ្លួនចេញពីប្រទេសរបស់ប្រធានាធិបតីបង់ក្លាដេសគឺលោកស្រីSheikh Hasina ដែលជាការកែប្រែមួយបន្ថែមទៀតចំពោះរឿង”សមរភូមិនៃការចាប់បដិសន្ធិ” សម្រាប់ការគ្រប់គ្រងប្រទេសបង់ក្លាដែស។
ការិយាល័យរបស់ប្រធានាធិបតី Mohammed Shaha buddin បាននិយាយថា លោក ស្រីKhaleda ប្រធានគណបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំងដ៏សំខាន់ ត្រូវបានដោះលែងហើយ បន្ទាប់ពីពិភាក្សាជាមួយប្រមុខការពារជាតិ និងអ្នកនយោបាយ។
លោកស្រី khaleda បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសបង់ក្លាដែស មានតែស្ត្រីទីពីរប៉ុណ្ណោះដែលដឹកនាំរដ្ឋាភិបាលប្រជាធិបតេយ្យនៃប្រជាជាតិមូស្លីមសំខាន់បន្ទាប់ពីលោកស្រី Benazir Bhutto របស់ប្រទេសប៉ាគីស្ថាន។
លោកស្រី បានជំនួសប្រព័ន្ធប្រធានាធិបតីជាមួយនឹងទម្រង់រដ្ឋាភិបាលសភា ដោយលុបចោលការរឹតបន្តឹងលើការវិនិយោគបរទេស និងធ្វើឱ្យការអប់រំបឋមសិក្សាជាកំហិត និងឥតគិតថ្លៃ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






