ហ្វីអូណាបានក្លាយជាព្យុះសង្ឃរា ដោយមានកម្លាំងខ្យល់បក់បោកក្នុងល្បឿន១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈកំពុងឆ្ពោះទៅកាន់ព័រតូរីកូ នេះបើយោងតាមសេចក្តីណែនាំជាសាធារណៈចុងក្រោយបង្អស់ ចេញដោយមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
ជាមួយនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង អាចនឹងបង្កជាគ្រោះទឹកជំនន់ភ្លាមៗ និងទឹកជំនន់ក្នុងទីក្រុង។
ហ្វីអូណាត្រូវ បានគេព្យាករណ៍ថា នឹងឆ្ពោះទៅកាន់បតំបន់ផ្សេងទៀតជាបន្តបន្ទាប់ បន្ទាប់ពីទឹកដី សហរដ្ឋអាមេរិក។ ប្រធានាធិបតីអាមេរិក ចូ បៃដិន បានប្រកាសអាសន្នប្រាប់ប្រទេសព័រតូរីកូ កាលពីព្រឹកថ្ងៃអាទិត្យ ខណៈដែលហ្វីអូណាកំពុងខិតជិតប្រទេសនេះ៕






