ប្រភពប៉ាឡេស្ទីន បានរាយការណ៍ថាយ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១២ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុងហ្គាហ្សា។
យោង តាមប្រភពក្នុងស្រុក និងសាក្សីបានឱ្យដឹងថា យន្តហោះអ៊ីស្រា អែលបានកំណត់គោលដៅលើហាងមួយ នៅក្នុងផ្សារ Al-Sahaba ដ៏ច្រើនកុះករក្នុងទីក្រុង Gaza ភាគខាងកើត ដែលមានភាពអ៊ូអរជាមួយនឹងអ្នកលក់ និងអ្នកទិញឥវ៉ាន់។
លើស ពីនេះ មនុស្សប្រាំមួយនាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើការប្រមូលផ្ដុំរបស់ជនជាតិប៉ាឡេស្ទីនដែលកំពុងរង់ចាំការមកដល់នៃជំនួយនៅផ្លូវ Al-Bahr ក្បែរវិហារអ៊ីស្លាម al-Khaldi ក្នុងទីក្រុង Gaza នេះបើយោងតាមក្រុមគ្រូពេទ្យ។
កងទ័ព អ៊ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយ ជុំវិញឧបទ្ទវហេតុនេះនៅ ឡើយទេ៕






