CGTN: មេដឹកនាំសហភាពអឺរ៉ុប បានយល់ព្រមផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាបន្ថែមទៀតដល់អ៊ុយ ក្រែន ប៉ុន្តែកិច្ចពិភាក្សាពេញមួយថ្ងៃនៅក្នុងទីក្រុង ប្រាក (Prague) ហាក់ដូចជាធ្វើឱ្យពួកគេមិនអាចខិតជិតក្នុងការសម្រេចចិត្តថា តើត្រូវកំណត់តម្លៃឧស្ម័នឬយ៉ាងណា។ សហភាពអឺរ៉ុបបានពិភាក្សាអំពីបញ្ហានេះអស់ជាច្រើនសប្តាហ៍មកហើយ រហូតមកដល់ពេលនេះដោយគ្មានលទ្ធផល ទោះបីជាប្រទេសទាំង២៧ បានយល់ព្រមលើជំហានរួមផ្សេងទៀត ដើម្បីជួយពួកគេទប់ទល់នឹងវិបត្តិថាមពលធ្ងន់ធ្ងរ ខណៈដែលតម្លៃនេះ ធ្វើឲ្យធ្លាក់ចុះសេដ្ឋកិច្ចនៅក្នុងប្លុកនេះក៏ដោយ។
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក ម៉ាតេស ម៉ូរ៉ាវីកគី (Mateusz Morawiecki) បាននិយាយថា មនុស្សគ្រប់គ្នាយល់ស្របថា យើងត្រូវបញ្ចុះតម្លៃថាមពល ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយ ដែលជាឧបករណ៍ត្រូវប្រើដើម្បីបញ្ចប់នោះទេ។ លោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) របស់ប្រទេសអ៊ីតាលី បាននិយាយថា គណៈ កម្មការអឺរ៉ុបប្រតិបត្តិរបស់ប្លុក នឹងបង្ហាញសម្រាប់កិច្ចប្រជុំបន្ទាប់នៃមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែតុលា នូវកញ្ចប់ទូលំទូលាយនៃវិធាន ការរយៈពេលខ្លី ដើម្បីបញ្ចុះតម្លៃ និងជំហានរយៈ ពេលវែងក្នុងការរៀបចំទីផ្សារអគ្គិសនីឡើងវិញ។ ឯអាល្លឺម៉ង់ និងដាណឺម៉ាក ប្រឆាំងនឹងការកំណត់នេះ ដោយបារម្ភថាវានឹងធ្វើឱ្យមានការលំបាក ក្នុងការទិញឧស្ម័ន គ្រាដែលសេដ្ឋ កិច្ចរបស់ពួកគេត្រូវការ និងបង្អាក់ការលើកទឹកចិត្តណាមួយដើម្បីកាត់បន្ថយការប្រើប្រាស់៕
បកប្រែដោយ រម៉ាម វ៉ុង






