ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកស៊ីម៉ាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយវិចិត្រជប៉ុន មកពីខេត្តអូគីណាវ៉ា ដែលមានគំនិតកែច្នៃសារធាតុជ័រសំរាម នៅតាមសមុទ្ររេីស មកកែច្នៃ ជាវត្ថុអនុស្សាវរីយ៍មានតំលៃ។
កន្លងមកឯកឧត្តម បានសហការស្នេីសុំឱ្យលោកជួយសាកល្បង យកជ័រសំបកគ្រាប់មីនសម្លាប់មនុស្សទៅកែឆ្នៃផលិតជាវត្ថុអនុស្សាររីយ៍។
លោកមានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បំរេីឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្សទៅជាវត្ថុដែលអាចបម្រេីមនុស្សដោយសន្តិភាព!! ។
ឯកឧត្តម បញ្ជាក់ថា រូបគាត់ឯកភាពជួយផ្តល់ការហ្វឹកហ្វឺនដល់ជំនាញខែ្មរទៅរៀននៅអូគីណាវ៉ា និងជួយរៀបចំសម្ភារបច្ចេក ទេសសម្រាប់ផលិតនៅកម្ពុជាដោយខែ្មរម្ចាស់ការផលិតដោយខ្លួនឯង។ ស៊ីម៉ាក់ មានផែនការយកជនពិការដោយសារមីន បម្រេីការងារក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយនេះនិងលក់ដូរនៅសារមន្ទីរតេជោសន្តិភាព៕






