នៅព្រឹកថ្ងៃសៅរ៍ ៧ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនពីលទ្ធផលសំខាន់ៗនៃទស្សនកិច្ចទៅសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ក្នុងគោលបំណងជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក។ ភាគីទាំងពីរក៏បានពិភាក្សារកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក និងបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍ និងកង្វល់រួមផងដែរ។






