នៅព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) លើកទី ៣។
នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទិន្នន័យដែលមានភាពត្រឹមត្រូវ ទាន់ពេលវេលា ដែលអាចប្រៀបធៀបបាន និងអាចទុកចិត្តបាន ដើម្បីវាស់វឌ្ឍនភាព កំណត់គម្លាត និងគាំទ្រដល់ដំណើរការធ្វើការសម្រេចចិត្ត ដែលរៀបចំទិដ្ឋភាពសេដ្ឋកិច្ចរបស់តំបន់ បន្ថែមពីលើអនុសាសន៍គោលនយោបាយដែលផ្អែកលើភស្តុតាង។






