នៅរសៀលថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទទួលពិធីសាទី ៥ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន (ACIA) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ានមួយចំនួន។ ពិធីសានេះ ពង្រឹងភាពច្បាស់លាស់ និងតម្លាភាពចំពោះអ្នកវិនិយោគស្តីពីរបបវិនិយោគនៅក្នុងអាស៊ាន។
ពិធីសានេះសំដៅធានាថា ACIA នៅតែមានភាពចាំបាច់ ទំនើប សំឡឹងឆ្ពោះទៅមុខ និងបន្សុំាចំពោះទិដ្ឋភាពធុរកិច្ច។
ប្រទេសដែលមិនទាន់បានចុះហត្ថលេខានឹងចុះហត្ថលេខាលើពិធីសានេះ នៅពេលដែលពួកគេបញ្ចប់នីតិវិធីក្នុងស្រុកសម្រាប់ការចុះហត្ថលេខា៕






