នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថា នៅក្នុងសិក្ខាសាលាដែលបានរៀបចំនៅស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសដៃគូផ្លូវការទាំង ២៥ របស់អាស៊ាន មាន ១៤ ប្រទេសហើយដែលជាសមាជិក ECLAC។ ឯកឧត្តមបានចែករំលែកពីផលប្រយោជន៍រួម ដែលអាស៊ានមានជាមួយប្រទេសដៃគូនៅក្នុងអាមេរិកខាងជើង និងអាមេរិកឡាទីន។
ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីកាលានុវត្តភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជុំវិញសន្តិភាព វិបុលភាព ភពផែនដី ប្រជាជន ភាពជាដៃគូ និងសក្តានុពល សម្រាប់ជាប្រយោជន៍ទៅវិញទៅមក ។






